ព័ត៌មានបានផ្ទុះឡើងពេញបណ្ដាញសង្គម ដោយបញ្ជាក់ថាតារាកំប្លែងថៃ Khom Chauncheun ដែលធ្វើតេស្តចេញលទ្ធផល វិជ្ជមានកូវីដ១៩ ត្រូវទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់។
រហូតដល់ថ្មីៗនេះ លោកស្រាប់តែមានអាការៈមិនស្រួលខ្លាំង ទើបឈានដល់បញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់ភ្លាម។ យោងតាមសេចក្ដីរាយការណ៍ពីគ្រួសាររបស់តារាប្រុសរូបនេះ បានឲ្យដឹងថា លោកពូ Khom ត្រូវបានបញ្ជូនចូលបន្ទប់ ICU ភ្លាមៗ ដើម្បីព្យាបាលជាបន្ទាន់ ដោយសារមេរោគនោះធ្វើដំណើរយ៉ាងលឿនចូលដល់សួត។
ចំណែកភរិយារបស់លោក ក៏ចេញលទ្ធផលមកថាមានផ្ទុកមេរោគនេះដែរ ក្រោយពេលធ្វើតេស្តជាលើកទី ២។ បើតាមការឲ្យដឹងពីកូនស្រីរបស់ពូ Khom បញ្ជាក់ថា សភាពរបស់ឪពុកគឺ ហត់ ប៉ុន្តែមិនមានអាការៈក្ដៅខ្លួនអ្វីទេ ប៉ុន្តែទោះយ៉ាងណាក៏នៅតែបន្តត្រូវការជំនួយពីអុកស៊ីហ្ស៊ែនដដែល ហើយនាងក៏បានស្នើរឲ្យខាងក្រុមគ្រូពេទ្យ Update ពីស្ថានភាពឪពុករបស់ខ្លួនដែរ៕
ដកស្រង់ពី៖ Sabay