Social Network

សារព័ត៌មានឥណ្ឌា៖ «ការអនុម័តទទួលស្គាល់វ៉ាក់សាំងចិន Sinopharm ដោយ WHO នឹងជួយបង្កើនលទ្ធភាពទទួលបានវ៉ាក់សាំង នៅទូទាំងពិភពលោក» ​​​​(Video inside)

(ញូដេលី)៖ សារព័ត៌មានឥណ្ឌា Indian Express នៅថ្ងៃព្រហស្បតិ៍នេះ បានចុះផ្សាយថា វ៉ាក់សាំងចិន Sinopharm ដែលជាវ៉ាក់សាំងដំបូង មិនមែនរបស់ប្រទេសលោកខាងលិច ដែលត្រូវបានទទួលស្គាល់ដោយ អង្គការសុខភាពពិភពលោក (WHO) នឹងអាចជួយបង្កើនលទ្ធភាព នៃការទទួលបានវ៉ាក់សាំងបង្ការជំងឺ COVID-19 នៅលើពិភពលោក តាមរយៈកម្មវិធី COVAX ដែលចែកចាយវ៉ាក់សាំងឲ្យប្រទេសមាន ចំណូលមធ្យម និងទាប។

Read more: សារព័ត៌មានឥណ្ឌា៖ «ការអនុម័តទទួលស្គាល់វ៉ាក់សាំងចិន Sinopharm ដោយ WHO...

អ្នកឡើងភ្នំ២នាក់ មកពីសហរដ្ឋអាមេរិកនិងស្វីស ស្លាប់ពេលឡើងភ្នំ Everest

 (កដ្ឋមណ្ឌូ)៖ ក្រុមអ្នករៀបចំបេសកកម្មឡើងភ្នំនៅប្រទេសនេប៉ាល់ បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា ឆ្នាំ២០២១នេះថា អ្នកឡើងភ្នំចំនួន០២នាក់ មកពីសហរដ្ឋអាមេរិក និងប្រទេសស្វីស បានស្លាប់នៅលើភ្នំអេវឺរេស (Everest) ដែលជាករណីស្លាប់ដំបូងបង្អស់ នៅក្នុងរដូវកាលឡើងភ្នំ នៃឆ្នាំ២០២១នេះ។

Read more: អ្នកឡើងភ្នំ២នាក់ មកពីសហរដ្ឋអាមេរិកនិងស្វីស ស្លាប់ពេលឡើងភ្នំ Everest

ឥណ្ឌារាយការណ៍ពីអ្នកស្លាប់ដោយសារកូវីដ-១៩ចំនួន ៤,១២០នាក់ក្នុង១ថ្ងៃ ខណៈមនុស្សជាង ៣៦២,០០០នាក់ទៀតឆ្លង ​​​​(Video inside)

(ញូដេលី)៖ អត្រាស្លាប់ដោយសារជំងឺ COVID-19 នៅតែស្ថិតក្នុងកម្រិតខ្ពស់ដដែល នៅទូទាំងប្រទេសឥណ្ឌា ដោយអ្នកជំងឺសរុប ៤,១២០នាក់ទៀតបានស្លាប់ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ ខណៈអ្នកឆ្លងជំងឺនេះសរុប ៣៦២,៧២៧នាក់ ត្រូវបានរកឃើញនៅក្នុងរយៈពេលដូចគ្នា។

Read more: ឥណ្ឌារាយការណ៍ពីអ្នកស្លាប់ដោយសារកូវីដ-១៩ចំនួន ៤,១២០នាក់ក្នុង១ថ្ងៃ ខណៈមនុស្សជាង...

តុលាការយោធាមីយ៉ាន់ម៉ា ផ្តន្ទាទោសអ្នកកាសែតម្នាក់ ដាក់ពន្ធនាគារ៣ឆ្នាំ

 (ណៃពិដោ)៖ អ្នកកាសែតអាយុ៥១ឆ្នាំម្នាក់ ធ្វើការឲ្យប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអនឡាញមួយ ដែលឥឡូវត្រូវបានដកហូតអាជ្ញាបណ្ណហើយនោះ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានតុលាការយោធាមីយ៉ាន់ម៉ា សម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល០៣ឆ្នាំ ដោយសារតែការរាយការណ៍ព័ត៌មានរបស់ខ្លួន។

Read more: តុលាការយោធាមីយ៉ាន់ម៉ា ផ្តន្ទាទោសអ្នកកាសែតម្នាក់ ដាក់ពន្ធនាគារ៣ឆ្នាំ

អេហ្ស៊ីបនឹងចាប់ផ្តើមផលិតវ៉ាក់សាំង Sinovac របស់ចិននៅខែមិថុនា ​(Video inside)

(គែរ)៖ រដ្ឋមន្ត្រីសុខាភិបាលអេហ្ស៊ីប ហាឡា ហ្សាយីដ (Hala Zayed) នៅថ្ងៃអាទិត្យបាននិយាយថា ប្រទេសអេហ្ស៊ីបនឹងចាប់ផ្តើមផលិត វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនចិន Sinovac នៅក្នុងខែមិថុនា។

Read more: អេហ្ស៊ីបនឹងចាប់ផ្តើមផលិតវ៉ាក់សាំង Sinovac របស់ចិននៅខែមិថុនា ​(Video inside)

ឥណ្ឌា៖ នៅក្នុងមន្ទីរពេទ្យមួយនៃទីក្រុងញូដេលី វេជ្ជបណ្ឌិតរហូតដល់ ៨០នាក់បានឆ្លងជំងឺកូវីដ-១៩ និងម្នាក់បាត់បង់ជីវិត ​(Video inside)

(ញូដេលី)៖ វេជ្ជបណ្ឌិត ៨០នាក់នៅឯមន្ទីរពេទ្យមួយកន្លែង ក្នុងរដ្ឋធានីញូដេលីនៃប្រទេសឥណ្ឌា បានឆ្លងជំងឺ COVID-19 ខណៈវេជ្ជបណ្ឌិតឯកទេសវះកាត់ម្នាក់ ដែលធ្វើការងារនៅទីនោះជិត ៣ទសវត្សរ៍ បានស្លាប់ដោយសារតែជំងឺកាចសាហាវនេះ។

Read more: ឥណ្ឌា៖ នៅក្នុងមន្ទីរពេទ្យមួយនៃទីក្រុងញូដេលី វេជ្ជបណ្ឌិតរហូតដល់...

ឥណ្ឌា៖ មនុស្សជាង ៣៦៦,០០០នាក់ឆ្លងកូវីដ-១៩ ខណៈអ្នកជំងឺ ៣,៧៤៨នាក់ទៀតស្លាប់ នៅក្នុងរបាយការណ៍ថ្ងៃចន្ទនេះ ​(Video inside)

(ញូដេលី)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ប្រទេសឥណ្ឌាបានកត់ត្រា ចំនួនអ្នកឆ្លងជំងឺ COVID-19 សរុប ៣៦៦,៤៩៩នាក់ទៀត ខណៈអ្នកជំងឺរហូតដល់ ៣,៧៤៨នាក់បាត់បង់ជីវិត។

Read more: ឥណ្ឌា៖ មនុស្សជាង ៣៦៦,០០០នាក់ឆ្លងកូវីដ-១៩ ខណៈអ្នកជំងឺ ៣,៧៤៨នាក់ទៀតស្លាប់...

ថៃបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ក្នុងមួយថ្ងៃ ១,៦៣០នាក់, ស្លាប់ ២២នាក់

 (បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) បានរាយការណ៍នៅរសៀលថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១នេះថា អ្នកឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១,៦៣០នាក់បន្ថែមទៀតត្រូវបានរកឃើញ ខណៈអ្នកជំងឺចំនួន ២២នាក់ទៀតបានបាត់បង់ជីវិត នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ។

Read more: ថៃបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ក្នុងមួយថ្ងៃ ១,៦៣០នាក់, ស្លាប់ ២២នាក់

វៀតណាមរកឃើញករណីឆ្លងក្នុងសហគមន៍ សរុបជាង៤៤០នាក់ គិតចាប់តាំងពីកូវីដ-១៩ បានផ្ទុះឡើងវិញ នៅចុងខែមុន

 (ហាណូយ)៖ គិតត្រឹមរសៀលថ្ងៃចន្ទនេះ ក្រសួងសុខាភិបាលនៃប្រទេសវៀតណាម បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន១១២នាក់ថែមទៀត ដែលសុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍ទាំងអស់។

Read more: វៀតណាមរកឃើញករណីឆ្លងក្នុងសហគមន៍ សរុបជាង៤៤០នាក់ គិតចាប់តាំងពីកូវីដ-១៩...

ទម្រាំមានថ្ងៃនេះស្មាត់ធំកងពល សាមីត ត្រូវរត់ចេញពីផ្ទះតស៊ូរហូតជាប់ជម្រើសជាតិ

លេងល្អតាមភូមិ សំ សាមីត ត្រូវបានជ្រើសឱ្យចូលរួមជាមួយក្រុមវិទ្យាល័យហ៊ុន សែន ជម្ពូវ័ន ប្រកួតដណ្ដើមពានរង្វាន់ថ្នាក់វិទ្យាល័យ អំឡុងឆ្នាំ ២០១០-២០១១ និងបានជួយវិទ្យាល័យមួយនេះទទួលបានចំណាត់ថ្នាក់លេខ១។មើលឃើញពីសមត្ថភាព និងទេពកោសល្យ លោកគ្រូម៉ៅរបស់កងពលក៏បានសុំឱ្យឱ្យរូបគេចូលហ្វឹកហាត់នៅក្លឹបកងពលធំអន្តាគមន៍លេខ៣។

Read more: ទម្រាំមានថ្ងៃនេះស្មាត់ធំកងពល សាមីត ត្រូវរត់ចេញពីផ្ទះតស៊ូរហូតជាប់ជម្រើសជាតិ

ហ្វីលីពីន ប្រាប់ប្រទេសចិន ឱ្យចាកចេញពីដែនទឹកដែលមានជម្លោះភ្លាម

អ្នកការទូតកំពូលរបស់ហ្វីលីពីន បានប្រាប់ទីក្រុងប៉េកាំងយ៉ាងប្រាកដ នូវទីកន្លែងដែលត្រូវទៅកាលពីថ្ងៃច័ន្ទ ខណៈដែលរដ្ឋាភិបាលហ្វីលីពីន បានទទូចថា នាវាចិន នៅតែស្ថិតនៅក្នុងដែនសមុទ្រចិនខាងត្បូងដោយខុសច្បាប់។

Read more: ហ្វីលីពីន ប្រាប់ប្រទេសចិន ឱ្យចាកចេញពីដែនទឹកដែលមានជម្លោះភ្លាម

ព្យុះធូលីខ្លាំងក្លា វាយប្រហារប្រទេសគុយវ៉ែត

ព្យុះធូលីខ្លាំងក្លា អមដោយខ្យល់បក់ខ្លាំង បានបោកបក់ពាសពេញទីក្រុងគុយវ៉ែត រដ្ឋធានីគុយវែត កាលពីថ្ងៃអាទិត្យ ដែលរំខានដល់ចលនារបស់រថយន្ត និងយន្តហោះ។

Read more: ព្យុះធូលីខ្លាំងក្លា វាយប្រហារប្រទេសគុយវ៉ែត

ចំនួនសរុបនៃករណីឆ្លង COVID-១៩ របស់ឥណ្ឌា មានជិត ២០ លាននាក់ហើយ

ចំនួនអ្នកឆ្លងជំងឺ COVID-១៩ នៅឥណ្ឌា បានកើនឡើងកាលពីថ្ងៃច័ន្ទ សឹងតែក្បែរចំនួន ២០ លាននាក់ ដោយសារតែកំណើនឆ្លងរយះពេល ១២ ថ្ងៃជាប់គ្នាៗនៃករណីថ្មីជាង ៣០០.០០០ ករណី។

Read more: ចំនួនសរុបនៃករណីឆ្លង COVID-១៩ របស់ឥណ្ឌា មានជិត ២០ លាននាក់ហើយ

អង់គ្លេស នឹងបញ្ជូនបំពង់ខ្យល់ចំនួន ១.០០០ គ្រឿងបន្ថែមទៀតទៅកាន់ប្រទេសឥណ្ឌា

រដ្ឋាភិបាលចក្រភពអង់គ្លេស បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសខ្លួន នឹងបញ្ជូនម៉ាស៊ីនជំនួយខ្យល់ចំនួន ១.០០០ គ្រឿងទៀតទៅប្រទេសឥណ្ឌា ដោយបង្កើនការគាំទ្ររបស់ខ្លួនខណះប្រព័ន្ធសុខាភិបាលរបស់ប្រទេសឥណ្ឌា កំពុងព្យាយាមតស៊ូទប់ទល់នឹងការកើនឡើងយ៉ាងខ្លាំងនៃករណីឆ្លង COVID-19។

Read more: អង់គ្លេស នឹងបញ្ជូនបំពង់ខ្យល់ចំនួន ១.០០០ គ្រឿងបន្ថែមទៀតទៅកាន់ប្រទេសឥណ្ឌា

កូរ៉េខាងជើង និយាយថាគោលនយោបាយរបស់ Biden បង្ហាញពីចេតនារបស់អាមេរិកក្នុងការធ្វើឱ្យមានអរិភាព និងប្តេជ្ញាឆ្លើយតប

មន្ត្រីកូរ៉េខាងជើង បាននិយាយកាលពីថ្ងៃអាទិត្យ (២ ឧសភា) ថា ការអត្ថាធិប្បាយថ្មីៗរបស់ប្រធានាធិបតីអាមេរិក Joe Biden និងសមាជិកនៃរដ្ឋបាលរបស់លោក បង្ហាញថា លោកមានចេតនារក្សាគោលនយោបាយអរិភាពចំពោះប្រទេសកូរ៉េខាងជើង ដែលនឹងតម្រូវការឆ្លើយតបពីទីក្រុងព្យុងយ៉ាង។

Read more: កូរ៉េខាងជើង និយាយថាគោលនយោបាយរបស់ Biden...

អ្នកចរចារនុយក្លេអ៊ែរអ៊ីរ៉ង់-រុស្ស៊ី សង្ឃឹមថានឹងមានលទ្ធផល ក្នុងរយៈពេលបីសប្តាហ៍

ភាគីនានានៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ (១ ឧសភា) បានពន្យារពេលការចរចារលើកទី ៣ នៅទីក្រុងវីយែន Vienna ក្នុងគោលបំណងនាំសហរដ្ឋអាមេរិកត្រលប់ចូលក្នុងកិច្ចព្រមព្រៀងនេះ ដោយភាគីរុស្ស៊ី បានសម្តែងនូវ “ការប្រុងប្រយ័ត្ន និងបង្កើនសុទិដ្ឋិនិយម” ដោយនិយាយថា ពួកគេ សង្ឃឹមថា នឹងទទួលបានលទ្ធផលជាក់ស្តែង ក្នុងរយៈពេលបីសប្តាហ៍ខាងមុខ។

Read more: អ្នកចរចារនុយក្លេអ៊ែរអ៊ីរ៉ង់-រុស្ស៊ី សង្ឃឹមថានឹងមានលទ្ធផល ក្នុងរយៈពេលបីសប្តាហ៍

ចិន ជប៉ុន និងកូរ៉េខាងត្បូងប្តេជ្ញាគាំទ្រ ចំពោះការស្តារសេដ្ឋកិច្ចឡើងវិញ ពីវិបត្តិកូវីដ-១៩

 (តូក្យូ)៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាលមកពី ប្រទេសចិន, ជប៉ុន និងកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះបានប្ដេជ្ញាចិត្តថា នឹងជំរុញស្ថិរភាពសារពើពន្ធ និងហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពីវិបត្តិ COVID-19។

Read more: ចិន ជប៉ុន និងកូរ៉េខាងត្បូងប្តេជ្ញាគាំទ្រ ចំពោះការស្តារសេដ្ឋកិច្ចឡើងវិញ...

ចិន៖ វ៉ាក់សាំងបង្ការកូវីដ-១៩ចំនួន ២៧៥.៣៤លានដូសហើយ ត្រូវបានចាក់ជូនប្រជាជនទូទាំងប្រទេស

 (ប៉េកាំង)៖ គិតត្រឹមថ្ងៃចន្ទ ទី០៣ ខែឧសភា ឆ្នាំ២០២១នេះ ចិនបានចាក់វ៉ាក់សាំងបង្ការ COVID-19 ប្រមាណ ២៧៥.៣៤លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ខណៈអាជ្ញាធរកំពុងជំរុញល្បឿន ឲ្យបានកាន់តែប្រសើរជាងនេះទៀត។

Read more: ចិន៖ វ៉ាក់សាំងបង្ការកូវីដ-១៩ចំនួន ២៧៥.៣៤លានដូសហើយ...

តៃវ៉ាន់សម្រេចហាមឃាត់ អ្នកដំណើរមកពីឥណ្ឌា ដោយសារការរាតត្បាតកូវីដ-១៩

 (តៃប៉ិ)៖ រដ្ឋមន្រ្តីសុខាភិបាលតៃវ៉ាន់ លោក ចិន ស្ស៉ីជុង (Chen Shih-chung) បានឲ្យដឹងថា ចាប់ពីថ្ងៃអង្គារសប្តាហ៍នេះ កោះតៃវ៉ាន់នឹងផ្អាកមិនឲ្យអ្នកដំណើរមកពីឥណ្ឌា ចូលក្នុងដែនដីខ្លួនឡើយ។

Read more: តៃវ៉ាន់សម្រេចហាមឃាត់ អ្នកដំណើរមកពីឥណ្ឌា ដោយសារការរាតត្បាតកូវីដ-១៩

ឥណ្ឌូណេស៊ីរកឃើញវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីមានប្រភពដើមនៅឥណ្ឌា ២ករណីក្នុងរដ្ឋធានីហ្សាការតា

 (ហ្សាការតា)៖ អាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ី នៅថ្ងៃចន្ទ ទី០៣ ខែឧសភា ឆ្នាំ២០២១នេះបានប្រកាសពីការរកឃើញវីរុស COVID-19 បំប្លែងខ្លួនថ្មីមានប្រភពដើម នៅប្រទេសឥណ្ឌាចំនួន២ករណី នៅក្នុងរដ្ឋធានីហ្សាការតា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

Read more: ឥណ្ឌូណេស៊ីរកឃើញវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីមានប្រភពដើមនៅឥណ្ឌា...

ការសិក្សានៅប្រទេសថៃ រកឃើញថា វ៉ាក់សាំង AstraZeneca មួយដូសដំបូង អាចប្រឆាំងកូវីដ-១៩ បាន៩៦.៧%

 (បាងកក)៖ អ្នកឯកទេសខាងផ្នែករោគសាស្រ្តនៃនៅសាកលវិទ្យាល័យ Chulalongkorn លោកវេជ្ជបណ្ឌិត Yong Poovorawan នៅថ្ងៃចន្ទនេះ បានដកស្រង់ការសិក្សាស្រាវជ្រាវមួយ លើមនុស្សចំនួន៦១នាក់ បន្ទាប់ពីពួកគេទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca ដូសដំបូង ដោយពួកគេអាចមានភាពស៊ាំរហូតដល់ ៩៦.៧ភាគរយប្រឆាំងនឹងជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ។

Read more: ការសិក្សានៅប្រទេសថៃ រកឃើញថា វ៉ាក់សាំង AstraZeneca មួយដូសដំបូង...