ក្រុមចម្រៀងដែលអ្នកគាំទ្រសោកស្ដាយបំផុតពេលត្រូវបំបែក Wanna One ពេលនេះ មានដំណឹងថាអាចនឹងចាប់ដៃគ្នាជាថ្មី ដើម្បីសម្ដែងជាពិសេសក្នុងកម្មវិធី MAMA ២០២០។
ផ្អែកតាមសេចក្ដីរាយការណ៍ច្បាស់ការមួយបានមកពី Ilgan Sports និង CJ ENM ដែលបានប្រកាសកាលពីពេលថ្មីៗ បានឲ្យដឹងថាសមាជិក Wanna One កំពុងត្រៀមខ្លួន ដើម្បីសម្ដែងរួមគ្នា បង្កើតឈុតឆាកពិសេសក្នុងកម្មវិធី MAMA ឆ្នាំ ២០២០។
ដរាបណាក្ដីស្រឡាញ់របស់WANNABLE សម្រាប់ Wanna One នៅតែមានទំហំធំធេង ដូចនេះការរៀបចំពេលនេះនឹងត្រូវបានត្រៀមជាពិសេសមិនឲ្យអ្នកគាំទ្រទាំងអស់អស់សង្ឃឹមទេ៕
ដកស្រង់ពី៖ Sabay