Social Network

អូស្រា្តលីនឹងជំរុញការចែករំលែកបច្ចេកវិទ្យាការពារជាតិជាមួយដៃគូ AUKUS ប៉ុន្តែរឹតត្បិតជាមួយបរទេសដទៃទៀត

(ស៉ីដនី)៖ ច្បាប់ថ្មីរបស់អូស្ត្រាលីនឹងពង្រឹងការរឹតបន្តឹងលើរបៀបចែករំលែកបច្ចេកវិទ្យាក្នុងឧស្សហកម្ម និងសកលវិទ្យាល័យការពារជាតិ ជាមួយបរទេស ប៉ុន្តែទន្ទឹមគ្នានឹងលើកលែងចំពោះដៃគូរបស់ AUKUS ដូចជាចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។

Read more: អូស្រា្តលីនឹងជំរុញការចែករំលែកបច្ចេកវិទ្យាការពារជាតិជាមួយដៃគូ AUKUS...

តុលាការកំពូលម៉ាឡេស៉ី បន្ធូរបន្ថយទោសប្រហារជីវិត សម្រាប់អ្នកទោស៧នាក់ដំបូង នៅក្រោមច្បាប់ថ្មី

  (គូឡាឡាំពួ)៖ នៅថ្ងៃអង្គារនេះ តុលាការជាន់ខ្ពស់បំផុតរបស់ម៉ាឡេស៉ី បានសម្រេចបន្ធូរបន្ថយទោសប្រហារជីវិត របស់អ្នកទោស៧នាក់ដំបូង មកនៅត្រឹមជា ទោសជាប់ពន្ធនាគារអស់មួយជីវិតវិញ បន្ទាប់ពី៤ខែមុន ប្រទេសអាស៊ានមួយនេះ បានលុបចោលជាផ្លូវការ នូវការផ្តន្ទាទោសប្រហារជីវិតជាកាតព្វកិច្ច។

Read more: តុលាការកំពូលម៉ាឡេស៉ី បន្ធូរបន្ថយទោសប្រហារជីវិត សម្រាប់អ្នកទោស៧នាក់ដំបូង...

សហរដ្ឋអាមេរិកថា នឹងធ្វើជាម្ចាស់ផ្ទះល្អ ចំពោះរុស្ស៉ី នៅឯកិច្ចប្រជុំកំពូល APEC

មន្រ្តីជាន់ខ្ពស់មួយរូបរបស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា សហរដ្ឋអាមេរិក នឹងចាត់ទុករុស្ស៉ីជាអ្នកចូលរួមពេញលេញ សម្រាប់កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៉ីប៉ាស៉ីហ្វិក (APEC) នៅក្នុងសប្ដាហ៍នេះ ទោះបីជាកន្លងមកសហរដ្ឋអាមេរិក ប្រឹងប្រែង ធ្វើឲ្យរុស្ស៉ីឯកោ ដោយសារតែការឈ្លានពានលើអ៊ុយក្រែនក៏ដោយ។

Read more: សហរដ្ឋអាមេរិកថា នឹងធ្វើជាម្ចាស់ផ្ទះល្អ ចំពោះរុស្ស៉ី នៅឯកិច្ចប្រជុំកំពូល APEC

អាមេរិក កូរ៉េខាងត្បូង និងជប៉ុន នឹងចាប់ផ្ដើមចែករំលែកទិន្នន័យស្ដីពី ការបាញ់មីស៊ីលរបស់កូរ៉េខាងជើង នៅខែធ្នូ

រដ្ឋមន្ត្រីការពារជាតិអាមេរិក កូរ៉េខាងត្បូង និងជប៉ុន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ បានឯកភាព គ្នាថា នឹងដំណើរការប្រតិបត្តិការចែករំលែកទិន្នន័យដែលប្រមូលបានភ្លាមៗ ពាក់ព័ន្ធនឹងការបាញ់តេស្ដ មីស៊ីលរបស់កូរ៉េខាងជើង នៅខែធ្នូខាងមុខ។

Read more: អាមេរិក កូរ៉េខាងត្បូង និងជប៉ុន នឹងចាប់ផ្ដើមចែករំលែកទិន្នន័យស្ដីពី...

ទីក្រុង៣នៅប្រទេសឥណ្ឌា ស្ថិតក្នុងចំណោមទីក្រុងទាំង១០ ដែលរងការបំពុលខ្យល់អាកាសខ្លាំងបំផុត លើពិភពលោក

 កាលពីថ្ងៃចន្ទ ទីក្រុងឥណ្ឌាពីរផ្សេងទៀត បានចូលរួមជាមួយរដ្ឋធានីញូវដែលី ក្នុងការជាប់ចំណាត់ថ្នាក់ នៅក្នុងចំណោមបណ្តាទីក្រុងទាំង១០ ដែលរងការបំពុលខ្យល់អាកាសខ្លាំងជាងគេបង្អស់លើពិភពលោក។

Read more: ទីក្រុង៣នៅប្រទេសឥណ្ឌា ស្ថិតក្នុងចំណោមទីក្រុងទាំង១០...

លោក ចូ បៃដិន ចង់ជំរុញចិនឱ្យបន្តចំណងទាក់ទងយោធាឡើងវិញ ខណៈមេដឹកនាំមហាអំណាចទាំង២ នឹងជួបមុខគ្នាក្នុងសប្តាហ៍នេះ (Video inside)

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ទីប្រឹក្សាសន្តិសុខជាតិនៃសេតវិមាន លោក Jake Sullivan បាននិយាយថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន មានបំណងចង់បង្កើតឡើងវិញ នូវចំណងទាក់ទងរវាងយោធានិងយោធា ជាមួយប្រទេសចិន ស្របពេលដែលរូបលោក ហើយនិងប្រធានាធិបតីចិន លោក ស៉ី ជីនពីង នឹងត្រូវជួបមុខគ្នា នៅប៉ុន្មានថ្ងៃខាងមុខនេះ។

Read more: លោក ចូ បៃដិន ចង់ជំរុញចិនឱ្យបន្តចំណងទាក់ទងយោធាឡើងវិញ ខណៈមេដឹកនាំមហាអំណាចទាំង២...

ជប៉ុនទទូចឱ្យចិនដោះលែងជនជាតិខ្លួន ដែលជាប់ឃុំក្នុងពន្ធនាគារពីបទចារកម្ម

 (តូក្យូ)៖ អ្នកនាំពាក្យរដ្ឋាភិបាលទីក្រុងតូក្យូ នៅថ្ងៃចន្ទនេះ បាននិយាយថា ជប៉ុនបានទទូចឱ្យចិនធ្វើការដោះលែង ជនជាតិជប៉ុនម្នាក់ ដែលត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ រយៈពេល១២ឆ្នាំ ក្រោមបទចោទប្រកាន់ធ្វើចារកម្ម។

Read more: ជប៉ុនទទូចឱ្យចិនដោះលែងជនជាតិខ្លួន ដែលជាប់ឃុំក្នុងពន្ធនាគារពីបទចារកម្ម

ប្រធានាធិបតីតួកគី អំពាវនាវឲ្យមានការដាក់សម្ពាធលើសហរដ្ឋអាមេរិក ដើម្បីបញ្ឈប់សង្រ្គាមរបស់អ៉ីស្រាអែលនៅ Gaza

(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បានអំពាវនាវកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ឲ្យមានការដាក់សម្ពាធលើសហរដ្ឋអាមេរិក ដើម្បីបញ្ឈប់ការវាយប្រហាររបស់អ៉ីស្រាអែលលើតំបន់ Gaza ហើយថានឹងគ្មានកិច្ចព្រមព្រៀងណាមួយសម្រេចបានឡើយ ដរាបណាទីក្រុងវ៉ាស៉ីនតោនមិនទទួលស្គាល់ថា Gaza ជាទឹកដីសម្រាប់ប្រជាជនប៉ាឡេស្ទីន។

Read more: ប្រធានាធិបតីតួកគី អំពាវនាវឲ្យមានការដាក់សម្ពាធលើសហរដ្ឋអាមេរិក...

រុស្ស៊ីទំនងជាបិទសេវាកម្ម VPN សម្រាប់អ្នកប្រើប្រាស់នៅបរទេស ដើម្បីការពារសន្តិសុខជា

(បរទេស)៖ ថ្មីៗនេះទទួលដំណឹងមកថា ប្រទេសរុស្ស៊ីគ្រោងបិទបណ្តាញឯកជននិម្មិត (VPN) នៅក្នុងប្រទេសរបស់ខ្លួន ក្រោយរកឃើញថា សេវាកម្មនេះបានគំរាមកំហែងដល់សន្តិសុខអ៊ីនធឺណិត។

Read more: រុស្ស៊ីទំនងជាបិទសេវាកម្ម VPN សម្រាប់អ្នកប្រើប្រាស់នៅបរទេស ដើម្បីការពារសន្តិសុខជា

មេដឹកនាំអារ៉ាប់ និងមូស្លីម ជំរុញ ICC ស៊ើបអង្កេតពីឧក្រិដ្ឋកម្មសង្រ្គាម ក្នុងសង្គ្រាម អ៉ីស្រាអែល-ហាម៉ាស

 អារ៉ាប៊ីសាអូឌីត និងបណ្ដាប្រទេសមូស្លីម កាលពីថ្ងៃសៅរ៍ បានជំរុញឱ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បើកការស៊ើបអង្កេតពីឧក្រិដ្ឋកម្មសង្រ្គាម និងបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ដែលពួកគេអះអាងថា កំពុង ប្រព្រឹត្តឡើងដោយអ៉ីស្រាអែល នៅក្នុងទឹកដីប៉ាឡេស្ទីន។

Read more: មេដឹកនាំអារ៉ាប់ និងមូស្លីម ជំរុញ ICC ស៊ើបអង្កេតពីឧក្រិដ្ឋកម្មសង្រ្គាម...

រុស្ស៉ី ចាប់ផ្តើមជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីតំបន់ហ្គាហ្សា

 ក្រសួងស្ថានការណ៍គ្រាអាសន្នរុស្ស៊ី បានប្រកាសកាលពីថ្ងៃអាទិត្យថា ដំណើរការជម្លៀសជនជាតិរុស្ស៊ីចេញពីតំបន់ហ្គាហ្សាស្ទ្រីប បានចាប់ផ្តើមហើយ ដោយមានអ្នកកាន់លិខិតឆ្លងដែនរុស្ស៊ីជាង ៦០នាក់ បានធ្វើដំណើរទៅកាន់ប្រទេសអេហ្ស៊ីប។

Read more: រុស្ស៉ី ចាប់ផ្តើមជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីតំបន់ហ្គាហ្សា

រុស្ស៉ីរិះគន់សម្តីរដ្ឋមន្រ្តីអ៉ីស្រាអែល ពាក់ព័ន្ធជម្រើសប្រើអាវុធនុយក្លេអ៊ែរ ក្នុងសង្រ្គាមនៅហ្កាហ្សា

 (មូស្គូ)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រុស្ស៉ីបានចេញមុខថ្កោសទោស នូវអ្វីដែលខ្លួនចាត់ទុកជា ការអត្ថាធិប្បាយមិនអាចទទួលយកបានដាច់ខាត ដោយរដ្ឋមន្រ្តីបេតិកភណ្ឌ និងកិច្ចការទីក្រុងហ៊្សេរុយសាឡិមរបស់អ៉ីស្រាអែល គឺលោក Amichay Eliyahu ពាក់ព័ន្ធការប្រើប្រាស់អាវុធនុយក្លេអ៊ែរលើដែនដីប៉ាឡេស្ទីន ហ្កាហ្សា ស្រ្ទីប (Gaza Strip)។

Read more: រុស្ស៉ីរិះគន់សម្តីរដ្ឋមន្រ្តីអ៉ីស្រាអែល ពាក់ព័ន្ធជម្រើសប្រើអាវុធនុយក្លេអ៊ែរ...

ចំពោះមុខសម្ពាធពីចិន កោះតៃវ៉ាន់នឹងសង្កត់ធ្ងន់ពីសារសំខាន់នៃសន្តិភាព ក្នុងកិច្ចប្រជុំកំពូល APEC នៅសហរដ្ឋអាមេរិក

 (តៃប៉ិ)៖ មេដឹកនាំតៃវ៉ាន់លោកស្រី Tsai Ing-wen បាននិយាយនៅថ្ងៃសុក្រនេះថា កោះតៃវ៉ាន់នឹងសង្កត់ធ្ងន់ពីសារសំខាន់នៃសន្តិភាព ក្នុងតំបន់នៅឯកិច្ចប្រជុំកំពូល APEC នាសប្តាហ៍ក្រោយ។

Read more: ចំពោះមុខសម្ពាធពីចិន កោះតៃវ៉ាន់នឹងសង្កត់ធ្ងន់ពីសារសំខាន់នៃសន្តិភាព...

ការប្រយុទ្ធគ្នានៅភាគខាងជើងមីយ៉ាន់ម៉ា បង្ខំឱ្យមនុស្សសរុបជិត៥០,០០០នាក់ រត់ភៀសខ្លួនពីផ្ទះសម្បែង, នេះបើតាម UN

 (ញូវយ៉ក)៖ អង្គការសហប្រជាជាតិ (UN) នៅថ្ងៃសុក្រនេះបានឱ្យដឹងថា មនុស្សជិត៥០,០០០នាក់ហើយ ត្រូវបានបង្ខំឱ្យរត់ភៀសខ្លួនចេញពីផ្ទះសម្បែង ដោយសារការប្រយុទ្ធគ្នា នៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីសម្ព័ន្ធក្រុមប្រដាប់អាវុធជនជាតិភាគតិច បានបើកប្រតិបត្តិការវាយលុកទ្រង់ទ្រាយធំលើ កងកម្លាំងរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា កាលពី២សប្តាហ៍មុន។

Read more: ការប្រយុទ្ធគ្នានៅភាគខាងជើងមីយ៉ាន់ម៉ា បង្ខំឱ្យមនុស្សសរុបជិត៥០,០០០នាក់...

លោក ពូទីន ជួបមន្រ្តីយោធាកំពូលៗរបស់រុស្ស៉ី ដើម្បីពិភាក្សាអំពីសង្រ្គាមនៅអ៊ុយក្រែន

 (មូស្គូ)៖ នៅថ្ងៃសុក្រនេះ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានពិភាក្សាអំពីសង្រ្គាមអ៊ុយក្រែនជាមួយមន្រ្តីយោធាកំពូលៗ ដែលរួមមានទាំងរដ្ឋមន្រ្តីការពារជាតិ លោក Sergei Shoigu និងប្រធានអគ្គសេនានៃកងកម្លាំងប្រដាប់អាវុធ លោកឧត្តមសេនីយ៍ Valery Gerasimov។

Read more: លោក ពូទីន ជួបមន្រ្តីយោធាកំពូលៗរបស់រុស្ស៉ី ដើម្បីពិភាក្សាអំពីសង្រ្គាមនៅអ៊ុយក្រែន

រដ្ឋមន្រ្តីការបរទេសអាមេរិក បង្ហាញក្តីបារម្ភអំពីទំនាក់ទំនងយោធារុស្ស៉ី-កូរ៉េខាងជើង

រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោក បានចែករំលែកក្តីបារម្ភជាមួយសមភាគីកូរ៉េខាងត្បូង អំពីការកើនឡើងនូវទំនាក់ទំនងយោធារវាងរុស្ស៉ី និងកូរ៉េខាងជើង ដែលពាក់ព័ន្ធនឹងលំហូរអាវុធ និងជំនួយបច្ចេកទេស។

Read more: រដ្ឋមន្រ្តីការបរទេសអាមេរិក...

ប្រទេសមីយ៉ាន់ម៉ា ប្រឈមនឹងការបែកខ្ញែកជាចំណែកៗ ដោយសារជម្លោះនៅតាមព្រំដែន

 ប្រធានាធិបតីក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃរបបសឹកមីយ៉ាន់ម៉ា លោក Myint Swe បានថ្លែងប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិ កាលពីថ្ងៃពុធថា ប្រទេសរបស់លោក កំពុងប្រឈមមុខនឹងហានិភ័យ នៃការបែកខ្ញែកជាចំណែកៗ ដោយសារតែការគ្រប់គ្រងមិនមានប្រសិទ្ធភាពលើអំពើហិង្សា ដែលបានផ្ទុះឡើង ថ្មីៗនេះ នៅឯតំបន់ព្រំដែនជាប់ជាមួយចិន។

Read more: ប្រទេសមីយ៉ាន់ម៉ា ប្រឈមនឹងការបែកខ្ញែកជាចំណែកៗ ដោយសារជម្លោះនៅតាមព្រំដែន

ចិន ប្រាប់អង់គ្លេស ឲ្យឈប់ប្រឹងប្រែងពង្រឹងទំនាក់ទំនងជាមួយតៃវ៉ាន់

 រដ្ឋាភិបាលចិន បានប្រាប់ចក្រភពអង់គ្លេសកាលពីថ្ងៃព្រហស្បតិ៍ ឲ្យបញ្ឈប់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បី «ពង្រឹង» ទំនាក់ទំនងជាមួយតៃវ៉ាន់ បន្ទាប់ពីមានកិច្ចប្រជុំកម្រិតខ្ពស់មួយនៅទីក្រុងឡុងដ៍ និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងតៃវ៉ាន់ និងអង់គ្លេសនាពេលថ្មីៗនេះ។

Read more: ចិន ប្រាប់អង់គ្លេស ឲ្យឈប់ប្រឹងប្រែងពង្រឹងទំនាក់ទំនងជាមួយតៃវ៉ាន់

លោក Erdogan ថា នឹងសម្របសម្រួលដល់ការផ្តល់សច្ចាប័ន លើសំណើរសុំចូលជាសមាជិក NATO របស់ស៊ុយអែត

ប្រធានាធិបតីតួកគី លោក Tayyip Erdogan បាននិយាយថានឹងព្យាយាមសម្របសម្រួលជាមួយសភាក្នុងការផ្តល់សច្ចាប័នលើសមាជិកភាព NATO របស់ស៊ុយអែត តាមដែលអាចធ្វើទៅបាន ប៉ុន្តែបានបន្ថែមថា ទីក្រុងស្តុកខុល (Stockhom) មិនទាន់ចាត់វិធានការគ្រប់គ្រាន់លើក្រុមសកម្មប្រយុទ្ធឃឺដនៅឡើយទេ។

Read more: លោក Erdogan ថា នឹងសម្របសម្រួលដល់ការផ្តល់សច្ចាប័ន លើសំណើរសុំចូលជាសមាជិក NATO...

ប្រធានាធិបតីឥណ្ឌូណេស៉ី គ្រោងជួបលោក បៃដិន នៅសហរដ្ឋអាមេរិក ក្នុងខែនេះ

 អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូណេស៉ី បានឱ្យដឹងកាលពីថ្ងៃអង្គារថា ប្រធានាធិបតីឥណ្ឌូណេស៉ី លោក Joko Widodo នឹងជួបប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក្នុងខែនេះ ហើយជំនួបនោះ ទំនងជានឹងប្រព្រឹត្តទៅនៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៉ីនតោន។

Read more: ប្រធានាធិបតីឥណ្ឌូណេស៉ី គ្រោងជួបលោក បៃដិន នៅសហរដ្ឋអាមេរិក ក្នុងខែនេះ

នាយករដ្ឋមន្រ្តីអូស្រ្តាលី-ចិន ជួបពិភាក្សាគ្នានៅទីក្រុងប៉េកាំង, កិច្ចប្រជុំប្រចាំឆ្នាំរវាងមេដឹកនាំប្រទេសទាំង២ នឹងបន្តដូចដើមឡើងវិញ

 នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Anthony Albanese កាលពីថ្ងៃអង្គារ បានជួបពិភាក្សាគ្នាជាមួយនាយករដ្ឋមន្រ្តីចិន លោក លី ឈាង នៅឯទីក្រុងប៉េកាំង ខណៈវា គឺជាការចាប់ផ្តើមឡើងវិញនូវកិច្ចប្រជុំប្រចាំឆ្នាំរវាងមេដឹកនាំនៃប្រទេសទាំងពីរ ដែលលោក Albanese បាននិយាយថា នឹងបន្តប្រព្រឹត្តទៅដូចដើមឡើងវិញ ស្របពេលដែលទំនាក់ទំនងរវាងទីក្រុងកង់បេរ៉ា និងទីក្រុងប៉េកាំង កំពុងវិលមករកស្ថិរភាពយ៉ាងឆាប់រហ័ស។

Read more: នាយករដ្ឋមន្រ្តីអូស្រ្តាលី-ចិន ជួបពិភាក្សាគ្នានៅទីក្រុងប៉េកាំង,...