Social Network

ឯកឧត្តម ហាក់ សុខមករា ដឹកនាំក្រុមយុវជនបក្ស ចុះស្វែងយល់ពីការដាំដំណាំ ចិញ្ចឹមសត្វ និងជួយច្រូតស្រូវ របស់ប្រជាកសិករឆ្នើម

ត្បូងឃ្មុំ :ឯកឧត្តម ហាក់ សុខមករា អភិបាលរង នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារ យុវជនគណបក្សខេត្ត នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥នេះ បានសហការ ជាមួយប្រធានមន្ទីរកសិកម្ម ដឹកនាំក្រុមយុវជនបក្ស ជាច្រើននាក់ ចុះស្វែងយល់ ពីការងារ ដាំបន្លែ ស្រូវ និងការចិញ្ចឹមសត្វ របស់ប្រជាកសិករឆ្នើម ស្ថិតនៅ ភូមិកូនត្នោត ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ដើម្បីជំរុញអោយមានការ ផ្សារភ្ជាប់ រវាងក្រុមយុវជន និងប្រជាកសិករ តាមមូលដ្ឋាន ។

Read more: ឯកឧត្តម ហាក់ សុខមករា ដឹកនាំក្រុមយុវជនបក្ស ចុះស្វែងយល់ពីការដាំដំណាំ...

ពិធីប្រកាសបិទផ្សាយ ទិន្នន័យជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ ស្ថិតនៅភូមិចំនួន ០៤ភូមិ ស្ថិតនៅសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ ៖ បញ្ហាទំនាស់ដីធ្លី ជាបញ្ហាដែល ជាកង្វល់របស់ រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ត្រូវដោះស្រាយ ហើយដើម្បីឲ្យ ផុតនូវតំណោះ ស្រាយបញ្ហានេះ រាជរដ្ឋាភិបាល បានរៀបចំ ក្រុមកាងារ សុរិយាដី ដើម្បីធ្វើការ វាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ ជាសាធារណៈ មានលក្ខណៈជាប្រព័ន្ធ ។

Read more: ពិធីប្រកាសបិទផ្សាយ ទិន្នន័យជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ ស្ថិតនៅភូមិចំនួន...

​កម្លាំងចម្រុះ ស្រុកត្បូងឃ្មុំ បានចុះបង្ក្រាប ទីតាំងចិញ្ចឹមត្រីឆ្តោ ចំណុច អន្លង់បបូស រោងចក្រជប៉ុន មាត់ឃ្មង់ ព្រែកមាត់ឃ្មង់ និងលែងកូនត្រីឆ្តោរ ចំនួន២៩៥០០កូន

ត្បូងឃ្មុំ ៖ កម្លាំងចម្រុះមាន ខណ្ឌ ផ្នែក សង្កាត់រដ្ឋបាល ជលផល នគរបាល កងរាជអាវុធហត្ថ ស្រុកត្បូងឃ្មុំ ដឹកនាំដោយលោក ជេត ខេមរា ព្រះរាជអាជ្ញារង លោក ប៉ោ សុកនី ក្រឡាបញ្ជីអយ្យការ

Read more: ​កម្លាំងចម្រុះ ស្រុកត្បូងឃ្មុំ បានចុះបង្ក្រាប ទីតាំងចិញ្ចឹមត្រីឆ្តោ ចំណុច...

ឯកឧត្តម អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញបើកការរដ្ឋានការសាងសង់ ផ្លូវក្រាលកៅស៊ូ ប្រភេទ DBST មួយខ្សែ ជាងមួយគីឡូម៉ែត្រ នៅក្រុងសួង

ប្រជាពលរដ្ឋ នៅក្រុងសួង ខេត្តត្បូងឃ្មុំ បានទទួលផ្លូវក្រាល កៅស៊ូមួយខ្សែ ប្រវែងជាងមួយគីឡូម៉ែត្រ ពីរាជរដ្ឋាភិបាល សម្រាប់ការធ្វើដំណើរ និងដឹកជញ្ជូន ព្រមទាំងជាការ ជួយបង្កើន សោភ័ណភាពទីក្រុង។

Read more: ឯកឧត្តម អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញបើកការរដ្ឋានការសាងសង់ ផ្លូវក្រាលកៅស៊ូ...

មហាសន្និបាតបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាគណៈកម្មគ្រូពេទ្យខេត្តត្បូងឃ្មុំ អាណត្តិ៦ឆ្នាំ លើកទី១ និងសមាជិកការិយាល័យក្រុមប្រឹក្សា សម្រាប់រយៈកាលអាណត្តិ ៦ឆ្នាំ លើកទី១

ត្បូងឃ្មុំ ៖ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ នៅសាលប្រជុំ មន្ទីរសុខាភិបាល ខេត្តត្បូងឃ្មុំ បានប្រារព្ធមហាសន្និបាត បោះឆ្នោតជ្រើសរើស សមាជិក ក្រុមប្រឹក្សា គណៈកម្មគ្រូពេទ្យ ខេត្តត្បូងឃ្មុំ អាណត្តិ ៦ឆ្នាំ លើកទី១ និងសមាជិក ការិយាល័យ ក្រុមប្រឹក្សា សម្រាប់រយៈកាល អាណត្តិ ៦ឆ្នាំ លើកទី១

Read more: មហាសន្និបាតបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាគណៈកម្មគ្រូពេទ្យខេត្តត្បូងឃ្មុំ...

សូមជូនព័ត៌មានកម្ពស់ទឹកជំនន់

ទន្លេមេគង្គ ៖ នៅស្ថានីយវាស់ទឹកក្រុងកំពង់ចាម

-វេលាម៉ោង7ព្រឹក ថ្ងៃ17.8.2015 ទឹកមានកម្ពស់ 11,24m ធៀបថ្ងៃម្សិលមិញទឹកស្រក 0,44m

-ពេលវេលាដូចគ្នាឆ្នាំ 2014 ទឹកមានកម្ពស់ 13,75m

-កម្ពស់ទឺកប្រកាសឲ្យមានការ ប្រុងប្រយ័ត្ន 15,20m

ពីមន្ទីរ.ធទឧ.តឃ

 

មន្ទីររ៉ែ និងថាមពលខេត្ត ឃាត់គ្រឿងចក្រកកាយអាចម៍ដី ចំនួន៣កន្លែង ក្នុងស្រុកពញាក្រែក

ត្បូងឃ្មុំ៖ លោក ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត បានដឹកនាំ កម្លាំងចម្រុះ ចុះបង្ក្រាបគ្រឿងចក្រ កកាយអាចម៍ដី គ្មានច្បាប់ ចំនួន៣កន្លែង ក្នុងស្រុកពញាក្រែក ដើម្បីឲ្យម្ចាស់អាជីវកម្ម ចូលខ្លួនទៅសុំច្បាប់ នៅមន្ទីរ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥នេះ ។


លោក ស៊ា ចាន់ដារ៉ា ប្រធានមន្ទីររ៉ែ និងថាមពល បានឲ្យដឹងថា ការឃាត់គ្រឿងចក្រ ដោយកម្លាំងចម្រុះ រួមមាន នាយកដ្ឋានរ៉ែសំណង់ មន្ទីររ៉ែ និងថាមពល នគរបាលខេត្ត នគរបាល ស្រុកពញាក្រែក នគរបាល ប៉ុស្តិ៍ពញាក្រែក និងអាជ្ញាធរ ឃុំក្រែក ដឹកនាំដោយ លោក ហៀង សុភ័ក្រ្ត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ចុះឃាត់គ្រឿងចក្រ ដែលម្ចាស់អាជីវកម្ម កំពុងធ្វើកកម្មភាព កកាយដីគ្មាន ច្បាប់អនុញ្ញាត ជាយូរឆ្នាំមកហើយនោះ បញ្ឈប់ឲ្យធ្វើសកម្មភាព ចំណុចការដ្ឋាន ភូមិបុសល្វេ ឃុំក្រែក ស្រុកពញាក្រែក ចំនួន២កន្លែង ដែលមានម្ចាស់ឈ្មោះ ឌីម ស៊ីផាន និងឈ្មោះ ប៊ុន ធឿន និងចំណុចទី៣ ស្ថិតក្នុងភូមិ ទួលអង្គ្រង ឃុំក្រែក ស្រុកពញាក្រែក ម្ចាស់ឈ្មោះ ប៊ុន ថេត ។

លោក ប្រធានមន្ទីរ បានបញ្ជាក់ ឲ្យដឹងទៀតថា ការឃាត់គ្រឿងចក្រ ទាំង៣ចំណុចនេះ គឺក្នុងបំណង ឲ្យម្ចាស់អាជីវកម្ម ទៅសុំច្បាប់ធ្វើអាជីវកម្ម នៅមន្ទីររ៉ែ និងថាមពល ដើម្បីឲ្យម្ចាស់ បង់សួយសារចូលរដ្ឋ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ ជាកំណត់ ហើយមន្ទីរ នឹងអនុវត្តន៍បង្ក្រាប និងផ្សព្វផ្សាយ ឲ្យដូចភ្លៀងរលឹម ដល់ម្ចាស់អាជីវកម្ម គ្មានច្បាប់ ដើម្បីឲ្យម្ចាស់ចូលខ្លួនមក សុំច្បាប់ធ្វើអាជីវកម្ម ឲ្យបានត្រឹមត្រូវ ៕





សាខាកាំកុងត្រូល ខេត្តត្បូងឃ្មុំ ចុះធ្វើការត្រួតពិនិត្យ គុណភាពទំនិញ ជាពិសេស ចាហ៊ួយដូងវៀតណាម នៅផ្សារមេមត់ ខេត្តត្បូងឃ្មុំ

ដោយពិនិត្យឃើញថា បាតុភាពជាច្រើន បាននឹងកំពុងកើតមាន លើមុខទំនិញ ផលិតផល និងគ្រឿងឧបភោគ បរិភោគ ដែលធ្វើឱ្យប្រជាពលរដ្ឋ មានក្ដីកង្វល់ រឿងសុខភាពនោះ អគ្គនាយកដ្ឋានកម្ពុជា ត្រួតពិនិត្យទំនិញ នីហ័រណ-អាហ័រណ និងបង្ក្រាបការក្លែងបន្លំ “កាំកុងត្រូល” សាខាកាំកុងត្រូល ប្រចាំខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ មន្ត្រីសាខាកាំកុងត្រូល ប្រចាំខេត្តត្បូងឃ្មុំ ដែលដឹកនាំដោយ លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូល ព្រមទាំងបានសហការជាមួយ មន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បានចុះធ្វើការត្រួតពិនិត្យ គុណភាពទំនិញឧបភោគ បរិភោគ ជាពិសេស ចាហួយដូងវៀត ណាម ថាញ់ ប៊ីញ នៅផ្សារមេមត់ ដែលស្ថិតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

លោក មាស មោរ៉ា បានឲ្យដឹងថា ៖ គោលបំណងនៃការ ចុះធ្វើការត្រួតពិនិត្យនេះ គឺផ្អែកទៅតាម ការណែនាំពី អគ្គនាយកដ្ឋាន កាំកុងត្រូល ដើម្បីទប់ស្កាត់ ការធ្វើចរាចរទំនិញ ចាហួយដូងវៀតណាម ថាញ់ ប៊ីញ នៅលើទីផ្សារ ក្នុងខេត្តត្បូងឃ្មុំ ដោយសារពិនិត្យឃើញថា ចាហួយដូងប្រភេទនេះ វាបណ្តាលអោយ ប៉ះពាល់ដល់សុខភាព អ្នកប្រើប្រាស់ ព្រមទាំងអង្កេត លើការដាក់តាំង លក់ទំនិញ ផលិតផលគ្រឿង ឧបភោគ បរិភោគ ដែលខូចគុណភាព គ្មានស្លាកសញ្ញាត្រឹមត្រូវ គ្មានប្រភពច្បាស់លាស់ និងហួសកាលបរិច្ឆេទ នៃការប្រើប្រាស់ ។

ក្នុងសកម្មភាព នៃការចុះធ្វើការ ត្រួតពិនិត្យ នៅផ្សារមេមត់ មន្ត្រីសាខាកាំកុងត្រូល ខេត្តត្បូងឃ្មុំ បានរកឃើញ ចាហួយដូងវៀតណាម ថាញ់ ប៊ីញ ចំនួនៈ ១១៥កញ្ចប់ ស្មើនឹង ៨០,៥០ គីឡូក្រាម ហើយបានធ្វើ កំណត់ហេតុ ឃាត់ទុកតាមនីតិវិធី ព្រមទាំងបាន ត្រួតពិនិត្យឃើញ និងដកហូតទំនិញ ហួសកាលបរិច្ឆេទ នៃការប្រើប្រាស់ បានចំនួន ២៤៨កញ្ចប់ ស្មើនឹង ៥,៨៧ គីឡូក្រាម និងយកទៅកំទេចចោល ផងដែរ ។

លោក មាស មោរ៉ា ក៏បានធ្វើការណែនាំ ដល់អាជីវករ អោយដាក់តាំង លក់ទំនិញ ដែលមានគុណភាពល្អ មានប្រភពច្បាស់លាស់ មានស្លាកសញ្ញាត្រឹមត្រូវ និងមិនត្រូវដាក់លក់ ទំនិញដែលខ្វះអនាម័យ ហួសកាលបរិច្ឆេទ និងទំនិញក្លែងបន្ លំទោះរូបភាពណាក៍ដោយ ។

ទន្ទឹមនឹង វិធានការសុវត្ថិភាព ក្នុងការទប់ស្កាត់ ការចរាចរ ចាហួយដូងវៀតណាម ថាញ់ ប៊ីញ នៅលើទីផ្សារ លោកប្រធានសាខា ក៍បានធ្វើការរឹតបន្តឹង វិធានការបន្ថែមទៀត ដោយណែនាំដល់មន្ត្រីកាំកុងត្រូល ឈរជើងនៅតាម ស្នាក់ការត្រួតពិនិត្យ ព្រំដែន យកចិត្តទុកដាក់ និងប្រុងប្រយ័ត្ន មិនអោយមានការនាំចូល ចាហួយដូងនេះ តាមច្រកព្រំដែន ផ្លូវការឡើយ ជាពិសេស ការលួចនាំចូលនៅតាម ច្រករបៀង ៕

ដោយ៖ វ៉ាន់ វីរៈ

 

ខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត

 ត្បូងឃ្មុំ ៖ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ នៅសាលាខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការ ឯកភាពរដ្ឋបាល ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ មានការអញ្ជើញ ចូលរួមពី នាយករដ្ឋបាល សាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងមន្ត្រីរាជការ ជាច្រើនរូបទៀត ។

Read more: ខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត

ក្រុមចោរ ចូលប្លន់លោក ក្នុងវត្តព្រៃតុម្ភ យកកោដ្ធ មាស គិតជាប្រាក់ អស់ជាង ៣ម៉ឺនដុល្លារ

កំពត ៖ ក្រុមចោរមានគ្នា ប្រមាណ៥-៦នាក់ ចូលប្លន់លោកសង្ឃ គង់វត្តព្រៃតុម្ភ យកកោដ្ឋមាស មួយកំណាត់លើ គិតជាទឹកប្រាក់ជាង ៣ម៉ឺនដុល្លារ សហរដ្ឋអាម៉េរិក កាលពីវេលាម៉ោង២២និង១៥នាទីយប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ ចំណុចក្នុងវត្តព្រៃតុម្ភ ស្ថិតក្នុងភូមិព្រៃតុម្ភ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត ។

Read more: ក្រុមចោរ ចូលប្លន់លោក ក្នុងវត្តព្រៃតុម្ភ យកកោដ្ធ មាស គិតជាប្រាក់ អស់ជាង...

សាខាកាំកុងត្រូល ខេត្តត្បូងឃ្មុំ ចុះធ្វើការត្រួតពិនិត្យ គុណភាពទំនិញដាក់លក់ នៅតាមសាលាបឋមសិក្សា នៃខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ដោយពិនិត្យឃើញថា បាតុភាពជាច្រើន បាននឹងកំពុងកើតមាន លើមុខទំនិញផលិតផល និងគ្រឿងឧបភោគ បរិ ភោគ ដែលធ្វើឱ្យ ប្រជាពលរដ្ឋ មានក្ដីកង្វល់រឿងសុខភាព ជាពិសេស សិស្សានុសិស្ស នៅតាមសាលារៀននោះ អគ្គនាយកដ្ឋានកម្ពុជា ត្រួតពិនិត្យទំនិញ នីហ័រណ-អាហ័រណ និងបង្ក្រាបការក្លែងបន្លំ “កាំកុងត្រូល” សាខាកាំកុងត្រូល ប្រចាំខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ មន្ត្រីសាខាកាំកុងត្រូល ប្រចាំខេត្តត្បូងឃ្មុំ ដែលដឹកនាំដោយ លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូល ព្រមទាំងបាន សហការជាមួយ មន្ទីរពាណិជ្ជកម្ម និងលោកនាយកសាលា បានចុះធ្វើការ ត្រួតពិនិត្យ គុណភាពទំនិញ ដាក់លក់ នៅក្នុងសាលា បឋមសិក្សា ក្រែក និង សាលាបឋមសិក្សា ស្ទឹង ដែលស្ថិតនៅ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

លោក មាស មោរ៉ា បានឲ្យដឹងថា ៖ គោលបំណង នៃការចុះធ្វើការ ត្រួតពិនិត្យនេះ គឺផ្អែកទៅតាម ការណែនាំពី អគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បីចុះធ្វើការ ត្រួតពិនិត្យ ការលក់ដូរ ចំណីអាហារ និងនំក្មេងៗ នៅតាមសាលារៀន ដើម្បីអោយការ ទិញ-លក់ និងការបរិភោគ ប្រកបដោយគុណភាព ហើយធានាការពារ ដល់សុខភាព សុវត្ថិភាព សិស្សានុសិស្ស ។

ទំនិញ និងផលិតផល គ្រឿងឧបភោគ បរិភោគមួយចំនួន ដែលកំពុងបង្ករ ហានិភ័យខ្ពស់ ដល់សុខភាពអ្នកប្រើប្រាស់ ជាពិសេស សិស្សានុសិស្ស នៅតាមសាលារៀន ដូច្នេះបានជា មន្ដ្រីសាខាកាំកុងត្រូល ត្រូវតែពិនិត្យ និងហាមឃាត់ មិនឱ្យមានដាក់លក់ នូវទំនិញទាំងនោះឡើយ ជាក់ស្ដែងក្នុងថ្ងៃនេះ ជាលទ្ធផល នៃការចុះត្រួតពិនិត្យនេះ មន្រ្តីកាំកុងត្រូលខេត្ត បានរកឃើញទំនិញ ជាប្រភេទនំកញ្ចប់ចំរុះ សំរាប់ក្មេងៗ ដែលគ្មានស្លាកសញ្ញាត្រឹមត្រូវ និងទើបនឹងហួស កាលបរិច្ឆេទ បានមួយចំនួន ព្រមទាំងបាន ធ្វើការដកហូត ផងដែរ ។

លោក មាស មោរ៉ា ក៏បានធ្វើការណែនាំ អោយអ្នកលក់ យកចិត្តទុកដាក់ ក្នុងការដាក់តាំង លក់ទំនិញ មានអនាម័យល្អ និងចេះពិនិត្យមើល ស្លាកសញ្ញា អោយបានត្រឹមត្រូវ ដូចជាៈ ថ្ងៃខែឆ្នាំផលិត និងថ្ងៃខែឆ្នាំ ផុតកំណត់ ការប្រើប្រាស់ ហើយជៀសវាង នូវការដាក់តាំងលក់ នូវទំនិញ ដែលគ្មាន ប្រភពច្បាស់លាស់ គ្មានស្លាកសញ្ញាត្រឹមត្រូវ ជាពិសេស ហួសកាលបរិច្ឆេទប្រើប្រាស់ ។

ទន្ទឹមនឹងនោះ លោក នឹងដឹកនាំ មន្ត្រីកាំកុងត្រូល បន្តធ្វើការ ចុះត្រួតពិនិត្យទំនិញ នៅតាមសាលារៀន ដ៍ទៃទៀត ក្នុងខេត្តត្បូងឃ្មុំ តាមផែនការ សកម្មភាពរបស់ខ្លួន និងជាយថាហេតុ ដើម្បីអោយច្បាស់ថា ការដាក់តាំងលក់ទំនិញ នៅតាមបណ្តា សាលារៀនពិតជា ប្រកបដោយគុណភាព និងសុវត្ថិភាព សំរាប់សិស្សានុសិ្ស ៕

 

 

 

 

 

 

 

 

 

ដោយ៖ វ៉ាន់ វីរៈ

 

សាលាជាតិកសិកម្មកំពង់ចាម ដឹកនាំនិស្សិតចុះអនុវត្ត ស្ទូងស្រូវទៅតាមលក្ខណៈបច្ចេកទេស នៅកសិដ្ឋានផលិតពូជស្រូវ

 (អន្លង់ស្រែ) ត្បូងឃ្មុំ ៖ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៥ សាលាជាតិកសិកម្ម កំពង់ចាម បានដឹកនាំនិស្សិត ចុះអនុវត្ត ស្ទូងស្រូវទៅតាម លក្ខណៈបច្ចេកទេស នៅកសិដ្ឋាន ផលិតពូជស្រូវ ភូមិអភិវឌ្ឍន៍ សម្តេចអគ្គមហាពញាចក្រី គតិព្រិទ្ធបណ្ឌិត ហេង សំរិន «អន្លង់ស្រែ» ស្ថិតក្នុងភូមិសន្ទៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

Read more: សាលាជាតិកសិកម្មកំពង់ចាម ដឹកនាំនិស្សិតចុះអនុវត្ត...

ខេត្តត្បូងឃ្មុំ បិទវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រីជួរមុខនៃគណៈកម្មាធិការ និងលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

ត្បូងឃ្មុំ ៖ ពិធីបិទវគ្គបណ្ដុះ បណ្ដាលពង្រឹង សមត្ថភាពមន្ត្រីជួរមុខ នៃគណៈកម្មាធិការ និងលេខាធិការដ្ឋាន ប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ក្នុងគោលដៅដើម្បី ពង្រឹងប្រសិទ្ធភាព ការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស

Read more: ខេត្តត្បូងឃ្មុំ បិទវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រីជួរមុខនៃគណៈកម្មាធិការ...

កម្ពស់ទឹក ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥នេះ

សូមជូនព័ត៌មាន កម្ពស់ទឹកជំនន់៖

ម៉ោង៦ព្រឹក ថ្ងៃ១១ ខែសិហា ឆ្នាំ២០១៥ =១១,៨០m ធៀបថ្ងៃម្សិលមិញទឹកឡើង ០,០៦m

ពេលវេលាដូចគ្នាឆ្នាំ ២០១៤ =១៥,៦៤m

ពីមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ត្បូងឃ្មុំ

សមត្ថកិច្ចចុះពិនិត្យមើលគ្លីនិកឯកជនមួយ នៅខេត្តត្បូងឃ្មុំ ក្រោយផ្ទុះចេញនូវជំងឺគ្រុនឈាមច្រើននាក់

ត្បូងឃ្មុំ  ៖ លោក កែវ វណ្ណៈ ប្រធានមន្ទីរ សុខាភិបាល ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ពេលនេះកម្លាំងរបស់លោក រួមជាមួយសមត្ថកិច្ច កំពុងចុះត្រួតពិនិត្យ គ្លីនិកឯកជន នៅភូមិទួលថ្ម ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្រោយទទួលបានព័ត៌មានថា មានអ្នកជំងឺ គ្រុនឈាមប្រមាណ ១០នាក់ សម្រាកព្យាបាល នៅក្នុងគ្លីនិកនេះ ។

Read more: សមត្ថកិច្ចចុះពិនិត្យមើលគ្លីនិកឯកជនមួយ នៅខេត្តត្បូងឃ្មុំ...

ឯកឧត្តម ប៉ែន កុសល អញ្ជើញបិទការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯកទូទាំងខេត្តត្បូងឃ្មុំ ប្រចាំឆ្នាំ២០១៥

ត្បូងឃ្មុំ៖ នារសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៥ នៅទីលានបាល់ទាត់ វិទ្យាល័យ សម្តេចតេជា ហ៊ុន សែន សួង បានប្រារព្ធពិធី បិទការប្រកួត កីឡាមហាជន ជ្រើសរើសជើងឯក ទូទាំងខេត្តត្បូងឃ្មុំប្រចាំឆ្នាំ២០១៥ ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន កុសល អភិបាលរង នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ព្រមទាំងមានការ អញ្ជើញចូលរួមពី លោកប្រធាន អនុប្រធានមន្ទីរអប់រំ យុវជនកីឡាខេត្ត លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមកីឡាករ សិស្សានុសិស្ស និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ ។

Read more: ឯកឧត្តម ប៉ែន កុសល អញ្ជើញបិទការប្រកួតកីឡាមហាជន...

លោក ប្រាជ្ញ ច័ន្ទ អភិបាលខេត្តត្បូងឃ្មុំ៖ «សូមគោរពជូនពរជ័យ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបកំណើតរបស់សម្តេច» !

 ត្បូងឃ្មុំ ៖ ក្នុងឱកាស ខួបកំណើត របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ( ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៥ ) សូមសម្តេច មានសុខភាព ល្អបរិបូណ៌ អាយុយឺនយូរ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ ដើម្បីដឹកនាំកសាង និងអភិវឌ្ឍន៍ មាតុភូមិកម្ពុជា ឲ្យកាន់តែ រីកចំរើនបន្ថែមទៀត ។

Read more: លោក ប្រាជ្ញ ច័ន្ទ អភិបាលខេត្តត្បូងឃ្មុំ៖ «សូមគោរពជូនពរជ័យ សម្តេចតេជោ ហ៊ុន សែន...

ពិធីប្រកាសផ្សព្វផ្សាយ កំណតតំបន់វិនិច្ឆ័យកាងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ ៖ បញ្ហាទំនាស់ដីធ្លី ជាបញ្ហាដែល ជាកង្វល់របស់ រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរ មូលដ្ឋាន ត្រូវដោះស្រាយ ហើយដើម្បី ឲ្យផុតនូវតំណោះ ស្រាយបញ្ហានេះ រាជរដ្ឋាភិបាល បានរៀបចំក្រុមកាងារ សុរិយាដី ដើម្បីធ្វើការ វាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ ជាសាធារណៈមាន លក្ខណៈជាប្រព័ន្ធ ។

Read more: ពិធីប្រកាសផ្សព្វផ្សាយ កំណតតំបន់វិនិច្ឆ័យកាងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ...