Social Network

សមាជិកព្រឹទ្ធសភា ចុះសួរសុខទុក្ខ និងចែកអំណោយចែកជូនបងប្អូនសាសនិកឥស្លាមក្រីក្រក្នុងស្រុកត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ឆាយ វណ្ណា សមាជិកព្រឹទ្ធសភា និងជាលេខាធិការ នៃគណៈកម្មការទី៥ ភូមិភាគ២ និងលោក ហុីម កំរី អនុប្រធាន សមាគម កូប្រ៉ាស៊ីមូស្លីមកម្ពុជា អមដំណើរដោយ ឯកឧត្តម សុះ រ៉ហ្វាត សមាជិកក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនបងប្អូនសាសនិកឥស្លាមក្រីក្រចំនួន ៧០គ្រូសារ នៃចុងខែរ៉ម៉ាឌន ដែលស្ថិត នៅភូមិត្រពាំងខ្លា ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

Read more: សមាជិកព្រឹទ្ធសភា ចុះសួរសុខទុក្ខ...

គណកម្មាធិការគណបក្សប្រជាជនខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំជីវភាពនយោបាយប្រចាំខែ និងប្រកាសដំឡើងឋានៈមន្ត្រីគណបក្ស

នៅមន្ទីរគណបក្សប្រជាជនខេត្តត្បូងឃ្មុំ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០២០ គណកម្មាធិកាេគណបក្សប្រជាជនខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំជីវភាពនយោបាយប្រចាំខែ និងពិនិត្យ ពិភាក្សា អនុម័ត

Read more: គណកម្មាធិការគណបក្សប្រជាជនខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំជីវភាពនយោបាយប្រចាំខែ...

ប្រធានសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បន្តចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនពលរដ្ឋជនងាយរងគ្រោះ ទីទាល់ក្រ ក្នុងស្រុកក្រូចឆ្មារ

(ស្រុកក្រូចឆ្មារ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈ កម្មាធិការ សាខាកាកបាទក្រហមខេត្ត និងជាអភិបាល ខេត្តត្បូងឃ្មុំ និងលោកជំទាវ និងឯកឧត្តម ស៊ាក ឡេង ប្រធាន ក្រុមប្រឹក្សាខេត្ត រួមជាមួយ អភិបាលរងខេត្ត អាជ្ញាធរស្រុក និងក្រុមការងារ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០

Read more: ប្រធានសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បន្តចុះសួរសុខទុក្ខ...

មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(កបប) ខេត្តត្បូងឃ្មុំ បន្តចុះពិនិត្យសុវត្ថិភាពម្ហូបអាហារ ធ្វើតេស្តរកសារធាតុគីមី ក្នុងផ្សារជីមាន់ និងផ្សារជីពាំង

(ត្បូងឃ្មុំ)៖ ដើម្បីធានាសុខភាព អ្នកទទួលទាន លោក មាស មោរ៉ា ប្រធានសាខា ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការ ក្លែងបន្លំ(កបប) ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ បានចាត់ឲ្យមន្ត្រី ក.ប.ប ខេត្ត សហការជាមួយ មន្ទីរពាណិជ្ជកម្មខេត្ត បន្តចុះធ្វើការត្រួតពិនិត្យ ពង្រឹងគុណភាព និងសុវត្ថិភាពទំនិញ ដោយធ្វើតេស្តឃីត លើម្ហូបអាហារ មួយចំនួន កំពុងដាក់លក់ ក្នុងផ្សារជីមាន់ និងផ្សារជីពាំង ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាលទ្ធផល មានគុណភាពល្អ មានគុណភាពល្អ មិនមានទំនិញណា ខូចគុណភាពនោះទេ ។

Read more: មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង...

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយមន្ត្រីរាជការ បុគ្គលិក និងកម្មករនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ

នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខមន្ត្រីរាជការ បុគ្គលិក

Read more: ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល...

គណ:កម្មាធិការ ពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមារខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើក ៨ អាណត្តិទី ៣

នៅថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២០ កិច្ចប្រជុំសាមញ្ញលើក ៨ អាណត្តិទី ៣ របស់គណ:កម្មាធិការ ពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមារខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព លោកជំទាវ ខៀវ សាមួន ប្រធានគណៈកម្មាធិការ ពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) កិច្ចប្រជុំ នេះ ធ្វើឡើង នៅសាលប្រជុំ ខ សាលាខេត្តត្បូងឃ្មុំ ។

Read more: គណ:កម្មាធិការ ពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមារខេត្តត្បូងឃ្មុំ ...

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បន្តចុះសួរសុខទុក្ខ នាំយកអំណោយដ៍ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសាខាកាកបាទក្រហមខេត្ត ទៅចែកជូនពលរដ្ឋជនងាយរងគ្រោះ ទីទាល់ក្រ១៤៨គ្រួសារ ក្នុងស្រុកពញាក្រែក

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈ កម្មាធិការ សាខាកាកបាទ ក្រហមខេត្ត និងលោកជំទាវ និងឯកឧត្តម ស៊ាក ឡេង ប្រធាន ក្រុមប្រឹក្សាខេត្ត រួមជាមួយអភិបាលរងខេត្ត យុវជន កាកបាទក្រហមស្រុក ស.ស.យ.កស្រុក និងក្រុមការងារ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០

Read more: ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បន្តចុះសួរសុខទុក្ខ...

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បន្តនាំយកអំណោយដ៍ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅចែកជូនពលរដ្ឋជនងាយរងគ្រោះ ទីទាល់ក្រជាង២០០គ្រួសារ ក្នុងស្រុកមេមត់

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធាន គណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត និងលោកជំទាវ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយ អភិបាលរងខេត្ត ស.ស.យ.កស្រុក និងក្រុមការងារ នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០

Read more: ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ...

ប្រជាពលរដ្ឋក្រីក្រចំនួន១០០គ្រួសារ ក្នុងស្រុកពញាក្រែក បន្តទទួលអាហារស្រាយបួសខែរ៉ម៉ាឌន ពីសមាជិករដ្ឋសភានិងសមាគមមិត្តភាពនិងសប្បុរសធម៌កម្ពុជា

(ត្បូងឃ្មុំ)៖ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ម៉ូត យូសុះ សមាជិករដ្ឋសភា ជាឣុីមុំាខេត្តត្បូងឃ្មុំ លោកសិន រំលី ជាប្រធានសមាគម អមដំណើរដោយ ឯកឧត្តម ម៉ាត់ ហ្គោហ្វូត សមាជិកក្រុមប្រឹក្សាខេត្ត លោក អភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុក អុីមុំាស្រុក អុីមុំាម៉ាស្ជិទ អាជ្ញាធរ ភូមិឃុំ លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋមួយ បន្តចុះចែកអាហារ ស្រាយបួសខែ រ៉ម៉ាឌន ជូនសាសនិកឥស្លាមក្រីក្រ ចំនួន ១០០គ្រូសារ នៅភូមិគំរួថ្មី ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

Read more: ប្រជាពលរដ្ឋក្រីក្រចំនួន១០០គ្រួសារ ក្នុងស្រុកពញាក្រែក...

អំណោយដ៍ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបាន ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នាំយកទៅចែកជូនពលរដ្ឋមានជីវភាពខ្វះខាត និងទីទាល់ក្រជាង២០០គ្រួសារ ក្នុងស្រុកត្បូងឃ្មុំ

(ស្រុកត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជា ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត និងលោកជំទាវ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុម ប្រឹក្សាខេត្ត រួមជាមួយ ក្រុមការងារ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ អញ្ជើញចុះសំណេះសំណាល នាំយកអំណោយ ដ៍ថ្លៃថ្លារបស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ២១២កញ្ចប់ តាមរយៈ សាខាកាកបាទក្រហមខេត្ត ទៅចែកជូនប្រជាពលរដ្ឋ ជាជនងាយរងគ្រោះ មានជីវភាពខ្វះខាត ទីទាល់ក្រ ស្ត្រីមេម៉ាយ និងជនពិការ ចំនួន១៤០គ្រួសារ នៅបរិវេណវត្តចាន់ទូង , ពលករកំពុងដាក់ខ្លួន នៅដាច់ដោយឡែកចំនួន២២នាក់ នៅវិទ្យាល័យ ហ៊ុនសែនខ្នារ និង៥០កញ្ចប់ទៀត ផ្តល់ជូនទៅ អនុសាខាកាក បាទក្រហមស្រុកត្បូងឃ្មុំ ចែកជូនពលរដ្ឋ ជនងាយរងគ្រោះ ក្នុងមូលដ្ឋានរបស់ខ្លួនបន្ត ។

Read more: អំណោយដ៍ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបាន ឯកឧត្តមបណ្ឌិត ជាម...

អាជ្ញាធរខេត្តត្បូងឃ្មុំ និងសប្បុរសជនប្រគល់ផ្ទះ១ខ្នងជូនដល់ជនក្រីក្រ និងនាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋ ២០០គ្រួសារ នៅឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ និងលោកជំទាវ ដឹងនាំសប្បុរសជន រួមមានលោក សម វង និងលោកស្រី ដែលជាម្ចាស់ក្រុមហ៊ុន SV Constraction and Decoration លោក តាំង ហ៊ុយ និងភរិយា, លោកស្រីយ៉ន សុខ ខេង និងស្វាមី និង MR Heng Ball សហការជាមួយមេឃុំកំពង់ទ្រាស មេភូមិទី១ បានជួបសំណេះសំណាល ផ្តល់អំណោយ សប្បុរសធម៌ជូនដល់បងប្អូន ប្រជាពលរដ្ឋ ដែលមានជីវភាព ខ្វះខាតចំនួន ២០០គ្រួសារ ក្នុងឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

Read more: អាជ្ញាធរខេត្តត្បូងឃ្មុំ និងសប្បុរសជនប្រគល់ផ្ទះ១ខ្នងជូនដល់ជនក្រីក្រ...

អភិបាលខេត្តត្បូងឃ្មុំ ពាំនាំការសួរសុខទុក្ខពីសម្តេចតេជោ និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ដល់ពលរដ្ឋក្រីក្រលំបាក៧៦គ្រួសារ ក្នុងក្រុងសួង និងនាំយកអំណោយសាខាកាកបាទក្រហមខេត្ត ចែកជូន

(ត្បូងឃ្មុំ)៖ នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ ជនងាយរង គ្រោះចាស់ជរា និងជនពិការ មានជីវភាព ក្រីក្រលំបាក ចំនួន៧៦គ្រួសារ ក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ ត្រូវបាន ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការ សាខាកាកបាទ ក្រហមខេត្ត និងជាអភិបាល ខេត្តត្បូងឃ្មុំ និងលោកជំទាវ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុម ប្រឹក្សាខេត្ត ដឹកនាំក្រុមការងារ អញ្ជើញចុះសំណេះសំណាល និងនាំយកអំណោយ របស់សាខាកាកបាទ ក្រហមខេត្ត ទៅចែកជូន នៅបរិវេណ វត្តវិហារលួង ក្នុងសង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។

Read more: អភិបាលខេត្តត្បូងឃ្មុំ ពាំនាំការសួរសុខទុក្ខពីសម្តេចតេជោ...

ពលរដ្ឋ៨គ្រួសារ ផ្ទះសម្បែងរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងឃុំរំចេក ស្រុកមេមត់ ទទួលភាពកក់ក្តៅពីអាជ្ញាធរ និងអំណោយមនុស្សធម៍

(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី ១០ ខែមិថុនាឆ្នាំ២០២០ ដោយទទួលដំណឹងថា ពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ បោកបក់ធ្វើឲ្យ ផ្ទះសម្បែងខូចខាតនោះ បន្ទាប់ពីអាជ្ញាធរ ស្រុកមេមត់ បានទទួលការណែនាំ ពីអាជ្ញាធរខេត្ត ភ្លាមៗបានចាត់ឲ្យ លោកស្រី សុខ ណារិទ្ធ មេឃុំរំចេក រួមដំណើរដោយក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេភូមិ ចុះសួរសុខទុក្ខដល់ខ្នងផ្ទះ ប្រជាពលរដ្ឋរង គ្រោះថ្នាក់ធម្មជាតិ ខ្យល់កន្រ្តាក់ចំនួន ០៨គ្រួសារ ក្នុងភូមិសុខសាន្ត ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីវេលាម៉ោង៣ និង ៤៥នាទីរសៀល ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ។

Read more: ពលរដ្ឋ៨គ្រួសារ ផ្ទះសម្បែងរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងឃុំរំចេក ស្រុកមេមត់...

ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី១៣ អាណិត្តិទី៣

ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ បានបើកកិច្ច ប្រជុំសាមញ្ញលើកទី១៣ អាណិត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ និងឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្ត តំណាង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ។

Read more: ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី១៣ អាណិត្តិទី៣

អាជ្ញាធរខេត្តត្បូងឃ្មុំ ទទួលយកក្មេងស្រី០២នាក់ ដែលចាញ់បោកមេខ្យល់ ឆ្លងដែនដោយខុសច្បាប់ទៅយកប្តីនៅប្រទេសចិន ពីអាជ្ញាធរវៀតណាម នៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង

នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២០នេះ អាជ្ញាធរខេត្តត្បូងឃ្មុំ ដឹកនាំដោយ លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ អមដំណើរ ដោយលោក ផាន់ គឹមស៊ន ប្រធានច្រកទ្វារ អន្តរជាតិត្រពាំងផ្លុង លោក លី សុភាលីន អភិបាល ស្រុកពញាក្រែក បានអញ្ជើញទៅ ទទួលយកក្មេងស្រី ០២នាក់ អាជ្ញាធរ ខេត្តតៃនិញ ប្រទេស វៀតណាម នៅច្រកទ្វារ អន្តរជាតិ ត្រពាំងផ្លុង ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលបានចាញ់បោកមេខ្យល់ ទៅប្រទេសចិន ដោយខុសច្បាប់ ។

Read more: អាជ្ញាធរខេត្តត្បូងឃ្មុំ ទទួលយកក្មេងស្រី០២នាក់ ដែលចាញ់បោកមេខ្យល់...

រចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ត្រូវដាក់ឲ្យដំណើរការ ក្រោយរាជរដ្ឋាភិបាលសម្រេចឲ្យខេត្តគ្រប់គ្រងវិញ

(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ថ្លែងអបអរសាទរ ដែលរដ្ឋបាល ឯកភាពខេត្តត្បូងឃ្មុំ មានមន្ទីរ ជាសេនាអធិការ ផ្ទាល់គឺ មន្ទីរសុខាភិបាល ដោយបានជំរុញ លើកទឹកចិត្តដល់មន្ត្រី នៃមន្ទីរសុខាភិបាល ខេត្តត្បូងឃ្មុំ ឱ្យបន្តបង្កើនការ គ្រប់គ្រងគុណភាព នៃការផ្ដល់សេវា សុខភាពទាំង ផ្នែកសាធារណៈ និងឯកជន ដើម្បីបម្រើសេវា ជូនប្រជាពលរដ្ឋ ឱ្យកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាព ។

Read more: រចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ...

ឥណទានអន្តរាគមន៍របស់រាជរដ្ឋាភិបាលក្នុងគ្រាវិបត្តិនៃជំងឺកូវីដ ១៩ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានផ្តល់ឱកាសសម្រាប់ពង្រីកអាជីវកម្មផលិតកម្មកសិកម្ម

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ មរុក្ខាប្រមាញ ខេត្តត្បូងឃ្មុំ បានដឹកនាំសហការី ចុះពិនិត្យស្ថានភាព នៃការចិញ្ចឹម មាន់យកពង របស់កសិករ អ៊ាង ពន្លក នៅភូមិជប់ទី២ ឃុំជប់ ស្រុកត្បូងឃ្មុំ ដែលមានរោងទទឹង ២៤ម៉ែត្រ បណ្ដោយ៣៥ម៉ែត្រ មានមេមាន់សរុប ២.៤០០ក្បាល ( មេមាន់ចាស់ចំនួន ១.៨០០ក្បាល និង មេមាន់ពេញវ័យពង ចំនួន ១.៦០០ក្បាល ) ដែលបានផ្តល់ ពងមាន់ ក្នុងមួយថ្ងៃ បានរង្វង់ ១.០០០គ្រាប់ ។

Read more: ឥណទានអន្តរាគមន៍របស់រាជរដ្ឋាភិបាលក្នុងគ្រាវិបត្តិនៃជំងឺកូវីដ ១៩...

អាជ្ញាធរខេត្តត្បូងឃ្មុំ ទទួលយកក្មេងស្រី០២នាក់ ដែលចាញ់បោកមេខ្យល់ ឆ្លងដែនដោយខុសច្បាប់ទៅយកប្តីនៅប្រទេសចិន ពីអាជ្ញាធរវៀតណាម នៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង

នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២០នេះ អាជ្ញាធរខេត្តត្បូងឃ្មុំ ដឹកនាំដោយលោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្

Read more: អាជ្ញាធរខេត្តត្បូងឃ្មុំ ទទួលយកក្មេងស្រី០២នាក់ ដែលចាញ់បោកមេខ្យល់...

រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំពិភាក្សាការងារគ្រប់គ្រងតំបន់អភិរក្សព្រៃលិចទឹក និងព្រៃឫស្សីមាត់ឃ្មង់ ស្រុកត្បូងឃ្មុំ និងការគ្រប់គ្រងតំបន់ប្រើប្រាស់ច្រើនយ៉ាង នៅស្រុកពញាក្រែក

នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្ដម ចេង ប៊ុណ្ណារ៉ា អភិបាលរង នៃគណៈអភិបាល ខេត្តត្បុងឃ្មុំ បើកកិច្ចប្រជុំពិភាក្សា ការងារគ្រប់គ្រង តំបន់អភិរក្ស ព្រៃលិចទឹក និងព្រៃឫស្សី មាត់ឃ្មង់ ស្រុកត្បូងឃ្មុំ និងការគ្រប់គ្រង តំបន់ប្រើប្រាស់ ច្រើនយ៉ាង នៅស្រុកពញាក្រែក ក្នុងនោះ មានការចូលរួមពី នាយករដ្ឋបាល សាលាខេត្ត អភិបាលស្រុក កងកំលាំងប្រដាប់ អាវុធទាំង៣ និងអ្នកពាក់ព័ន្ ធជាច្រើនរូបទៀត ។

Read more: រដ្ឋបាលខេត្តត្បូងឃ្មុំ...

ពលរដ្ឋ០៨គ្រួសារ រងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុកមេមត់ ទទួលអំណោយពីសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ

ដើម្បីឆ្លើយតបភ្លាមៗនូវទុក្ខលំបាក និងជួយសម្រួលកម្រិតជីវភាពពលរដ្ឋរងគ្រោះ សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ដឹកនាំដោយ លោក រស់ សុខន នាយកប្រតិបត្តិ សាខាកាកបាទក្រហមខេត្ត និង លោក ស្រេង លី

Read more: ពលរដ្ឋ០៨គ្រួសារ រងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុកមេមត់...

រដ្ឋមន្ត្រីក្រសួងព័ត៍មាន ផ្តល់អំណោយជូនពលរដ្ឋ០៨គ្រួសារ រងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ ពលរដ្ឋ០៨គ្រួសាររងគ្រោះ ដោយខ្យល់កន្ត្រាក់ បានបោកបក់បណ្តាល អោយខូចខាត ផ្ទះចំនួន ០៨ខ្នង ស្ថិតនៅក្នុង ភូមិសុខសាន្ត ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវបានទទួល អំណោយពី ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៍មាន ដើម្បីឆ្លើយតបភ្លាមៗ នូវទុក្ខលំបាក និងជួយសម្រួល កម្រិតជីវភាព ។

Read more: រដ្ឋមន្ត្រីក្រសួងព័ត៍មាន ផ្តល់អំណោយជូនពលរដ្ឋ០៨គ្រួសារ...