Social Network

វេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់ ជាសាធារណៈរបស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ

វេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់ ជាសាធារណៈរបស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ លើកទី១ ក្នុងបរិវេណវត្តជាំខ្យង ស្រុកមេមត់ ក្រោមអធិបតីភាពឯកឧត្ដម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដម ហាក់ សុមករា ឯកឧត្ដម គន់ សុភា អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត និងប្រធាន អនុប្រធានអង្គភាពពាក់ព័ន្ធ ជុំវិញខេត្ត ព្រឹកថ្ងៃទី២១ វិច្ឆិកា ២០១៦ ។

បុណ្យកឋិនទានមាតាបិតារបស់ នាយឧត្ដមសេនីយ៍ គន់ គីម និងឯកឧត្តម គន់សុភា

ថ្ងៃទី10.11.2016 បច្ច័យចំនួន៣៤លាន៥០ម៉ឺនរៀល ដែលប្រមូលបានពីអង្គកឋិនទានរបស់ឧកញ៉ាមហាឧបាសក នៅ គន់ និងលោកជំទាវ សៅ វណ្ណា ត្រូវជាមាតាបិតា ឯកឧត្តមនាយឧត្ដមសេនីយ៍ គន់ គីម និងឯកឧត្តម គន់សុភា អភិបាលរងខេត្តត្បូងឃ្មុំ ព្រមទាំងបុត្រធីតា ប្រសារបង្កើត នឹងចៅៗទាំងអស់ រួមទាំងពុទ្ធបរិស័ទ្ធជិតឆ្ងាយ បានធ្វើការដង្ហែរនិងវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពទ្ធសីមា វត្តពោធិជ័យមង្គល (ហៅវត្តដំណាក់ចារ) ស្ថិតក្នុងឃុំអញ្ជើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដើម្បីយកទៅកសាងសមិទ្ធិផលនានានៅក្នុងវត្ត ទុកជាប្រយោជន៍ក្នុងវិស័យព្រះពុទ្ធសាសនា ។

ឯកឧត្តម ហាក់ សុខមករា បានអញ្ចើញចូលរួម ក្នុងពិធីប្រកួត បាល់ទះបុគ្គលិក សិក្សាទាំង ៦វិទ្យាល័យ ក្នុងស្រុកត្បូងឃ្មុំ ដើម្បីអបអរសាទរ ថ្ងៃជ័យជម្នះលើ របបប្រល័យ ពូជសាសន៍ ប៉ុល ពត ថ្ងៃ៧ មករា ១៩៧៩ -ថ្ងៃ៧ មករា ២០១៧

ត្បូងឃ្មុំ ៖ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦នេះ ឯកឧត្តម ហាក់ សុខមករា អភិបាលរងនៃ គណៈអភិបាល ខេត្តត្បូងឃ្មុំ បានអញ្ចើញចូលរួម ក្នុងពិធីប្រកួត បាល់ទះបុគ្គលិក សិក្សាទាំង ៦វិទ្យាល័យ ក្នុងស្រុកត្បូងឃ្មុំ ដើម្បីអបអរសាទរ ថ្ងៃជ័យជម្នះលើ របបប្រល័យ ពូជសាសន៍ ប៉ុល ពត ថ្ងៃ៧ មករា ១៩៧៩ -ថ្ងៃ៧ មករា ២០១៧ នៅវិទ្យាល័យ ហ៊ុន សែន ត្រពាំងឬស្សី ស្ថិតនៅឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

Read more: ឯកឧត្តម ហាក់ សុខមករា បានអញ្ចើញចូលរួម ក្នុងពិធីប្រកួត បាល់ទះបុគ្គលិក...

កិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំស្ដីពី ការអនុវត្តវិធានការបង្រាបល្បែងសុីសងខុសច្បាប់ របស់អន្តរក្រសួង

កិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំស្ដីពី ការអនុវត្តវិធានការបង្រាបល្បែងសុីសងខុសច្បាប់ របស់អន្តរក្រសួង(ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ក្រោមអធិបតីភាព ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលនៃគណៈអភិបាលខេត្ត ក្នុងគោលបំណងលុបបំបាត់ ភាពអសកម្ម ធានាបាននូវនិរន្តរភាព នៃការគ្រប់គ្រង និងរក្សាបាននូវសណ្ដាប់ធ្នាប់សាធារណៈ និងសីលធម៌សង្គម ឱ្យបានល្អប្រសើរ និងដើម្បីគ្រប់គ្រងអាជីវកម្មល្បែងពាណិជ្ជកម្ម តាមបទដ្ឋានបច្ចេកទេស និងស្របតាមលិខិតបទដ្ឋានគតិយុត្តិ ប្រកបដោយប្រសិទ្ធភាព៕

ពិធីបើកបវេសនាកាលឆ្នាំសិក្សា ២០១៦-២០១៧ ទូទាំងខេត្តត្បូងឃ្មុំ

ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនាកាលឆ្នាំសិក្សា ២០១៦-២០១៧ ទូទាំងខេត្តត្បូងឃ្មុំ នៅវិទ្យាល័យ ហ៊ុនសែន សួង ក្រោមការរៀបចំដោយមន្ទីរអប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំ ដែលមានសិស្សានុសិស្សចូលរួមយ៉ាងច្រើនកុះករសរុប ២៣០០នាក់ ។

 

 

 

 

កឋិនទានសាមគ្គីឯកឧត្តមអភិបាលខេត្តត្បូងឃ្មុំ

បច្ច័យចំនួន៤០លានរៀល ដែលទទួលបានពីបុណ្យកឋិនទានសាមគ្គី របស់ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ និងក្រុមគ្រួសារ រួមទាំងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ជុំវិញខេត្តត្បូងឃ្មុំ ត្រូវបានដង្ហែរចូល វត្តហត្ថិវនារាម(ហៅវត្ត ក្តុល ) ដែលត្រួវជាវត្តទី៣ នៃបុណ្យកឋិនទាន ស្ថិតក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំនៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ។ សូមបញ្ជាក់ថា៖ បុណ្យកឋិនទានសាមគ្គីនេះ ត្រូវបានដង្ហែរចូលវត្តចំនួន៣ ក្នុងខេត្តត្បូងឃ្មុំ ដែលសរុបបច្ច័យទាំងអស់ទទួលបាន ១៥០លានរៀល ៕

កក្រើកពេញខេត្តឧត្ដរមានជ័យ កម្លាំនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសហការណ៍ជាមួយជំនាញរដ្ឋបាលព្រៃឈើ បង្ក្រាប់ឈើកម្ររប្រភេទ ( ឈើក្រញ៉ូង )៤២ដុំ

ខេត្តឧត្ដរមានជ័យ៖ ជំនួញឈើក្រញ៉ូង នៅក្នុងទីផ្សារងងឹត នៅទឹកដីខេត្តឧត្ដរមានជ័យ បានកក្រើក ឡើងវិញហើយ ជាក់ស្ដែងនៅ នៅថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១៦ វេលាម៉ោង៥ និង៥០នាទីល្ងាចម្សិលមិញ

Read more: កក្រើកពេញខេត្តឧត្ដរមានជ័យ...

ក្រុមចោបានស្វាគមលោកស្នងការថ្មី បែន រ័ត្នដោយគ្រាន់តែក្នុងមួយអាទិត្យ បាត់ម៉ូតូ 4 គ្រឿង ខណៈល្បែងស៊ីសង ក៏កំពុងកើតមានពេញបន្ទុក

ត្បូងឃ្មុំ = ប្រជាពលរដ្ឋ រស់នៅក្នុងឃុំអញ្ចើម ស្រុកត្បូងឃ្មុំ កំពុងរស់ក្នុង ភាពភ័យខ្លាច ដោយសារគ្រាន់ តែក្នុងមួយសប្តាហ៍ កន្លងមកនេះ មានក្រុមចោរបាន លួចម៉ូតូអស់ចំនួន 4គ្រឿង ហើយអ្វីដែលកាន់ តែធ្វើអោយមាន ការព្រួយបារម្មណ៍ ទៀតនោះគឺមានល្បែង ឆ្នោតកន្ទុយលេខយួន កំពុងលួចលេងយ៉ាងសកម្ម នៅឃុំអញ្ចើម ស្រុកត្បូងឃ្មុំផងដែរ ។

Read more: ក្រុមចោបានស្វាគមលោកស្នងការថ្មី បែន រ័ត្នដោយគ្រាន់តែក្នុងមួយអាទិត្យ បាត់ម៉ូតូ...

ជនសង្ស័យចំនួន២នាក់ត្រូវ នគរបាលក្រុងសួង ឃាត់ខ្លួនជាមួយវត្ថុតាងសង្ស័យជាសារធាតុញៀនមួយចំនួន

ត្បូងឃ្មុំ = ជនសង្ស័យប្រើប្រាស់ និងជួញដូរគ្រឿងញៀន 2នាក់ ត្រូវកម្លាំងនគបាល ក្រុងសួង ឃាត់ខ្លួនបាន ដែល ការឃាត់ខ្លួនជន សង្ស័យខាងលើ រធ្វើឡើងកាលពី វេលាម៉ោង ១៧ៈ០០នាទី ថ្ងៃទី៧ ខែវិច្ឆការ ឆ្នាំ២០១៦ នៅចំណុចភូមិតូង សង្កាត់_ ក្រុងសួង ខេត្តត្បូងឃ្មំុ ។

Read more: ជនសង្ស័យចំនួន២នាក់ត្រូវ នគរបាលក្រុងសួង...

ព្រះរាជពិធី បុណ្យអុំទូកឆ្នាំនេះ នឹងមានទូកចំនួន ២៥៦ ចូលរួមប្រណាំង

ភ្នំពេញ៖ ក្នុងព្រះរាជ ពិធីបុណ្យអុំទូក ដែលនឹងប្រព្រឹត្ត នៅថ្ងៃទី ១៣-១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងនេះ នឹងមានទូក មកពីរាជធានី-ខេត្តនៅ ទូទាំងប្រទេស ចូលរួមប្រណាំងចំនួន ២៥៦ ដោយមាន ចំណុះទូកសរុប មានចំនួនជាង ១៦ ០០០នាក់ ដោយមិនរាប់ បញ្ចូលគណ:កម្មាការ និងគ្រួសារកីឡាករ កីឡាការិនីទេ ។

Read more: ព្រះរាជពិធី បុណ្យអុំទូកឆ្នាំនេះ នឹងមានទូកចំនួន ២៥៦ ចូលរួមប្រណាំង

ឯកឧត្តម ហាក់ សុខមករា បានបើកអង្គសិក្ខាសាលាស្ដីពី "សារៈសំខាន់នៃ ការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ " ក្រោមការរៀបចំ ពីក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរអភិវឌ្ឍន៍ ជនបទខេត្ត និងគាំទ្រដោយ អង្គការភ្លែនអន្តរជាតិ

ត្បូងឃ្មុំ ៖ ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ នៅសាលាខេត្តត្បូងឃ្មុំ បានបើកអង្គ សិក្ខាសាលាស្ដីពី "សារៈសំខាន់នៃ ការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ " ក្រោមការរៀបចំ ពីក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរអភិវឌ្ឍន៍ ជនបទខេត្ត

Read more: ឯកឧត្តម ហាក់ សុខមករា បានបើកអង្គសិក្ខាសាលាស្ដីពី "សារៈសំខាន់នៃ...

សាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ ចុះត្រួតពិនិត្យគុណភាពទំនិញនៅផ្សារកណ្តោលជ្រុំ

នៅព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ សាខាកាំកុងត្រូល ខេត្តត្បូងឃ្មុំ ចុះត្រួតពិនិត្យ គុណភាពទំនិញនៅ ផ្សារកណ្តោលជ្រុំ ដែលដឹកនាំ ដោយលោក មាស មោរ៉ា ប្រធានសាខា កាំកុងត្រូលខេត្ត និងមន្រ្តី កាំកុងត្រូលខេត្ត សហការជាមួយ មន្ទីរពាណិជ្ជកម្មខេត្ត ស្ថិតក្នុងឃុំ កណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

Read more: សាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ ចុះត្រួតពិនិត្យគុណភាពទំនិញនៅផ្សារកណ្តោលជ្រុំ

ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលនៃអភិបាលខេត្តត្បូងឃ្មុំ បានសំណេះសំណាល និងប្រកាសគណ:កម្មាធិការសាខាភូមិ សាលារៀន មណ្ឌលសុខ ភាព និងប៉ុសិុ៍រដ្ឋបាល និងក្រុមកាងារចុះជួយ១១ភូមិ ក្នុងឃុំមង់រៀវ ស្ថិតនៅភូមិរាវ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃអភិបាល ខេត្តត្បូងឃ្មុំ បានសំណេះសំណាល និងប្រកាសគណ: កម្មាធិការសាខាភូមិ សាលារៀន មណ្ឌលសុខ ភាព និងប៉ុសិុ៍រដ្ឋបាល និងក្រុមកាងារ ចុះជួយ១១ភូមិ ក្នុងឃុំមង់រៀវ ស្ថិតនៅភូមិរាវ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានការអញ្ជើញ ចូលរួមពី នាយករដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធាន មន្ទីរ អង្គភាព ជុំវិញខេត្ត និងសមាជិក សមាជិការ ប្រមាណជាង ១១០នាក់ ។

Read more: ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលនៃអភិបាលខេត្តត្បូងឃ្មុំ បានសំណេះសំណាល...

ថ្ងៃនេះ! ទឹកស្ទឹងព្រែក​ទប់​លែងជា​ប់ហើ​យ

ថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០១៦ ម៉ោង ០៩:០៣   (17-10-2016 09:03)

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ ឱ្យដឹងនាព្រឹក ថ្ងៃទី១៧ តុលា ២០១៦ នេះថា ខណៈដែលមានភ្លៀងធ្លាក់ មកជាបន្តបន្តាប់នោះ បានធ្វើឱ្យ ទឹកស្ទឹងព្រែកត្នោត ហក់ឡើងខ្លាំង រហូតដល់ហូរចូល មកក្នុងភូមិបង្ក ដល់ប្រជាពលរដ្ឋព្រួយបារម្ភ និងជួបការលំបាក ក្នុងធ្វើដំណើរ ដែលកន្លែងខ្លះ លិចត្រឹមជង្គង់ និងដល់ចង្កេះក៏មាន ។


 

 

 

 

ព័ត៌មានបរិមាណទឹកភ្លៀងរយៈពេល24ម៉ោង ថ្ងៃទី 17.តុលា.2016

ត្បូងឃ្មុំ ៖ មន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ សូមជូនព័ត៌មាន ទឹកភ្លៀង ÷

+បរិមាណទឹកភ្លៀងរយៈពេល24ម៉ោង ថ្ងៃទី 17.តុលា.2016

ភ្លៀងបានធ្លាក់លើ គ្រប់ ក្រុង ស្រុក: ពី 7 - 30 mm - ក្រុងសួង = 19 mm លើគ្រប់សង្កាត់ -ស្រុកត្បូងឃ្មុំ=30 mm លើគ្រប់ឃុំ -ស្រុកក្រូចឆ្មារ= 9 mm លើគ្រប់ឃុំ - ស្រុកអូរាំងឳ = 7 លើគ្រប់ឃុំ -ស្រុកតំបែរ = 7mm លើគ្រប់ឃុំ - ស្រុកពញាក្រែក = 21mm លើគ្រប់ឃុំ -ស្រុកមេមត់ = 11 mm លើគ្រប់ឃុំ + សតុណ្ហភាព Min =24 ℃ , Max = 34,2 ℃ ៕

 

សេងក្តីជូនដំណឹងស្តីពីការសុំផ្អាកធ្វើចរាចរជាបណ្តោះអាសន្នចំពោះរថយន្តធំៗ

ត្បូងឃ្មុំ៖ សេចក្តីជូនដំណឹងស្តីពីការសុំផ្អាកធ្វើចរាចរជាបណ្តោះអាសន្នចំពោះរថយន្តធំៗ នៅលើកំណាត់ផ្លូវជាតិលេខ ៧ លេខ១១ លេខ៧២ និងលេខ៧៣ នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៦ នេះតទៅ នឹងបើកអោយចរាចរវិញនៅពេលទឹកស្រក។

កូនត្រីគ្រប់ប្រភេទប្រមាណ10ម៉ីនក្បាល និងត្រីពូជ22 ត្រូវខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាមប្រលែងចូលបឹងធម្មជាតិ

កំពង់ចាម៖ ដើម្បីបង្កើនជីវភាពប្រជាជន និងទប់ស្កាត់ការបាត់បង់ ត្រីគ្រប់ប្រភេទ ខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ចាម នៅថ្ងៃទី12 ខែតុលា ឆ្នាំ2016 បានប្រលែងកូនត្រីគ្រប់ ប្រភេទចូលបឹងធម្មជាតិ ដែលស្ថិតនៅភូមថ្មដា ឃុំបឹងណាយ ស្រុកបាធាយ ខេត្តកំពង់ចាម ប្រមាណ10ម៉ឺនក្បាល និងមេត្រីពូជ ចំនួន22គីឡូក្រាម។

Read more: កូនត្រីគ្រប់ប្រភេទប្រមាណ10ម៉ីនក្បាល និងត្រីពូជ22...

ប្រធាន​មន្ទីរ​រ៉ែ និង​ឋា​ម​ពល​ខេត្ត​ចេញ​វិធានការ​ចំពោះ​រថយន្ដ​ដឹក​គ្រួ​ស​-​ខ្សាច់

ខេត្តត្បូងឃ្មុំ ៖ កន្លែងបើក លក់គ្រួស-ខ្សាច់ ជាច្រើនកន្លែង នៅតាមមាត់ទន្លេ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ត្រូវបានគេមើលឃើញថា បានប្រើប្រាស់រថយន្ត ដឹកខ្សាច់ពេញ មិនបានគ្របធ្វើឲ្យ ខ្សាច់ជ្រុះរាយប៉ាយពេញផ្លូវបេតុង និងហុយធូលី លើអ្នកលក់ដូរ នៅផ្សារទន្លេបិទ។

Read more: ប្រធាន​មន្ទីរ​រ៉ែ...

កម្លាំងអាវុធហត្ថបង្រ្កាបរថយន្ត ២រថយន្ត បម្រុងលោតឆត្រ័ចេញ ទៅប្រទេសវៀតណាម

ត្បូងឃ្មុំ: កម្លាំង កងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ សហការ ជាមួយមន្ត្រី ជំនាញរដ្ឋបាល ព្រៃឈើ បានបង្ក្រាប រថយន្តដឹកឈើ ចម្រុះបម្រុង ដឹកចេញ ទៅប្រទេស វៀតណាម ស្ថិតនៅចំណុច ភូមិព្រៃ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (ចម្ងាយប្រមាណ ២.០០០ម៉ែត្រ ពីច្រករបៀងភូមិព្រៃ ) ។

Read more: កម្លាំងអាវុធហត្ថបង្រ្កាបរថយន្ត ២រថយន្ត បម្រុងលោតឆត្រ័ចេញ ទៅប្រទេសវៀតណាម

នគបាលស្រុកមេមត់ ឃាត់ជនសង្ស័យ ២នាក់ ពាក់ព័ន្ធ ករណីគ្រឿងញៀន បញ្ជូនទៅតុលាការ

ត្បូងឃ្មុំ ៖ កម្លាំងជំនាញ ប្រឆាំង គ្រឿងញៀន នៃអធិការដ្ឋាន នគរបាលស្រុកមេមត់ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ បានស្រាវជ្រាវ រហូតឈាន ដល់បង្ក្រាបករណីរក្សាទុក និងជួញដូរ ដោយខុសច្បាប់ នូវសារ ធាតុញៀន មួយកន្លែង ដោយឃាត់ខ្លួន ជនសង្ស័យ ២នាក់ ព្រមទាំងដកហូត បាននូវវត្ថុតាង ម្សៅក្រាមពណ៌ស និងគ្រឿងញៀន មួយចំនួនទៀត នៅឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

Read more: នគបាលស្រុកមេមត់ ឃាត់ជនសង្ស័យ ២នាក់ ពាក់ព័ន្ធ ករណីគ្រឿងញៀន បញ្ជូនទៅតុលាការ