Social Network

ឃាត់ខ្លួនជនសង្ស័យ២នាក់ ជួញដូរគ្រឿងញៀនបញ្ជូនទៅសាលាដំបូងខេត្ត

 ត្បូងឃ្មុំ៖ នៅរសៀល ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ច នគរបាល ស្រុកត្បូងឃ្មុំ បានឆ្មក់ចាប់ខ្លួន មេក្លោង ជួញដូរថ្នាំញៀន ដែលទើប ដោះលែង ពីពន្ធនាគារ ចំណុចផ្ទះ ឈ្មោះ ណៃ បូរី ស្ថិតក្នុង ភូមិជប់ទី១ ឃុំជប់ ស្រុក /ខេត្តត្បូងឃ្មុំ  ។

Read more: ឃាត់ខ្លួនជនសង្ស័យ២នាក់ ជួញដូរគ្រឿងញៀនបញ្ជូនទៅសាលាដំបូងខេត្ត

អភិបាលខេត្តត្បូងឃ្មុំដឹកនាំមន្រ្តីក្រោមឱវាទចុះទៅពិនិត្យការខួងអណ្តូងទឹកជូនប្រជាពលរដ្ឋនៅឃុំទឹកជ្រៅ ស្រុកតំបែរ

ត្បូងឃ្មុំ៖ ខណៈដែល ប្រជាពលរដ្ឋ កំពុងជួបបញ្ហា ខ្វះទឹកប្រើប្រាស់ ក៍ដូចជា ឆ្លើយតបទៅ នឹងការអំពាវ នាវពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ខាភិបាលកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលនៃគណៈ អភិបាលខេត្តត្បូងឃ្មុំ អមដំណើរដោយ ឯកឧត្តមអភិបាលរងខេត្ត ហាក់ សុខមករា បានដឹកនាំមន្រ្តីក្រោមឱវាទ និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត រួមទាំងអាជ្ញាធរ មូលដ្ឋាន ចុះទៅពិនិត្យការ ខួងអណ្តូងទឹក ជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិមេស និងភូមិផ្អាវ ឃុំទឹកជ្រៅ ស្រុកតំបែរ ដែលជាអំណោយ ដ៍ថ្លៃថ្លារបស់ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់បម្រើ ជូនប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់ ។

នគរបាលស្រុកត្បូងឃ្មំុចាប់ឃាត់ខ្លួនមុខសញ្ញាជនសង្ស័យម្នាក់ ពេលកំពុងដោះដូរថ្នាំញៀន

ខេត្តត្បូងឃ្មំុៈ ជនសង្ស័យម្នាក់ រួមជាមួយវត្ថុតាង ជាថ្នាំញៀន ត្រូវបានកម្លាំង នគរបាលស្រុកត្បូងឃ្មំុ ធ្វើរការឆ្មក់ចាប់ ឃាត់ខ្លួនក្នុង ខណះពេលដែល ជនសង្ស័យរូបនេះ កំពុងលក់ និងដោះដូរថ្នាំញៀន នៅកៀនជញ្ជាំង ក្រៅផ្ទះ ។ ប្រតិបត្តការនេះ ធ្វើរឡើងនៅ វេលាម៉ោង ៥ៈ៣៥នាទី ល្ងាចថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ នៅផ្ទះជនសង្ស័យ ក្នុងនៅភូមិស្លាបក្តោង ឃុំជប់ ស្រុក_ត្បូងឃ្មំុ ។

Read more: នគរបាលស្រុកត្បូងឃ្មំុចាប់ឃាត់ខ្លួនមុខសញ្ញាជនសង្ស័យម្នាក់ ពេលកំពុងដោះដូរថ្នាំញៀន

អនិច្ចាវាសនាសត្វស្វា! សមត្ថកិច្ចចម្រុះបង្ក្រាបរថយន្ត Highlander ដឹកសត្វស្វា៤៣ក្បាលប្រុងទៅវៀតណាម

(ត្បូងឃ្មុំ)៖ កម្លាំងកងរាជអាវុធហត្ថ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ សហការជាមួយមន្រ្តីរដ្ឋបាលព្រៃឈើ សង្កាតតំបែរ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ បានចុះបង្ក្រាប និងឃាត់រថយន្ត Highlander មួយគ្រឿង កំពុងដឹកសត្វស្វាចំនួន៤៣ក្បាល ប្រុងនាំយកទៅលក់នៅវៀតណាម។

Read more: អនិច្ចាវាសនាសត្វស្វា! សមត្ថកិច្ចចម្រុះបង្ក្រាបរថយន្ត Highlander...

ឯកឧត្តម ហាក់ សុខមករា ដឹកនាំក្រុមការងារ ចុះចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ១០ភូមិ នៅស្រុកអូររាំងឪ​​ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំៈ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ បានដឹកនាំអភិបាលស្រុកអូររាំងឪ មេឃុំ មន្ទីររៀបចំដែនដី ភូមិបាលស្រុក សសយក និងអាជ្ញាធរមូលដ្ឋានមួយចំនួនទៀត ចុះទៅចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូន ប្រជាពលរដ្ឋដល់លំនៅដ្ឋានតែម្តងចំនួន១០ភូមិ នៅក្នុងឃុំអំពិលតាពក ស្រុកអូររាំងឪ ដើម្បីឲ្យពួកគាត់យកទៅប្រើប្រាស់ប្រចាំថ្ងៃ និងតាមតម្រូវការរបស់គាត់ ដែលនេះជាការ "តបតាមប្រសាសន៍ណែនាំដ៍ថ្លៃថ្លាពីសំណាក់ ឯកឧត្តមទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ លើការងារធ្វើយ៉ាងណា ជំរុញនៃការផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋតាមមូលដ្ឋាននោះ" ដែលនៅថ្ងៃនេះឯកឧត្តម បានចុះមកដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋផ្ទាល់តែម្តង ដើម្បីប្រគល់កម្មសិទ្ធិដីធ្លីជូនពួកគាត់ យកទៅប្រើប្រាស់ជាផ្លូវការតាមទិសដៅណាមួយ ។





 

ពិធីប្រកាសតែងតាំង និងប្រគល់ភារកិច្ចជូន ប្រធានការិយាល័យ អនុប្រធានការិយាល័យ នាយក នាយករង គ្រឹះស្ថានសិក្សាចំណុះរចនាសម្ព័ន្ធ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូង ចំនួន២៥៥នាក់

ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង និងប្រគល់ភារកិច្ចជូន ប្រធានការិយាល័យ អនុប្រធានការិយាល័យ នាយក នាយករង គ្រឹះស្ថានសិក្សាចំណុះរចនាសម្ព័ន្ធ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូង ចំនួន២៥៥នាក់ នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ ។ ក្នុងនោះដែរមានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត លោកប្រធានមន្ទីរអប់រំខេត្ត ប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យសិក្សាទាំង៧ ក្រុង ស្រុក យ៉ាងច្រើនកុះករ ។







ឯកឧត្ដម ប្រាជ្ញ ចន្ទ អញ្ជើញចុះសំណេះសំណាលជាមួយ ក្រុមប្រឹក្សាឃុំ និងថ្នាក់ដឹកនាំភូមិ នៅឃុំចំនួន២ គឺ ឃុំរកាពប្រាំ និងឃុំជប់ ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

ដើម្បីបង្កើនភាពស្និទ្ធស្នាលអោយកាន់តែជិតស្និទ្ធជាមួយមេឃុំ មេភូមិ ក៍ដូចជាធ្វើអោយតាមបណ្តាភូមិឃុំកាន់តែមានប្រសិទ្ធភាពការងារ និងដើម្បីយល់អោយកាន់តែច្បាស់នូវតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ ឯកឧត្តម បា្រជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ អមដំណើរដោយ អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលស្រុក ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត បានអញ្ជើញចុះសាកសួរសុខទុក្ខ និងសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ ថ្នាក់ដឹកនាំភូមិ ក្នុងឃុំចំនួន២គឺ ឃុំរកាពប្រាំ និងឃុំជប់ ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។






កម្លាំង​នគរបាល ជំនាញ សហការ​ជាមួយ នគរបាល​ប៉ុស្តិ៍ ទន្លេ​បិទ បាន​ឃាត់ខ្លួន​ មុខសញ្ញា​ ២​នាក់ ​ក្នុង​ការជួញដូរ ​សា​ធាតុ​ញៀ

ត្បូងឃ្មុំ៖ នៅវេលាម៉ោង ប្រមាណ១២ និង ៣០នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០១៦ ស្ថិតនៅចំណុច ផ្ទះសំណាក់យីហោ ភ្នំប្រុស២ បន្ទប់ លេខ១១៩ នៅភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុក ខេត្ត ត្បូងឃ្មុំ កម្លាំងនគរបាល ជំនាញ សហការជាមួយ នគរបាលប៉ុស្តិ៍ ទន្លេបិទ បានឃាត់ខ្លួន មុខសញ្ញា ២នាក់ ក្នុងការជួញដូរ សាធាតុញៀន ។

Read more: កម្លាំង​នគរបាល ជំនាញ សហការ​ជាមួយ នគរបាល​ប៉ុស្តិ៍ ទន្លេ​បិទ បាន​ឃាត់ខ្លួន​...

ពិធីបើកវគ្គបណ្តុះបណ្តាលអ្នកទទួលការ និងជនបង្គោលឃុំ សង្កាត់ ស្តីពីការតាមដាន និងគ្រប់គ្រងកិច្ចសន្យាឆ្នាំ២០១៦

ពិធីបើកវគ្គបណ្តុះបណ្តាលអ្នកទទួលការ និងជនបង្គោលឃុំ សង្កាត់ ស្តីពីការតាមដាន និងគ្រប់គ្រងកិច្ចសន្យាឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្តម គន់ សុភា អភិបាលរងនៃគណ:អភិបាលខេត្តត្បូង នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦នេះ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ ។


សាខាកាបាទក្រហមខេត្តត្បូងឃ្មុំចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៍ ជូនគ្រួសាររងគ្រោះដោយអគ្គិភ័យឆាបឆេះផ្ទះ

នៅរសៀលថ្ងៃ សៅរ៏ទី២៣ ខែមេសា ឆ្នាំ២០១៦ លោក ហីុ សុវណ្ណ នាយនប្រតិបត្តិសាខា កាបាទក្រហមខេត្តត្បូងឃ្មុំ និងជាតំណាង របស់លោកជំទាវ ឡេង សុខា ប្រធានស្តីទី គណ:កម្មាធិការសាខា កាកបាទក្រហមខេត្ត

Read more: សាខាកាបាទក្រហមខេត្តត្បូងឃ្មុំចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៍...

អគ្គីភ័យលេបត្របាក់ផ្ទះ ចំនួន៤ រាបដល់ដី ទាំងយប់ និងបំផ្លាញទ្រព្យសម្បត្តិទាំងស្រុង

ត្បូងឃ្មុំ៖ អគ្គីភ័យបានឆាបឆេះ ផ្ទះលក់ដូររបស់ អាជីវករចំនួន៤ផ្ទះ នៅផ្សារភូមិពងទឹក ឃុំរការពប្រាំ ស្រុកត្បូងឃ្មុំ នៅយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ ហេតុការណ៍នេះ បណ្តាលឲ្យខូចខាត ទ្រព្យសម្បត្តិទាំងស្រុក តែមិនបណ្តាលឲ្យ ប៉ះពាល់ដល់ ជីវិតមនុស្សឡើយ ។

Read more: អគ្គីភ័យលេបត្របាក់ផ្ទះ ចំនួន៤ រាបដល់ដី ទាំងយប់ និងបំផ្លាញទ្រព្យសម្បត្តិទាំងស្រុង

លោក ហាក់ សុខមករា ជួបសំណេះ​សំណាល និង​ផ្ដល់​ប្រាក់​លើក​ទឹកចិត្ត ដល់សិស្ស​ពូកែ​ទូទាំង​ខេត្ត មុន​ប្រឡង​ថ្នាក់ជាតិ

 (ត្បូងឃ្មុំ)៖ លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ តំណាងឱ្យលោក ប្រាជ្ញ ចន្ទ អភិបាលខេត្ត បានជួបសំណេះសំណាលជាមួយសិស្សពូកែចំនួន ២១នាក់ ទូទាំងខេត្ត និងបានផ្ដល់ប្រាក់លើកទឹកចិត្ត ១០ម៉ឺនរៀលដល់ពួកគេសម្រាប់ម្នាក់ៗ កាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នា២០១៦នេះ ។

Read more: លោក ហាក់ សុខមករា ជួបសំណេះ​សំណាល និង​ផ្ដល់​ប្រាក់​លើក​ទឹកចិត្ត...

សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ នាំយកអំណោយមនុស្សធម៍ ចែកជូនគ្រួសារជនរងគ្រោះ នៅស្រុកពញាក្រែក និងស្រុកត្បូងឃ្មុំ ខេត្ត្តត្បុងឃ្មុំ

តត្បូងឃ្មុំ: នៅរសៀល ថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៦ លោកជំទាវ ឡេង សុខា ប្រធានស្តីទី គណ:កម្មាធិការ សាខាកាកបាទ ក្រហម ខេត្តត្បូងឃ្មុំ និងជាតំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានកិត្តិយស សាខាកាកបាទ ក្រហមខេត្តត្បូងឃ្មុំ

Read more: សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ នាំយកអំណោយមនុស្សធម៍ ...

ភ្ញៀវទេសចរណ៍ឆ្នាំ២០១៦នេះ ថយចុះជាងឆ្នាំ២០១៥

ត្បូងឃ្មុំ៖ ខេត្តត្បូងឃ្មុំ មានរមណីដ្ឋាន ចំនួន ៥កន្លែង រួមមាន៖ ១.រមណីយដ្ឋាន ហ្លួងស្តេចកន ២. រមណីយដ្ឋាន ទឹកធ្លាក់ហោង ៣.រមណីយដ្ឋាន ព្រះធាតុបាស្រី  ៤.រមនីយដ្ឋាន កែឆ្នៃខ្នងក្រពើ និង ទី៥. ភូមិអភិវឌ្ឍន៍អន្លង់ជ្រៃ ។

Read more: ភ្ញៀវទេសចរណ៍ឆ្នាំ២០១៦នេះ ថយចុះជាងឆ្នាំ២០១៥

ដុតផ្ទះខ្លួនឯង ឆេះហ្មត់ ដោយសារខឹង ប្រពន្ធមិននៅផ្ទះ

ត្បូងឃ្មុំ៖ បុរសម្នាក់ក្រោយពេល មានទំនាស់ជាមួយប្រពន្ធ ហើយខឹងប្រពន្ធ មិននៅផ្ទះ កើតការក្តៅក្រហាយ ដុតផ្ទះខ្លួនឯងចោល នៅម៉ោង ១៩៖30នាទីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦នេះ នៅភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ។

Read more: ដុតផ្ទះខ្លួនឯង ឆេះហ្មត់ ដោយសារខឹង ប្រពន្ធមិននៅផ្ទះ

ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ជាមួយ​វត្ថុតាង​ថ្នាំ​ញៀន​២៧កញ្ចប់​បញ្ជូន​ទៅ​តុលាការ​

(ត្បូងឃ្មុំ)៖ កម្លាំងជំនាញនៃ អធិការដ្ឋាន នគរបាល ស្រុកមេមត់ សហករណ៍ជាមួយ អាជ្ញាធរមូលដ្ឋាន បានចុះបង្ក្រាប ករណីរក្សាទុក ជួញដូរសារធាតុញៀន ដោយខុសច្បាប់ កាលពីវេលាម៉ោង១ និង ៤៥នាទី រសៀល ថ្ងៃទី១១ មេសា២០១៦ នៅចំណុចភូមិ មេមត់ផ្សារ ឃុំ-ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

Read more: ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ជាមួយ​វត្ថុតាង​ថ្នាំ​ញៀន​២៧កញ្ចប់​បញ្ជូន​ទៅ​តុលាការ​

ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ព្រមទាំងមន្ត្រីក្រោមឳវាទ អញ្ជើញចូលជួបសម្តែងការគួរសម និងជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ ក្នុងឳកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំវក គ.ស២០១៦នេះ នៅភូមិគ្រឺះសម្តេច នារសៀលថ្ងៃទ

ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ព្រមទាំងមន្ត្រីក្រោមឳវាទ អញ្ជើញចូលជួបសម្តែងការគួរសម និងជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ ក្នុងឳកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំវក គ.ស២០១៦នេះ នៅភូមិគ្រឺះសម្តេច នារសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦ ម្សិលមិញ ។

Read more: ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ...

គណៈប្រតិភូខេត្តតៃនិញ និងខេត្តប៊ិញភឿក ប្រទេសវៀតណាម អញ្ជើញចូលជូបសំដែងការគួរសូម ជាមួយថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ និងចូលរួមអបអរសាទ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំវក គ.ស ២០១៦ ។

គណៈប្រតិភូខេត្តតៃនិញ និងខេត្តប៊ិញភឿក ប្រទេសវៀតណាម អញ្ជើញចូលជូបសំដែងការគួរសូម ជាមួយថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ និងចូលរួមអបអរសាទ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំវក គ.ស ២០១៦ ។

Read more: គណៈប្រតិភូខេត្តតៃនិញ និងខេត្តប៊ិញភឿក ប្រទេសវៀតណាម អញ្ជើញចូលជូបសំដែងការគួរសូម...

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធនិងលោកជំទាវ អញ្ជើញចុះសំណោះសំណាលជាមួយកុមារពិការភ្នែក កុមារគថ្លង់ កុមារកំព្រា នៃអង្គការគ្រួសារថ្មី និងមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម

“ក្មួយៗដែល ជាកុមារ កំព្រាគថ្លង់ ទោះបីជា ក្មួយៗ ពិការរូបរាង កាយមែនពិត តែដួងចិត្ត ក្មួយៗមិន បានពិការទេ ក្មួយៗក្រលេក ទៅមើល ថ្នាក់ដឹកនាំ ក៍ដូចជា ឧកញ៉ា ឯកឧត្តម ជាច្រើន គឺសុទ្ធតែ ចេញពី កុមារកំព្រា ដូចនេះ ក្មួយៗត្រូវ ខិតខំប្រឹង ប្រែងរៀនសូត្រ ក្រេបយក ចំណេះវិជ្ជា ដើម្បីអនាគត របស់ខ្លួនផ្ទាល់ អោយសាកសម ជាទំពាំងស្នង ឬស្សី ជាសសរទ្រូង ប្រទេសជាតិ” នេះជាប្រសាសន៍ ដ៍មាន អត្ថន័យរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន ក្នុងឳកាស ឯកឧត្តម និងលោកជំទាវ អញ្ជើញ ចុះសំណោះ សំណាលជាមួយ កុមារពិការ ភ្នែក កុមារគថ្លង់ កុមារកំព្រា លោកគ្រូ អ្នកគ្រូ និងបុគ្គលិក នៃអង្គការ គ្រួសារថ្មី និងមណ្ឌល កុមារកំព្រា ខេត្តកំពង់ចាម នៅសាលា កុមារពិការ ភ្នែក ឬកុមារគ ថ្លង់កំពង់ចាម នៃអង្គការ គ្រួសារថ្មី នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦នេះ ។ ស្ថិតនៅក្នុង ឳកាសដ៍មាន អត្ថន័យនោះដែរ ប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ លោក ស ស៊ីណា និងលោកស្រី ព្រមទាំង ប្រធានមន្ទីរ ព័ត៌មានខេត្ត កំពង់ចាម និងស្ទឹងត្រែង តំណាង មន្ត្រីក្រោម ឳវាទទាំងអស់  បានអញ្ជើញ ជូនពរឯកឧត្តម រដ្ឋមន្ត្រី និងលោកជំទាវ នាឳកាស ពិធីបុណ្យ ចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ឆ្នាំវក ឆ្នាំ២០១៦នេះ ៕

មន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៥ និងលើកទិសដៅការងារឆ្នាំ២០១៦

ត្បូងឃ្មុំ ៖នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ មន្ទីរបរិស្ថាន ខេត្តត្បូងឃ្មុំ បានរៀបចំសន្និបាត បូកសរុប លទ្ធផល ការងារឆ្នាំ ២០១៥ និងលើកទិស ដៅការងារ ឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្ដម សាបូ អូហ្សាណូ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និង ឯកឧត្តម ប៉ែន កុសល្យ អភិបាលរង នៃគណៈអភិបាល ខេត្តត្បូឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ៕

Read more: មន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៥...

ឯកឧត្តម ជា សុផារ៉ា អញ្ជើញសម្ពោធកុដិថ្មី១ខ្នង នៅវត្តគូសាលា ហៅវត្តខ្នា ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

សម្ភោធសមិទ្ធិផលថ្មីក្នុងទឹដីឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ស្ថិតក្នុងបរិវេណវត្តគូសាលា (ខ្នារ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯឧ ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រឹកថ្ងៃទី ២៨ មីនា ២០១៦ ៕