Social Network

ប្រជាពលរដ្ឋចំនួន ៣៩គ្រួសារ ដែលរស់នៅសហគមន៍ជំនុំពលមានរិទ្ធិ ត្រូវបានផ្ដល់ ជី និងពូជស្រូវ ក្រោមគម្រោងឧបត្ថម្ភស្បៀងបន្ទាន់ -ហិរញ្ញប្បទានបន្ថែម

ត្បងឃ្មុំ ៖  ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៥ នៅសហគមន៍ ជំនុំពល មានរិទ្ធិ ស្ថិតនៅភូមិ ជំនុំពល ឃុំ ជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានរៀបចំ ពិធីផ្ដល់ជី និងពូជស្រូវ ដល់ប្រជាពលរដ្ឋ ចំនួន៣៩ គ្រួសារ ដែលរស់នៅសហគមន៍ ជំនុំពលមានរិទ្ធិ ដែលជាក្រុមខ្លាំង ក្នុងក្រុមជួយខ្លួនឯង

Read more: ប្រជាពលរដ្ឋចំនួន ៣៩គ្រួសារ ដែលរស់នៅសហគមន៍ជំនុំពលមានរិទ្ធិ ត្រូវបានផ្ដល់ ជី...

ឯកឧត្តម ប្រាជ្ញ ចន្ទ អញ្ជើញបើកសិក្ខាសាលាសមាហរណកម្មនៃកម្មវិធីផែនការវិនិយោគ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៥នេះ នៅសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ បានបើកសិក្ខា សាលាសមាហរណកម្ម នៃកម្មវិធី ផែនការវិនិយោគ ខេត្តត្បូងឃ្មុំ ដែលរៀបចំឡើង ដោយមន្ទីផែនការ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ដោយមានការ អញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកសមាជិកា ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង/ស្រុក ព្រមទាំងមន្ត្រី ដែលពាក់ព័ន្ធ ជាច្រើនរូបទៀត ។

Read more: ឯកឧត្តម ប្រាជ្ញ ចន្ទ អញ្ជើញបើកសិក្ខាសាលាសមាហរណកម្មនៃកម្មវិធីផែនការវិនិយោគ...

ឯកឧត្តម ប៉ែន កុសល ចូលរួមក្នុងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ០៥ មិថុនា ២០១៥ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៥នេះ នៅស្រុកមេមត់ បានប្រារព្ធទិវាប រិស្ថានជាតិ និងបរិស្ថាន ពិភពលោក ក្រោមប្រធានបទ ប្រាំពីរពាន់លានសុបិន្តភពផែនដីតែមួយ ការរស់នៅដោយចិរភាព ” ដែលរៀបចំឡើងដោយ មន្ទីរបរិស្ថាន ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន កុសល អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីលោក ប្រធានមន្ទីរបរិស្ថានខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលស្រុក សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ សិស្សានុសិស្ស និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ ។

Read more: ឯកឧត្តម ប៉ែន កុសល ចូលរួមក្នុងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ០៥ មិថុនា...

ពិធីប្រកាសបិទផ្សាយ ទិន្នន័យជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ ស្ថិតនៅភូមិចំនួន ០3ភូមិ ក្នុងឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ ៖ បញ្ហាទំនាស់ដីធ្លី ជាបញ្ហាដែលជាកង្វល់ របស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរ មូលដ្ឋានត្រូវដោះស្រាយ ហើយដើម្បីឲ្យ ផុតនូវតំណោះ ស្រាយបញ្ហានេះ រាជរដ្ឋាភិបាល បានរៀបចំ ក្រុមកាងារ សុរិយាដី ដើម្បីធ្វើការវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ ជាសាធារណៈ មានលក្ខណៈជាប្រព័ន្ធ ។

Read more: ពិធីប្រកាសបិទផ្សាយ ទិន្នន័យជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ ស្ថិតនៅភូមិចំនួន...

កិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៥នេះ នៅសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំ សាមញ្ញលើកទី១៣ អាណត្តិទី២ របស់ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្ដីព្រាង កំណត់ហេតុ នៃកិច្ចប្រជុំ សាមញ្ញលើក២ និងលើសេចក្តីព្រាង ប្រតិទិន នៃកិច្ចប្រជុំ សាមញ្ញរយៈពេល ១២ខែ លើកទី២ អាណត្តិទី២ របស់ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ , ព្រមទាំង ពិនិត្យ ពិភាក្សា និងអនុម័ត លើរបាយការណ៍ រីកចម្រើនប្រចាំខែ របស់រដ្ឋបាល ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ និងឯកឧត្តម លី ឡេង អភិបាលរង នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ដោយមានការ អញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិការ ក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាល សាលាខេត្ត ព្រមទាំង នាយកទីចាត់ការទាំង៥ និងមន្ត្រីសាលាខេត្ត ដែលពាក់ព័ន្ធ ជាច្រើនរូបទៀត ។

ដោយ៖ វ៉ាន់ វីរៈ

ឯកឧត្តម វង សូត ចូលរួមក្នុងពីធីចែកកង់ចំនួន៤០០គ្រឿង ដែលជាអំណោយរបស់អង្គការកុកិសៃ KJO ប្រទេសជប៉ុន ចែកជូនដល់សិស្សានុសិស្សក្រីក្រ មកពី១៦សាលា នៅក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

 ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០១៥ នៅសាលាស្រុកត្បូងឃ្មុំ បានរៀបចំពីធី ចែកកង់ដែល ជាអំណោយ របស់អង្គការ កុកិសៃ KJO ប្រទេសជប៉ុន ចែកជូនដល់ សិស្សានុសិស្សក្រីក្រ នៅក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

Read more: ឯកឧត្តម វង សូត ចូលរួមក្នុងពីធីចែកកង់ចំនួន៤០០គ្រឿង ដែលជាអំណោយរបស់អង្គការកុកិសៃ...

ស្នងការខេត្តត្បូងឃ្មុំ បំពាក់ឋានន្តរសក្តិដល់មន្ត្រីចំនួន៣៣៨នាក់

ត្បូងឃ្មុំ៖ លោក ម៉ៅ ពៅ ស្នងការខេត្តត្បូងឃ្មុំ ជំរុញឲ្យមន្ត្រីក្រោមឱវាត និងមន្ត្រីដែលទើបបំពាក់ឋានន្តរសក្តិថ្មី នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៥នេះ ឲ្យយកចិត្តទុកដាក់ ខិតខំប្រឹងប្រែង បំពេញភារកិច្ច រក្សាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋ បំរើផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋឲ្យបានល្អ ។

Read more: ស្នងការខេត្តត្បូងឃ្មុំ បំពាក់ឋានន្តរសក្តិដល់មន្ត្រីចំនួន៣៣៨នាក់

ឯកឧត្តម ហាក់សុខមករា បើកកិច្ចប្រជុំជ្រើសរើសភូមិ និងចំការមីន គ្រាប់អទិភាពក្នុងឃុំអទិភាព សំរាប់ផែនការ បោសសម្អាតមីនឆ្នាំ២០១៦

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៥នេះ នៅសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំ ជ្រើសរើសភូមិ និងចំការមីនគ្រាប់អទិភាព ក្នុងឃុំអទិភាព សំរាប់ផែនការ បោសសម្អាតមីន ឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្តម ហាក់ សុខមករា អភិបាលរង នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ដោយមានការ អញ្ជើញចូលរួមពី ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធនានា ជុំវិញខេត្ត ប្រធានគណៈកម្មការ សកម្មភាពមីនខេត្ត ប្រធានក្រុមការងារ កសាងផែនការមីន តំណាងកងឯកភាព បោសសំអាតមីនទី៥ និងមន្ត្រីរាជការ ដែលពាក់ព័ន្ធ ជាច្រើនរូបទៀត ៕

ដោយ៖ វ៉ាន់ វីរៈ

លោកជំទាវ ម៉ែន សំអន ប្រកាសទទួលស្គាល់គណៈកម្មការសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្នុងខេត្តត្បូងឃ្មុំ

 ត្បូងឃ្មុំ ៖  នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៥ នៅសាលា ខេត្តត្បូងឃ្មុំ បានប្រារព្ធ ពិធីប្រកាស ទទួលស្គាល់គណៈ កម្មការសមាគមនារី កម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តត្បូងឃ្មុំ

Read more: លោកជំទាវ ម៉ែន សំអន ប្រកាសទទួលស្គាល់គណៈកម្មការសមាគមនារីកម្ពុជា ដើម្បីសន្តិភាព...

ឯកឧត្តម ប្រាជ្ញ ចន្ទ បើកកិច្ចប្រជុំគណៈបញ្ជាការ ឯកភាពរដ្ឋបាល ខេត្តត្បូងឃ្មុំ ស្តីពីការបូកសរុបលទ្ធផល ការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ខែឧសភា និងទិសដៅការងារ ខែមិថុនា ឆ្នាំ២០១៥

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥នេះ នៅសាលាខេត្តត្បូងឃ្មុំ បានរៀបចំប្រារព្ធ បើកកិច្ចប្រជុំ គណៈបញ្ជាការ ឯកភាពរដ្ឋបាល ខេត្តត្បូងឃ្មុំ ស្តីពីការ បូកសរុបលទ្ធផល ការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ខែឧសភា និងទិសដៅការងារ ខែមិថុនា ឆ្នាំ២០១៥ ក្រោមអធិបតីភាព ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញ ចូលរួមពី អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក និងមន្ត្រីដែលពាក់ព័ន្ធជាច្រើនរូបទៀត ។

ដោយ៖ វ៉ាន់ វីរៈ

 

ក្រុមអាជីវករផ្សារផ្នល់ទទឹង លក់ដូរលើចំណីថ្នល់ដដែល

 ត្បូងឃ្មុំ៖ អាជ្ញាធរស្រុកត្បូងឃ្មុំ អះអាងថា កម្លាំងបានចុះរៀបចំ សណ្តាប់ធ្នាប់ និងធ្វើការផ្សព្វផ្សាយ ធ្វើកិច្ចសន្យា ជាមួយបងប្អូន អាជីវករទាំងនោះ ជាច្រើនដង រួចមកហើយ តែពួកគាត់នៅតែ នាំគ្នាលក់បំពាន លើដីចំណីថ្នល់ដដែល ហើយស្រុកគ្រោង ចាត់វិធានការ ក្តៅជាងមុន ដើម្បីរៀបចំណុច ផ្សារភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ឲ្យមានសណ្តាប់ ឡើងវិញ ។

Read more: ក្រុមអាជីវករផ្សារផ្នល់ទទឹង លក់ដូរលើចំណីថ្នល់ដដែល

កិច្ចប្រជុំក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា

ខេត្តត្បូងឃ្មុំ: នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥នេះ នៅសាលប្រជុំធំ សាលាខេត្តត្បូងឃ្មុំ បានប្រារព្ធពិធី បើកកិច្ចប្រជុំ ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការ អនុវត្តកម្មវិធី នយោបាយ និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ និង ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ និងគណៈប្រតិភូ អមដំណើរ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន ព្រមទាំងមានការ អញ្ជើញចូលរួមពី ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និង មន្រ្តីដែលពាក់ព័ន្ធ ជាច្រើនរូបទៀត ។

 

ដោយ៖ វ៉ាន់ វីរៈ

 

ខេត្តត្បូងឃ្មុំ ប្រារព្ធពិធីគោរពវិញ្ញាណក្ខ័ន្ធ ដល់ប្រជាជនកម្ពុជា ដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ

ត្បូងឃ្មុំ៖នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥ នៅវត្តមង្គលនិវេសន្ត ( ហៅវត្តកណ្ដោលជ្រុំ ) បានប្រារព្ធពិធី គោរពវិញ្ញាណក្ខ័ន្ធ ដល់ប្រជាជនកម្ពុជា ដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យ ពូជសាសន៍ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ

Read more: ខេត្តត្បូងឃ្មុំ ប្រារព្ធពិធីគោរពវិញ្ញាណក្ខ័ន្ធ ដល់ប្រជាជនកម្ពុជា...

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អគារមណ្ឌលសុខភាពត្រពាំងព្រីង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥ នៅមណ្ឌលសុខភាព ត្រពាំងព្រីង បានប្រារព្ធពិធី សម្ពោធដាក់ឲ្យប្រើប្រាស់ អគារមណ្ឌលសុខភាព ត្រពាំងព្រីង ដែលស្ថិតនៅក្នុង ភូមិត្រពាំងព្រីង ឃុំត្រពាំងថ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ជូ យិនស៊ីម រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និង លោកស្រី Maj Leslie E Wolf តំណាងស្ថានទូត សហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា ព្រមទាំងមាន ការអញ្ជើញចូលរួមពី លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីដែលពាក់ព័ន្ធ និងប្រជាពលរដ្ឋ ជាច្រើននាក់ទៀត ។

 

វគ្គបណ្តុះបណ្តាលអំពីមគ្គុទេសក៏ណែនាំស្តីពីការផ្តល់ថ្នាំទម្លាក់ព្រូនដល់ក្រុមគោលដៅ ខេត្តត្បូងឃ្មុំ

 ត្បូងឃ្មុំ៖ មន្ត្រីចំនួន៧៦នាក់ មកពីមន្ទីរអប់រំខេត្ត មន្ទីរសុខាភិបាលខេត្ត ត្បូងឃ្មុំ បានទទួលចំណេះដឹង ស្តីពីការផ្តល់ថ្នាំ ទម្លាក់ព្រូនដល់ក្រុម គោលដៅ តាមរយៈសិក្ខា សាលាចំនួន២ ថ្ងៃនៅថ្ងៃទី១៩.២០ ខែឧសភាឆ្នាំ២០១៥ នៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម ធ្វើឡើងដោយ មជ្ឈមណ្ឌលជាតិប្រយុទ្ធ និងជម្ងឺគ្រុនចាញ់ FHI360 ។

Read more: វគ្គបណ្តុះបណ្តាលអំពីមគ្គុទេសក៏ណែនាំស្តីពីការផ្តល់ថ្នាំទម្លាក់ព្រូនដល់ក្រុមគោលដៅ...

ឃាត់ខ្លួនជនសង្ស័យ៤នាក់ ករណីជួញដូរគ្រឿងញៀន បញ្ជូនទៅសាលាដំបូងខេត្ត

 កំពង់ចាម៖ កម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំង អធិការនគរបាល ស្រុកស្ទឹងត្រង់ ចុះប្រតិបត្តិការបង្ក្រាបការ ជួញដូរគ្រឿងញៀន មួយករណី ក្នុងស្រុកស្ទឹងត្រង់ ក្នុងភារៈកិច្ចនេះដែរ កម្លាំងបានឃាត់ខ្លួនជនសង្ស័យ បានចំនួន៤នាក់ ម៉ូតូចំនួន៤គ្រឿង និង រឹបអូសថ្នាំញៀន បានមួយចំនួនផងដែរ ។

Read more: ឃាត់ខ្លួនជនសង្ស័យ៤នាក់ ករណីជួញដូរគ្រឿងញៀន បញ្ជូនទៅសាលាដំបូងខេត្ត

ដំណើរការនៃការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ អាគាររដ្ឋបាលសាលាខេត្តត្បូងឃ្មុំ និងសកលវទ្យាល័យ ហេងសំរិនត្បូងឃ្មុំ

ត្បូងឃ្មុំ ៖ រូបភាពនៃសកម្មភាព ដំណើរការនៃការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ អាគាររដ្ឋបាល សាលាខេត្តត្បូងឃ្មុំ និងសកលវិទ្យាល័យ ហេងសំរិនត្បូងឃ្មុំ ដែលស្ថិតនៅ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ហេដ្ឋារចនាសម្ព័ន្ធ អាគាររដ្ឋបាលសាលាខេត្តត្បូងឃ្មុំ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

សកលវិទ្យាល័យ ហេងសំរិនត្បូងឃ្មុំ

 

 

 

 

 

 

 

 

ដោយ៖ វ៉ាន់ វីរៈ

ពិធីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈ នៃឯកសារ នៃការវិនិច្ឆ័យ ចំនួន ០២ភូមិ ស្ថិតនៅឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ បញ្ហាទំនាស់ដីធ្លី ជាបញ្ហាដែលជាកង្វល់ របស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរ មូលដ្ឋាន ត្រូវដោះស្រាយ ហើយដើម្បី ឲ្យផុតនូវតំណោះ ស្រាយបញ្ហានេះ រាជរដ្ឋាភិបាល បានរៀបចំ ក្រុមកាងារ សុរិយាដី ដើម្បីធ្វើការ វាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ ជាសាធារណៈមាន លក្ខណៈជាប្រព័ន្ធ ។

Read more: ពិធីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈ នៃឯកសារ នៃការវិនិច្ឆ័យ ចំនួន ០២ភូមិ...

កិច្ចប្រជុំពិនិត្យសំណើរគម្រោង និងតារាងបូកសរុបសំណើរគម្រោងវិនិយោគ

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៥ នៅសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំ ពិនិត្យសំណើរគម្រោង និងបូកសរុប សំណើរគម្រោងវិនិយោគ ក្រោមអធិបតីភាព លោក អេង ណារ៉េត ប្រធានមន្ទីរផែនការ ខេត្តត្បូងឃ្មុំ ព្រមទាំងមានការ អញ្ជើញចូលរួមពី លោក លោកស្រី ដែលជាថ្នាក់ដឹកនាំមន្ទីរ ជុំវិញខេត្ត និងមន្រ្តីដែលពាក់ព័ន្ធ ជាច្រើនរូបទៀត ។

Read more: កិច្ចប្រជុំពិនិត្យសំណើរគម្រោង និងតារាងបូកសរុបសំណើរគម្រោងវិនិយោគ