បណ្តាញសង្គម

WANNA ONE នឹង​វិលសម្ដែង​រួមគ្នា​ជា​ពិសេស សម្រាប់ព្រឹត្តិការណ៍ MAMA ២០២០

ក្រុមចម្រៀងដែលអ្នកគាំទ្រសោកស្ដាយបំផុតពេលត្រូវបំបែក Wanna One ពេលនេះ មានដំណឹងថាអាចនឹងចាប់ដៃគ្នាជាថ្មី ដើម្បីសម្ដែងជាពិសេសក្នុងកម្មវិធី MAMA ២០២០។

ផ្អែកតាមសេចក្ដីរាយការណ៍ច្បាស់ការមួយបានមកពី Ilgan Sports និង CJ ENM ដែលបានប្រកាសកាលពីពេលថ្មីៗ បានឲ្យដឹងថាសមាជិក Wanna One កំពុងត្រៀមខ្លួន ដើម្បីសម្ដែងរួមគ្នា បង្កើតឈុតឆាកពិសេសក្នុងកម្មវិធី MAMA ឆ្នាំ ២០២០។

ដរាបណាក្ដីស្រឡាញ់របស់WANNABLE សម្រាប់ Wanna One នៅតែមានទំហំធំធេង ដូចនេះការរៀបចំពេលនេះនឹងត្រូវបានត្រៀមជាពិសេសមិនឲ្យអ្នកគាំទ្រទាំងអស់អស់សង្ឃឹមទេ៕

ដកស្រង់ពី៖ Sabay