Social Network

ដំណឹង​ថ្មី​ថា​ Nokia 9 ក៏​មាន​ក្បាល​ឆក​ដែរ

វិបសាយ Nokia Power User បានចេញផ្សាយដំណឹង ដែលអះអាងថាទទួលបានអំពី ប្រភពគួរទុកចិត្តមួយពី ប្រទេសចិន ពាក់ព័ន្ធនឹង Nokia 9 ដែលគេរំពឹងថានឹង ប្រកាសចេញនាខែកញ្ញាខាងមុខ។

Read more: ដំណឹង​ថ្មី​ថា​ Nokia 9 ក៏​មាន​ក្បាល​ឆក​ដែរ

អូនតូច ជូលី មាន​មហិច្ឆតា​ធំ​ក្នុង​វិស័យ​សិល្បៈ

តារាសម្ដែងវ័យក្មេង និងពោរពេញដោយ បទពិសោធន៍សម្ដែងកុមារី ជា វ៉ាន់ពុទ្ធាលី ហៅ ជូលី បាននិយាយពីគោលបំណង នៅពេលធំឡើងថា ប្អូនស្រីចង់ក្លាយជាកំពូល តារាសម្ដែងប្រចាំប្រទេស។

Read more: អូនតូច ជូលី មាន​មហិច្ឆតា​ធំ​ក្នុង​វិស័យ​សិល្បៈ

ទូរសព្ទ​ចម្លែក​គ្មាន​កាមេរ៉ា គ្មានកម្មវិធី-ហ្គេម តែ​ហ៊ាន​លក់​ថ្លៃ​ដល់ ៤០០ ដុល្លារ

សម្របបាននឹងចំនួនមនុស្ស ញៀនទូរសព្ទមានការកើនឡើង នៅសហរដ្ឋអាមេរិក ក្រុមហ៊ុន Light បានធ្វើគម្រោងផលិត ទូរសព្ទចម្លែកម៉ូឌែល Light 2 ក្រោមការរៃអង្គាសថវិកា ២៥០ ០០០ ដុល្លារលើគេហទំព័រ Indiegogo។

Read more: ទូរសព្ទ​ចម្លែក​គ្មាន​កាមេរ៉ា គ្មានកម្មវិធី-ហ្គេម តែ​ហ៊ាន​លក់​ថ្លៃ​ដល់ ៤០០...

សូម្បី​តែ LG G7/G7+ ក៏​មាន​អេក្រង់​ឆកដូច iPhone X តែ​តម្លៃ​ក្បែរ​ពាន់​ដុល្លារ

របាយការណ៍ពីគេហទំព័រ ETNews របស់ប្រទេសកូរ៉េ ខាងត្បូងបានបង្ហើបថា ស្មាតហ្វូនជំនាន់ក្រោយ LG G7/G7 Plus គ្រោងដាក់បង្ហាញនា ខែឧសភាខាងមុខ ស្របពេលតម្លៃឡើងខ្ពស់ជាងជំនាន់មុន G6។

Read more: សូម្បី​តែ LG G7/G7+ ក៏​មាន​អេក្រង់​ឆកដូច iPhone X តែ​តម្លៃ​ក្បែរ​ពាន់​ដុល្លារ

យុវតារា ៣រូបកំពុង​រះ​ត្រចះត្រចង់លើវិថីសិល្បៈ ទាក់ចិត្តនារីៗឲ្យបាក់ស្រឹប

រយៈពេលចុងក្រោយនេះ មានតារាប្រុសក្មេងៗជាច្រើនចាប់ផ្ដើម បណ្ដែតខ្លួនជា បន្តបន្ទាប់លើវិថីសិល្បៈ ប៉ុន្តែក្នុងចំណោមនោះ មានតែប្រុសសង្ហា ៣រូបប៉ុណ្ណោះដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន។

Read more: យុវតារា ៣រូបកំពុង​រះ​ត្រចះត្រចង់លើវិថីសិល្បៈ ទាក់ចិត្តនារីៗឲ្យបាក់ស្រឹប

ថ្មី! ប៊ុត សីហា ព្យាយាម​លាង​ខ្លួន​ពី​អាស្រូវ​គ្រឿង​ញៀន ជា​លើក​ទី​២

តារាចម្រៀងដែលផ្ទុះ រឿងអាស្រូវពាក់ព័ន្ធ គ្រឿងញៀនទាំងដើមឆ្នាំ ប៊ុត សីហា បានព្យាយាមចេញមុខ ជម្រះមន្ទិលជាថ្មីជុំវិញករណីនេះ។

Read more: ថ្មី! ប៊ុត សីហា ព្យាយាម​លាង​ខ្លួន​ពី​អាស្រូវ​គ្រឿង​ញៀន ជា​លើក​ទី​២

OPPO F7 នឹង​បំពាក់​អេក្រង់​លាត និង​មាន​កាមេរ៉ា​មុខ​ដល់ ២៥ មេហ្គាភិចស៊ែល!

នាក្នុងឆ្នាំ ២០១៨ ក្រុមហ៊ុន OPPO បានចាប់ផ្ដើមធ្វើការកែប្រែរចនាបថទូរសព្ទលំដាប់ខ្ពស់ របស់ខ្លួន ថែមទៅមួយកម្រិត  ទៀតហើយ ព្រោះពេលនេះ 

Read more: OPPO F7 នឹង​បំពាក់​អេក្រង់​លាត និង​មាន​កាមេរ៉ា​មុខ​ដល់ ២៥ មេហ្គាភិចស៊ែល!

ក្ដុកក្ដួល! ខេម រៀប​រាប់​រឿង​កម្សត់​កម្រ ដែល​នាំ​ឲ្យ​ខ្លួន​ដឹង​គុណ យូឌីស្កូ ដល់​សព្វ​ថ្ងៃ

ក្នុងសមាគមសិល្បករទាំងមូល អ្នកនាង ចន ច័ន្ទលក្ខិណា បាននិយាយថា តារាចម្រៀង ខេម គឺជាអ្នកដែលឈឺឆ្អាល និងដុតដៃដុតជើងជាងគេ ក្នុងការបំផុសឲ្យមាន ការបង្កើតមូលនិធិសម្រាប់ជួយព្យាបាល ជំងឺរបស់លោក យូឌីស្កូ។

Read more: ក្ដុកក្ដួល! ខេម រៀប​រាប់​រឿង​កម្សត់​កម្រ ដែល​នាំ​ឲ្យ​ខ្លួន​ដឹង​គុណ យូឌីស្កូ...

តេស្ត​ច្រើន​ដំណាក់​កាល​ទើប​ដឹង​ថា Note 8 ទៅ​មិន​រួច Galaxy S9+

វីដេអូមួយត្រូវ បានបង្ហោះផ្សាយដោយគណនី XEETECHCARE ជុំវិញការប្រៀបធៀប ល្បឿនម៉ាស៊ីន Galaxy S9 Plus និង Note 8 ដែលបង្ហាញខ្លួនឆ្នាំមុន។

Read more: តេស្ត​ច្រើន​ដំណាក់​កាល​ទើប​ដឹង​ថា Note 8 ទៅ​មិន​រួច Galaxy S9+

អាល័យ​មិន​ស្ទើរ! អ្នកស្រី អម្ពរ ទេវី ត្រៀម ​Bye Bye ​កម្ពុជា​ ក្នុង​ពេល​ដ៏​​ខ្លី​បំផុត

រសៀលថ្ងៃទី០៦ ខែមីនា ម្សិលមិញនេះ អ្នកស្រី អម្ពរ ទេវី និងតារាល្បីៗជាច្រើន មកពីគ្រប់ស្ថាប័នក្រសួង ទូរទស្សន៍ បានជួបជុំគ្នា ធ្វើពិធីអបអរសាទរ "ទិវាវប្បធម៌ជាតិ លើកទី២០" និង សំណេះសំណាល ពិសាអាហារសាមគ្គី ជាមួយប្រមុខរាជរដ្ឋាភិបាល នៅមជ្ឈមណ្ឌលកោះពេជ្រ។

Read more: អាល័យ​មិន​ស្ទើរ! អ្នកស្រី អម្ពរ ទេវី ត្រៀម ​Bye Bye ​កម្ពុជា​...

ឈុត​ប្រពៃណី​របស់​តារា​ស្រី​ល្បីៗម្សិលមិញ ឃើញ​ហើយ​ដឹង​តែ​បាក់​ចិត្ត

ក្រៅពីពិធីបុណ្យចូលឆ្នាំខ្មែរ និងភ្ជុំបិណ្ឌ អ្នកគាំទ្រភាគច្រើន មិនសូវបានឃើញ តារាល្បីៗជុំគ្នាកុះករស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ យ៉ាងស្រស់ស្អាត បែបនេះឡើយ។

Read more: ឈុត​ប្រពៃណី​របស់​តារា​ស្រី​ល្បីៗម្សិលមិញ ឃើញ​ហើយ​ដឹង​តែ​បាក់​ចិត្ត

ការ​លក់​ iPhone 5s តម្លៃ​ ៥០ ដុល្លារ​រំសាយ​ចោល​​ភ្លាមៗ ព្រោះ​មនុស្ស​បុក​មក​ច្រើន​ពេក

Switch ក្រុមហ៊ុនដែលទទួលបាន សិទ្ធលក់ផលិតផល Apple ផ្លូវការរបស់ ប្រទេសម៉ាឡេស៊ី គ្រោងនឹងធ្វើការលក់ លាងឃ្លាំងនូវ iPhone និង iPad ស៊េរីចាស់ៗ។

Read more: ការ​លក់​ iPhone 5s តម្លៃ​ ៥០ ដុល្លារ​រំសាយ​ចោល​​ភ្លាមៗ...

Apple គ្រោង​នឹង​បញ្ចេញ Macbook Air មក​លក់​ជា​ថ្មី​តម្លៃ​ថោក​ជាង​មុន

 យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple មានគម្រោងនឹងបញ្ចេញឡេបថបត្រកូល Macbook Air មកកាន់ទីផ្សារជាថ្មីនៅចុងឆ្នាំ ២០១៨ ជាមួយតម្លៃក្រោម ១ ០០០ ដុល្លារ។

Read more: Apple គ្រោង​នឹង​បញ្ចេញ Macbook Air មក​លក់​ជា​ថ្មី​តម្លៃ​ថោក​ជាង​មុន

សម្រស់​ក្មួយ​ស្រី​ ឈិន សុធារី និង​ ដេនី ក្វាន់ ​ធ្វើ​ឲ្យ​កំលោះ​ៗ​សម្លឹង​មិន​ដាក់​ភ្នែក

សម្រស់ក្មួយស្រី ឈិន សុធារី និង ដេនី ក្វាន់ កំពុងតែទទួលបានការ ចាប់អារម្មណ៍យ៉ាងខ្លាំង ពីហ្វេនៗមួយចំនួនក្នុង បណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុកជាពិសេស គឺកំលោះៗតែម្ដង។

Read more: សម្រស់​ក្មួយ​ស្រី​ ឈិន សុធារី និង​ ដេនី ក្វាន់...

ចេញ​រូប​ពិត Huawei P20 Lite ពណ៌​ខៀវ​​​​

ពេលប្រកាសចេញ ស្មាតហ្វូនត្រកូល P ជំនាន់ថ្មី កាន់តែខិតចូលមកដល់ ដំណឹងបែកធ្លាយ ក៏ចេញមកជាបន្តបន្ទាប់។ ចុងក្រោយគេនេះ ទាក់ទងនឹងរូបរាងរបស់ Huawei P20 Lite ដែលមានពណ៌ខៀវ។

Read more: ចេញ​រូប​ពិត Huawei P20 Lite ពណ៌​ខៀវ​​​​

ឮថា​តារា​ស្រី​៣​រូប​នេះ​ ជ្រោមជ្រែង Couple Run​ មិន​គិត​​ចំណេញ

បន្ទាប់ពីបង្កើតភាព រំជើបរំជួលថា Couple Run លើកទី៣ឆ្នាំនេះធ្វើនៅ សៀមរាប តារាស្រីល្បីឈ្មោះ ៣ រូបសុខចិត្តចូលរួមគាំទ្រ សកម្មភាព Couple Run មិនទារកម្រៃ ដោយហេតុផលថាកម្មវិធីនេះផ្ដោត សំខាន់លើការលើកស្ទួយស្ត្រីខ្មែរ និងស្វែងរកថវិកាជួយ មន្ទីរពេទ្យគន្ធបុប្ឋា។

Read more: ឮថា​តារា​ស្រី​៣​រូប​នេះ​ ជ្រោមជ្រែង Couple Run​ មិន​គិត​​ចំណេញ

ទូរសព្ទ​ម៉ាក​ថ្មី​ ប្រើ​កាមេរ៉ា​ភ្លោះ​មុខ​ក្រោយ ថ្ម​ធំ​ជាង iPhone X ​ប្រាំ​ដង ថ្លៃ​ខុស​គ្នា​ពាក់​កណ្តាល

ក្រុមហ៊ុនផលិតថ្មរ បស់អាមេរិក Energizer បានដាក់បង្ហាញនូវ ស្មាតហ្វូនម៉ូឌែល Power Max P16K Pro ក្នុងពិព័រណ៍ Mobile World Congress 2018 ដែលមានចំណុចពិសេស ប្រើថាមពលថ្មធំ ដល់ទៅ ១៦ ០០០mAh ។

Read more: ទូរសព្ទ​ម៉ាក​ថ្មី​ ប្រើ​កាមេរ៉ា​ភ្លោះ​មុខ​ក្រោយ ថ្ម​ធំ​ជាង iPhone X ​ប្រាំ​ដង...

បាត់​មុខ​ប៉ុន្មាន​ឆ្នាំ នេត សុចរិយា ត្រឡប់​មក​វិញ​ប្រកាស​ជំនួញ​ធំ​ពាក់​ព័ន្ធ​នឹង​សូត្រ​ខ្មែរ

អស់រយៈពេលជាង២ឆ្នាំ មកហើយដែល នេត សុចរិយា បានបន្សាត់ខ្លួនចេញពី សិល្បៈជាមួយមិត្តប្រុស ដោយទើបតែពេលនេះ នាងក៏បានប្រកាសពីការ វិលត្រឡប់ជាមួយនឹងផែនការជំនួញធំដុំមួយ ពាក់ព័ន្ធនឹងសូត្រខ្មែរ។

នៅលើបណ្ដាញសង្គម នេត សុចរិយា បានប្រាប់ថា ឥឡូវនាងបាន ត្រឡប់មកវិញហើយ។ បន្ថែមពីលើនេះ តារាស្រីតូចច្រឡឹង បានប្រាប់ Sabay បន្ថែមថា នាងនឹងវិនិយោគ ជំនួញមួយឆាប់ៗ គឺរង្វង់ប៉ុន្មានថ្ងៃខាងមុខប៉ុណ្ណោះ បន្ទាប់ពីបានរៀបចំផែនការ រយៈពេលយូរមកហើយ។

ជំនួញនោះ គឺនាងគ្រោងបើក ហាងលក់របស់ប្រើប្រាស់ ក្នុងផ្ទះធ្វើពីសូត្រខ្មែរ ដែលមានជាអាថ៌ ខ្នើយ ភួយ ជាដើម ជាប្រភេទប្រើសម្រាប់ការ តុបតែងក្នុងផ្ទះ (Home Decor)។ ហាងនេះមានឈ្មោះថា “NATRIYA HOMESILK” និងមានទីតាំងនៅ ម្ដុំវិមានឯករាជ្យ។ យ៉ាងនេះក្ដី ចរិយា បានបដិសេធបញ្ចេញ ពីទុនប្រើសម្រាប់ចំណាយលើមុខ ជំនួញដំបូងរបស់ខ្លួននេះ។

ជុំវិញការបើកមុខរបរប្លែក ក្នុងរង្វង់សិល្បករខ្មែរនេះ អតីតពិធីការិនី ទូរទស្សន៍រូបនេះ ប្រាប់ថា ជាអ្វីដែលនាងស្រឡាញ់ និងចង់ប្រើចំណែក ខ្លះដែលខ្លួនអាចធ្វើបាន ជួយលើកស្ទួយផលិតរបស់ខ្មែរ។ "និយាយទៅខ្ញុំស្រឡាញ់មុខរបរនេះយូរហើយ កាលខ្ញុំនៅរៀនមហាវិទ្យាល័យ ក៏ខ្ញុំធ្វើការខាងហ្នឹងដែរ អីចឹងខ្ញុំស្រឡាញ់តាំងពីហ្នុងមក ម្យ៉ាងក៏ចង់លើកកម្ពស់សូត្រខ្មែរយើងដែរ ព្រោះឃើញថា ឥឡូវគេបានងាក សូត្របរទេសចង់អស់ហើយ តែតាមពិតសូត្រ ខ្មែរយើងល្អណាស់ បើទោះថ្លៃបន្តិចក៏ដោយ!”។

ចរិយា បន្តថា ទន្ទឹមនឹងខ្មែរយើងងាក ទៅប្រើផលិតបរទេសមាន សូត្ររបស់ចិន សូត្រជប៉ុន វៀតណាម ថៃជាដើម នាងកត់សម្គាល់ឃើញថា បរទេសបែរជាចូលចិត្ត ប្រើសូត្រខ្មែរទៅវិញ បើទោះជាមានតម្លៃថ្លៃបន្តិច ប៉ុន្តែគុណភាពល្អជាង។ "សំខាន់ពួកគេឲ្យតម្លៃលើសូត្រយើង ព្រោះខ្មែរយើងល្បីខាងសូត្រនេះ សំខាន់របស់យើងធ្វើពី ដៃផ្ទាល់មួយសរសៃៗ ទម្រាំបាន ពួកគេឲ្យតម្លៃលើការព្យាយាម និងអត់ធ្មត់។ អីចឹងហើយ ខ្ញុំតែចង់ឲ្យមានសូត្រខ្មែរច្រើនលើទីផ្សារចឹងណាបង!”។

នេត សុចរិយា បានឃ្លាតឆ្ងាយពីសិល្បៈស្រុកអំឡុងឆ្នាំ ចុងឆ្នាំ២០១៥ បន្ទាប់ពីនាងបើកចំហទំនាក់ទំនង ជាមួយមិត្តប្រុសជនជាតិសិង្ហបុរី កាត់ ម៉ាឡេស៊ី និងអូស្ត្រាលីមក។ រយៈពេលបាត់មុខនេះ តារាស្រីរូបនេះ បញ្ជាក់ថា នាងបានទៅរស់នៅប្រទេសឥណ្ឌូណេស៊ីជាមួយគូស្នេហ៍២ឆ្នាំមកហើយ។ នាងទើបតែវិលចូលស្រុកវិញថ្មីៗ ដើម្បីធ្វើជំនួញផ្ទាល់ខ្លួនខាងលើ។ ដោយឡែកគូស្នេហ៍របស់នាង នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ីនៅឡើយ ដោយសារតែមិត្តប្រុសរូបនោះ ជាប់កិច្ចការការងារនៅទីនោះដែរ៕

ដកស្រង់ពី៖ Sabay

​​​​​​​សុខ សោម៉ាវត្តី ទម្លាយ​​ខ្ទេច​​​គ្មាន​សល់​​រឿង​​​ពាក់ព័ន្ធជាមួយ លី វ៉ាហេទ

ក្នុងពិធីសម្ពោធ ភាពយន្តខ្នាតធំរឿង "ក្រមុំចាស់ប៉ះក្មេងស្ទាវ" របស់ផលិតកម្ម មហាហង្សនៅ Prime Cineplex ផ្សារទំនើបសុវណ្ណាល្ងាចមិញនេះ អ្នកនាង សុខ សោម៉ាវត្តី ជាតួឯកស្រីក្នុងរឿង បានទម្លាយគ្មានសល់ជុំវិញ រឿងរ៉ាវពាក់ព័ន្ធជាមួយ លីវ៉ាហេទ ។

Read more: ​​​​​​​សុខ សោម៉ាវត្តី ទម្លាយ​​ខ្ទេច​​​គ្មាន​សល់​​រឿង​​​ពាក់ព័ន្ធជាមួយ លី វ៉ាហេទ

១១​សន្លឹក​ឆ្លុះ​បញ្ចាំង​សម្រស់​ភរិយា ​នាយ ចយ ក្នុង​ឈុត​អាពាហ៍ពិពាហ៍

បុរសដែលប្រឡូក ក្នុងអាជីពកំប្លែងតាំងពី វ័យកុមារ នាយ ចយ បានរកឃើញគូអនាគត និងសម្រេចរៀបអាពាហ៍ពីពាហ៍ យ៉ាងជោគជ័យហើយកាលពីយប់មិញនេះ នៅអគារ D ក្នុងវិមានពិភពថ្មីសែនសុខ ដែលមិត្តសាច់ញាតិ និងមិត្តរួចអាជីព ជាច្រើនចូលរួមជាសាក្សី។

Read more: ១១​សន្លឹក​ឆ្លុះ​បញ្ចាំង​សម្រស់​ភរិយា ​នាយ ចយ ក្នុង​ឈុត​អាពាហ៍ពិពាហ៍