V ក្រុម BTS គ្រាន់តែពាក់ខ្សែដៃដ៏ធម្មតាមួយសោះ ក៏អាចធ្វើឲ្យខ្សែដៃនោះលក់ដាច់គ្មានសល់ ដល់ថ្នាក់ហាងរបស់នោះបិទការកម្មង់ទិញពីអ្នកគាំទ្ររបស់ BTS។
ហាងលក់ខ្សែដៃនោះមានឈ្មោះថា Ccnmade បង្កើតឡើងនៅឆ្នា ១៩៩៣ ដែលជាហាងមួយធ្វើខ្សែដៃដោយដៃ ហើយយកថវិកាដែលបានមកពីការលក់នោះទៅជួយផ្គត់ផ្គង់សត្វសុនខនិងឆ្មា ព្រមទាំងជួយដល់កុមារដែលមានជំងឺបេះដូងផងដែរ។ ដោយសារតែ V ជាមនុស្សស្រឡាញ់សត្វនិងក្មេងៗទើប V បានជ្រើសរើសយកខ្សែដៃនេះមកពាក់លម្អខ្លួននិងអាចជួយផ្សព្វផ្សាយឲ្យមានអ្នកជួយទិញវាឲ្យបានច្រើន បើទោះបីរូបគេមិនមែនជាតារាផ្សព្វផ្សាយផលិតផលនេះក៏ដោយ។
ដកស្រង់ពី៖ Sabay