Social Network

ប្រទះឃើញ​ស្ត្រីលក់ទឹកត្នោតស្លា.ប់ ខ្លះសង្ស័យ​ថា​ចោរ​ប្ល.ន់ តែសមត្ថកិច្ចថាឃា.តកម្ម

ខេត្តកំពត ៖ ស្ត្រីម្នាក់ឈ្មោះ កែម ញ៉ាញ់ អាយុ៥៤ឆ្នាំ ជាអ្នកលក់ទឹកត្នោតនៅលើខ្នងប្រ ឡាយទឹកឡឥដ្ឋ ក្នុងភូមិដើមពោធិ៍ ឃុំអង្គសុរភី ស្រុកកំពង់ត្រាច បានត្រូវគេប្រទះឃើញស្លា.ប់ នៅក្បែរតូបលក់ទឹកត្នោតរបស់គាត់ ក្នុងសភាពត្រូវវាយបែកក្បាល ។

Read more: ប្រទះឃើញ​ស្ត្រីលក់ទឹកត្នោតស្លា.ប់ ខ្លះសង្ស័យ​ថា​ចោរ​ប្ល.ន់...

ប្រតិបត្តិការ​នៅ​ខេត្តពោធិ៍សាត់ រយៈពេល​២១​ថ្ងៃ ឃ្លុំ​ដី​ជិត​១​ម៉ឺន​ហិ​កតា ឃាត់ខ្លួន​៣០​នាក់ និង​បញ្ជូន​ទៅ​តុលាការ​១៦​ករណី

រាជធានីភ្នំពេញ ៖ ក្នុងប្រតិបត្តិការក្តៅទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅខេត្តពោធិ៍សាត់ រយៈពេល២១ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ កម្លាំងចម្រុះ បានចុះប្រតិបត្តិការក្តៅ ដើម្បីបង្ក្រាបទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ សម្រេចឃ្លុំដីបានចំនួន ៩,៨០០.៨២ហិកតា រកឃើញជនសង្ស័យចំនួន៣០នាក់ និងបញ្ជូនសំណុំរឿងបញ្ជូនទៅតុលាការបានចំនួន១៦ករណី។

Read more: ប្រតិបត្តិការ​នៅ​ខេត្តពោធិ៍សាត់ រយៈពេល​២១​ថ្ងៃ ឃ្លុំ​ដី​ជិត​១​ម៉ឺន​ហិ​កតា...

ឆ្ម.ក់បង្រ្កា​បទីតាំង​ខារ៉ាអូខេ​មួយ​កន្លែង ឃាត់ខ្លួន ប្រុសស្រីច្រើននាក់ រួមទាំងដកហូតបាន​ថ្នាំញៀ.ន មួយ​ចំនួន

រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនៃមន្ទីរ ប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិបាន ធ្វើការឆ្មក់បង្រ្កាបទីតាំងមួយកន្លែង យីហោ ថាំង ហ៊ួយ ក្លឹប ដោយធ្វើការឃាត់ខ្លួនជនសង្ស័យជាជនជាតិបរទេសជាង១០០នាក់ រួមទាំងថ្នាំញៀនមួយចំនួនផងដែរ ។ រង្វង់ប្រតិបត្តិការចុះបង្ក្រាបទីតាំងខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២៤ នៅចំណុច KTV យីហោ ថាំង ហ៊ួយ ក្លឹប ដែលស្ថិតនៅតាមបណ្ដោយផ្លូវ១០៣ សង្កាត់ បឹងត្របែក ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

Read more: ឆ្ម.ក់បង្រ្កា​បទីតាំង​ខារ៉ាអូខេ​មួយ​កន្លែង ឃាត់ខ្លួន ប្រុសស្រីច្រើននាក់...

កុំចេះតែហ៊ាន ! ឃាត់ខ្លួនបាន ​ក្រោយ​លួច​ម៉ូតូ​គេ​​បាន​៣​ថ្ងៃ

ខេត្តបាត់ដំបង ៖ កម្លាំងអន្តរាគមន៍បង្ការបង្ក្រាបនៃការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីរសៀលថ្ងៃទី៣០ មីនា នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ក្រោយពីជននេះធ្វើសកម្មភាពលួចយកម៉ូតូគេមួយគ្រឿងកាលពី០៣ថ្ងៃមុន។

Read more: កុំចេះតែហ៊ាន ! ឃាត់ខ្លួនបាន ​ក្រោយ​លួច​ម៉ូតូ​គេ​​បាន​៣​ថ្ងៃ

ប្រទះឃើញស.ព​មនុស្ស​ម្នាក់ ត្រូវគេ​ដុ.ត​ឆេះ​ខ្លោ.ច​​ក្នុងថ្លុកប្រឡាយអត់ទឹក​មួយកន្លែង​

ខេត្តបន្ទាយមានជ័យ ៖ ស.ពមនុស្សម្នាក់ត្រូវបានគេប្រទះឃើញស្លា.ប់ ដោយឆេះខ្លោចមើលលែងស្គាល់ ក្នុងថ្លុកប្រឡាយអត់ទឹកមួយកន្លែង ។

Read more: ប្រទះឃើញស.ព​មនុស្ស​ម្នាក់...

​បា.ញ់ប្ល.ន់បុរសម្នាក់​យកលុយអស់៣០ម៉ឺនរៀល

ខេត្តបន្ទាយមានជ័យ ៖ មានករណីបា.ញ់ប្ល.ន់បុរសម្នាក់យកលុយអស់៣០ម៉ឺនរៀល បណ្តាលឱ្យជនរងគ្រោះត្រូវ១គ្រាប់ រងរបួសធ្ងន់ លុះបញ្ជូនដល់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតក៏បានស្លា.ប់បាត់បង់ជីវិត ។

Read more: ​បា.ញ់ប្ល.ន់បុរសម្នាក់​យកលុយអស់៣០ម៉ឺនរៀល

ឃាត់ខ្លួន​ម្ដាយក្មេក និង​កូនប្រសា​ស្រី នាំ​នារី​ក្មេង​ៗ​ទៅ​ដេក​ជាមួយ​ភ្ញៀវ​តាម​ផ្ទះសំណាក់

រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា បានឃាត់ខ្លួនស្ត្រី២នាក់ម្ដាយ និងកូនប្រសាស្រី ពាក់ព័ន្ធនាំនារីដាក់ឲ្យបម្រើសេវាផ្លូវភេ.ទជូនភ្ញៀវ តាមផ្ទះសំណាក់ និងសណ្ឋាគារ នៅក្នុងរាជធានីភ្នំពេញ និងរំដោះនារីរងគ្រោះបានចំនួន០៩នាក់ទៀត (ក្នុងចំណោមនោះមាន០៨នាក់ ជាអនិតិជន) ។

Read more: ឃាត់ខ្លួន​ម្ដាយក្មេក និង​កូនប្រសា​ស្រី...

ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​ម្នាក់​នៅ​ខេត្តរតនគិរី ប្រើ​អត្តសញ្ញាណ​អ្នក​ដទៃ បង្កើត​បណ្តាញ​សង្គម​នានា ឆបោក​ប្រាក់​ពី​ពលរដ្ឋ​ច្រើន​នាក់

រាជធានីភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តរតនគិរី និងសម្របសម្រួលដោយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវបង្ក្រាបលើបទល្មើស ប្រើប្រាស់អត្តសញ្ញាណអ្នកដទៃទៅបង្កើតគណនីបណ្តាញសង្គម ដោយឃាត់ខ្លួនជនសង្ស័យម្នាក់កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ។

Read more: ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​ម្នាក់​នៅ​ខេត្តរតនគិរី ប្រើ​អត្តសញ្ញាណ​អ្នក​ដទៃ...

កម្លាំង​នគរបាល​ខណ្ឌចំការមន បង្ហាញមុខ​ជនសង្ស័យ​១០​នាក់ ករណី​កា.ប់​ប្លន់យ៉ាង​សកម្ម និង​ទទួលផល​ចោរកម្ម

រាជធានីភ្នំពេញ ៖ នគរបាលខណ្ឌចំការមន បានបង្ហាញមុខជនសង្ស័យចំនួន១០នាក់ ជាសាធារណៈ ដែលជាក្រុមកា.ប់ប្លន់យកម៉ូតូយ៉ាងសកម្ម និងបានធ្វើសកម្មភាព កា.ប់ប្លន់ម៉ូតូពីយុវជន២នាក់ បណ្តាលអោយរងរបួស នៅមុខក្រសួងបរិស្ថានថ្មី ។

Read more: កម្លាំង​នគរបាល​ខណ្ឌចំការមន បង្ហាញមុខ​ជនសង្ស័យ​១០​នាក់...

ខឹង​សុំ​លុយ​ម្តាយ​មិន​បាន កូនប្រុស​ទាញ​កាំបិត ញញួរ​វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ និង​គំរាម​សម្លា.ប់​ម្តាយ

ខេត្តកំពង់ស្ពឺ ៖ យុវជនចិត្តស្លុយម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទង ធ្វើការឃាត់ខ្លួនតាមបណ្តឹងរបស់ម្តាយ ដោយសារតែកូនប្រុសចិត្តស្លុយ ខឹងសុំលុយចំនួន៥ម៉ឺនរៀល ពីម្តាយមិនបាន ទើបហ៊ានស្ទុះទៅទាញកាំបិតប៉័ងតោ និងញញួរ វាយកាប់បំផ្លិចបំផ្លាញផ្ទះសម្បែង ថែមទាំងគំរាមសម្លាប់ម្តាយចោលទៀតផង ។

Read more: ខឹង​សុំ​លុយ​ម្តាយ​មិន​បាន កូនប្រុស​ទាញ​កាំបិត...

នគរបាល​ជាតិ​បង្ក្រាប​បទល្មើស​ជិត​៤០​ករណី ឃាត់ខ្លួន​មនុស្ស​ជាង​៦០​នាក់ ក្នុង​ថ្ងៃ​ម្សិលមិញ

រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា យ៉ាងហោចណាស់មានជនសង្ស័យចំនួន ៦៦នាក់ ត្រូវបានសមត្ថកិច្ចនគរបាលជាតិ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនបានជាបន្តបន្ទាប់ ពាក់ពន្ធនឹងបទល្មើសផ្សេងៗគ្នា ចំនួន៣៨ករណី ដែលកើតឡើងក្នុងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ។

Read more: នគរបាល​ជាតិ​បង្ក្រាប​បទល្មើស​ជិត​៤០​ករណី ឃាត់ខ្លួន​មនុស្ស​ជាង​៦០​នាក់...

ឆ​.​ក់​ទូរស័ព្ទ​ពី​ស្ត្រី​ម្នាក់ ២៤​ម៉ោង​ក្រោយមក​ ជាប់​ខ្នោះ​​បាន​​សម្រេច

ខេត្តបាត់ដំបង ៖ អតិតទណ្ឌិតម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនជាថ្មីទៀត កាលពីវេលាម៉ោង១០ និង៥០នាទីព្រឹកថ្ងៃទី២៨ មីនា ស្ថិតនៅចំណុចភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ក្រោយពីជននេះ បានធ្វើសកម្មភាព «ឆក់យកទូរស័ព្ទ» ពីនារីម្នាក់បានសម្រេច ពេលនាងកំពុងជិះម៉ូតូតាមផ្លូវ ។

Read more: ឆ​.​ក់​ទូរស័ព្ទ​ពី​ស្ត្រី​ម្នាក់ ២៤​ម៉ោង​ក្រោយមក​ ជាប់​ខ្នោះ​​បាន​​សម្រេច

នាំ​ខ្លួន​បុគ្គលិក​ចែកចាយ​ថ្នាំលាប​ប្រចាំ​តំបន់ ទៅ​តុលាការ ករណី​កិបកេង​ប្រាក់​ក្រុមហ៊ុន​ជិត​៨​ម៉ឺន​ដុល្លារ

រាជធានីភ្នំពេញ ៖ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ បាននាំខ្លួនបុគ្គលិកម្នាក់ ផ្នែកចែកចាយថ្នាំលាបប្រចាំតំបន់ ទៅតុលាការ ពាក់ពន្ធករណីកិបកេងប្រាក់ក្រុមហ៊ុន ប្រមាណជិត ៨ម៉ឺនដុល្លារអាមេ រិក ក្រោមរូបភាព ប្រមូលប្រាក់ពីអតិថិជន រួចហើយ មិនបានបង់ឲ្យក្រុមហ៊ុនទេ ទុកប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន ។

Read more: នាំ​ខ្លួន​បុគ្គលិក​ចែកចាយ​ថ្នាំលាប​ប្រចាំ​តំបន់ ទៅ​តុលាការ...

ដុត​ទៀន​ទុក​ចោល​នៅ​បន្ទប់​ឡៅតឿ ឆាបឆេះ​ក្រណាត់​ខោអាវ​ជជុះ ខូចខាត​ស្ទើរ​ទាំងស្រុង ក្នុង​សង្កាត់​វាលវង់

រាជធានីភ្នំពេញ ៖ គ្រោះអគ្គិភ័យមួយបានកើតឡើងនៅវេលាម៉ោង០៣និង២៥នាទីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ត្រង់ចំណុចផ្ទះលេខ៦៣ អឺ០ហ្សិត ផ្លូវ១០៩ ភូមិ១ ជិតផ្សារសេរីភាព តាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

Read more: ដុត​ទៀន​ទុក​ចោល​នៅ​បន្ទប់​ឡៅតឿ ឆាបឆេះ​ក្រណាត់​ខោអាវ​ជជុះ...

ខ្មា​.​ន់​.​កាំ​.​ភ្លើ​.​ង​.​បា​.​ញ់​០៦​គ្រា.ប់​ទម្លាយ​ទ្វារផ្ទះ​​ សង្ស័យ​​ទុកជា​ការ​​ព្រមាន​

ខេត្តបាត់ដំបង ៖ ខ្មាន់កាំភ្លើងខ្លីបានបាញ់រះចំនួន០៦គ្រាប់ ទម្លុះទ្វារផ្ទះអ្នកលក់ទូរស័ព្ទ និងគ្រឿងអគ្គិសនីមួយកន្លែងនៅវេលាម៉ោង០១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ មីនា នៅភូមិសូភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ដែលគេសន្និដ្ឋានបឋមអាចជាការបាញ់ព្រមានជនរងគ្រោះ ដែលផ្ដើមចេញពីរឿងគំនុំអ្វីមួយរវាងខ្មាន់កាំភ្លើងជាមួយនឹងម្ចាស់ផ្ទះ ។

Read more: ខ្មា​.​ន់​.​កាំ​.​ភ្លើ​.​ង​.​បា​.​ញ់​០៦​គ្រា.ប់​ទម្លាយ​ទ្វារផ្ទះ​​...

ធ្វើសកម្មភាព​លើជនបរទេសម្តុំវត្តភ្នំ រួចរត់ចូលផ្ទះគេ មិនបានប៉ុន្មាន ត្រូវឡោមព័ទ្ធចាប់បាន​

រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចចាប់វា.យខ្នោះ បន្ទាប់ពីធ្វើសកម្មភាពលួចលុយជនបរទេស ហើយបានជិះម៉ូតូឌុបគ្នាគេចខ្លួន រួចរត់ឡើងផ្ទះប្រជាពលរដ្ឋ ក៏ត្រូវសមត្ថកិច្ចតាមឃាត់ខ្លួនជនសង្ស័យទាំង២នាក់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅបរិវេណវត្តភ្នំ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

Read more: ធ្វើសកម្មភាព​លើជនបរទេសម្តុំវត្តភ្នំ រួចរត់ចូលផ្ទះគេ មិនបានប៉ុន្មាន...

កាល​បាត់​សាច់​ជ្រូក​ច្រើន​គីឡូ​រកមុខ​អត់​ឃើញ តែ​លើក​នេះ​បាត់​តិច​ចាប់​បាន​ច្បាស់​ឱ្យ​ក្រឡែត

រាជធានីភ្នំពេញ ៖ បុរសជាអ្នកលក់សាច់ជ្រូកនៅផ្សារពិភពថ្មីកំបូល១ ស្ថិតក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញម្នាក់បាននិយាយថា កាលពីប៉ុន្មានខែមុន គាត់ធ្លាប់ត្រូវបានចោរលួចយកសាច់ជ្រូកអស់ជាង៨០គីឡូក្រាមម្ដងរួចមកហើយ និងរកមុខចោរអត់ឃើញសោះ។ លុះមកវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នេះ ស្រាប់តែមានជនសង្ស័យម្នាក់ បានជិះម៉ូតូធូដេ១គ្រឿងចូលទៅលួចសាច់ជ្រូករបស់គាត់១ថង់ទម្ងន់ជិត៣០គីឡូក្រាមពីកន្លែងលក់ទៀត ។

Read more: កាល​បាត់​សាច់​ជ្រូក​ច្រើន​គីឡូ​រកមុខ​អត់​ឃើញ...

បាក់​រលំ​ជញ្ជាំង​បេតុង សង្កត់​ជាង​ស្លា​.​ប់ម្នាក់ និង​របួសធ្ងន់​ស្រាល​២​នាក់ នៅ​ខណ្ឌ​ព្រែក​ព្នៅ

រាជធានីភ្នំពេញ ៖ ជញ្ជាំងបន្ទប់ក្រោមដី ដែលទើបតែសាងសង់ នៅក្នុងការដ្ឋានសាងសង់វីឡាមួយកន្លែង បានបាក់រលំសង្កត់ក្រុមជាងបិទកៅស៊ូការពារជម្រាបទឹក បណ្តាលអោយស្លា.ប់ម្នាក់ និងរបួសធ្ងន់ស្រាល ចំនួន២នាក់ ខណៈពេល គ្រឿងចក្របានរុញខ្សាច់ចូល ។

Read more: បាក់​រលំ​ជញ្ជាំង​បេតុង សង្កត់​ជាង​ស្លា​.​ប់ម្នាក់ និង​របួសធ្ងន់​ស្រាល​២​នាក់...

គូស្នេហ៍១គូចូលលួ.ចទូរស័ព្ទក្នុង​បន្ទប់​ជួល ជាង​១​អាទិត្យក្រោយមក ត្រូវអស់លក្ខណ៍

រាជធានីភ្នំពេញ ៖ គូស្នេហ៍១គូរដែលជាមុខសញ្ញាចោរកម្ម និងប្រើប្រាស់គ្រឿងញៀ.ន បានចូលទៅធ្វើសកម្មភាពលួចទូរសព្ទដៃ១គ្រឿងដែលម្ចាស់ទុកនៅលើធុងទឹកកកក្នុងផ្ទះលក់ដូរមួយកន្លែង ហើយរវល់តែដឹកទឹកកកយកទៅឱ្យម៉ូយភ្លេចយកទៅតាមខ្លួន ។ បន្ទាប់ពីលួចបានសម្រេចហើយ ជនសង្ស័យបានគេចខ្លួនបាត់ ដោយពុំបានដឹងថាមានអ្នកជិតខាងបានឃើញ ហើយបានប្រាប់ដល់ម្ចាស់ទូរសព្ទបានដឹងនោះឡើយ។

Read more: គូស្នេហ៍១គូចូលលួ.ចទូរស័ព្ទក្នុង​បន្ទប់​ជួល ជាង​១​អាទិត្យក្រោយមក ត្រូវអស់លក្ខណ៍

ចូលលួ.ចដែកក្នុងការដ្ឋាន លុះ​ត្រូវ​គេចាប់បាន ​​សារភាពប្រាប់មូលហេតុ​

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ជាអ្នករើសអេតចាយ បានចូលលួចដែកនៅក្នុងការដ្ឋានមួយកន្លែងត្រូវបានបងប្អូនប្រជាពលរដ្ឋឃាត់ខ្លួនបានភ្លាមៗ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវ ១៩៨០កែងផ្លូវ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

Read more: ចូលលួ.ចដែកក្នុងការដ្ឋាន លុះ​ត្រូវ​គេចាប់បាន ​​សារភាពប្រាប់មូលហេតុ​

ក្រសួងពាណិជ្ជកម្ម ៖ កម្ចី​អន​ឡាញ​ឈ្មោះ «​កម្ពុជា​កម្ចី​រហ័ស​» ពុំ​ស្របច្បាប់​ទេ

រាជធានីភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសបដិសេធទាំងស្រុង នូវការផ្សព្វផ្សាយរបស់អាជីវកម្មកម្ចីអនឡាញឈ្មោះ «កម្ពុជាកម្ចីរហ័ស» បន្ទាប់ពីមានពលរដ្ឋច្រើនបានចាញ់បោកការផ្សព្វផ្សាយតាមហ្វេសប៊ុករបស់ «កម្ពុជាកម្ចីរហ័ស» ថាមានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម ។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ថា អាជីវកម្មកម្ចីអនឡាញឈ្មោះ «កម្ពុជាកម្ចីរហ័ស» ពុំបានចុះបញ្ជីពាណិជ្ជកម្ម និងពុំមានលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ពីក្រសួងពាណិជ្ជកម្មទេ ។

ជាមួយគ្នានេះ ក្រសួងអំពាវនាវដល់សាធារណជន មេត្តាជ្រាបជាព័ត៌មានជៀសវាងការចាញ់បោក និងមានការខាតបង់ទ្រព្យសម្បត្តិជាយថាហេតុ និងឲ្យម្ចាស់អាជីវកម្មកម្ចីអនឡាញឈ្មោះ «កម្ពុជាកម្ចីរហ័ស» ត្រូវបញ្ឈប់ជាបន្ទាន់ នូវការប្រើប្រាស់រូបសញ្ញា និងអំណះអំណាងពាក់ព័ន្ធក្រសួងពាណិជ្ជកម្ម។

ក្រសួងពាណិជ្ជកម្ម នឹងអនុវត្តវិធានការតាមនីតិវិធីជាធរមាន ចំពោះការផ្សាយបោកប្រាស់ ដែលនាំឲ្យសាធារណជនមានការភាន់ច្រឡំ និងប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់ ក្រសួងពាណិជ្ជកម្ម ៕

ដកស្រង់ពី៖កោះសន្តិភាព