Social Network

តារាកំប្លែងថៃ Khom Chauncheun ត្រូវចូលបន្ទប់ ICU ភ្លាមៗ ក្រោយមេរោគកូវីដចូលលុកលុយខ្លាំងដល់សួត

ព័ត៌មានបានផ្ទុះឡើងពេញបណ្ដាញសង្គម ដោយបញ្ជាក់ថាតារាកំប្លែងថៃ Khom Chauncheun ដែលធ្វើតេស្តចេញលទ្ធផល វិជ្ជមានកូវីដ១៩ ត្រូវទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់។

រហូតដល់ថ្មីៗនេះ លោកស្រាប់តែមានអាការៈមិនស្រួលខ្លាំង ទើបឈានដល់បញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់ភ្លាម។ យោងតាមសេចក្ដីរាយការណ៍ពីគ្រួសាររបស់តារាប្រុសរូបនេះ បានឲ្យដឹងថា លោកពូ Khom ត្រូវបានបញ្ជូនចូលបន្ទប់ ICU ភ្លាមៗ ដើម្បីព្យាបាលជាបន្ទាន់ ដោយសារមេរោគនោះធ្វើដំណើរយ៉ាងលឿនចូលដល់សួត។

ចំណែកភរិយារបស់លោក ក៏ចេញលទ្ធផលមកថាមានផ្ទុកមេរោគនេះដែរ ក្រោយពេលធ្វើតេស្តជាលើកទី ២។ បើតាមការឲ្យដឹងពីកូនស្រីរបស់ពូ Khom បញ្ជាក់ថា សភាពរបស់ឪពុកគឺ ហត់ ប៉ុន្តែមិនមានអាការៈក្ដៅខ្លួនអ្វីទេ ប៉ុន្តែទោះយ៉ាងណាក៏នៅតែបន្តត្រូវការជំនួយពីអុកស៊ីហ្ស៊ែនដដែល ហើយនាងក៏បានស្នើរឲ្យខាងក្រុមគ្រូពេទ្យ Update ពីស្ថានភាពឪពុករបស់ខ្លួនដែរ៕

ដកស្រង់ពី៖ Sabay