Social Network

សម្តេចតេជោ៖ រដ្ឋមន្ត្រី ៧ ទៅ៨ក្រសួង នឹងត្រូវផ្លាស់ប្តូរនៅ ថ្ងៃទី៤មេសា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា រដ្ឋមន្ត្រី ៧ ទៅ៨ក្រសួង នឹងត្រូវផ្លាស់ប្តូរ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ ខាងមុខនេះ ។

Read more: សម្តេចតេជោ៖ រដ្ឋមន្ត្រី ៧ ទៅ៨ក្រសួង នឹងត្រូវផ្លាស់ប្តូរនៅ ថ្ងៃទី៤មេសា

សម្តេចតេជោ៖ បើកម្ពុជាគ្មានសុខសន្តិភាព គ្មានយន្តហោះថ្នាក់ ដឹកនាំប្រទេសធំៗលើពិភលោក ហ៊ានចុះចត់នៅ ព្រលានយន្តកម្ពុជាទេ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា បើប្រទេសកម្ពុជា មាន សុខសន្តិភាពនោះទេ គឺគ្មានយន្តហោះ របស់ថ្នាក់ដឹកនាំ ប្រទេសធំៗ នៅលើ ពិភពលោក ហ៊ានចុះ ចត់នៅលើ ព្រលានយន្ត កម្ពុជានោះទេ ។

Read more: សម្តេចតេជោ៖ បើកម្ពុជាគ្មានសុខសន្តិភាព គ្មានយន្តហោះថ្នាក់...

នាវាទេសចរណ៍ ខ្នាតយក្ស Sun Princess ដឹកអ្នកដំណើរជាង ១ពាន់នាក់ចូលកំសាន្ត ក្រុងព្រះសីហនុ

ភ្នំពេញ៖ នាវាទេសចរណ៍ ខ្នាតយក្ស ឈ្មោះSun Princess នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦នេះ បាននាំភ្ញៀវ ទេសចរណ៍ ដំណើរ ១៩៧៥នាក់ (ស្រី ១០៦៧នាក់) នាវិក ៨៦៧នាក់ (ស្រី ១៣៨នាក) ចូលចត កម្សាន្តនៅក្នុង កំពង់ផែ អន្តរជាតិ ក្រុងព្រះសីហនុ។

Read more: នាវាទេសចរណ៍ ខ្នាតយក្ស Sun Princess ដឹកអ្នកដំណើរជាង ១ពាន់នាក់ចូលកំសាន្ត...

សម្តេច ហេង សំរិន អញ្ជើញចូលរួម ជាអធិបតីខួបលើកទី១០៥ ទិវានារីអន្តរជាតិ ៨មីនា

ភ្នំពេញ៖ សម្តេចអគ្គមហា ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៧ ខែមីនា  ឆ្នាំ២០១៦នេះ  បានអញ្ជើញចូល រួមជាអធិបតី ខួបលើកទី ១០៥ ទិវានារីអន្តរជាតិ ៨មីនា ក្រោមប្រធានបទ “ វិនិយោគលើ សមភាពយេនឌ័រ ដើម្បីកិច្ចអភិវឌ្ឍ ប្រកបដោយ ចីរភាព ” នាវិមានរដ្ឋសភា ។

Read more: សម្តេច ហេង សំរិន អញ្ជើញចូលរួម ជាអធិបតីខួបលើកទី១០៥ ទិវានារីអន្តរជាតិ ៨មីនា

ឯកឧត្តម ប៉េង ប៉ាត់ ស្វាមីរបស់លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានទទួលមរណៈភាព

ភ្នំពេញ៖ សូមគោរព និងជំរាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី មេត្តាជ្រាបថា ឯកឧត្តម ប៉េង ប៉ាត់ សមាជិក ព្រឹទ្ធសភា ជាស្វាមីរបស់ លោកជំទាវ ឧបនាយក រដ្ឋន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានទទួល មរណៈភាព កាលពីវេលាម៉ោង ១៖៣៥នាទី ទៀបភ្លឺ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ ។

Read more: ឯកឧត្តម ប៉េង ប៉ាត់ ស្វាមីរបស់លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានទទួលមរណៈភាព

សម្ដេចតេជោ ហ៊ុន សែន ដាក់ឲ្យដំណើរការ Inbox ក្នុងហ្វេសប៊ុក ដើម្បីដោះស្រាយ បញ្ហាជូនពលរដ្ឋ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជ រដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី ១ ខែ មីនា ឆ្នាំ ២០១៦នេះ បានបើកដាក់ឲ្យ ដំណើរការ Inbox ក្នុងហ្វេសប៊ុក សម្រាប់ទទួលសារ និងលិខិតបណ្ដឹង ផ្សេងៗ ពីប្រជាពលរដ្ឋ ដើម្បីលុបបំបាត់ អំពើពុករលួយ និងផ្តល់នូវ យុត្តិធម៌សង្គម ។

Read more: សម្ដេចតេជោ ហ៊ុន សែន ដាក់ឲ្យដំណើរការ Inbox ក្នុងហ្វេសប៊ុក ដើម្បីដោះស្រាយ...

មន្រ្តីអាវុធហត្ថ ១០២នាក់ មកពី១២ខណ្ឌ ហ្វឹកហ្វឺន វិធីសម្រកទម្ងន់ សម្រក្បាលពោះ និងបច្ចេកទេស ថែទំាកាយសម្បទា

ភ្នំពេញ៖ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបើកវគ្គ ហ្វឹកហ្វឺន ស្តីពីកម្មវិធី សម្រកទម្ងន់ សម្រកក្បាលពោះ និងបច្ចេកទេសថែ ទំាកាយសម្បទា ដល់កងកម្លាំង អាវុធហត្ថ ក្នុងទីបញ្ជាការ និងខណ្ឌទំាង១២ សំរុបចំនួន ១០២នាក់ ក្នុងគោលបំណង ពង្រឹងកាយសម្បទា និងកាត់បន្ថយ ភាពក្រីក្រ ដេលបណ្តាល មកពីការ ចំណាយថវិកា និងពេលវេលា ច្រើនក្នុងការ មើលជំងឺផងដែរ ។

Read more: មន្រ្តីអាវុធហត្ថ ១០២នាក់ មកពី១២ខណ្ឌ ហ្វឹកហ្វឺន វិធីសម្រកទម្ងន់ សម្រក្បាលពោះ...

ផលិតផល ក្នុងស្រុកសម្រាប់ មនុស្សម្នាក់ កើនឡើងដល់១២២៥ដុល្លារ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅឆ្នាំ២០១៥

ភ្នំពេញ៖ ផលិតផល ក្នុងស្រុក សរុបសម្រាប់ មនុស្សម្នាក់ បានកើនឡើង គួរជាទី មោទនៈភាព ពី ២៥៣ដុល្លារ អាម៉េរិក ក្នុងឆ្នាំ១៩៩៨  ដល់ ១២២៥ដុល្លារ អាម៉េរិក នៅឆ្នាំ២០១៥ ។

Read more: ផលិតផល ក្នុងស្រុកសម្រាប់ មនុស្សម្នាក់ កើនឡើងដល់១២២៥ដុល្លារ...

ក្រសួង ធនធានទឹក ជួសជុលម៉ាស៊ីន បូមទឹក ចល័តជាង ៤០០គ្រឿង

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការជួសជុល ម៉ាស៊ីនបូម ទឹកចល័ត ខ្នាតមធ្យមជាង ៤០០គ្រឿង ដែលបានប្រើប្រាស់ ពេញមួយឆ្នាំ ដើម្បីត្រៀមលក្ខណៈ ជួយអន្តរាគមន៍ សង្គ្រោះ ស្រូវ ជូនប្រជាកសិករ នាពេលខាង មុខផងដែរ ។

Read more: ក្រសួង ធនធានទឹក ជួសជុលម៉ាស៊ីន បូមទឹក ចល័តជាង ៤០០គ្រឿង

សម្តេចតេជោ ហ៊ុន សែន និង ព្រះអង្គម្ចាស់ក្សត្រីយ៍ សុរិន ថន បានយាងនិងអញ្ជើញ ជាអធិបតីក្នុងពិធី បញ្ចុះបឋមសិលាសាងសង់វិទ្យាស្ថាន បច្ចេកវិទ្យាកំពង់ស្ពឺ

 សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា បានចាត់ទុកសមិទ្ធផលនានា របស់ព្រះ អង្គម្ចាស់ក្សត្រីយ៍ សុរិន ថន នៃរាជាណាចក្រថៃឡង់ដ៏ នៅកម្ពុជា គឺជាកេរ្តិ៍មរតកសម្រាប់ ប្រជាជនកម្ពុជា ជំនាន់ក្រោយ។


នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន និងព្រះអង្គម្ចាស់ក្សត្រីយ៍ សុរិន ថន បានយាងនិងអញ្ជើញ ជាអធិបតីក្នុងពិធី បញ្ចុះបឋមសិលាសាងសង់វិទ្យាស្ថាន បច្ចេកវិទ្យាកំពង់ស្ពឺ ។ ក្នុងពិធីនោះសម្តេច តេជោបានថ្លែងថា ការកសាងសមិទ្ធផលនានា របស់ព្រះអង្គម្ចាស់ក្សត្រីយ៍ នឹងទុកជាកេរ្តិ៍ មរតក ដល់ប្រជាជនកម្ពុជា ជំនាន់ក្រោយៗតទៀត ហើយថា ទស្សនកិច្ចរបស់ព្រះអង្គម្ចាស់ក្សត្រីយ៍ ដ៏មានមមា ញឹក នៅ កម្ពុជា នាពេលនេះ គឺមានគោលបំណង ជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្នុងឋានៈជាប្រទេសក្បែរខាង។

សម្តេចតេជោ បានបង្ហាញពីការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការ រវាង កម្ពុជា- ថៃ ពិសេសដំណើរទស្សនកិច្ច របស់ព្រះអង្គម្ចាស់ក្សត្រីយ៍ ចំនួន១៣លើក ទាំងផ្លូវការ និងមិនផ្លូវការ។

សម្តេច ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋកម្ពុជា បានថ្លែងអំណរគុណ ចំពោះព្រះអង្គម្ចាស់ក្សត្រីយ៍ ដែលបានជួយបណ្តុះបណ្តាលធនធានមនុស្ស នៅកម្ពុជា ៕

សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រៀបចំព្រះរាជ ពិធីជប់លៀង សាយភោជន៌ ថ្វាយព្រះអង្គម្ចាស់ក្សត្រី សិរិនថន

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅម៉ោង ៧ ព្រលប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ បានរៀបចំព្រះរាជពិធីជប់លៀង សាយភោជន៌ ថ្វាយជាកិត្តិយសដល់ ព្រះអង្គម្ចាស់ក្សត្រី សិរិនថន នៅវិមានសន្តិភាព។

Read more: សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រៀបចំព្រះរាជ ពិធីជប់លៀង សាយភោជន៌...

លោក ពេជ្រ ស្រស់ នឹងជួបសកម្មជន នៅថៃថ្ងៃទី២១ កុម្ភៈ

ភ្នំពេញ៖ ប្រធានគណបក្ស យុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានប្រកាសថា លោក នឹងទៅជួបសំណេះ សំណាលជាមួយ សកម្មជន និងអ្នកគាំទ្រ នៅក្នុងប្រទេសថៃ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ខាងមុខនេះ។

Read more: លោក ពេជ្រ ស្រស់ នឹងជួបសកម្មជន នៅថៃថ្ងៃទី២១ កុម្ភៈ

កម្លាំងអូប័រ RHIB ទីបញ្ជាការជួរមុខ ចេញល្បាតត្រៀម ការពារ សន្តិសុខ សុវត្ថិភាព ប្រជាពលរដ្ឋ លើផ្ទៃសមុទ្រ

ភ្នំពេញ៖ ក្រោមការបញ្ជា ផ្ទាល់ពីសំណាក់ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាមេបញ្ជាការ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខ លម្ហសមុទ្រ កម្លាំងអូប័រទីបញ្ជាការជួរមុខ ចំនួន១២រូប និងអូប័រចំនួន ០២គ្រឿង (RHIB) បានចេញល្បាត លើផ្ទៃសមុទ្រ ដើម្បីត្រៀមជាស្រេច ក្នុងកិច្ចការពារ សន្តិសុខ សុវត្ថិភាព និងជួយសង្គ្រោះ ប្រជាពលរដ្ឋ ក្នុងហេតុការណ៍ ផ្សេង ។

Read more: កម្លាំងអូប័រ RHIB ទីបញ្ជាការជួរមុខ ចេញល្បាតត្រៀម ការពារ សន្តិសុខ សុវត្ថិភាព...

សម្តេចក្រឡាហោម ស ខេងសម្ពោធដាក់អោយប្រើប្រាស់​ អគាររដ្ឋបាលខេត្តកោះកុង

កោះកុង៖ សម្តេច ក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៩  ខែកុម្ភៈ នេះ បានអញ្ជើញ ជាអធិបតី សន្និបាទបិទ បូកសរុបលទ្ធ ផលការងារឆ្នាំ២០១៥

Read more: សម្តេចក្រឡាហោម ស ខេងសម្ពោធដាក់អោយប្រើប្រាស់​ អគាររដ្ឋបាលខេត្តកោះកុង

ព្រះរាជពិធី បុណ្យច្រត់ ព្រះនង្គ័ល ឆ្នាំនេះនឹង ធ្វើនៅសៀមរាប

ភ្នំពេញ៖ លោក កឹម គុណវឌ្ឍ អគ្គនាយក ទូរទស្សន៍ ជាតិកម្ពុជា នៅព្រឹកថ្ងៃពុធ ទី ៣ ខែ កុម្ភៈ ឆ្នាំ ២០១៦នេះ បានអះអាងថា ព្រះរាជពិធី បុណ្យច្រត់ព្រះនង្គ័លឆ្នាំនេះ នឹងធ្វើនៅ ទីលានជល់ដំរី អង្គរធំ ក្នុងខេត្តសៀមរាប នៅថ្ងៃ ០១,០២,០៣ រោចខែពិសាខ ឆ្នាំ វក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី ២១,២២,២៣ ខែ ឧសភា ឆ្នាំ ២០១៦ ក្រោមព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា។

Read more: ព្រះរាជពិធី បុណ្យច្រត់ ព្រះនង្គ័ល ឆ្នាំនេះនឹង ធ្វើនៅសៀមរាប

លោកខៀវ កាញារីទ្ធ ប្រាប់ភាគីពាក់ព័ន្ធ កុំឲ្យបារម្ភ សេចក្តីព្រាងច្បាប់ សិទ្ធិទទួលព័ត៌មាន

ភ្នំពេញ៖ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះ បានផ្តាំផ្ញើទៅ គ្រប់ភាគី ពាក់ព័ន្ធថា មិនចាំបាច់ បារម្ភទៅលើ សេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធិទទួលព័ត៌មាន នៅពេលដែល ច្បាប់នឹងចេញ ជារូបរាង នៅពេលខាងមុខ។

Read more: លោកខៀវ កាញារីទ្ធ ប្រាប់ភាគីពាក់ព័ន្ធ កុំឲ្យបារម្ភ សេចក្តីព្រាងច្បាប់...

លោក ចន ឃើរី ធ្វើដំណើរនិវត្តន៍ បញ្ចប់បេសកម្ម នៅក្នុងប្រទេស កម្ពុជា

ភ្នំពេញៈ លោកចន ឃើរី រដ្ឋមន្ត្រីក្រសួង ការបទេស សហរដ្ឋអាមេរិក បានធ្វើដំណើរ ចាកចេញ ពីប្រទេសកម្ពុជា នៅល្ងាចថ្ងៃ អង្គារនេះ បន្ទាប់ពីទស្សន កិច្ចរយៈពេល២ថ្ងៃ នៅប្រទេសកម្ពុជា ។

Read more: លោក ចន ឃើរី ធ្វើដំណើរនិវត្តន៍ បញ្ចប់បេសកម្ម នៅក្នុងប្រទេស កម្ពុជា

សហរដ្ឋអាមេរិក យកចិត្តទុកដាក់ ចំពោះការបោះឆ្នោតនៅកម្ពុជា លើកក្រោយ

ភ្នំពេញ៖ ប្រមុខកាទូត របរទេស ហរដ្ឋអាមេរិក លោក ចន ឃើរី បានលើកឡើង ថាសហរដ្ឋអាមេរិក បានយកចិត្តទុកដាក់ ចំពោះការបោះឆ្នោត នៅកម្ពុជា នាពេល លើកក្រោយ ឆ្នាំ២០១៧  និង២០១៨ខាងមុខនេះ ។

Read more: សហរដ្ឋអាមេរិក យកចិត្តទុកដាក់ ចំពោះការបោះឆ្នោតនៅកម្ពុជា លើកក្រោយ

តេជោ សែន បញ្ជាក់អំពីផល វិជ្ជាមានល្អជាច្រើន ក្នុងជំនួប ជាមួយ John Kerry នៅវិមានសន្តិភាព

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបង្ហាញ អំពីលទ្អផល វិជ្ជាមានល្អៗ ជាច្រើនសម្រាប់កម្ពុជា ក្នុងជំនួបរវាងសម្តេច និង លោក John Kerry រដ្ឋមន្រ្តីការបរទេស អាមេរិក ដែលមានរយៈពេលជាង ១ម៉ោង នៅវិមានសន្តិភាព នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ ម្សិលមិញនេះ។

Read more: តេជោ សែន បញ្ជាក់អំពីផល វិជ្ជាមានល្អជាច្រើន ក្នុងជំនួប ជាមួយ John Kerry...

អភិបាលខេត្តប្រគល់ ម៉ូតូចំនួន៤គ្រឿង ជូនលោកគ្រូបង្រៀន នៅតំបន់អារ៉ែង

កោះកុង៖ ដោយមើល ឃើញនូវ ភាពលំបាក ក្នុងការ ធ្វើដំណើរ ទៅបង្រៀន សិស្សរបស់ លោកគ្រូ ដែលនៅតំបន់ ដាច់ស្រយាល នៅតំបន់ អារ៉ែង ស្ថិតស្រុកថ្មបាំង នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦។

Read more: អភិបាលខេត្តប្រគល់ ម៉ូតូចំនួន៤គ្រឿង ជូនលោកគ្រូបង្រៀន នៅតំបន់អារ៉ែង

លោក ខៀវ កាញារីទ្ធ៖ អ្នកសារព័តមាន ដើរតួរសំខាន់ក្នុង ក្នុងការនំាសារ ពីរដ្ឋាភិបាលជូនសាធារណជន

ភ្នំពេញ៖ ជាថ្មីម្តងទៀត រដ្ឋមន្ត្រី ក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅតែអះអាងថា អ្នកសារព័តមាន ពិតជាដើរតួនាទី យ៉ាងសំខាន់ណាស់ ក្នុងសង្គម ប្រជាធិបតេយ្យ ពិសេសនោះ ក្នុងការនាំសារ ពីរាជ រដ្ឋាភិបាល ទៅជូន ប្រជាពលរដ្ឋ និងពីពលរដ្ឋ មកជូនរដ្ឋាភិបាល ។

Read more: លោក ខៀវ កាញារីទ្ធ៖ អ្នកសារព័តមាន ដើរតួរសំខាន់ក្នុង ក្នុងការនំាសារ...