Social Network

ថៅកែ​ថៃ​ចាត់​ទុក​ពលករ​ខ្មែរ​ជា​កម្លាំង​ស្នូល​នៃ​សេដ្ឋកិច្ចជាតិ​ខ្លួន

រាជធានីភ្នំពេញ ៖ ស្របពេលដែល ពលករកម្ពុជា ជាច្រើនបានទៅ ធ្វើការនៅ ប្រទេសថៃនោះ ក្រុមហ៊ុនមួយ ដែលល្បីឈ្មោះ របស់ថៃ និងជាក្រុមហ៊ុន បោះទុនវិនិយោគនៅតាម បណ្ដាប្រទេស ជាច្រើនទៀត បានចាត់ទុកពលករ ខ្មែរដែលកំពុង បំពេញការងារឱ្យខ្លួនថា ជាកម្លាំងចលករស្នូលនៃសេដ្ឋកិច្ចជាតិ ។

Read more: ថៅកែ​ថៃ​ចាត់​ទុក​ពលករ​ខ្មែរ​ជា​កម្លាំង​ស្នូល​នៃ​សេដ្ឋកិច្ចជាតិ​ខ្លួន

ពលរដ្ឋ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាកល្បង​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ជិត​២ពាន់នាក់

ភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥ បានបង្ហាញលទ្ធផលបណ្តោះអាសន្ន នៃការចុះឈ្មោះបោះឆ្នោតសាកល្បង ក្នុង២៥រាជធានី-ខេត្ត មានចំនួន ១,៧៣៦នាក់។

Read more: ពលរដ្ឋ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាកល្បង​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ជិត​២ពាន់នាក់

តំណែងអនុប្រធានទី១ នៃរដ្ឋសភា របស់លោក កឹម សុខា ត្រូវបានរដ្ឋសភាបោះឆ្នោតដកតំណែងហើយ នៅមុននេះបន្តិច

 

(ភ្នំពេញ)៖ បន្ទាប់ពីរដ្ឋសភាបើកកិច្ចប្រជុំ ដែលមានរបៀបវារៈ បោះឆ្នោតដកតំណែងឯកឧត្តម កឹម សុខា ចេញពីអនុប្រធានទី១ នៃរដ្ឋសភានោះ នៅពេលនេះ វេលាម៉ោង៩៖១០នាទី ព្រឹកថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០១៥នេះ រដ្ឋសភាបានសម្រេចបោះឆ្នោត ទម្លាក់តំណែងអនុប្រធានទី១ នៃរដ្ឋសភារបស់ឯកឧត្តម កឹម សុខា ហើយដោយសម្លេង៦៨ លើ៦៨។

សូមជំរាបថា កិច្ចប្រជុំរដ្ឋសភាដើម្បីបោះឆ្នោត ទម្លាក់តំណែងឯកឧត្តម កឹម សុខា ធ្វើឡើងក្រោមអធិបតីភាព សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

កិច្ចប្រជុំពិនិត្យដកតំណែងរបស់ឯកឧត្តម កឹម សុខា ធ្វើឡើងតាមសំណើររបស់ឯកឧត្តម ប៉ែន បញ្ញា និង ឯកឧត្តម ជាម យៀប តំណាងក្រុមតំណាងរាស្រ្ត ៦៣រូប មកពីគណបក្សប្រជាជនកម្ពុជា។

លោក ជាម យៀប បានថ្លែងឲ្យដឹង នៅក្នុងកិច្ចប្រជុំសភាថា ការប្រជុំបោះឆ្នោតទម្លាក់ដំណែងឯកឧត្តម កឹម សុខា ធ្វើឡើងដោយមានការទទួលញត្តិប្រជាពលរដ្ឋ ដែលទាមទារឲ្យដកឯកឧត្តម កឹម សុខា មានរហូតជាង ៣០ម៉ឺននាក់ ៕

អាជ្ញាធរភ្នំពេញ ប្រជុំរៀបចំផែនការ ការពារសុវត្ថិភាព បុណ្យអុំទូក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥នេះ សាលារាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ គណៈបញ្ជាការ ឯកភាព រដ្ឋបាលរាជធានី ភ្នំពេញ ស្តីពីផែនការ ការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពេល ប្រារព្ធ ព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៥ ។

Read more: អាជ្ញាធរភ្នំពេញ ប្រជុំរៀបចំផែនការ ការពារសុវត្ថិភាព បុណ្យអុំទូក

ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ឧបត្ថម្ភ កុមារីដែលមាន ទេពកោសល្យ គូរូប នៅប្រាសាទព្រះខ័ន បានសិក្សា ចប់ចុង ចប់ដើម

សៀមរាប ៖ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ លោកឧបនាយក រដ្ឋមន្ត្រី ទៀ បាញ់ ប្រធានក្រុមការងារថ្នាក់ ជាតិ ចុះមូលដ្ឋាន ខេត្តសៀមរាប បានចាត់ក្រុមការងារ

Read more: ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ឧបត្ថម្ភ កុមារីដែលមាន ទេពកោសល្យ គូរូប...

ប្រជាពលរដ្ឋខ្មែរ ធ្វើមហាបាតុកម្ម ទាមទារឲ្យលោក កឹម សុខា ចុះចេញពីតំណែង អនុប្រធានសភា

ភ្នំពេញ៖ ប្រជាពលរដ្ឋ ប្រមាណជា ៥០០០នាក់ បានប្រមូលផ្តុំគ្នា នៅមុខវិមាន រដ្ឋសភា គ្រាដែលសភា កំពុងបើកសម័យប្រជុំ  ស្រែកទាមទារ ឲ្យលោក កឹម សុខា ចុះចេញពី តំណែងអនុប្រធានទី១ នៃរដ្ឋសភា ។

Read more: ប្រជាពលរដ្ឋខ្មែរ ធ្វើមហាបាតុកម្ម ទាមទារឲ្យលោក កឹម សុខា ចុះចេញពីតំណែង...

ប្រសាសន៍សម្តេចតេជោ ក្នុងឱកាសជួបសំណេះ សំណាលជាមួយ ប្រជាពលរដ្ឋ និងនិស្សិតនៅបារាំង

ភ្នំពេញ៖  នៅល្ងាច ថ្ងៃទី២៥ តុលា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញ ជួបសំណេះ សំណាលជាមួយ បងប្អូន ប្រជាពលរដ្ឋខ្មែរ និងនិស្សិតកម្ពុជា ជាងមួយពាន់នាក់ នៅក្នុងប្រទេសបារាំង ។

Read more: ប្រសាសន៍សម្តេចតេជោ ក្នុងឱកាសជួបសំណេះ សំណាលជាមួយ ប្រជាពលរដ្ឋ និងនិស្សិតនៅបារាំង

លោកតា ប្រាជ្ញ ឈួន ត្រូវគេបង្អើលថាស្លាប់ ជាលើកទី២ ខណៈលោកតា កំពុងសុំសីល

ភ្នំពេញ៖ លើបណ្តាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥នេះ បាននាំគ្នាផ្សព្វផ្សាយ ព័ត៌មានអកុ សលជាថ្មី ម្តងទៀត ដោយអះអាងថា កវីជើងចាស់ ចាប៉ីដងវែង លោកតា ប្រាជ្ញ ឈួន ទទួលមរណភាព ។

Read more: លោកតា ប្រាជ្ញ ឈួន ត្រូវគេបង្អើលថាស្លាប់ ជាលើកទី២ ខណៈលោកតា កំពុងសុំសីល

ស្លាប់៦នាក់ រងរបួសធ្ងន់ស្រាល ១៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី២៧ ខែកញ្ញាម្សិលមិញ

ភ្នំពេញ៖ យ៉ាងហោចណាស់ មានមនុស្ស ៦នាក់ បានស្លាប់ ១១នាក់រងរបួសធ្ងន់ និង ៦នាក់ ផ្សេងទៀត របួសស្រាល ក្នុងគ្រោះថ្នាក់ ចរាចរណ៍ ទូទាំងប្រទេស ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥ ម្សិលមិញ នេះបើតាមការចុះផ្សាយ របស់ គេហទំព័រ អគ្គស្នងការ នគរបាលជាតិ ។

Read more: ស្លាប់៦នាក់ រងរបួសធ្ងន់ស្រាល ១៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍...

ព្រះ​អង្គ​ម្ចាស់​បញ្ជាក់​ពីការ​ទារ​សំណង $៣៦ ម៉ឺន

ភ្នំពេញៈ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច បានបដិសេធ ចំពោះព័ត៌ មានដែលថា ព្រះអង្គ បានទាមទារ ប្រាក់សំណង ៣៦ ម៉ឺនដុល្លារ ប៉ុន្តែថា គឺមេធាវីរបស់ ទ្រង់ទៅវិញទេ ដែលជាអ្នកទាមទារសំណង ពីជនបង្កគ្រោះថ្នាក់ ចរាចរណ៍ ដល់ក្បួនរថយន្ត របស់ទ្រង់ នៅខេត្តកំពង់ចាម កាលពីខែមេសា។

Read more: ព្រះ​អង្គ​ម្ចាស់​បញ្ជាក់​ពីការ​ទារ​សំណង $៣៦ ម៉ឺន

តំណាងលោក បណ្ឌិតហ៊ុន ម៉ាណែត ជួបសំណេះសំណាល សិស្សប្រឡង បាក់ឌុបជាប់ឆ្នាំនេះ

កំពង់ចាម ៖ ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៥ នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ជនបង្គោលយុវជន ស្រុកព្រៃឈរ តំណាងឱ្យ លោកបណ្ឌិត ហ៊ុន ម៉ាណែតបានធ្វើការ ជួបសំណេះសំណាល

Read more: តំណាងលោក បណ្ឌិតហ៊ុន ម៉ាណែត ជួបសំណេះសំណាល សិស្សប្រឡង បាក់ឌុបជាប់ឆ្នាំនេះ

អដ្ឋិធាតុសម្តេច ជា ស៊ីម ត្រូវបានដង្ហែយក ទៅតម្កល់នៅ ស្រុកកំណើត

ភ្នំពេញ៖ អដ្ឋិធាតុសម្ដេច អគ្គមហាធម្មពោធិសាល ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា និង ជាអតីតប្រធានគណបក្ស ប្រជាជនកម្ពុជា ត្រូវបានដង្ហែយកទៅតម្កល់ នៅស្រុកកំណើត របស់សម្តេច ស្ថិតនៅភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង នៅវេលាម៉ោង ៧ និង៣០នាទី ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥។

ពិធីដង្ហែអដ្ឋិធាតុខាងលើនេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងក្រុមគ្រួសារ ព្រមទាំងមន្រ្តីជាច្រើននាក់ អមដោយកងកម្លាំងប្រដាប់អាវុធ ដែលយាមកាម និង ជួយសម្រួលចរាចរណ៍ នៅតាមដងផ្លូវ ពីគេហដ្ឋានសព រហូតទៅដល់កន្លែងតម្កល់ នៅស្រុកកំណើតនោះ។

ដើម្បីឱ្យពិធីដង្ហែអដ្ឋិធាតុ ប្រព្រឹត្ដទៅដោយរលូន អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥ បានស្នើឱ្យប្រធាន នៃបញ្ញត្ដិករ ទូរគមនាគមន៍កម្ពុជា ជួយធ្វើការរុះរើ និងរៀបចំបណ្ដាញលើអាកាស ដែលមិនរៀបរយ របស់បញ្ញត្ដិករ ទូរគមនាគមន៍កម្ពុជា ស្ថិតតាមបណ្ដោយគន្លង នៃតម្រាយផ្លូវនៃ ពិធីដង្ហែអដ្ឋិធាតុ។

ជាមួយគ្នានេះ អភិបាលរងរាជធានីភ្នំពេញ លោក ឃួង ស្រេង បានដឹកនាំក្រុមការងារ ចុះរុះរើខ្សែកាប្លិ៍ និងរៀបចំ នៅតាមដងផ្លូវ ដែលជាតម្រាយ នៃការដង្ហែអដ្ឋិធាតុ របស់សម្ដេចផងដែរ កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ ។

សូមបញ្ជាក់ថា សម្ដេច ជា ស៊ីម បានទទួលមរណភាព កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៥ ដោយរោគាពាធ ក្នុងជន្មាយុ ៨៣ឆ្នាំ ហើយសពសម្ដេចត្រូវបានបូជា នៅថ្ងៃទី១៩ ខែមិថុនា ដោយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះ បាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី យាងប្រទានភ្លើងបូជា៕

 

សម្តេចតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួម បុណ្យគម្រប់១០០ថ្ងៃ សពសម្តេច ជា ស៊ីម

ភ្នំពេញ ៖ នៅព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី  នៃកម្ពុជា និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត រួមនឹងថ្នាក់ដឹក នាំគណបក្ស ប្រជាជនកម្ពុជា បានអញ្ជើញចូលរួម ក្នុងពិធី បុណ្យ គម្រប់ ១០០ថ្ងៃ សពសម្តេច ជា ស៊ីម និងរាប់បាត្រ ព្រះសង្ឃ ១០៨អង្គ និងដើម្បីត្រៀម ដង្ហែអដ្ឋិធាតុ សម្ដេចអគ្គមហាធម្ម ពោធិសាល ជា ស៊ីម អតីតប្រធាន ព្រឹទ្ធសភា និងជាអតីតប្រធាន គណបក្ស ប្រជាជនកម្ពុជា ឆ្ពោះទៅស្រុកកំណើត របស់សម្ដេច ស្ថិតនៅភូមិ កន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្ដព្រៃវែង និងត្រូវប្រារឰ ធ្វើឡើង នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥ខាងមុខនេះ ។

តាមរយៈលិខិត របស់អភិបាល រាជធានីភ្នំពេញ ការដង្ហែអដ្ឋិធាតុ នឹងធ្វើឡើងពី ភូមិគ្រឹៈរបស់សម្ដេច ផ្ទះលេខ១២ ផ្លូវលេខ៤៦២ ក្រុមទី១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ឆ្ពោះទៅស្រុកកំណើត ដោយឆ្លងកាត់ វិថីសំខាន់ៗ រួមមានផ្លូវលេខ៤៦២ មហាវិថី ព្រះនរោត្ដម មហាវិថីព្រះអង្គឌួង មហាវិថីព្រះមុនីវង្ស និងផ្លូវជាតិលេខ៦ ។

សូមបញ្ជាក់ថា សម្ដេច ជា ស៊ីម បានទទួលមរណ ភាពកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៥ ដោយរោគាពាធ ក្នុងជន្មាយុ៨៣ឆ្នាំ ហើយសពសម្ដេច ត្រូវបានបូជា នៅថ្ងៃទី១៩ ខែមិថុនា ដែលព្រះមហាក្សត្រ យាងប្រទានភ្លើងបូជា ៕

ដកស្រងពី៖ដើមអម្ពិល

សម្តេចតេជោ ផ្តល់ថវិកាជូនសិស្ស និទ្ទេស A ម្នាក់ៗ ២លានរៀល Samsung Tablet មួយគ្រឿង និងវត្ថុអនុស្សាវរីយ៍ មួយចំនួនទៀត

ភ្នំពេញ៖ បន្ថែមពីលើ ប្រសាសន៍ សំណេះសំណេះ លើកទឹកចិត្ត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានផ្តល់រង្វាន់ ជូនដល់សិស្ស និទ្ទេស A ទាំង ១០៨នាក់ នូវថវិកាម្នាក់ៗ  ២លានរៀល Samsung Tablet មួយ គ្រឿង បន្ថែមពីលើ អាហារូបករណ៍ ដែលផ្តល់ជូនដោយ សាកលវិទ្យាល័យ នានា។

Read more: សម្តេចតេជោ ផ្តល់ថវិកាជូនសិស្ស និទ្ទេស A ម្នាក់ៗ ២លានរៀល Samsung Tablet...

សិស្សនិទ្ទេសA ១០៨នាក់ កំពុងជួបសម្តែងការគួរសម ជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន

(ភ្នំពេញ)៖ នៅវេលាម៉ោង ៨៖៤៥ នាទី ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០១៥នេះ សិស្សនិទ្ទេសA ក្នុងការប្រឡង បាក់ឌុបឆ្នាំ ២០១៥ ទាំង ១០៨នាក់ បានចាប់ផ្តើមជួប សម្តែងការគួរសម ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅវិមានសន្តិភាព ។

Read more: សិស្សនិទ្ទេសA ១០៨នាក់ កំពុងជួបសម្តែងការគួរសម ជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន

អភិបាលខេត្ត ព្រះសីហនុ និងស្នងការខេត្ត មណ្ឌលគិរី នឹងត្រូវផ្លាស់ប្តូរ នាព្រឹកនេះ

ភ្នំពេញ៖ បន្ទាប់ពីការចូលកាន់តំណែងជាអភិបាល ខេត្តព្រះសីហនុ បានជាង ១ឆ្នាំ លោក ឈិត សុខុន ឈាន  ដល់អាយុត្រូវចូលនិវត្តន៍ និងត្រូវផ្លាស់ចេញពីតំណែងអភិបាលខេត្តនាព្រឹកថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០១៥នេះ  ។ តំណែងអភិបាលខេត្តព្រះសីហនុ ត្រូវបានដាក់ជំនួសដោយ លោក យន្ត មីន អតីតមេបញ្ជាការយោធាខេត្តកោះ កុង។

Read more: អភិបាលខេត្ត ព្រះសីហនុ និងស្នងការខេត្ត មណ្ឌលគិរី នឹងត្រូវផ្លាស់ប្តូរ នាព្រឹកនេះ

លោករដ្ឋមន្រ្តី ក្រសួងព័ត៌មាន ទទួលជួបនិវត្តន៍ជន ៣០០នាក់

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួង ព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅម៉ោង៩ព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៥នេះ បានអនុញ្ញាតឲ្យនិវត្តន៍ជន ប្រមាណជា៣០០នាក់ នៅកម្ពុជាចូលជួបសម្តែង ការគួរសម នាទីស្តីការក្រសួង៕

ដកស្រង់ ៖ ដើមអម្ពិល

ក្រសួងអប់រំ៖ ការប្រឡងបាក់ឌុបព្រឹកថ្ងៃទី២ ដំណើរការយ៉ាង មានរបៀបរៀបរយល្អ ខណៈបេក្ខជន មួយចំនួន ដួលសន្លប់

ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា បានប្រកាស តាមរយៈបណ្តាញ ទំនាក់ទំនងសង្គម Facebook ថា ព្រឹកនេះ ដំណើរការ នៃការប្រឡង សរសេរវិញ្ញាសាទី១ អក្សរសាស្ត្រ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងគណិតវិទ្យា សម្រាប់ថ្នាក់ វិទ្យាសាស្ត្រសង្គម នៅព្រឹកថ្ងៃទី២ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ នៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា ប្រព្រឹត្តទៅដោយ ភាពស្ងៀមស្ងាត់ មានសណ្ដាប់ធ្នាប់ និងរបៀបរៀបរយល្អ នៅគ្រប់មណ្ឌលប្រឡង ទាំងអស់ទូទាំងប្រទេស ក្រោមសហការត្រួតពិនិត្យ និងសង្កេតការណ៍ ពីអ្នកសង្កេតការណ៍ និងដៃគូអភិវឌ្ឍវិស័យអប់រំនានា ។


បើទោះបី ការប្រឡងដំណើរការ រលូនយ៉ាងណាក្តី ក៏មានបេក្ខជន ប្រឡងសញ្ញាបត្រនេះ មួយចំនួនបានខ្យល់គ ដួលសន្លប់ផងដែរ ។ ជាក់ស្តែង បេក្ខជន ម្នាក់បាន សន្លប់ឈ្មោះ ផេត មករា ភេទស្រី ឆ្នាំកំណើត ១៩៩៦ មណ្ឌលប្រលង វត្តកោះខាងជើង បន្ទប់លេខ២១  តុលេខ៥០៨ នៅម៉ោង ៨និង១៥នាទីព្រឹក ត្រូវបានក្រុមជួយសង្គ្រោះ បញ្ជូនទៅទេព្យ សម្ភពក្រុង ។

ជាមួយគ្នានេះ នៅខេត្តបន្ទាយមានជ័យ ក្នុងមណ្ឌលវិទ្យាល័យ អូរអំបិល បេក្ខជន បន្ទប់លេខ២៧ តុលេខ៦៥៧ ឈ្មោះ យ៉ន សុធា ខ្យល់គ ។ ដោយឡែក សេចក្តីរាយកាណ៍ពី ខេត្តសៀមរាប និងខេត្តព្រៃវែង ក៏មានករណីបេក្ខជន ប្រឡងខ្យល់គ ផងដែរ ។

លើសពីនេះ មិនត្រឹមតែបេក្ខជនទេ ដែលខ្យល់គ វិលមុខនោះ សូម្បីតែអ្នកគ្រូ និងលោកជាអនុរក្ស នៅមណ្ឌលវិទ្យាល័យ អូរអំបិល ខេត្តបន្ទាយ មានជ័យ ខ្យល់គ ក្តៅខ្លួន វិលមុខ និងត្រូវបានយកចិត្តទុកដាក់ តានដានសុខភាព ពីលោកគ្រូពេទ្យ ប្រចាំមណ្ឌលប្រឡង ផងដែរ ៕

 

បន្ទប់ ៣.៥៧៦បន្ទប់ បើកទ្វារទទួលសិស្ស ជិត ៩ម៉ឺននាក់ ប្រលងបាក់ឌុប ក្រោមលក្ខខណ្ឌ និងយាមកាមដ៏តឹងរឹង

ភ្នំពេញ៖ នៅវេលាម៉ោង ៧ព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០១៥ ទ្វារបន្ទប់សាលារៀន នៅទូទាំងប្រទេស ចំនួន ៣.៥៧៦បន្ទប់ ត្រូវបានបើកហើយ ដើម្បីទទួលសិស្ស ៨៨.៤៨៨នាក់ ប្រកួតប្រជែងចំណេះដឹង ក្រោមការយាមកាម យ៉ាងតឹងរឹងបំផុត ។

Read more: បន្ទប់ ៣.៥៧៦បន្ទប់ បើកទ្វារទទួលសិស្ស ជិត ៩ម៉ឺននាក់ ប្រលងបាក់ឌុប ក្រោមលក្ខខណ្ឌ...