Social Network

កូរ៉េខាងជើង អះអាងថា ទទួលបានរូបភាពមូលដ្ឋានយោធាអាមេរិក នៅលើកោះហ្កាំ ពីផ្កាយរណបចារកម្មដែលទើបបាញ់បង្ហោះជោគជ័យ

 ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានផ្សាយថា មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានពិនិត្យមើលរូបថតប៉ុន្មានសន្លឹក នៃមូលដ្ឋានយោធាអាមេរិកសំខាន់ៗរបស់សហរដ្ឋអាមេរិក នៅលើកោះហ្កាំ (Guam) ដែលទទួលបានពីផ្កាយរណបចារកម្មដំបូងបំផុតនៅឯទីអវកាស របស់ប្រទេសអាស៉ីបូព៌ាមួយនេះ ទីភ្នាក់ងារព័ត៌មាន KCNA បានផ្សាយថា លោក គីម បានទស្សនារូបភាពថតពីខាងលើ នៃមូលដ្ឋានទ័ពអាកាស Anderson ព្រមទាំងកំពង់ផែ Apra ហើយនិងបន្ទាយយោធាសំខាន់ៗផ្សេងទៀត របស់កងកម្លាំងអាមេរិក ដែលត្រូវផ្តិតយកបានពីផ្ទៃមេឃនៅលើកោះ Guam ដែលស្ថិតនៅតំបន់ប៉ាស៉ីហ្វិកខាងលិច។

Read more: កូរ៉េខាងជើង អះអាងថា ទទួលបានរូបភាពមូលដ្ឋានយោធាអាមេរិក នៅលើកោះហ្កាំ...

អ៊ីស្រាអែលនិងក្រុមហាម៉ាស យល់ព្រមការឈប់បាញ់គ្នាដោយមានលក្ខខណ្ឌដោះលែងចំណាប់ខ្មាំង

 កិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង ត្រូវបានប្រកាសកាលពីថ្ងៃពុធ ដោយប្រទេសកាតា ដែលជាប្រទេសជួយសម្របសម្រួលលើកិច្ចប្រឹងប្រែងឈប់បាញ់គ្នានេះ។

Read more: អ៊ីស្រាអែលនិងក្រុមហាម៉ាស យល់ព្រមការឈប់បាញ់គ្នាដោយមានលក្ខខណ្ឌដោះលែងចំណាប់ខ្មាំង

ចិនស្វាគមន៍បទឈប់បាញ់៤ថ្ងៃ រវាងអ៉ីស្រាអែលនិងហាម៉ាស

 (ប៉េកាំង)៖ ចិនបានប្រកាសស្វាគមន៍បទឈប់បាញ់រវាងអ៉ីស្រាអែល និងក្រុមហាម៉ាស នៅថ្ងៃពុធនេះ បន្ទាប់ពីភាគីទាំងសងខាង ឈានដល់កិច្ចព្រមព្រៀងផ្អាកសង្រ្គាមរយៈពេល ៤ថ្ងៃ ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងចំនួន ៥០នាក់ នៅតំបន់ហ្គាហ្សា។

Read more: ចិនស្វាគមន៍បទឈប់បាញ់៤ថ្ងៃ រវាងអ៉ីស្រាអែលនិងហាម៉ាស

កូរ៉េខាងជើង ជូនដំណឹងជប៉ុនជាមុនពីគម្រោងបាញ់បង្ហោះផ្កាយរណប ជាលើកទី៣

 ឆ្មាំសមុទ្រជប៉ុន កាលពីថ្ងៃអង្គារ បានឱ្យដឹងថា កូរ៉េខាងជើង បានជូនដំណឹងដល់ទីក្រុងតូក្យូជាមុនពីគម្រោង បាញ់បង្ហោះផ្កាយរណប នៅចន្លោះពីថ្ងៃទី២២ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ។

Read more: កូរ៉េខាងជើង ជូនដំណឹងជប៉ុនជាមុនពីគម្រោងបាញ់បង្ហោះផ្កាយរណប ជាលើកទី៣

មេដឹកនាំក្រុមហាម៉ាស អះអាងថា ជិតឈានដល់ កិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់ ជាមួយអ៉ីស្រាអែល

 មេដឹកនាំក្រុមហាម៉ាស លោក អ៉ីស្មាអែល ហានីយេះ (Ismail Haniyeh) កាលពីថ្ងៃអង្គារ បាននិយាយថា ចលនាប្រដាប់អាវុធរបស់លោក កំពុងខិតកាន់តែកៀកទៅរកកិច្ចព្រមព្រៀងមួយស្ដីពីបទឈប់បាញ់ ជាមួយ អ៉ីស្រាអែល ប៉ុន្តែលោក មិនបានបញ្ជាក់អ្វីលម្អិតនោះទេពីលក្ខខណ្ឌ នៅក្រោមនៃកិច្ចព្រមព្រៀងនេះ។

Read more: មេដឹកនាំក្រុមហាម៉ាស អះអាងថា ជិតឈានដល់ កិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់...

ហ្វីលីពីន ប្រកាសចាប់ផ្តើមកម្មវិធីល្បាតដែនសមុទ្រ និងអាកាសរួមគ្នា ជាមួយអាមេរិកនៅសមុទ្រចិនខាងត្បូង ចំពោះមុខភាពតានតឹងជាមួយចិន

 ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានប្រកាសថា កម្មវិធីល្បាតដែនសមុទ្រ និងដែនអាកាសរួមគ្នានៅឯតំបន់សមុទ្រចិនខាងត្បូង រវាងប្រទេសហ្វីលីពីន និងសហរដ្ឋអាមេរិក គឺត្រូវបានចាប់ផ្តើមហើយកាលពីថ្ងៃអង្គារ។

Read more: ហ្វីលីពីន ប្រកាសចាប់ផ្តើមកម្មវិធីល្បាតដែនសមុទ្រ និងអាកាសរួមគ្នា...

ទីក្រុងប៉េកាំងព្រមានថា អាហ្សង់ទីននឹងសាងកំហុសធ្ងន់ធ្ងរមួយ ប្រសិនបើកាត់ផ្តាច់ទំនាក់ទំនង ជាមួយប្រទេសធំដូចជាចិន

 (ប៉េកាំង)៖ ក្រសួងការបរទេសចិននៅថ្ងៃអង្គារនេះ បាននិយាយថា វានឹងជាកំហុសធ្ងន់ធ្ងរមួយ នៅក្នុងការទូតរបស់អាហ្សង់ទីន ប្រសិនបើប្រទេសអាមេរិកខាងត្បូងមួយនេះ សម្រេចចិត្តកាត់ផ្តាច់ទំនាក់ទំនងជាមួយប្រទេសធំ ដូចជាចិនឬមួយក៏ប្រេស៉ីល។

Read more: ទីក្រុងប៉េកាំងព្រមានថា អាហ្សង់ទីននឹងសាងកំហុសធ្ងន់ធ្ងរមួយ...

ចិនបញ្ជាក់ពីការគាំទ្រចំពោះសមាជិកភាពថ្មីរបស់ BRICS ខណៈអាហ្សង់ទីនបង្ហាញសញ្ញាបដិសេធ

 (ប៉េកាំង)៖ ចិនបានអះអាងជាថ្មីនូវការគាំទ្ររបស់ខ្លួន កាលពីថ្ងៃចន្ទសប្តាហ៍នេះ ចំពោះប្រទេសដែលមានបំណងក្លាយជាសមាជិក នៃសមាគមប្រទេស BRICS បើទោះបីជាអាហ្សង់ទីនបង្ហើបថា អាចនឹងមិនធ្វើដូច្នេះទៀត។

Read more: ចិនបញ្ជាក់ពីការគាំទ្រចំពោះសមាជិកភាពថ្មីរបស់ BRICS ខណៈអាហ្សង់ទីនបង្ហាញសញ្ញាបដិសេធ

ប្រទេសអឺរ៉ុបចំនួន២០ ស្នើ EU ត្រៀមលក្ខណៈចំពោះគ្រោះថ្នាក់ផ្នែកសុខភាព កើតចេញពីបញ្ហាប្រែប្រួលអាកាសធាតុ

 (អឺរ៉ុប)៖ ប្រទេសមួយចំនួនធំនៃសហភាពអឺរ៉ុប (EU) ចង់ឲ្យ EU ចាត់វិធានការកាន់តែខ្លាំង ដើម្បីត្រៀមលក្ខណៈចំពោះផលវិបាកផ្នែកសុខភាព ដែលកើតចេញកត្តាប្រែប្រួលអាកាសធាតុ និងហានិភ័យនៃការឡើងកំដៅផែនដី ដែលបង្កឲ្យមានអាកាសធាតុក្តៅខ្លាំង។

Read more: ប្រទេសអឺរ៉ុបចំនួន២០ ស្នើ EU ត្រៀមលក្ខណៈចំពោះគ្រោះថ្នាក់ផ្នែកសុខភាព...

ជនភៀសខ្លួនរ៉ូហ៉ីងយ៉ា ជាង ៥០០នាក់ ភៀសខ្លួន ទៅដល់ឥណ្ឌូណេស៉ី

 ទីភ្នាក់ងារមួយរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ទូក ៣គ្រឿង ដែលពោរពេញទៅដោយជនភៀស ខ្លួនរ៉ូហ៊ីងយ៉ាជាង ៥០០នាក់ បានចូលចតនៅខេត្តភាគខាងលិចបំផុតរបស់ប្រទេសឥណ្ឌូណេស៉ី កាលពីថ្ងៃ អាទិត្យចុងសប្តាហ៍ ដែលនេះជាចំនួនច្រើនបំផុតមួយ ចាប់តាំងពីយោធានៃរបបសឹកមីយ៉ាន់ម៉ា បើកការបង្ក្រាបលើក្រុមជនជាតិភាគតិចមួយនេះ ក្នុងឆ្នាំ២០១៧។

Read more: ជនភៀសខ្លួនរ៉ូហ៉ីងយ៉ា ជាង ៥០០នាក់ ភៀសខ្លួន ទៅដល់ឥណ្ឌូណេស៉ី

ចំនួនមនុស្សស្លាប់ បន្តកើនលើស១៣,០០០នាក់ ក្នុងសង្រ្គាមអ៉ីស្រាអែល នៅតំបន់ហ្កាហ្សា

អាជ្ញាធរនៃតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip) ដែលគ្រប់គ្រងដោយក្រុមហាម៉ាសប៉ាឡេស្ទីន បានឱ្យដឹងថា ចំនួនមនុស្សស្លាប់ក្នុងសង្រ្គាមរបស់អ៉ីស្រាអែលនៅទីនោះ បានបន្តកើនឡើងលើសពី១៣,០០០នាក់ហើយ ក្នុងរយៈពេលប្រមាណជាងមួយខែកន្លងមកនេះ។

Read more: ចំនួនមនុស្សស្លាប់ បន្តកើនលើស១៣,០០០នាក់ ក្នុងសង្រ្គាមអ៉ីស្រាអែល នៅតំបន់ហ្កាហ្សា

កូរ៉េខាងជើង ថ្កោលទោសគម្រោងលក់មីស៊ីលរបស់សហរដ្ឋអាមេរិក ទៅឱ្យជប៉ុន និងកូរ៉េខាងត្បូង កូរ៉េខាងជើង

កាលពីថ្ងៃចន្ទ បានថ្កោលទោសគម្រោងលក់មីស៊ីលរបស់សហរដ្ឋអាមេរិក ទៅឱ្យជប៉ុន និងកូរ៉េខាងត្បូង ដោយចាត់ទុកថា នេះជាទង្វើដ៏គ្រោះថ្នាក់ ដែលនឹងបង្កភាពតានតឹងក្នុងតំបន់ និងនាំឱ្យមានការរត់ប្រណាំងសព្វាវុធ។

Read more: កូរ៉េខាងជើង ថ្កោលទោសគម្រោងលក់មីស៊ីលរបស់សហរដ្ឋអាមេរិក ទៅឱ្យជប៉ុន...

សេតវិមាន បដិសេធថា មិនទាន់មានកិច្ចព្រមព្រៀងរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស នោះទេ

 សេតវិមាន កាលពីថ្ងៃសៅរ៍ (ម៉ោងនៅវ៉ាស៊ីនតោន) បានបដិសេធការចុះផ្សាយព័ត៌មានដែលថា ប្រទេស កាតា បានជួយសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងមួយរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស គាំទ្រដោយ សហរដ្ឋអាមេរិក លើបទឈប់បាញ់រយៈពេល៥ថ្ងៃ ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងរាប់សិបនាក់។

Read more: សេតវិមាន បដិសេធថា មិនទាន់មានកិច្ចព្រមព្រៀងរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស នោះទេ

កងទ័ពជប៉ុន ធ្វើសមយុទ្ធលើកោះមួយ ដែលខ្លួនមើលឃើញថា ងាយរងគ្រោះនឹងការវាយប្រហារពីចិន

 កងកម្លាំងម៉ារីនជប៉ុន កាលពីថ្ងៃអាទិត្យ បានដឹកនាំការធ្វើសមយុទ្ធយោធា នៅលើដែនកោះមួយស្ថិតនៅតាម បណ្ដោយឆ្នេរនៃសមុទ្រចិនខាងកើត ជាការហាត់សមវាយប្រហារបណ្ដេញកងទ័ពសត្រូវ ចេញពីទឹកដីរបស់ខ្លួន ហើយដែលដែនកោះនេះ ត្រូវបានទីក្រុង តូក្យូ មើលឃើញថា ងាយរងគ្រោះនឹងការវាយប្រហារពីសំណាក់ចិន។

Read more: កងទ័ពជប៉ុន ធ្វើសមយុទ្ធលើកោះមួយ ដែលខ្លួនមើលឃើញថា ងាយរងគ្រោះនឹងការវាយប្រហារពីចិន

ប្រធានាធិបតីថ្មីរបស់ម៉ាល់ឌីវ ស្នើឱ្យឥណ្ឌា ដកយោធារបស់ខ្លួនចេញ

ប្រធានាធិបតីថ្មីនៃប្រទេសម៉ាល់ឌីវ លោក មហាំម៉ាត់ មូអ៉ីសហ្ស៊ូ (Mohamed Muizzu) ដែលធ្លាប់បានដឹកនាំយុទ្ធនាការកែប្រែគោលនយោបាយ «India first» នៃប្រទេសនៅក្នុងតំបន់មហាសមុទ្រឥណ្ឌាមួយនេះ បានស្នើឱ្យទីក្រុងញូវដេលី ដកយោធារបស់ខ្លួនចេញពីម៉ាល់ឌីវ។

Read more: ប្រធានាធិបតីថ្មីរបស់ម៉ាល់ឌីវ ស្នើឱ្យឥណ្ឌា ដកយោធារបស់ខ្លួនចេញ

កូរ៉េខាងជើង ប្តេជ្ញាឆ្លើយតបយ៉ាងខ្លាំងក្លា ចំពោះការគំរាមកំហែងណាមួយពីសហរដ្ឋអាមេរិក

 កូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍ បានរិះគន់ដំណើរទស្សនកិច្ចរបស់ប្រមុខការពារជាតិអាមេរិក ទៅកាន់កូរ៉េ ខាងត្បូងនាពេលថ្មីៗនេះ និងប្តេជ្ញាឆ្លើយតបយ៉ាងខ្លាំងក្លាចំពោះអ្វី ដែលខ្លួនហៅថា ជាការគំរាមកំហែងផ្នែក យោធាពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាមេរិក។

Read more: កូរ៉េខាងជើង ប្តេជ្ញាឆ្លើយតបយ៉ាងខ្លាំងក្លា ចំពោះការគំរាមកំហែងណាមួយពីសហរដ្ឋអាមេរិក

បារាំង ចេញដីកាចាប់ខ្លួនប្រធានាធិបតីស៊ីរី លោក Bashar al-Assad

ប្រទេសបារាំង បានចេញដីកាចាប់ខ្លួនលោក Bashar al-Assad ដោយចោទប្រកាន់ប្រធានាធិបតីស៊ីរី រូប នេះ ពីបទសមគំនិតក្នុងការប្រព្រឹត្តក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ពាក់ព័ន្ធនឹងការវាយប្រហារដោយប្រើ ប្រាស់អាវុធគីមី កាលពីឆ្នាំ២០១៣។

Read more: បារាំង ចេញដីកាចាប់ខ្លួនប្រធានាធិបតីស៊ីរី លោក Bashar al-Assad

លោក ស៊ី ជិនពីង ប្រាប់លោក បៃដិន ឈប់បំពាក់អាវុធឱ្យតៃវ៉ាន់ តែយល់ព្រមភ្ជាប់បណ្ដាញទំនាក់ទំនងយោធាឡើងវិញ

 លោកប្រធានាធិបតី ស៊ី ជិនពីង បានប្រាប់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅឯកិច្ចប្រជុំកំពូលមួយឱ្យបញ្ឈប់ការបំពាក់អាវុធឱ្យតៃវ៉ាន់ ហើយថា ការបង្រួបបង្រួមជាតិរបស់ចិនជាមួយតៃវ៉ាន់ គឺជារឿងមិនអាចបញ្ឈប់បានឡើយ។

Read more: លោក ស៊ី ជិនពីង ប្រាប់លោក បៃដិន ឈប់បំពាក់អាវុធឱ្យតៃវ៉ាន់...

លោក Sunak តែងតាំងអតីតនាយករដ្ឋមន្ត្រី លោក David Cameron ជារដ្ឋមន្ត្រីការបរទេសថ្មីរបស់ចក្រភពអង់គ្លេស

 នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak កាលពីថ្ងៃអង្គារ បានតែងតាំងអតីតនាយករដ្ឋមន្ត្រី លោក David Cameron ជារដ្ឋមន្ត្រីការបរទេសថ្មីរបស់ចក្រភពអង់គ្លេស អំឡុងការរុះរើគណៈរដ្ឋមន្ត្រីជាលើកដំបូងបំផុត ចាប់តាំងពីលោកបានឡើងកាន់អំណាច កាលពីខែតុលា ឆ្នាំ២០២២មក។

Read more: លោក Sunak តែងតាំងអតីតនាយករដ្ឋមន្ត្រី លោក David Cameron...

ជនភៀសខ្លួនអាហ្វហ្គានីស្ថានជាង ៥,៥០០ នាក់ វិលត្រឡប់ពីប្រទេសប៉ាគីស្ថាន ទៅប្រទេសកំណើតវិញ

 សេចក្តីថ្លែងការណ៍របស់ក្រសួងជនភៀសខ្លួន និងកិច្ចការធ្វើមាតុភូមិនិវត្តន៍របស់ប្រទេសអាហ្វហ្គានីស្ថាន បានឱ្យដឹងកាលពីថ្ងៃអង្គារថា ជនភៀសខ្លួនអាហ្វហ្គានីស្ថានជាង ៥,៥០០ នាក់ បានត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ កាលពីថ្ងៃចន្ទសប្តាហ៍នេះ។

Read more: ជនភៀសខ្លួនអាហ្វហ្គានីស្ថានជាង ៥,៥០០ នាក់ វិលត្រឡប់ពីប្រទេសប៉ាគីស្ថាន...

ចលនាតស៊ូប្រដាប់អាវុធនៅមីយ៉ាន់ម៉ា បន្តបង្កើនការវាយលុកក្នុងរដ្ឋ Rakhine

 ក្រុមអ្នកប្រយុទ្ធនៃចលនាតស៊ូប្រដាប់អាវុធជនជាតិភាគតិចមួយ បានបន្តបង្កើនការវាយលុករបស់ពួកគេ លើកងកម្លាំងសន្តិសុខនៃរបបសឹកមីយ៉ាន់ម៉ា នៅរដ្ឋ Rakhine ភាគខាងលិចប្រទេស កាលពីថ្ងៃអង្គារ ពោលគឺ២ថ្ងៃជាប់គ្នា។

Read more: ចលនាតស៊ូប្រដាប់អាវុធនៅមីយ៉ាន់ម៉ា បន្តបង្កើនការវាយលុកក្នុងរដ្ឋ Rakhine