Social Network

ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក Charles Michel ប្រកាសលាលែងចេញពីតំណែងមុនអាណត្តិ

 អ្នកនយោបាយសញ្ជាតិបែលហ្ស៉ិក លោក Charles Michel បានប្រកាសថា នឹងលាលែងចេញពីតំណែង ជាប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប មុនពេលផុតអាណតិ្ត ដើម្បីអាចឈរឈ្មោះជាបេក្ខជនម្នាក់ នៅក្នុងការ បោះឆ្នោតរបស់សភាអឺរ៉ុប ដែលគ្រោងធ្វើឡើងនៅខែមិថុនា ឆ្នាំ២០២៤។

Read more: ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក Charles Michel...

កូរ៉េខាងត្បូង គ្រោងបាញ់បង្ហោះផ្កាយរណបស៉ើបការណ៍យោធា២គ្រឿងទៀត នៅក្នុងឆ្នាំនេះ

ទីភ្នាក់ងារទទួលបន្ទុកការទិញសព្វាវុធរបស់ប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងកាលពីថ្ងៃចន្ទថា កូរ៉េខាងត្បូង គ្រោងបាញ់បង្ហោះផ្កាយរណបស៉ើបការណ៍យោធា ២គ្រឿងទៀតក្នុងឆ្នាំនេះ ដើម្បីបង្កើនសមត្ថភាពឃ្លាំមើល កូរ៉េខាងជើង។

Read more: កូរ៉េខាងត្បូង គ្រោងបាញ់បង្ហោះផ្កាយរណបស៉ើបការណ៍យោធា២គ្រឿងទៀត នៅក្នុងឆ្នាំនេះ

កូរ៉េខាងត្បូងគ្រោងបាញ់បង្ហោះផ្កាយរណបស៉ើបការណ៍យោធា២គ្រឿងទៀត នៅក្នុងឆ្នាំនេះ

(សេអ៊ូល)៖ ទីភ្នាក់ងារទទួលបន្ទុកការទិញសព្វាវុធរបស់ប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងនៅថ្ងៃចន្ទនេះថា កូរ៉េខាងត្បូងគ្រោងបាញ់បង្ហោះផ្កាយរណបស៉ើបការណ៍យោធា ២គ្រឿងទៀតក្នុងឆ្នាំនេះ ដើម្បីបង្កើនសមត្ថភាពឃ្លាំមើលកូរ៉េខាងជើង។

Read more: កូរ៉េខាងត្បូងគ្រោងបាញ់បង្ហោះផ្កាយរណបស៉ើបការណ៍យោធា២គ្រឿងទៀត នៅក្នុងឆ្នាំនេះ

រុស្ស៉ីជម្លៀសប្រជាជន៣០០នាក់ចេញពីទីក្រុង Belgorod ដោយសារការវាយប្រហាររបស់អ៊ុយក្រែន

(កៀវ)៖ អភិបាលតំបន់ Belgorod Oblast នៃប្រទេសរុស្ស៉ី បានអះអាងនៅថ្ងៃចន្ទនេះថា អាជ្ញាធរបានជម្លៀស មនុស្សប្រហែល៣០០នាក់ ដែលរស់នៅក្នុងទីក្រុង Belgorod ជាទីក្រុងមួយស្ថិតក្បែរព្រំប្រទល់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០២៤។

Read more: រុស្ស៉ីជម្លៀសប្រជាជន៣០០នាក់ចេញពីទីក្រុង Belgorod ដោយសារការវាយប្រហាររបស់អ៊ុយក្រែន

ការបោះឆ្នោតសកលនៅបង់ក្លាដែសចាប់ផ្តើម ដោយគ្មានវត្តមានគណបក្សប្រឆាំង

នាយករដ្ឋមន្រ្តីបង់ក្លាដែស លោកស្រី Sheikh Hasina បានហៅ គណបក្សប្រឆាំងធំជាងគេ ដែលធ្វើពហិការចំពោះការបោះឆ្នោតសកលកាលពីថ្ងៃអាទិត្យ គឺជាអង្គការភេរវកម្ម ហើយបានអះអាងថា លោកស្រីកំពុងព្យាយាមធានាឱ្យប្រទេសបង់ក្លាដែស នៅតែបន្តជាប្រទេសប្រជាធិបតេយ្យ។

Read more: ការបោះឆ្នោតសកលនៅបង់ក្លាដែសចាប់ផ្តើម ដោយគ្មានវត្តមានគណបក្សប្រឆាំង

ចិនប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាមេរិកចំនួន៥ ជុំវិញការលក់សម្ភារការពារជាតិឱ្យតៃវ៉ាន់

កាលពីថ្ងៃអាទិត្យ ចិន បានប្រកាសដាក់ទណ្ឌកម្មប្រឆាំង ក្រុមហ៊ុនការពារជាតិអាមេរិកសរុបចំនួន៥ ឆ្លើយតបការចូលរួមពាក់ព័ន្ធរបស់ពួកគេ ក្នុងការលក់សម្ភារការពារជាតិឱ្យកោះតៃវ៉ាន់ ដែលត្រូវប្រទេសចិន ចាត់ទុកជាផ្នែកនៃដែនដីរបស់ខ្លួន។

Read more: ចិនប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាមេរិកចំនួន៥...

លោក ចូ បៃដិន និងលោក ដូណាល់ ត្រាំ ផ្លោងសម្ដីដៀមដាមដាក់គ្នា ក្នុងថ្ងៃខួបនៃការវាយប្រហារលើវិមាន Capitol

  ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានចោទប្រកាន់លោក ដូណាល់ ត្រាំ ត្រង់ៗថាជាអ្នកញុះញង់ឱ្យ អ្នកគាំទ្ររបស់ខ្លួនវាយប្រហារអុឡុកចូលវិមាន Capitol កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ហើយមានគម្រោងសងសឹកទៅនឹងអ្នកទាំងឡាយណាដែលលោកចាត់ទុកថាជា សត្រូវនយោបាយ។

Read more: លោក ចូ បៃដិន និងលោក ដូណាល់ ត្រាំ ផ្លោងសម្ដីដៀមដាមដាក់គ្នា...

តុលាការកំពូលអាមេរិក នឹងសម្រេចថាតើលោក ត្រាំ អាចឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតី បាន ឬអត់?

 (វ៉ាស៊ីនតោន)៖ តុលាការកំពូលរបស់សហរដ្ឋអាមេរិក នៅថ្ងៃសុក្រ ទី៥ ខែមករានេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានយល់ព្រមថានឹងបើកសវនាការ លើបណ្ដឹងរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្ដឹងជំទាស់នឹងសាលក្រមសម្រេចរបស់តុលាការកំពូលប្រចាំរដ្ឋ Colorado ដែល ហាមមិនឱ្យរូបលោកឈរឈ្មោះនៅក្នុងការបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋនៅក្នុងឆ្នាំ២០២៤នេះ។

Read more: តុលាការកំពូលអាមេរិក នឹងសម្រេចថាតើលោក ត្រាំ...

អ៊ុយក្រែន អះអាងពីការវាយប្រហារចំគោលដៅយោធារុស្ស៉ី ២កន្លែងនៅតំបន់គ្រីមៀ

 (កៀវ)៖ អ៊ុយក្រែន បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា កងកម្លាំងទ័ពអាកាសបានវាយប្រហារត្រូវចំប៉ុស្តិ៍យោធារុស្ស៉ី ក្បែរទីក្រុង Sevastopol ដែលខ្លួនកំពុងកាន់កាប់លើទឹកដីអ៊ុយក្រែន នៅចម្ងាយជាង ២០០គីឡូម៉ែត្រពីទីក្រុងកៀវ និងការវាយប្រហារដាច់ដោយឡែកមួយទៀតលើអង្គភាពយោធារុស្ស៉ី នៅឯតំបន់គ្រីមៀ។

Read more: អ៊ុយក្រែន អះអាងពីការវាយប្រហារចំគោលដៅយោធារុស្ស៉ី ២កន្លែងនៅតំបន់គ្រីមៀ

របបសឹកមីយ៉ាន់ម៉ា នឹងដោះលែងអ្នកទោស ៩,៦៥២នាក់ ក្រោមហេតុផលមនុស្សធម៌

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលយោធា នឹងដោះលែងអ្នក ទោសចំនួន ៩,៦៥២នាក់ ដោយក្នុងនោះរួមមានជនបរទេសចំនួន ១១៤នាក់ ក្រោមការលើកលែងទោស ដើម្បីប្រារព្ធទិវាឯករាជ្យជាតិ។

Read more: របបសឹកមីយ៉ាន់ម៉ា នឹងដោះលែងអ្នកទោស ៩,៦៥២នាក់ ក្រោមហេតុផលមនុស្សធម៌

រុស្ស៉ីនិងអ៊ុយក្រែន ដោះដូរឈ្លើយសឹកក្នុងទ្រង់ទ្រាយធំ ក្រោយមានការជួយសម្រុះសម្រួលពីអេមីរ៉ាតអារ៉ាប់រួម

កាលពីថ្ងៃពុធសប្តាហ៍នេះ អ៊ុយក្រែន និងរុស្ស៉ី បានប្រកាសពីការដោះដូរអ្នកទោសសង្រ្គាមទៅវិញទៅមក ដែលជាលើកដំបូងបើគិតក្នុងរយៈពេលជិត៥ខែ ដោយឈ្លើយសឹកប្រមាណជាង២០០នាក់ ត្រូវបានដោះ លែងដោយភាគីម្ខាងៗ បន្ទាប់ពីដំណើរការចរចាដ៏ស្មុគស្មាញមួយ ដែលមានការចូលរួមជួយសម្រុះសម្រួល ពីសំណាក់អេមីរ៉ាតអារ៉ាប់រួម។

Read more: រុស្ស៉ីនិងអ៊ុយក្រែន ដោះដូរឈ្លើយសឹកក្នុងទ្រង់ទ្រាយធំ...

ចិន ធ្វើប្រតិបត្តិការល្បាតសមុទ្រ ខណៈអាមេរិក និងហ្វីលីពីន ធ្វើសមយុទ្ធរួមគ្នា ក្នុងតំបន់តែមួយ

 ចិន បាននិយាយថា កងទ័ពជើងទឹក និងអាកាសរបស់ខ្លួន បានដឹកនាំការល្បាតសមុទ្រនៅក្នុងតំបន់សមុទ្រ ចិនខាងត្បូង ជាការល្បាតមួយ ធ្វើឡើងក្នុងពេលដំណាលគ្នានឹងសហរដ្ឋអាមេរិក និងហ្វីលីពីន កំពុងធ្វើសម យុទ្ធរួមគ្នានៅក្នុងតំបន់តែមួយ ហើយនេះដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃភាពតានតឹងនៅក្នុងតំបន់ដែន ទឹកជម្លោះ។

Read more: ចិន ធ្វើប្រតិបត្តិការល្បាតសមុទ្រ ខណៈអាមេរិក និងហ្វីលីពីន ធ្វើសមយុទ្ធរួមគ្នា...

ប្រទេសថៃ និងចិន នឹងលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋនៃប្រទេសទាំងពីរ ចាប់ពីខែមីនាឆ្នាំនេះ

 នាយករដ្ឋមន្ត្រីថៃ លោក Sritha Thavisin បានប្រកាសឱ្យដឹងកាលពីថ្ងៃអង្គារថា ប្រទេសថៃ និងប្រទេស ចិន នឹងលើកលែងជាអចិន្ត្រៃយ៍នូវតម្រូវការទិដ្ឋាការសម្រាប់ពលរដ្ឋនៃប្រទេសទាំងពីរ ដែលនឹងចាប់ផ្តើម អនុវត្តនៅក្នុងខែមីនាឆ្នាំនេះតែម្តង។

Read more: ប្រទេសថៃ និងចិន នឹងលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋនៃប្រទេសទាំងពីរ...

តៃវ៉ាន់ រាយការណ៍ពីវត្តមានបាឡុងចិន ៤គ្រឿង មុនការបោះឆ្នោតសកល

ក្រសួងការពារជាតិតៃវ៉ាន់ កាលពីថ្ងៃពុធ បានឱ្យដឹងថា បាឡុង៤គ្រឿងរបស់ចិន ត្រូវបានប្រទះឃើញហោះ ឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលច្រកសមុទ្រតៃវ៉ាន់ ហើយក្នុងនោះមានបាឡុង ៣គ្រឿង បានហោះពីលើដែន កោះតៃវ៉ាន់។

Read more: តៃវ៉ាន់ រាយការណ៍ពីវត្តមានបាឡុងចិន ៤គ្រឿង មុនការបោះឆ្នោតសកល

សហរដ្ឋអាមេរិក ឈានដល់កិច្ចព្រមព្រៀង បន្តរក្សាវត្តមានយោធា១០ឆ្នាំបន្ថែម ក្នុងប្រទេសកាតា

 សហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបន្តរក្សាវត្តមានយោធោរបស់ខ្លួននៅឯមូលដ្ឋាន ក្នុងប្រទេសកាតា សម្រាប់រយៈពេល ១០ឆ្នាំបន្ថែមទៀត។

Read more: សហរដ្ឋអាមេរិក ឈានដល់កិច្ចព្រមព្រៀង បន្តរក្សាវត្តមានយោធា១០ឆ្នាំបន្ថែម...

លេខអ្នកស្លាប់បន្តកើនដល់យ៉ាងហោច៤៨នាក់ បន្ទាប់ពីប្រទេសជប៉ុន រងគ្រោះ រញ្ជួយដីកម្រិតធ្ងន់៧.៦រ៉ិចទ័រ

 អាជ្ញាធរជប៉ុន បានឱ្យដឹងកាលពីរសៀលថ្ងៃអង្គារថា តួលេខអ្នកស្លាប់ បានបន្តកើនដល់ ៤៨នាក់ បន្ទាប់ពី គ្រោះរញ្ជួយដីកម្រិតធ្ងន់ បានវាយប្រហារចំតំបន់ភាគកណ្តាលប្រទេសជប៉ុន កាលពីមួយថ្ងៃមុន។

Read more: លេខអ្នកស្លាប់បន្តកើនដល់យ៉ាងហោច៤៨នាក់ បន្ទាប់ពីប្រទេសជប៉ុន រងគ្រោះ...

ភ្លៀងធ្លាក់ឥតឈប់ឈរ បង្កការបំផ្លិចបំផ្លាញនៅទូទាំងភាគខាងកើតអូស្រ្តាលី

ភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ភ្លាមៗនៅពាសពេញផ្នែកភាគខាងកើតប្រទេសអូស្ត្រាលី កាលពីថ្ងៃអង្គារ ដោយទឹក បានជន់លិចផ្លូវ កាត់ផ្តាច់ទីក្រុង បំផ្លាញទ្រព្យសម្បត្តិ ខណៈអាជ្ញាធរ បានណែនាំដល់អ្នកស្រុកនៅ តំបន់ទំនាប ឲ្យផ្លាស់ទៅកាន់ទីទួលខ្ពស់មានសុវត្ថិភាព។

Read more: ភ្លៀងធ្លាក់ឥតឈប់ឈរ បង្កការបំផ្លិចបំផ្លាញនៅទូទាំងភាគខាងកើតអូស្រ្តាលី

ហ្វីលីពីន រំពឹងថា នឹងអាចចាកចេញពីបញ្ជីពណ៌ប្រផេះ របស់អង្គការប្រយុទ្ធប្រឆាំងការលាងលុយកខ្វក់សកល ក្នុងឆ្នាំនេះ

 កាលពីថ្ងៃអង្គារ ក្រុមប្រឹក្សាជាតិប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់របស់ហ្វីលីពីន បាននិយាយថា ប្រទេសអាស៊ានមួយនេះ រំពឹងថា នឹងអាចត្រូវបានដកចេញពីបញ្ជីពណ៌ប្រផេះនៃអង្គការក្រុមការងារ ហិរញ្ញវត្ថុ ហៅកាត់ FATF នៅក្នុងឆ្នាំ២០២៤នេះ។

Read more: ហ្វីលីពីន រំពឹងថា នឹងអាចចាកចេញពីបញ្ជីពណ៌ប្រផេះ...

ស្រីលង្កា ឃាត់ខ្លួនមនុស្សជិត ១៥.០០០នាក់ ក្នុងការបង្រ្កាបគ្រឿងញៀន

 ប៉ូលីសស្រីលង្កា បានប្រកាសកាលពីថ្ងៃអាទិត្យ ពីការចាប់ខ្លួនមនុស្សជិត 15,000 ក្នុងអំឡុងពេលមួយ សប្តាហ៍ នៃការប្រឆាំងគ្រឿងញៀនដែលគាំទ្រដោយយោធា ហើយជាការបង្ក្រាបមួយដែលត្រូវបានបរិហារ ដោយសកម្មជនសិទ្ធិមនុស្ស។

Read more: ស្រីលង្កា ឃាត់ខ្លួនមនុស្សជិត ១៥.០០០នាក់ ក្នុងការបង្រ្កាបគ្រឿងញៀន

អ៉ីរ៉ង់ គំរាមបិទច្រកសមុទ្រមេឌីទែរ៉ាណេ ជុំវិញសង្គ្រាមនៅហ្គាហ្សា ដោយមិនប្រាប់ថាធ្វើតាមរបៀបណា

 សារព័ត៌មានអ៉ីរ៉ង់ Tasnim កាលពីថ្ងៃសៅរ៍ បានដកស្រង់សម្តីមេបញ្ជាការកងបដិវត្តន៍អ៉ីរ៉ង់ ដែលនិយាយថា ច្រកសមុទ្រមេឌីទែរ៉ាណេ អាចនឹងត្រូវបិទ ប្រសិនបើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបន្តប្រព្រឹត្ត «បទឧក្រិដ្ឋកម្ម» នៅក្នុងតំបន់ហ្គាហ្សា ប៉ុន្តែមិនបានពន្យល់ទេថា វាអាចធ្វើឡើងដោយរបៀបណានោះ។

Read more: អ៉ីរ៉ង់ គំរាមបិទច្រកសមុទ្រមេឌីទែរ៉ាណេ ជុំវិញសង្គ្រាមនៅហ្គាហ្សា...

ម៉ិកស៉ិកថា កំពុងជំរុញការគ្រប់គ្រងលំហូរជនចំណាកស្រុកទៅកាន់សហរដ្ឋអាមេរិក

លោក Andres Manuel Lopez Obrador ប្រធានាធិបតីម៉ិស៉ិក បាននិយាយកាលពីចុងសប្តាហ៍ថា រដ្ឋាភិបាលរបស់លោក បាននិងកំពុងពង្រឹងវិធានការដើម្បីទប់ស្កាត់ការធ្វើចំណាកស្រុក ហើយកំពុងជួយ សហរដ្ឋអាមេរិកទប់ទល់នឹងចំនួនមនុស្សដ៏ច្រើន ដែលព្យាយាមធ្វើដំណើរទៅកាន់ព្រំដែនសហរដ្ឋអាមេរិក។

Read more: ម៉ិកស៉ិកថា កំពុងជំរុញការគ្រប់គ្រងលំហូរជនចំណាកស្រុកទៅកាន់សហរដ្ឋអាមេរិក