(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ចុះជួយខណ្ឌឫស្សីកែវ នៅរសៀលថ្ងៃទី២៤ មិថុនា ២០១៨ បានជួបសំណេះសំណាល ប្រជុំដាក់ចេញផែនការនានា ជាមួយក្រុមការងារគណបក្ស ប្រជាជនកម្ពុជា ចុះជួយសង្កាត់ឫស្សីកែវ និងសមាជិកបក្ស គ្រួសារបក្ស នៃគណបក្សប្រជាជនកម្ពុជា ចំនួន១,១៦៧នាក់។
Read more: លោក អូស្មាន ហាស្សាន់ ជួបសំណេះសំណាលជាមួយសមាជិកបក្ស គ្រួសារបក្សប្រជាជន...
(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម សមាជិកគណៈកម្មាការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈ កម្មាធិការគណបក្សប្រជាជនកម្ពុជា ក្រសួងធម្មការ និងសាសនា នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ បានអញ្ជើញជា អធិបតីភាព ក្នុងពិធីជួបសំណេះ សំណាលជាមួយ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៃក្រសួងធម្មការនិងសាសនា។
Read more: ទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម ជួបសំណេះសំណាលសមាជិកបក្សប្រជាជន នៃក្រសួងធម្មការ...
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ ឧបនាយរដ្ឋមន្ត្រី ហោ ណាំហុង បានអញ្ជើញជាអធិបតីភាពពិធីសម្ពោធអគារសិក្សា និងផ្ទះសំណាក់របស់គ្រូបង្រៀន ចំនួន៣៩ខ្នង នៅវិទ្យាល័យបឹងប្រិយ៍ ឃុំពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
(ភ្នំពេញ)៖ ថ្លែងតាមរយៈកិច្ចសម្ភាសន៍ ពិសេសមួយ រវាងនាយកខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ដោយលោក ហូ សិទ្ធី បានថ្លែងទាំងអស់សំណើច និងបានចោទសួរថា សហរដ្ឋអាមេរិក ដែលអះអាងថាខ្លួនជាបិតា ប្រជាធិបតេយ្យលើលោក បានចោទនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ថាជាអ្នករំលោភសិទ្ធិមនុស្ស ស្របពេល អាមេរិកខ្លួនឯងនេះ បែរជារំលោភ សិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដោយចាប់បំបែកម្តាយ និងកូនតូចៗជនជាតិម៉ិចស៉ិក ហើយដាក់ពួកគេដូចសត្វធាតុ នៅក្នុងទ្រុងទៅវិញ។
Read more: នាយកខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន៖ អាមេរិកចោទនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង...
(ភ្នំពេញ)៖ មជ្ឈមណ្ឌលពិព័រណ៌កោះពេជ្រ នឹងក្លាយជាទីតាំងពិព័រណ៌អឺរ៉ុប ដំបូងគេបង្អស់ ដែលត្រូវបានរៀបចំដោយ សភាពាណិជ្ជកម្មអឺរ៉ុប នៅកម្ពុជា ឧបត្ថម្ភដោយ ក្រុមហ៊ុន Cambodia Airports តំណាងដោយលោក Eric Delobel និងទទួលការគាំទ្រពីគណៈប្រតិភូ សហភាពអឺរ៉ុប ប្រចាំកម្ពុជា ព្រមទាំងមានការចូលរួម ពីសភាពាណិជ្ជកម្មជាតិ នៃបណ្ដាប្រទេសនៅអឺរ៉ុប និងសមាគមធុរកិច្ច ចំនួន៥នៅកម្ពុជា រួមមានសភាពាណិជ្ជកម្មបារំាង ( CCIFC) សភាពាណិជ្ជកម្ម អាល្លឺម៉ង់ (ADW) សភាពាណិជ្ជកម្មអង់គ្លេស( BritCham) សភាពាណិជ្ជកម្ម អ៊ីតាលី (ICBA) និងសភាពាណិជ្ជកម្ម អឺរ៉ុបខាងជើង (NordCham ប្រទេសន័រវេ ដាណឺមាក ស៊ុយអែត ហ្វាំងឡង់ និងអ៊ីស្លង់ )។
Read more: ព្រឹត្ដិការណ៍ ពិព័រណ៌អឺរ៉ុបដ៏អស្ចារ្យដំបូងគេ នឹងបង្ហាញវត្ដមាននៅកម្ពុជា...
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ អញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យា ល័យភូមិន្ទភ្នំពេញ៣,២៣៣នាក់ ដែលក្នុងនោះមាននារី ១,៥០៨នាក់។
Read more: ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ...
(ភ្នំពេញ)៖ ដើម្បីឱ្យសិស្ស-និស្សិត ដែលសិក្សាជំនាញទេសចរណ៍ មានឱកាសស្វែងយល់ អំពីប្រព័ន្ធកម្មសិក្សា ( Internship) ក្នុងវិស័យទេសចរណ៍ និងក្រេបយកបទ ពិសោធន៍ល្អពីស្ថាប័ន ដែលខ្លួនចុះកម្មសិក្សានោះ ពេលនេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) សហការជាមួយក្រសួងទេសចរណ៍ និងផ្នែកឯកជនមួយចំនួនទៀត បានរៀបចំកម្មវិធីកម្មសិក្សា - Internship នៅក្នុងវិស័យទេសចរណ៍ ដោយបង្កើតនូវ Platform មួយសម្រាប់សម្របសម្រួល និងផ្តល់ឱកាសឱ្យសិស្ស- និស្សិតអាចស្វែង រកឱកាសកម្មសិក្សាខ្លីៗ នៅតាមមូលដ្ឋាន អាជីវកម្មទេសចរណ៍ជាដៃគូ។
Read more: ស.ស.យ.ក និងក្រសួងទេសចរណ៍ បង្កើតកម្មវិធីថ្មីមួយឲ្យសិស្ស-និស្សិត...
(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ អមដំណើរដោយ លោកស្រីអភិបាលរង មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ បានចូលរួមជាអធិបតី ក្នុងពិធីបើកការដ្ឋានស្ថាបនា ផ្លូវបេតុង០១ខ្សែ ប្រវែង៥០០ម៉ែត្រ ទទឹង០៤ម៉ែត្រ ស្ថិតក្នុងភូមិត្រពាំងចក សង្កាត់ព្រៃវែង។
Read more: ពលរដ្ឋនៅសង្កាត់ព្រៃវែង ខណ្ឌដង្កោ ដែលជួបការលំបាកក្នុងការធ្វើដំណើរ...
(កណ្ដាល)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញសម្ពោធ សមិទ្ធផលនានា នៅបញ្ជាការដ្ឋានអង្គរក្ស ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលមានតម្លៃជាង៤លានដុល្លារ។
Read more: សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធសមិទ្ធផលនានា នៅបញ្ជាការដ្ឋានអង្គរក្ស...
(ភ្នំពេញ)៖ អ្នកជំនាញប្រមាណជិត១០០នាក់ មកពី៦ប្រទេស បានជួបជុំគ្នា ដើម្បីបង្កើតគម្រោងស្រាវជ្រាវ និងកិច្ចសន្ទនា គោលនយោបាយនៅ ក្នុងបណ្តាប្រទេស មេគង្គ-ឡានឆាង ក្នុងរយៈពេល២ឆ្នាំ ខាងមុខ ដោយចាប់ផ្តើមពីថ្ងៃនេះ។
Read more: កម្ពុជារៀបចំសិក្ខាសាលា ស្តីពី ការបង្កើនការស្រាវជ្រាវ...
(កណ្តាល)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា វត្តមានរបស់ផ្សារពាណិជ្ជកម្មចិន នឹងផ្តល់អត្ថប្រយោជន៍ច្រើន យ៉ាងសម្រាប់សេដ្ឋកិច្ចកម្ពុជា ដោយសារផ្សារនេះ នឹងស្រូបយកទំនិញក្នុងស្រុក ដែលផលិតដោយសហគ្រាសធុនតូច និងមធ្យម ដើម្បីជំរុញការនាំចេញ។
Read more: លោក ប៉ាន សូរស័ក្តិ៖ ផ្សារពាណិជ្ជកម្មចិន នឹងផ្តល់អត្ថប្រយោជន៍ច្រើនយ៉ាង...
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ បានជំរុញឱ្យយោធិនទាំងអស់ ត្រូវចូលរួមការពារ តម្លៃសន្តិភាព ស្ថិរភាពនយោបាយ ដើម្បីការអភិវឌ្ឍន៍នៅកម្ពុជា និងចូមរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
Read more: នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ជំរុញឲ្យយោធិនទាំងអស់ត្រូវការពារតម្លៃសន្តិភាព...
(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញចុះ ពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារថា្នក់ជាតិ នៃរាជរដ្ឋាភិបាល ចុះជួយខណ្ឌសែនសុខ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងអំពាវនាវ ដល់ប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់ក្នុ ងការថែរក្សាសុខភាព ពិសេសការពិសាអាហារ ដែលមានរសជាតិ ប្រៃ ផ្អែម និងខ្លាញ់ច្រើនពេក ដើម្បីជៀសវាង កើតជំងឺដាច់សរសៃឈាម លើសឈាម បេះដូង និងទឹកនោមផ្អែម ។
Read more: រដ្ឋមន្ដ្រីក្រសួងសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋ តមអាហារបីប្រភេទ...
(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំលើកទី៥ នៃគណៈកម្មការចម្រុះ ទ្វេភាគីកម្ពុជា-ចិន នៅសណ្ឋាគារសុខាភ្នំពេញ កាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ពិភាក្សាការងារជាមួយ គណៈប្រតិភូចិន ដឹកនាំដោយលោកស្រី កៅ យាន អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន ដើម្បីពិនិត្យលទ្ធផលនៃកិច្ច សហប្រតិបត្តិការក្នុង បណ្តាឆ្នាំកន្លងមក និងលើកទិសដៅការងារ ជំរុញទំហំពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ឲ្យបានដល់ ៦ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០២០ ស្របតាមផែន ការដែលថ្នាក់ដឹកនាំនៃ ប្រទេសទាំងពីរបានដាក់ ចេញនាពេលកន្លងមក។
Read more: រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា និងអនុរដ្ឋមន្រ្តីពាណិជ្ជកម្មចិន...
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ បានបើកកិច្ចប្រជុំស្ដីពី ការធ្វើប្រទានកម្ម និងផ្តល់ប័ណ្ណកម្មសិទ្ធិដី និងបំបែកក្បាលដីក្នុងបុរី សំរាប់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ដោយជំរុញធ្វើការងារ នេះឲ្យបានលឿន ជូនប្រជាពលរដ្ឋ។
Read more: អភិបាលរាជធានីភ្នំពេញ ជំរុញលើការងារធ្វើប្រទានកម្មដីធ្លី...
(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ បានរៀបចំបាឋកថាស្តីពី «ការអភិវឌ្ឍវិស័យមុខងារសាធារណៈកម្ពុជា» ក្រោមអធិបតីភាព លោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងមានការចូលរួម ពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួង មុខងារសាធារណៈ និងយុវជន សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យមុខងារសាធារណៈ ប្រមាណ៣០០នាក់ នៅសាលសហសិក្សា សាលាភូមិន្ទរដ្ឋបាល។
Read more: រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បង្ហាញពីការអភិវឌ្ឍវិស័យមុខងារសាធារណៈនៅកម្ពុជា...
(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិ អ្នកជំនាញទេសចរណ៍ បានអញ្ជើញជាធិបតីក្នុងពិធីបើកសន្និសីទអន្តរជាតិលើកទី២ ស្តីពីកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក លើអ្នកជំនាញទេសចរណ៍អាស៊ាន ក្រោមប្រធានបទ អភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍ ប្រកបដោយនិរន្តរភាព។
Read more: កម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំសន្និសីទអន្តរជាតិ...
(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ បានជួបសំណេះសំណាល ជាមួយលោក គ្រូ-អ្នកគ្រូ ប្រមាណជា៩០០នាក់ ក្នុងស្រុកកំពង់ស្វាយ ព្រមទាំងអំពាវនាវ ឱ្យពលរដ្ឋអញ្ជើញ ទៅចូលរួមទៅបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីជ្រើសរើមេដឹកនាំ ស្វែងទៅរកការភិវឌ្ឍ លើគ្រប់វិស័យ គឺបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
Read more: សមាជិកព្រឹទ្ធសភា និងអភិបាលខេត្តកំពង់ធំ អំពាវនាវឲ្យពលរដ្ទៅបោះឆ្នោត នៅថ្ងៃទី២៩...
(តាកែវ)៖ ថ្លែងចេញពីទឹកដីខេត្តតាកែវ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកនេះ បានអះអាងថា នៅឆ្នាំ២០១៩ ខាងមុខនេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ-កម្មការិនី នឹងឡើងខ្ពស់ជាង១៧០ដុល្លារអាមេរិក ក្នុងមួយខែ។
Read more: ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖ ឆ្នាំ២០១៩ ប្រាក់ឈ្នួលអប្បបរមា...
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៨កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ គឺជាខួប៤១ឆ្នាំហើយ ដែលសម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តស្ម័គ្រស្មោះ៤រូបផ្សេងទៀត បានធ្វើដំណើរឈ្មោះផ្សងគ្រោះថ្នាក់ទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកការស្រោចស្រង់ប្រទេសជាតិចេញពីក្រញាំបិសាច ប៉ុល ពត ហើយបានរំដោះប្រទេសដោយជោគជ័យ ស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍន៍ដូចពេលបច្ចុប្បន្ន។
Read more: សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយកម្មករ កម្មការិនី ជិត២ម៉ឺននាក់...
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មាន និងការព្យាករណ៍ពីកម្ពស់ទឹក ប្រចាំថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ ដោយបញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រនានា រួមមាន ស្ថានីយទន្លេមេគង្គ-ស្ទឹងត្រែង, ស្ថានីយទន្លេមេគង្គ-ក្រចេះ, ស្ថានីយទន្លេ មេគង្គ-កំពង់ចាម, ស្ថានីយបាសាក់-ចតុមុខ, ស្ថានីយមេគង្គ-អ្នកលឿង, ស្ថានីយបាសាក់-កោះខែល , ស្ថានីយទន្លេសាប -ព្រែកក្តាម និងបឹងទន្លេសាប-កំពង់លួង៕
សូមអានព្រឹត្តិបត្រព័ត៌មាន និងការព្យាករណ៍ពីកម្ពស់ទឹកទាំងស្រុង៖
ដកស្រង់ពី៖FRESH NEWS