Social Network

តុលាការ​សម្រេច​ឃុំខ្លួន​លោក ដែន សូ​នី ដាក់​ពន្ធ​ធនាគារ PJ ហើយ អត់​លេងសើច​(Prank)​ជាមួយ​ទេ

រាជធានីភ្នំពេញ ៖ ទីបំផុត នៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនលោក គង់ សុខសែង ហៅ ដែន សូនី ដាក់ពន្ធនាគារ PJ ជាបណ្តោះអាសន្នហើយ ក្រោមការចោទប្រកាន់ពីបទ ហិ.ង្សាដោយចេតនា តាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ អត់ប្រេងជាមួយជនប្រព្រឹត្តបទល្មើសទេ ។

Read more: តុលាការ​សម្រេច​ឃុំខ្លួន​លោក ដែន សូ​នី ដាក់​ពន្ធ​ធនាគារ PJ ហើយ...

នគរបាល​ខេត្តពោធិ៍សាត់ ឃាត់ខ្លួន​ក្រុម​ទម្លាក់យោង​ប្រុស​ស្រី​៤​នាក់ បញ្ជូន​ទៅ​តុលាការ

ខេត្តពោធិ៍សាត់ ៖ នៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤នេះ ស្នងការនគរបាលខេត្តពោធិ៍សាត់ បានបង្ហាញមុខជាសាធារណៈ «ក្រុមទម្លាក់យោង» ប្រុសស្រីចំនួន០៤នាក់ ដោយប្រើរូបភាពទម្លាក់(កូនថង់ក្រហម) ហើយបបួលជនរងគ្រោះចែកគ្រឿងអលង្ការក្លែងក្លាយ និងឆបោកយកគ្រឿងអលង្ការពិតរបស់ជនរងគ្រោះ នៅក្នុងផ្សារសាមគ្គីក្រគរ ស្ថិតនៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

Read more: នគរបាល​ខេត្តពោធិ៍សាត់ ឃាត់ខ្លួន​ក្រុម​ទម្លាក់យោង​ប្រុស​ស្រី​៤​នាក់...

ទីបំផុត​! ចាប់​ជន​ដៃដល់​បាន​ហើយ ករណី​ស​ម្លា​.​ប់​យុវជន​ម្នាក់​ដុត​ឆេះ​ខ្លោច​ក្នុង​រណ្តៅ​សំរាម

រាជធានីភ្នំពេញ ៖ ទីបំផុត! កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានស្រាវជ្រាវរហូតដល់ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅវេលាម៉ោង១៧និង០០នាទីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤នេះ ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីសម្លា.ប់ជនរងគ្រោះម្នាក់ ហើយដុតសាកស.ពក្នុងរណ្តៅដុតសំរាម នៅក្រុងប៉ោយប៉ែត ។

Read more: ទីបំផុត​! ចាប់​ជន​ដៃដល់​បាន​ហើយ...

ប្អូនថ្លៃ​ស្រី​លួច​លុយ​បងថ្លៃ​ជា​ម្ចាស់​ក្រុមហ៊ុន​លក់​ដី​ឡូ​តិ៍ ជាង​១០​ម៉ឺន​ដុល្លារ ជាប់​ខ្នោះ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់(ត្រូវជាប្អូនថ្លៃ) ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤នេះ ពាក់ព័ន្ធករណីលួចលុយបងថ្លៃ ដែលជាម្ចាស់ក្រុមហ៊ុនពុះដីឡូតិ៍លក់ ចំនួនជាង១០ម៉ឺនដុល្លារ ប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០២០ រហូតដល់ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

Read more: ប្អូនថ្លៃ​ស្រី​លួច​លុយ​បងថ្លៃ​ជា​ម្ចាស់​ក្រុមហ៊ុន​លក់​ដី​ឡូ​តិ៍...

អគ្គិភ័យ​ឆាបឆេះ​ហាង​ខារ៉ាអូខេ​មួយ​កន្លែង​ខូចខាត​ស្ទើរ​ទាំងស្រុង ក្នុង​ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤នេះ មានករណីអគ្គិភ័យមួយបានឆាបឆេះហាងខារ៉ាអូខេមួយកន្លែង យីហោ «ស៊ីនហាយ» នៅម្តុំជិតរង្វង់មូលតោ២ ស្ថិតនៅក្រុមទី១២ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

Read more: អគ្គិភ័យ​ឆាបឆេះ​ហាង​ខារ៉ាអូខេ​មួយ​កន្លែង​ខូចខាត​ស្ទើរ​ទាំងស្រុង...

បញ្ជូន​ក្រុម​ជនសង្ស័យ​ដៃដល់៦នាក់​ទៅតុលា​ការ​ខេត្ត​

ខេត្តកំពង់ស្ពឺ ៖ ក្រុមជនសង្ស័យដៃដល់ចំនួន៦នាក់ ក្រោយពីនគរបាលស្រុកថ្ពងបង្ក្រាបបាន ត្រូវបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ ធ្វើការចោទប្រកាន់ពីបទហិង្សារដោយចេតនា។ការឃាត់ខ្លួននេះធ្វើឡើង ក្រោយពីក្រុមជនសង្ស័យបានធ្វើសកម្មភាពវាយតប់កាប់ចាក់ទៅលើជនរង គ្រោះ។

Read more: បញ្ជូន​ក្រុម​ជនសង្ស័យ​ដៃដល់៦នាក់​ទៅតុលា​ការ​ខេត្ត​

ប្រយ័ត្នសុវត្ថិភាព! កន្លែង​«​វី​ង​»​ត្រូវចោរ​១ក្រុម​បន្លំ​​​លួច​លុយ​ជាង​៨​ពាន់​ដុល្លារ​ទៀតហើយ​

ខេត្តបាត់ដំបង ៖ ទីតាំង«វីង» វេរលុយមួយកន្លែង ត្រូវចោរមួយក្រុម មានប្រុស មានស្រី ប្រើល្បិចបន្លំចូលលួចយកលុយអស់ប្រហែល៨,០០០ដុល្លារអាមេរិក រួចនាំគ្នាឡើងជិះម៉ូតូបណ្ដាក់គ្នា គេចខ្លួនដោយសុវត្ថិភាព កាលពីវេលាម៉ោង៨និង៤៥នាទីព្រឹកថ្ងៃទី ០៦ មេសា ដែលស្ថិតនៅភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់។ ជនរងគ្រោះឈ្មោះ សុខ បញ្ញា ភេទស្រ អាយុ៣៨ឆ្នាំ រស់នៅកន្លែងកើតហេតុ។

Read more: ប្រយ័ត្នសុវត្ថិភាព!...

អ្នកនាំពាក្យ ៖ សមត្ថកិច្ច​ឃាត់​ជនសង្ស័យ​២​នាក់ ម្នាក់​ជា​តំណាង​គណបក្ស​ឆន្ទៈ​ខ្មែរ និង​ម្នាក់​ទៀត​ជា​ចៅសង្កាត់​រង​ទី​២ ករណី​ក្លែង​ឯកសារ

រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យ នៃស្នងការដា្ឋននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន ករណីឃាត់ជនសង្ស័យចំនួន ០២នាក់ ទី១. ឈ្មោះ ដាង ប៊ុនហាក់ ភេទប្រុស អាយុ ៥២ឆ្នាំ អតីតប្រធានគណៈកម្មការប្រតិបត្តិគណបក្សភ្លើងទៀនខណ្ឌជ្រោយចង្វារ និងជាតំណាងគណបក្សឆន្ទៈខ្មែរ និងទី២. ឈ្មោះ គឹម ថាយមុន្នី ភេទប្រុស អាយុ៦០ឆ្នាំ ជាចៅសង្កាត់រងទី២ នៃសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ដូចតទៅ ៖ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលពាក្យបណ្ដឹងពីឈ្មោះ ម៉ែន ស្រីទូច ភេទស្រី អាយុ ៥៦ឆ្នាំ និងឈ្មោះ ទូច សំអុល ភេទប្រុស អាយុ ៦៨ឆ្នាំ ដែលបានប្តឹងឈ្មោះ ដាង ប៊ុនហាក់ និងឈ្មោះ គឹម ថាយមុន្នី ពីបទក្លែងបន្លំឯកសារសារធារណៈ (ចុះឈ្មោះចូលបញ្ជីរាយនាមបេក្ខជនឈរឈ្មោះបម្រុងជ្រើសរើសក្រុមប្រឹក្សាខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៤ របស់គណបក្សឆន្ទៈខ្មែរ ដោយគ្មានការអនុញ្ញាតពីសាមីខ្លួន) ប្រព្រឹត្តកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ។

Read more: អ្នកនាំពាក្យ ៖ សមត្ថកិច្ច​ឃាត់​ជនសង្ស័យ​២​នាក់...

បុរស​ម្នាក់​ឈប់​ម៉ូតូ​លោតទឹក​ពីលើ​ស្ពាន​ជ្រោយចង្វារ សំណាងល្អ​ត្រូវ​នគរបាល​ចេញ​ទូក​ទៅ​ជួយ​ស្រង់​ទាន់

រាជធានីភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូទៅលោតទឹកពីលើស្ពានជ្រោយចង្វារ តែសំណាងល្អ ត្រូវបាននគរបាលរួមជាមួយអ្នកនេសាទ ចេញទូកទៅជួយស្រង់ សង្គ្រោះទាន់ពេល ។ ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ១និង៤០នាទីរសៀល ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ នៅចំណុចស្ពានជ្រោយចង្វារថ្មី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

Read more: បុរស​ម្នាក់​ឈប់​ម៉ូតូ​លោតទឹក​ពីលើ​ស្ពាន​ជ្រោយចង្វារ...

រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ណែនាំ​អាជ្ញាធរ ត្រូវ​ក្ដាប់​សភាពការណ៍​សន្ដិសុខ និង​ចាត់វិធានការ​ទាន់​ពេលវេលា ​នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី

រាជធានីភ្នំពេញ ៖ ខណៈពិធីបុណ្យចូលឆ្នាំថ្មី នាពេលខាងមុខ កាន់ខិតជិតមកដល់ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ បង្កើនការក្កាប់សភាពការណ៍ពាក់ព័ន្ធសន្ដិសុខ ជាពិសេសសកម្មភាពភេរវកម្ម ឧក្រិដ្ឋកម្ម ចលាចលសង្គម ដើម្បីចាត់វិធានការបង្ការ ទប់ស្តាត់ និងបង្ក្រាបទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ។

Read more: រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ណែនាំ​អាជ្ញាធរ ត្រូវ​ក្ដាប់​សភាពការណ៍​សន្ដិសុខ...

ឌុបប្រពន្ធមកពីផ្សារ ​ប្តីដេកមួយសំបក់ងើបឡើង ​បាត់ម៉ូតូ​ ក៏ប្តឹងចាប់បាន៣នាក់

ខេត្តបន្ទាយមានជ័យ ៖ ឌុបប្រពន្ធមកពីផ្សារ ប្តីដេកមួយសំបក់ងើបឡើងវិញ ស្រាប់តែចោលួចម៉ូតូយកទៅបាត់ ក៏ប្តឹងសមត្ថកិច្ចចាប់បានជនសង្ស័យចំនួន៣នាក់ និងដកហូតបានម៉ូតូចំនួន៣គ្រឿង ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ។

Read more: ឌុបប្រពន្ធមកពីផ្សារ ​ប្តីដេកមួយសំបក់ងើបឡើង ​បាត់ម៉ូតូ​ ក៏ប្តឹងចាប់បាន៣នាក់

អគ្គិភ័យ​ឆេះ​សម្ភារៈ ក្នុង​អគារ​ខុន​ដូ​កំពុង​សាងសង់​មួយ​កន្លែង នៅ​ផ្លូវ​៦០​ម៉ែត្រ

រាជធានីភ្នំពេញ ៖ អគ្គិភ័យឆាបឆេះសម្ភារៈ នៅក្នុងអគារខុនដូកំពុងសាងសង់មួយកន្លែង បង្កភ្ញាក់ផ្អើលអស់កម្មករ និងសមត្ថកិច្ច នាវេលាម៉ោង០៥និង៤៥នាទីល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ នៅត្រង់ចំណុចអគារកំពុងសាងសង់មួយកន្លែង ក្បែរនិងស្ពានអាកាស មរតកតេជោ តាមបណ្តោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

Read more: អគ្គិភ័យ​ឆេះ​សម្ភារៈ ក្នុង​អគារ​ខុន​ដូ​កំពុង​សាងសង់​មួយ​កន្លែង...

«​សម្ដែង សុំ​ទោស រួចខ្លួន​» ប៉ុន្តែ​ពេល​នេះ បុគ្គល​ឈ្មោះ ដែន សូ​នី ត្រូវ​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ

រាជធានីភ្នំពេញ ៖ ធ្លាប់សម្ដែង ហើយសុំទោស រួចខ្លួន ប៉ុន្តែលើកនេះអត់រួចខ្លួនទេ មុននេះ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤នេះថា សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឃាត់ខ្លួនឈ្មោះ គង់ សុខសែង ហៅ ដែន សូនី (ឈ្មោះលើហ្វេសប៊ុក DEN SONY) អាយុ៣៥ឆ្នាំដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមផ្លូវច្បាប់ ។

Read more: «​សម្ដែង សុំ​ទោស រួចខ្លួន​» ប៉ុន្តែ​ពេល​នេះ បុគ្គល​ឈ្មោះ ដែន សូ​នី...

ទីបំផុត​! មេ​តុងទីន​ពីរ​នាក់​ប្ដី​ប្រពន្ធ​​តាម​ប្រមាញ់​ចាប់​​​ក្នុងខុនដូ​នៅ​រាជ​ធានី​​​ភ្នំពេញ

ខេត្តកំពង់ចាម ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងយោងបទបញ្ជារបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងមានការចង្អុលបង្ហាញ ដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម ក្រោមកិច្ចសហប្រតិបត្តិការរវាងអាវុធហត្ថខេត្តកំពង់ចាម និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានតាមប្រមាញ់មេទុងទីនពីរនាក់ប្ដីប្រពន្ធកំពុងតែសំងំលាក់ខ្លួននៅខុនដូមួយកន្លែង ក្រោយជាប់ពាក់ព័ន្ធករណីឆបោកលុយកូនតុងទីនរហូតដល់រាប់លានដុល្លារឯណោះនៅស្រុកចំការលើ ។

Read more: ទីបំផុត​!...

តាមប្រម៉ាញ់បានម្នាក់ ក្រោយ​គាស់ផ្ទះយកម៉ូតូ២​គ្រឿង ​គេច​ខ្លួនអស់​១អាទិត្យ​

រាជធានីភ្នំពេញ៖ ជនសង្ស័យគាស់ផ្ទះម្នាក់ ក្នុងចំណោមបក្ខ៣នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនបានកាលពីវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីធ្វើសកម្មភាពគាស់ផ្ទះយកម៉ូតូបាន២គ្រឿង ហើយគេចខ្លួនបានតែ៧ថ្ងៃប៉ុណ្ណោះ។

Read more: តាមប្រម៉ាញ់បានម្នាក់ ក្រោយ​គាស់ផ្ទះយកម៉ូតូ២​គ្រឿង ​គេច​ខ្លួនអស់​១អាទិត្យ​

ប្រុសស្រី​ជនជាតិវៀតណាម១០នាក់ ត្រូវឃាត់ខ្លួន​ពីបទ​ជួ.ញដូរគ្រឿងញៀ.ន នៅក្រុងបាវិត

ខេត្តស្វាយរៀង ៖ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យប្រុសស្រីចំនួន១០នាក់ ដែលជាជនជាតិវៀតណាមទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរសារធាតុញៀនខុសច្បាប់។

Read more: ប្រុសស្រី​ជនជាតិវៀតណាម១០នាក់ ត្រូវឃាត់ខ្លួន​ពីបទ​ជួ.ញដូរគ្រឿងញៀ.ន នៅក្រុងបាវិត

ក្រុម​ក្មេ.ង.​ទំ.នើ.ង.​ជិះ​ម៉ូតូ​ដេញ​កា​.​ប់.​គ្នា ភាគី​ម្ខាង​ភ័យ​ស្លន់ស្លោ​ជិះ​បុក​របង​សាលា​របួសធ្ងន់

ខេត្តបាត់ដំបង ៖ ក្មេងប្រុសជំទង់០២នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារជិះបុករបងសាលារៀនផង រងផ្លែកាំបិតរបស់គូសត្រូវផង នៅពេលព្យាយាមជិះម៉ូតូរត់គេចពីការតាមកាប់សម្លាប់ពីគួរសត្រូវរបស់ខ្លួន កាលពីវេលាម៉ោង១១យប់ថ្ងៃទី០២ មេសា ដែលកើតឡើងនៅចំណុចក្បែររង្វង់មូលលោកតាដំបងគ្រញូង ស្ថិតក្នុងភូមិរំចេក៤ សង្តាក់រតនៈ ក្រុងបាត់ដំបង ។

Read more: ក្រុម​ក្មេ.ង.​ទំ.នើ.ង.​ជិះ​ម៉ូតូ​ដេញ​កា​.​ប់.​គ្នា...

ចុះធ្វើរដ្ឋបាលប្លុកបុរីកីឡា រកឃើញយុវ​ជន​១០​នាក់ ពាក់ព័ន្ធគ្រឿងញៀ.ន

រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា បានចុះធ្វើរដ្ឋបាលនៅប្លុកបុរីកីឡា ជាតំបន់ដ៏ស្មុគ្រស្មាញមួយ មានក្រុមក្មេងស្ទាវទំនើងប្រមូលផ្ដុំគ្នា ប្រើប្រាស់នូវសារធាតុញៀន ដែលធ្វើឱ្យប្រជា ពលរដ្ឋរស់នៅទីនោះមានការភ័យខ្លាចពី ក្នុងនោះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បានឃាត់ខ្លួនក្មេងស្ទាវទំនើងប្រុសៗចំនួន១០ នាក់ ដែលមាន៩ នាក់ពាក់ព័ន្ធករណីប្រើប្រាស់ និងម្នាក់ជាអ្នកចែកចាយថ្នាំញៀន ជាមួយវត្ថុតាងសារធាតុញៀនចំនួន១០កញ្ចប់តូច ។

Read more: ចុះធ្វើរដ្ឋបាលប្លុកបុរីកីឡា រកឃើញយុវ​ជន​១០​នាក់ ពាក់ព័ន្ធគ្រឿងញៀ.ន

ខឹងមេការបើកលុយឱ្យមិនគ្រប់ កម្មករ២នាក់​យក​ដុំថ្មគ.ប់បំបែកកញ្ចក់​ឡាន​ ត្រូវ​ចាប់ខ្លួន

ខេត្តសៀមរាប ៖ នគរបាលជំនាញព្រហ្មទណ្ឌខេត្តសៀមរាប កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ បានធ្វើការឃាត់ខ្លួនកម្មករ២នាក់ ពាក់ព័ន្ធករណីប្រើអំពើហិ.ង្សា ធ្វើឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ ពោលគឺប្រើដុំថ្មគុបបំបែកកញ្ចក់រថយន្តមេការសំណង់ ខឹងមេការបើកលុយឱ្យមិនគ្រប់ទៅតាមតម្លៃពលកម្ម ។

Read more: ខឹងមេការបើកលុយឱ្យមិនគ្រប់ កម្មករ២នាក់​យក​ដុំថ្មគ.ប់បំបែកកញ្ចក់​ឡាន​...

បន្លំយក​ថ្នាំ.ញៀ.ន.​ដាក់ក្នុងថង់នំកូនក្មេង​ តែ​អស់​​លក្ខណ៍ដដែល

ខេត្តបន្ទាយមានជ័យ ៖ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ មេសា នេះ កម្លាំងជំនាញនៃអធិការដ្ឋានកម្លាំងប៉ុស្តិ៍នគរបាលតាបែនស្វាយចេករលួស បានធ្វើការត្រួតពិនិត្យអាវុធក្មេងទំនើង និងត្រួតពិនិត្យជាតិអាល់កុល ស្ថិតនៅចំណុចមុខអធិការដ្ឋាននគរបាលស្រុកស្វាយចេក លើផ្លូវជាតិលេខ៥៦ A ភូមិរលួស ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រី០២នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន ។

Read more: បន្លំយក​ថ្នាំ.ញៀ.ន.​ដាក់ក្នុងថង់នំកូនក្មេង​ តែ​អស់​​លក្ខណ៍ដដែល

កំពុងធ្វើបុណ្យឱ្យស្ត្រីលក់ទឹកត្នោតត្រូវគេសម្លា.ប់ ស្រាប់តែ​ប្តីត្រូវនគរបាលចា.ប់ក្រៀកចេញពីរោងបុណ្យ

ខេត្តកំពត ៖ បន្ទាប់ពីមានករណីស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញស្លា.ប់ នៅក្បែរតូបលក់ទឹកត្នោតរបស់គាត់ ក្នុងសភាពត្រូវវាយបែកក្បាល កាលពីវេលាម៉ោងប្រមាណ៩និង៣០នាទីព្រឹក ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ដែលគេសង្ស័យថាត្រូវចោរប្លន់វាយបណ្តាលឱ្យស្លាប់រួចយកលុយអស់ជាង៣លានរៀល ដែលជនរងគ្រោះខំសន្សំបានមកពីការលក់ទឹកត្នោតនោះ ត្រូវបាននគរបាលខេត្តកំពត សហការជាមួយនគរបាលស្រុកកំពង់ត្រាច ធ្វើការយ៉ាងម៉ត់ចត់បំផុតដើម្បីវែកមុខសញ្ញាជនដៃដល់ យកមកផ្តន្ទាទោសតាមច្បាប់។

Read more: កំពុងធ្វើបុណ្យឱ្យស្ត្រីលក់ទឹកត្នោតត្រូវគេសម្លា.ប់...