Social Network

បង់ក្លាដែស ជួយសង្គ្រោះជនភៀសខ្លួនរ៉ូហ៊ីងយ៉ាចំនួន ៣០ នាក់ក្នុងរយៈពេលពីរថ្ងៃ បន្ទាប់ពីការវាយប្រហាររបស់ចោរសមុទ្រ

ឆ្មាំសមុទ្របង់ក្លាដែសកាលពីថ្ងៃអង្គារ បានជួយសង្គ្រោះជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ចំនួន ៣០ នាក់ ដែលបានលិចនៅឆកសមុទ្រ Bengal អស់រយៈពេលពីរថ្ងៃ បន្ទាប់ពីពួកគេត្រូវបានវាយប្រហារដោយក្រុមចោរសមុទ្រ។

Read more: បង់ក្លាដែស ជួយសង្គ្រោះជនភៀសខ្លួនរ៉ូហ៊ីងយ៉ាចំនួន ៣០ នាក់ក្នុងរយៈពេលពីរថ្ងៃ...

មេរោគ COVID-19 បម្លែងថ្មីរបស់ឥណ្ឌា ត្រូវបានរកឃើញនៅក្នុងប្រទេសយ៉ាងតិច ១៧

អង្គការសុខភាពពិភពលោក បាននិយាយកាលពីថ្ងៃអង្គារថា មេរោគ COVID-19 បម្លែងថ្មី ដែលទំនងជារួមចំណែកក្នុងការកើនឡើងនូវករណីឆ្លងនៅក្នុងប្រទេសឥណ្ឌានោះថ្មីៗនេះ គឺត្រូវបានគេរកឃើញនៅក្នុងប្រទេសជាង ១០ នៅទូទាំងពិភពលោក។

Read more: មេរោគ COVID-19 បម្លែងថ្មីរបស់ឥណ្ឌា ត្រូវបានរកឃើញនៅក្នុងប្រទេសយ៉ាងតិច ១៧

ទួគី ចេញដីកាចាប់ខ្លួនសម្រាប់បុគ្គលិកយោធាជាង ៥០០ នាក់ជុំវិញការធ្វើរដ្ឋប្រហារមិនបានសម្រេច

ព្រះរដ្ឋអាជ្ញាទួគី បានចេញដីកាសម្រេចឃុំខ្លួនបុគ្គលិកយោធាចំនួន ៥៣២ នាក់ ពីបទមានទំនាក់ទំនងទៅនឹងបណ្តាញ ដែលត្រូវបានចោទប្រកាន់រៀបចំការប៉ុនប៉ងធ្វើរដ្ឋប្រហារ ក្នុងឆ្នាំ ២០១៦ ។

Read more: ទួគី ចេញដីកាចាប់ខ្លួនសម្រាប់បុគ្គលិកយោធាជាង ៥០០...

កំណើនប្រជាជនសហរដ្ឋអាមេរិក មានភាពថមថយខ្លាំង កាលពីចន្លោះឆ្នាំ២០១០-២០២០

 (វ៉ាស៉ីនតោន)៖ ការិយាល័យជំរឿនអាមេរិក (Census Bureau) បានរាយការណ៍នៅថ្ងៃចន្ទសប្ដាហ៍នេះថា កំណើនប្រជាជនអាមេរិក បានធ្លាក់ចុះក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ទៅដល់ល្បឿនយឺតបំផុតទី២ ក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីការបង្ក្រាបដ៏តឹងរឹងរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយបានកាត់បន្ថយការធ្វើអន្តោប្រវេសន៍ស្របច្បាប់ និងបញ្ឈប់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ទាំងស្រុង។

Read more: កំណើនប្រជាជនសហរដ្ឋអាមេរិក មានភាពថមថយខ្លាំង កាលពីចន្លោះឆ្នាំ២០១០-២០២០

ជប៉ុននឹងបើកមជ្ឈមណ្ឌលធំមួយ នៅទីក្រុងតូក្យូ សម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

(តូក្យូ)៖ ជប៉ុននឹងបើកមជ្ឈមណ្ឌលធំមួយ នៅកណ្តាលទីក្រុងតូក្យូនាខែក្រោយនេះ សម្រាប់ការចាក់វ៉ាក់សាំង COVID-19 ដើម្បីពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំង ស្របពេលដែលព្រឹត្តិការណ៍អូឡាំពិកកាន់តែកៀកទៅៗ។

Read more: ជប៉ុននឹងបើកមជ្ឈមណ្ឌលធំមួយ នៅទីក្រុងតូក្យូ...

ថៃរាយការណ៍ពីមនុស្សស្លាប់ច្រើនបំផុត ដោយសារកូវីដ-១៩ចំនួន «១៥នាក់ក្នុង១ថ្ងៃ» ខណៈ២,១៧៩នាក់ទៀតឆ្លង ​(Video inside)

(បាងកក)៖ អាជ្ញាធរគ្រប់គ្រងស្ថានការណ៍ COVID-19 នៅក្នុងប្រទេសថៃ (CCSA) បានប្រកាសនៅថ្ងៃព្រឹកថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១នេះថា អ្នកជំងឺ COVID-19 រហូតដល់ ១៥នាក់ទៀតបានបាត់បង់ជីវិត នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលជាចំនួនករណីស្លាប់ច្រើនបំផុត មិនធ្លាប់មាននោះឡើយ។

Read more: ថៃរាយការណ៍ពីមនុស្សស្លាប់ច្រើនបំផុត ដោយសារកូវីដ-១៩ចំនួន «១៥នាក់ក្នុង១ថ្ងៃ»...

ថៃរាយការណ៍ពីមនុស្សស្លាប់ច្រើនបំផុត ដោយសារកូវីដ-១៩ចំនួន «១៥នាក់ក្នុង១ថ្ងៃ» ខណៈ២,១៧៩នាក់ទៀតឆ្លង ​(Video inside)

(បាងកក)៖ អាជ្ញាធរគ្រប់គ្រងស្ថានការណ៍ COVID-19 នៅក្នុងប្រទេសថៃ (CCSA) បានប្រកាសនៅថ្ងៃព្រឹកថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១នេះថា អ្នកជំងឺ COVID-19 រហូតដល់ ១៥នាក់ទៀតបានបាត់បង់ជីវិត នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលជាចំនួនករណីស្លាប់ច្រើនបំផុត មិនធ្លាប់មាននោះឡើយ។

Read more: ថៃរាយការណ៍ពីមនុស្សស្លាប់ច្រើនបំផុត ដោយសារកូវីដ-១៩ចំនួន «១៥នាក់ក្នុង១ថ្ងៃ»...

Pep៖ City មិន​មាន​កីឡាករ​សម្លាប់​ដូច Neymar ឬ Mbappe ឡើយ តែ​ក្រុម​ទាំង​មូល​ល្អស្មើ​ដៃ​គ្នា

អ្នកចាត់ការ Pep Guardiola បាននិយាយថា Manchester City មិនមានកីឡាករគ្រោះថ្នាក់សម្រាប់សម្លាប់ដូចជា Neymar ឬ Kylian Mbappe ឡើយ ប៉ុន្តែក្រុមរបស់លោកមានកីឡាករកម្រិតខ្ពស់ស្មើដៃគ្នា។

Read more: Pep៖ City មិន​មាន​កីឡាករ​សម្លាប់​ដូច Neymar ឬ Mbappe ឡើយ...

អាល្លឺម៉ង់ និងប្រទេសផ្សេងៗទៀតកំពុងរៀបចំដឹកអុកស៊ីសែន និងគ្រឿងបរិក្ខាពេទ្យ ទៅជួយសង្គ្រោះឥណ្ឌា

រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ លោក ហៃកូ ម៉ាស (Heiko Maas) នៅថ្ងៃចន្ទនេះបាននិយាយថា ប្រទេសអាល្លឺម៉ង់នឹងបញ្ជូនជំនួយអុកស៊ីសែន និងឱសថទៅកាន់ប្រទេសឥណ្ឌា នៅប៉ុន្មានថ្ងៃខាងមុខទៀត ដើម្បីជួយប្រទេសនេះក្នុងការដោះស្រាយវិបត្តិធំៗ បង្កឡើងដោយជំងឺ COVID-19។

Read more: អាល្លឺម៉ង់ និងប្រទេសផ្សេងៗទៀតកំពុងរៀបចំដឹកអុកស៊ីសែន និងគ្រឿងបរិក្ខាពេទ្យ...

ជនជាតិអាមេរិកាំង ដែលបានចាក់វ៉ាក់សាំងរួច នឹងអាចធ្វើដំណើរទៅកាន់អឺរ៉ុបវិញបាន

មេដឹកនាំជាន់ខ្ពស់នៃសហភាពអឺរ៉ុប លោកស្រី អឺស៊ូឡា វ៉ុន ដឺ ឡេយែន (Ursula von der Leyen) បានថ្លែងប្រាប់កាសែតញូយ៉កថែមស៍ថា ជនជាតិអាមេរិកាំងទាំងអស់ ដែលបានចាក់វ៉ាក់សាំងបង្ការ COVID-19 រួចរាល់ នឹងអាចធ្វើដំណើរមកកាន់ប្លុកនេះវិញ ចាប់ពីរដូវក្តៅខាងមុខ (រដូវក្តៅនៅអឺរ៉ុបចាប់ផ្តើមពីចុងខែមិថុនា ដល់ចុងខែកញ្ញា)។

Read more: ជនជាតិអាមេរិកាំង ដែលបានចាក់វ៉ាក់សាំងរួច នឹងអាចធ្វើដំណើរទៅកាន់អឺរ៉ុបវិញបាន

លោក ចូ បៃដិន គួរតែបញ្ចប់សង្គ្រាមពាណិជ្ជកម្ជាមួយចិន ដែលត្រូវបានបង្កឡើងដោយ ត្រាំ, នេះបើតាមអ្នកជំនាញសិង្ហបុរី

ថ្មីៗនេះបញ្ញវន្តល្បីឈ្មោះម្នាក់របស់សិង្ហបុរីបាននិយាយថា រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គួរតែបញ្ចប់សង្រ្គាមពាណិជ្ជកម្មជាមួយចិន ដែលផ្តើមឡើងដោយអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ។

Read more: លោក ចូ បៃដិន គួរតែបញ្ចប់សង្គ្រាមពាណិជ្ជកម្ជាមួយចិន ដែលត្រូវបានបង្កឡើងដោយ...

ថៃរកឃើញករណីឆ្លងថ្មីៗនៃកូវីដ-១៩ ចំនួនជាង២,០០០នាក់ និងករណីស្លាប់៨នាក់ទៀត

នៅថ្ងៃចន្ទនេះ អាជ្ញាធរថៃបានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ២,០៤៨នាក់ ហើយក៏មាន អ្នកជំងឺ០៨នាក់ថែមទៀត ទើបតែស្លាប់ផងដែរ។

Read more: ថៃរកឃើញករណីឆ្លងថ្មីៗនៃកូវីដ-១៩ ចំនួនជាង២,០០០នាក់ និងករណីស្លាប់៨នាក់ទៀត

WHO និងអន្តរជាតិកំពុងព្យាយាមដោះស្រាយវិបត្តិកូវីដ-១៩ ដ៏ខ្មៅងងឹតនៅក្នុងប្រទេសឥណ្ឌា

ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) នៅថ្ងៃចន្ទសប្ដាហ៍នេះបានប្រកាសអាសន្ន ពីរលកនៃការបំបែកកំណត់ត្រាលើករណីឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 នៅប្រទេសឥណ្ឌាដោយបញ្ជាក់ថា WHO កំពុងប្រញាប់ប្រញាល់ ដើម្បីជួយដោះស្រាយវិបត្តិនេះហើយ។

Read more: WHO និងអន្តរជាតិកំពុងព្យាយាមដោះស្រាយវិបត្តិកូវីដ-១៩ ដ៏ខ្មៅងងឹតនៅក្នុងប្រទេសឥណ្ឌា

ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន «១,៤៧០នាក់ទៀត» និងអ្នកជំងឺ៧នាក់ស្លាប់ក្នុង១ថ្ងៃ

(បាងកក)៖ នេះជាលើកដំបូងហើយដែលប្រទេសថៃ បានជួបប្រទះចំនួនអ្នកជំងឺ COVID-19 បាត់បង់ជីវិតរហូតដល់ ០៧នាក់ក្នុងមួយថ្ងៃ ខណៈអ្នកឆ្លងជំងឺនេះ ១,៤៧០នាក់ទៀតត្រូវបានកត់ត្រា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ។

Read more: ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន «១,៤៧០នាក់ទៀត» និងអ្នកជំងឺ៧នាក់ស្លាប់ក្នុង១ថ្ងៃ

កំណត់ត្រាថ្មីទៀតនៅឥណ្ឌា! រកឃើញអ្នកឆ្លងកូវីដ-១៩លើស «៣០០,០០០នាក់ក្នុង១ថ្ងៃ» និងអ្នកជំងឺ២,១០២នាក់ស្លាប់

(ញូដេលី)៖ ប្រទេសឥណ្ឌាបានរាយការណ៍ពីអ្នកជំងឺ COVID-19 រហូតដល់ ២,១០២នាក់ទៀតបាត់បង់ជីវិត និងអ្នកឆ្លងចំនួន ៣១៥,៨០២នាក់ទៀត ត្រូវបានធ្វើតេស្តរកឃើញ តែក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ។

Read more: កំណត់ត្រាថ្មីទៀតនៅឥណ្ឌា! រកឃើញអ្នកឆ្លងកូវីដ-១៩លើស «៣០០,០០០នាក់ក្នុង១ថ្ងៃ»...

កូរ៉េខាងជើងហាក់កំពុងអភិវឌ្ឍសមត្ថភាព ដើម្បីយកឈ្នះប្រព័ន្ធការពារមីស៉ីលអាមេរិក នៅក្នុងតំបន់

(វ៉ាស៉ីនតោន)៖ របាយការណ៍ស្រាវជ្រាវមួយរបស់សភាអាមេរិក ហៅកាត់ថា CRS បានបង្ហាញថា កូរ៉េខាងជើងទំនងជាកំពុងតែព្យាយាម អភិវឌ្ឍសមត្ថភាពសព្វាវុធ ដែលអាចកាត់បន្ថយប្រសិទ្ធភាព ឬយកឈ្នះតែម្តងលើប្រព័ន្ធការពារមីស៉ីលរបស់សហរដ្ឋអាមេរិក ដែលត្រូវបានដាក់ពង្រាយ ក្នុង តំបន់។

Read more: កូរ៉េខាងជើងហាក់កំពុងអភិវឌ្ឍសមត្ថភាព ដើម្បីយកឈ្នះប្រព័ន្ធការពារមីស៉ីលអាមេរិក...

សិង្ហបុរីនិងម៉ាឡេស៉ីបញ្ជូនកប៉ាល់ជួយតាមរក នាវាមុជទឹកឥណ្ឌូណេស៉ីដែលបាត់ដំណឹង ជាមួយនាវិក៥៣នាក់

 (ហ្សាការតា)៖ កប៉ាល់សង្រ្គោះរបស់សិង្ហបុរី និងម៉ាឡេស៉ី កំពុងត្រូវបញ្ជូនឲ្យទៅជួយ ក្នុងកិច្ចប្រឹងប្រែងតាមរក នាវាមុជទឹកឥណ្ឌូណេស៉ីមួយគ្រឿង  ដែលបានបាត់ដំណឹង ជាមួយនាវិក៥៣នាក់នៅក្នុងនោះ កាលពីថ្ងៃពុធសប្តាហ៍នេះ។

Read more: សិង្ហបុរីនិងម៉ាឡេស៉ីបញ្ជូនកប៉ាល់ជួយតាមរក នាវាមុជទឹកឥណ្ឌូណេស៉ីដែលបាត់ដំណឹង...

ខ្យល់អុកស៉ីហ្សែននៅក្នុងនាវាមុជទឹកឥណ្ឌូណេស៉ី ដែលបាត់ដំណឹង នឹងអស់នៅត្រឹមថ្ងៃសៅរ៍ចុងសប្តាហ៍នេះ

(ហ្សាការតា)៖ ខ្យល់អុកស៉ីហ្សែនផ្គត់ផ្គង់នៅក្នុងនាវាមុជទឹក ដែលបាត់ដំណឹង នឹងអស់នៅថ្ងៃសៅរ៍ចុ ងសប្តាហ៍នេះ ប៉ុន្តែអាជ្ញាធរឥណ្ឌូណេស៉ី នៅតែមានសុទិដ្ឋិនិយមខ្ពស់  ក្នុងប្រតិបត្តិការ ស្វែងរកនិងជួយសង្រ្គោះ។

Read more: ខ្យល់អុកស៉ីហ្សែននៅក្នុងនាវាមុជទឹកឥណ្ឌូណេស៉ី ដែលបាត់ដំណឹង...

ការសិក្សានៅប្រទេសថៃ រកឃើញថា វ៉ាក់សាំងចិន Sinovac អាចផ្តល់ការការពាររហូតដល់៩៩.៤ភាគរយ ប្រឆាំងកូវីដ-១៩

(បាងកក)៖ លោកវេជ្ជបណ្ឌិត Yong Poovorawan អ្នកឯកទេសខាងផ្នែករោគសាស្ត្រ នៃសាកលវិទ្យាល័យ Chulalongkorn បាននិយាយនៅលើគេហទំព័រហ្វេសប៊ុក នៅថ្ងៃព្រហស្បតិ៍នេះថា វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថចិន ស៊ីណូវ៉ាក់ (Sinovac) អាចផ្ដល់ភាពស៊ាំ ដែលមានសមត្ថភាពរហូតដល់ ៩៩.៤ភាគរយប្រឆាំងនឹងវីរុសនេះ បន្ទាប់ពីការចាក់លើកទី២បានមួយខែ។

Read more: ការសិក្សានៅប្រទេសថៃ រកឃើញថា វ៉ាក់សាំងចិន Sinovac...

ក្រុមគ្រួសារបុរសស្បែកខ្មៅ George Floyd «ធូរស្បើយចិត្ត» ចំពោះលទ្ធផលនៃការកាត់ក្តី ជាប្រវត្តិសាស្ត្រនៅសហរដ្ឋអាមេរិក

 (វ៉ាស៉ីនតោន)៖ សមាជិកគ្រួសាររបស់បុរសស្បែកខ្មៅ ចច ហ្វ្លយដ៍ (George Floyd) នៅថ្ងៃអង្គារសប្តាហ៍នេះ បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយ ក្នុងទីក្រុងមីននាផូលីស (Minneapolis) ថា ពួកគេមានអារម្មណ៍ធូរស្បើយក្នុងចិត្តជាខ្លាំង ក្រោយពីគណៈវិនិច្ឆ័យបានប្រកាសសាលក្រម សម្រេចឲ្យអតីតមន្ត្រីប៉ូលិសម្នាក់ឈ្មោះ ដឺរែក ឆូវីន (Derek Chauvin) ជាប់ពិរុទ្ធពីបទធ្វើឃាតលោក George Floyd។

Read more: ក្រុមគ្រួសារបុរសស្បែកខ្មៅ George Floyd «ធូរស្បើយចិត្ត»...