ក្រុមគ្រួសារតារាសម្ដែង ហ្វីលីពីន Dingdong Dantes និង Marian Rivera តែងរៀបចំខ្លួនចម្លែកៗ អបអរបុណ្យ Halloween រាល់ឆ្នាំមិនដែលខាន។
ដូចកាលពីឆ្នាំមុន ប្ដីប្រពន្ធទាំង ២នាក់ ព្រមទាំងកូនស្រី Zia បានតែងខ្លួនជាតួអង្គ សត្វប្រចៀវ។ ដោយឡែកក្នុងឆ្នាំ ២០១៨ ក្រុមគ្រួសារតារាល្បីនេះបានតែងខ្លួនប្លែកៗទៀតហើយ ដោយក្នុងនោះ Dingdong តែងជាតួតុក្កតា Riddler ឯ Marian តែងជា Poison Ivy និង Zia ជា Joker។
អ្នកទាំង ៣កាន់តែធ្វើឲ្យអ្នកគាំទ្រជុំវិញពិភពលោក ចាប់អារម្មណ៍ថែមមួយកម្រិត ពិសេសនាងតូច Zia៕
ដកស្រង់ពី៖ Sabay