នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម ចេង ប៉ុណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃ គណៈអភិបាលខេត្ត
Read more: ឯកឧត្តម ចេង ប៉ុណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ...
(ត្បូងឃ្មុំ)៖ ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ គ្រឹះសករាជ ២០២០ ឯកឧត្តម ស ស៊ីណា ទីប្រឹក្សាក្រសួង ព័ត៍មាន និងជាប្រធាន មន្ទីរព័ត៍មាន ខេត្តត្បូងឃ្មុំ
Read more: ឯកឧត្តម ស ស៊ីណា និងថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ...
នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ រដ្ឋបាលឃុំត្រពាំងផ្លុង ដឹកនាំដោយលោក ហែម យៀប មេឃុំត្រពាំងផ្លុង និងក្រុមប្រឹក្សាឃុំ ព្រមទាំងក្រុមការងារ ចុះពង្រឹងមូលដ្ឋានឃុំ បាននាំយកអំណោយ ជាគ្រឿងឧបភោប បរិភោប និងថវិការ ដែលជាអំណោយ របស់ឯកឧត្តម វង សួត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទៅប្រគល់ជូន ប្រជាពលរដ្ឋក្រីក្រចំនួន ៩៩២គ្រួសារ ដល់ខ្នងផ្ទះ ទូទាំង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ដើម្បីកាត់បន្ថយការ ចំណាយមួយកម្រិត សម្រាប់ប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះ នៅគ្រាដែលជំងឺកូវីត១៩ កំពុងរាតត្បាតជាសកល ។
ជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋក្រីក្រ នាឱកាសនោះ លោក ហែម យៀប មេឃុំត្រពាំងផ្លុង បានពាំនាំ នូវការសួសុខទុក របស់ឯកឧត្តម វង សូត ប្រធានក្រុមការងារ ចុះជួយ ស្រុកពញាក្រែក និងបានលើកឡើងថា ៖ ពេលប្រជាជន មានទុក្ខលំបាក់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ និងបានណែនាំ ដល់មន្រ្តីទាំងអស់ ចុះដោយផ្ទាល់ ដើម្បីដោះស្រាយនូវបញ្ហាផ្សេងៗ ដែលកំពុងប្រឈម ។
លោក បានបន្តថា ទាំងអាជ្ញាធរ មូលដ្ឋាន ទាំងបងប្អូន ប្រជាពលរដ្ឋ ត្រូវតែរួមគ្នាទប់ស្កាត់ វាឱ្យខាងតែបាន ដោយត្រូវអនុវត្ត ទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល ដោយមិនត្រូវ ជួបជុំគ្នាច្រើន ត្រូវលាងដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូ អាល់កុលឬជែល ដើម្បីសម្លាប់មេរោគ ហើយជាពិសេស អាជ្ញាធរភូមិ ត្រូវពិនិត្យឱ្យ បានច្បាស់លាស់ ចំពោះអ្នកចំណូលថ្មី ជាពិសេសអ្នកដែល មកពីក្រៅប្រទេស មាន ពលករជាដើម ដោយត្រូវយកគាត់ទៅពិនិត្យរកមេរោគកូវីដ១៩ និងត្រូវដាក់ឱ្យគាត់ស្នាក់នៅដាច់ដោយឡែក រយៈពេល ១៤ថ្ងៃជាដើម។ ជាក់ស្តែងនៅថ្ងៃនេះ ដោយមើលឃើញពីទុក្ខលំបាក់ របស់ប្រជាពលរដ្ឋដែលក្រីក្រ និងងាយរងគ្រោះ ក្រុមការងារ បាននាំ យកអំណោយមួយចំនួន មកចែកជូនបងប្អូន ទោះបីអំណោយនេះ តិចតួចមិនអាចជួយ បងប្អូនបានយូតែ វាអាចសម្រួល ជីវភាពបានមួយ កំរិត ។
ជាមួយគ្នានោះ លោក មេឃុំ ក៏បានអំពាវនាវ សុំឲ្យបងប្អូនទាំងអស់ ចូលរួមទប់ស្កាត់ការ រីករាលដាល់ នៃជំងឺកូវីត១៩ ដែលជាជំងឺសកល ដែលគ្មានថ្នាំព្យាបាលនោះទេ ហើយជំងឺនេះ គឺវាឆ្លងលឿន អាចធ្វើឲ្យយើងស្លាប់ បានគ្រប់ពេលវេលាផងដែរ ។
សូមបញ្ជាក់ថា ៖អំណោយដែល ចែកជូនដល់បងប្អូន ប្រជាពលរដ្ឋក្រីក្រ ទាំងគ្រួសារ ៩៩២គ្រួសារ ដោយ១គ្រួសារៗ ទទួលបាន អង្ករ២៥គីឡូ ក្រមា១ មី១កេះ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី ១យួរ សាប៊ូ១ដុំ ម៉ាស និងថវិការចំនួន២ម៉ឺនរៀល ។
ដោយឡែក រដ្ឋបាលឃុំត្រពាំងផ្លុង ក៏បានថ្លែង អំណរគុណចំពោះ លោកយាយ សួ សាលិត និងអ្នកស្រី អ៊ិត ឡេង បានជួយឧបត្ថម្ភ អង្ករ ១០០គីឡូក្រាម ដើម្បីចូលរួមចំណែក ជាមួយនឹង រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវិត១៩ ផងដែរ ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ និងលោកជំទាវ រួមនឹង ឯកឧត្តម លោកជំទាវ អភិបាលរង នៃគណៈអភិបាលខេត្ត និងមន្ត្រីរាជការ ក្រោមឱវាទ អបអរសាទរទទួល ទេវតាឆ្នាំថ្មី នៅអាគាររដ្ឋបាល ខេត្តត្បូងឃ្មុំ យប់ ថ្ងៃច័ន្ទ ៦រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ គ្រឹះសករាជ ២០២០ ដោយសង្ក្រានចូលឆ្នាំថ្មីនេះ នាយប់ ថ្ងៃចន្ទ ៦ រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ២០ និង ៤៨ នាទី ។
Read more: អភិបាលខេត្តត្បូងឃ្មុំ ដឹកនាំ មន្រ្តីរាជការក្រោមឱវាទ អបអរសាទរទទួលទេវតា...
(ត្បូងឃ្មុំ)៖ ក្នុងឱកាស ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ គ្រឹះសករាជ២០២០ ឯកឧត្តម ស ស៊ីណា ទីប្រឹក្សាក្រសួងព័ត៍មាន និងជាប្រធាន មន្ទីរព័ត៍មាន ខេត្តត្បូងឃ្មុំ បានអញ្ជើញចូលជួប
Read more: ឯកឧត្តម ស ស៊ីណា ចូលជួបសម្តែងការគួរសម គោរពជូនពរ...
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០នេះ ធុងបាញ់សម្លាប់មេរោគចំនួន៣០គ្រឿង និងទឹកថ្នាំសម្លាប់មេរោគ ចំណុះ២៥លីត្រ ចំនួន៥ពីដុង ដែលជាអំណោយរបស់ក្រុមហ៊ុនស្រាបៀ GANZBERG
Read more: រដ្ឋបាលខេត្តត្បូងឃ្មុំ ទទួលបានយកអំណោយរបស់ក្រុមហ៊ុនស្រាបៀ GANZBERG...
ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំប្រធាន អនុប្រធានមន្ទីរស្ថាប័នមួយចំនួន រួមនឹងលោកអភិបាល
Read more: ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ចុះសំណេះសំណាល និងណែនាំពលករទើបត្រឡប់មកពីប្រទេសថៃ...
ឯកឧត្តម ម៉ូត យូសុះ សមាជិករដ្ឋសភា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ បាមដឹកនាំ ក្រុមប្រឹក្សាស្រុកមេមត់ អុីមុំាស្រុក មេមត់ នាយករងស្រុកមេមត់ នាយករងស្រុកពញាក្រែក អុីមុំាម៉ាស្ជិទ យុវជន សសយក
Read more: តំណាងរាស្រ្តខេត្តត្បូងឃ្មុំ ចុះផ្សព្វផ្សាយអំពីវិធានការការពារការចម្លង វីរុស...
ដើម្បីកាត់បន្ថយការចំណាយមួយ កំរិតសម្រាប់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះនៅគ្រាដែលជំងឺកូវីត១៩ កំពុងរាតត្បាតជាសកល ឯកឧត្តម សន សារាណា តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ
Read more: ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះជិត៩៩២គ្រួសារ ក្នុងឃុំត្រពាំងផ្លុង...
ដើម្បីលើកទឹកចិត្តមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃសាលាខេត្តត្បូងឃ្មុំទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចការងារយ៉ាងសស្រាក់សស្រាំនាពេលកន្លងមក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ
Read more: មន្ត្រីសាលាខេត្តត្បូងឃ្មុំទាំងអស់ ធ្វើការជាធម្មតានៅថ្ងៃចូលឆ្នាំខ្មែរ៖...
នៅព្រឹកថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២០ ឯកឧត្តម ម៉ូត យូសុះ សមាជិករដ្ឋសភា និងជាអ៊ីម៉ាំខេត្តត្បូងឃ្មុំ និង ឯកឧត្តម ម៉ាត់ ហ្គោហ្វូត សមាជិកក្រុមប្រឹក្សា
Read more: សមាជិករដ្ឋសភា និងជាអ៊ីម៉ាំខេត្តត្បូងឃ្មុំ រួមនិង...
ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកពញាក្រែក
Read more: រដ្ឋមន្ត្រី វង សូត នាំយកគ្រឿងឧបភោគបរិភោគ ប្រគេនព្រះសង្ឃតាមទីវត្តអារាម ...
លោក អាន សុីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ចំនួន៥០ម៉ឺនរៀលក្នុង
Read more: លោក អាន សុីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ...
នៅរសៀលថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ឯក ក្រឹត្យ រដ្ឋលេខាធិការក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនិតីសម្បទា និងជាប្រធានក្រុមការងារ
Read more: ឯកឧត្តម ឯក ក្រឹត្យ នាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និង ថវិកា មួយចំនួន...
អភិបាលរងខេត្តត្បូងឃ្មុំ ទាំង០៦រូប បានប្រកាសបរិច្ចាគ ប្រាក់បៀវត្ស របស់ខ្លួនជូន ដល់គណៈកម្មការជាតិ ប្រយុទ្ធប្រឆាំង នឹង ជំងឺកូវីដ១៩
ត្បូងឃ្មុំ ៖ ដើម្បីកាត់បន្ថយ ការចំណាយមួយកំរិត សម្រាប់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ នៅគ្រាដែល ជំងឺកូវីត១៩ កំពុងរាតត្បាត ជាសកល ឯកឧត្តម ជា ចំណាន ប្រធានក្រុម ការងារចុះជួយ ឃុំក្រែក ស្រុកពញាក្រែក បាននាំយក អំណោយជាគ្រឿង ឧបភោបបរិភោប និងថវិការ មួយចំនួនទៅ ប្រគល់ដល់ខ្នងផ្ទះ ។ ដែលការប្រគល់ ជូននេះបានធ្វើឡើង នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ បន្ទាប់ ពីជួបសំនេះ សំណាលជាមួយ និងតំណាង អាជ្ញាធរភូមិឃុំរួច ។
Read more: ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះជាង១ពាន់គ្រួសារក្នុង ឃុំក្រែក ស្រុកពញាក្រែក...
(ត្បូងឃ្មុំ)៖ ឯកឧត្តម វង សូត រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារ នាំយកអំណោយ ជាគ្រឿង ឧបភោគ បរិភោគ និងថវិកា ប្រគេនដល់ព្រះសង្ឃ នៅតាមវត្តអារាម និងប្រជាជន ក្រីក្រទូទាំង ៨ឃុំ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ដើម្បីរួមចំណែក ក្នុងការប្រយុទ្ធតទល់ នឹងជំងឺកូវីដ ១៩ ស្របតាមអនុសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ។
Read more: រដ្ឋមន្ត្រី វង សូត នាំយកគ្រឿងឧបភោគបរិភោគ ប្រគេនព្រះសង្ឃតាមទីវត្តអារាម ...
(ត្បូងឃ្មុំ)៖ លោក អាន សុីណា ប្រធានមន្ទីរ អភិវឌ្ឍន៍ជនបទ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ បានប្រកាសបរិច្ចាគ ប្រាក់បៀវត្ស របស់ខ្លួន ចំនួន៥០ម៉ឺនរៀល ក្នុងមួយខែ សម្រាប់រយៈពេល ៧ខែ ចាប់ពីខែមេសា ដល់ខែតុលា ឆ្នាំ២០២០ ជូនដល់គណៈកម្មការ ជាតិប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ។
Read more: លោក អាន សុីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ...
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ នៅយប់ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគ ប្រាក់បៀវត្ស របស់ខ្លួនចំនួន ៧ខែ ចាប់ពីខែមេសា ដល់ ខែតុលា ឆ្នាំ២០២០ ជូនដល់ គណៈកម្មការជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ។
Read more: អភិបាលខេត្តត្បូងឃ្មុំ ប្រកាសបរិច្ចាគប្រាក់បៀវត្ស៧ខែ...
បន្ទាប់ពីរដ្ឋបាល ខេត្តត្បូងឃ្មុំ បានអំពាវនាវដល់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ / អង្គភាព មន្ត្រីរាជការ ម្ចាស់ក្រុមហ៊ុន អាជីវករ ពាណិជ្ជករ និងសប្បុរសជននានា ស្ដីពីការចូលរួមឧបត្ថម្ភ ដល់ប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់ មកប្រទេសថៃ ចូលមកក្នុងមូលដ្ឋាន នៅខេត្តត្បូងឃ្មុំវិញ និងក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំង នឹងជំងឺCovid19 បើគិតត្រឹមពេលនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានទទួលការឧបត្ថម្ភ គាំទ្រក្នុងមូលនិធិ ដើម្បីប្រយុទ្ធ ប្រឆាំងនឹងជំងឺ Covid 19 ដែលមានឈ្មោះ ក្នុងបញ្ជីរាយនាម ដូចខាងក្រោម :
Read more: គិតត្រឹមថ្ងៃនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ ទទួលបានថវិការចំនួន ១០.៧០០ដុល្លារ និង...
នៅព្រលប់ល្ងាចថ្ងៃទី០១ មេសា ឆ្នាំ២០២០ ក្រុមការងារទប់ស្កាត់ ជំងឺកូវីដ១៩ ខេត្តត្បូងឃ្មុំ ដឹកនាំដោយ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរង ខេត្តត្បូងឃ្មុំ អមដំណេីរដោយ លោក នាយរដ្ឋបាល និងសហការី បានទៅទទួល បងប្អូនប្រជាពលករខ្មែរ ដែលវិលត្រឡប់ពី ប្រទេសថៃ នៅសាលាស្រុកអូររាំងឪ ។
Read more: ក្រុមការងារទប់ស្កាត់ជំងឺកូវីដ១៩ខេត្តត្បូងឃ្មុំ...