Social Network

កិច្ចប្រជុំ ស្ដីពីការរៀបចំបង្កើត រចនាសម្ព័ន្ធគ្រប់គ្រង របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០១៤ នៅសាលប្រជុំធំ សាលាខេត្តត្បូងឃ្មុំ បានប្រារព្ធកិច្ចប្រជុំស្ដីពី ការរៀបចំបង្កើត រចនាសម្ព័ន្ធគ្រប់គ្រង របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្ដម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ និង ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ ដោយមាន ការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកឧកញ៉ា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្រ្ដីរាជការ ជាច្រើនរូបទៀត ។

Read more: កិច្ចប្រជុំ ស្ដីពីការរៀបចំបង្កើត រចនាសម្ព័ន្ធគ្រប់គ្រង...

ប្រជាពលរដ្ឋ ៤ភូមិ​​ ស្ថិតនៅក្នុង ឃុំគងជ័យ ស្រុកអូរាំងឪ មកពិនិត្យឈ្មោះ ក្នុងបញ្ជីដីធ្លី ជាសាធារណៈ មានលក្ខណៈជាប្រព័ន្ធ

ត្បូងឃ្មុំ៖ ប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិ ស្រែ ស្ពៃ ភូមិទំនាប ភូមិលេខ០១ និងភូមិសុក្រំ ស្ថិតនៅក្នុងឃុំ គងជ័យ ស្រុក អូរាំងឪ ខេត្ត ត្បូងឃ្មុំ បានអញ្ជើញទៅពិនិត្យឈ្មោះ ក្នុងបញ្ជីដីធ្លី ជាសាធារណៈ នៅក្នុង វត្តសុវណ្ណបុតារាម ស្រែស្ពៃ នាព្រឹក ថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៤ បន្ទាប់ពី ក្រុមការងារ បានធ្វើការ វាស់វែង នីង ប្រមូលទិន្នន័យ អស់មួយរយៈពេលកន្លងមក។

Read more: ប្រជាពលរដ្ឋ ៤ភូមិ​​ ស្ថិតនៅក្នុង ឃុំគងជ័យ ស្រុកអូរាំងឪ មកពិនិត្យឈ្មោះ...

អភិបាលរង ខេត្ដត្បូងឃ្មុំ ចុះរៀបចំសណ្ដាប់ និងធ្វើសួនច្បារ កែលំអរសោភ័ណ្ឌភាពខេត្ត

ត្បួងឃ្មុំ៖ អាជ្ញាធរខេត្ដត្បូងឃ្មុំ ដឹកនាំដោយ អភិបាលរងខេត្ដ ឯកឧត្តម ហាក់ សុខមករា ព្រមទាំងមានការចូលរួមពី អភិបាលស្រុក ប្រធានមន្ទីរពាក់ព័ន្ធ និងមន្ដ្រីមួយចំនួនទៀត កាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤ បានចុះរៀបចំ សណ្ដាប់ធ្នាប់ កែលំអរសួនច្បារ នៅចំណុច ភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ ដើម្បីកែលំអរ សោភណ្ឌភាព ទីក្រុងកាន់តែប្រសើរឡើង និងមានការទាក់ទាញ ខណៈដែលខេត្ដមួយនេះ ទើបនឹងបង្កើតថ្មីនោះ ។

Read more: អភិបាលរង ខេត្ដត្បូងឃ្មុំ ចុះរៀបចំសណ្ដាប់ និងធ្វើសួនច្បារ កែលំអរសោភ័ណ្ឌភាពខេត្ត

ទុកឲ្យរងការខូចខាតធ្ងន់ គ្មានការជួសជុល ផ្លូវជាតិលេខ៧ នៅតំបន់ទីប្រជុំជន ក្នុងខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ផ្លូវជាតិលេខ៧ ប្រវែងប្រមាណ ១០០ គីឡូម៉ែត្រ ឆ្លងកាត់ស្រុកត្បូងឃ្មុំ ក្រុងសួង ស្រុកពញាក្រែក និងស្រុកមេមត់នោះ បានកំពុងរងការ ខូចខាតយ៉ាងធ្ងន់ ភាគច្រើននៅតំបន់ទីប្រជុំជន បានក្លាយជារណ្តៅដក់ទឹកជ្រៅ ជាច្រើនកន្លែង ប៉ុនៗថ្លុកសត្វក្របីដេក ដែលបណ្តាល ឲ្យអ្នកបើកបរ យានយន្ត ស្ទើរតែពុំអាចរកផ្លូវ ធ្វើចរាចរបើកទៅមក បានឡើយ។

Read more: ទុកឲ្យរងការខូចខាតធ្ងន់ គ្មានការជួសជុល ផ្លូវជាតិលេខ៧ នៅតំបន់ទីប្រជុំជន...

នគរបាលខេត្ដត្បូងឃ្មុំ ហ្វឹកហាត់ ត្រៀមរក្សាសន្ដិសុខ និងសណ្ដាប់

ត្បូងឃ្មុំ៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាល ខេត្ដត្បូងឃ្មុំ ជិត៣០០នាក់ កាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤ បានប្រមូលផ្ដុំ ហ្វឹកហាត់ ដើម្បីត្រៀមរក្សាសន្ដិសុខ និងសណ្ដាប់ធ្នាប់សង្គម ក៏ដូចជាទប់ស្កាត់ រាល់បទល្មើសនានា ដែលកើតមានឡើង តាមមូលដ្ឋាន ។

Read more: នគរបាលខេត្ដត្បូងឃ្មុំ ហ្វឹកហាត់ ត្រៀមរក្សាសន្ដិសុខ និងសណ្ដាប់

កិច្ចប្រជុំស្ដីពី ការរៀបចំ សមាសភាពជាក់ស្ដែង នៅក្នុងគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០១៤ នៅសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ មានកិច្ចប្រជុំមួយ ស្ដីពី ការរៀបចំ សមាសភាពជាក់ស្ដែង នៅក្នុង គណៈបញ្ជាការឯកភាព រដ្ឋបាល ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្ដម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងមាន ការអញ្ជើញចូលរួម ពី ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំ កងកំលាំងប្រដាប់អាវុធទាំង៣ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជំវិញខេត្ត និងមន្ទ្រីរាជការ ជាច្រើនរូបទៀត ។

Read more: កិច្ចប្រជុំស្ដីពី ការរៀបចំ សមាសភាពជាក់ស្ដែង នៅក្នុងគណៈបញ្ជាការឯកភាព...

ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី២ អាណត្តទី២ នៅព្រឹកនេះ

ត្បូងឃ្មុំនៅសាលប្រជុំតូច សាលាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៤នេះ កំពុងដំណើរការ កិច្ចប្រជុំសាមញ្ញលើកទី២ អាណត្តទី២ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ។

Read more: ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី២ អាណត្តទី២ នៅព្រឹកនេះ

ឯកឧត្តម ហាក់ សុខមករា ចុះពិនិត្យមើលសណ្ដាប់ធ្នាប់ ការលក់ដូរ និងប្រព័ន្ធបង្ហូរទឹក នៅផ្សារសួង

ត្បូងឃ្មុំ៖ អាជ្ញាធរខេត្ដត្បូងឃ្មុំ ដឹកនាំដោយអភិបាលរងខេត្ដ ឯកឧត្តម ហាក់ សុខមករា ព្រមទាំងមានការចូលរួម ពីអភិបាលក្រុងសួង អនុប្រធានមន្ទីរ រៀបចំដែនដីខេត្ដ និងមន្ដ្រីមួយចំនួនទៀត កាលពីព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៤ បានអញ្ជើញចុះពិនិត្យ មើលសណ្ដាប់ធ្នាប់ បេនរថយន្ដ ការលក់ដូរ ប្រព័ន្ធលូបង្ហូរទឹក និងចុះសួរសុខទុក្ខ បងប្អូនអាជីវករ ដែលលក់ដូរនៅផ្សារសួង ។

Read more: ឯកឧត្តម ហាក់ សុខមករា ចុះពិនិត្យមើលសណ្ដាប់ធ្នាប់ ការលក់ដូរ...

ឈ្មោះ អភិបាល និងប្រធានក្រុមប្រឹក្សា ក្រុង ស្រុក ទាំង៧ នៃខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ដោយមានកិច្ចខំប្រឹងប្រែង ស្រាវជ្រាវ និងចំណង់ នៃការចែករំលែក ហេតុដូចនេះហើយទើប មន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ មានកិត្តិយស សូមចែកជូន នូវព័ត៌មាន ស្តីពី ឈ្មោះថ្នាក់ដឹកនាំ ដែលជា អភិបាល នៃគណៈអភិបាល និងប្រធានក្រុមប្រឹក្សា ស្រុក ក្រុងទាំង៧ នៃខេត្ត ដែលទើបបង្កើតថ្មីមួយនេះ ដូចមានបង្ហាញ ក្នុងរូបខាងក្រោម។

Read more: ឈ្មោះ អភិបាល និងប្រធានក្រុមប្រឹក្សា ក្រុង ស្រុក ទាំង៧ នៃខេត្តត្បូងឃ្មុំ

សម្តេច ហេង សំរិន ប្រគេនទានវស្សាជូន វត្តអារាមនានា ក្នុងខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ថ្ងៃទី០៥ ខែកក្ដដា ឆ្នាំ ២០១៤នេះ សម្ដេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សៅ ទី ហេង សំរិន បានអញ្ជើងចូលរួម ក្នុងពិធីដង្ហែទានវស្សា នៅវត្តគិរីសុវណ្ណរាម ហៅវត្តថ្កូវ។ សម្តេច ក៍បានប្រគេនទានវស្សា ដល់វត្តអារាមចំនួន ៨១វត្ត និង ចែកអំណោយជូន វិហារឥសា្លម មួយចំនួនទៀត។

Read more: សម្តេច ហេង សំរិន ប្រគេនទានវស្សាជូន វត្តអារាមនានា ក្នុងខេត្តត្បូងឃ្មុំ

ពិធីប្រកាសតែងតាំង និងចូលកាន់តំណែង ប្រធាន អនុប្រធាន និងមន្ត្រី មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ថ្ងៃទី០៤ ខែកក្ដដា ឆ្នាំ ២០១៤ នៅសាលាខេត្តត្បូងឃ្មុំ មានប្រារព្ធ ពិធីប្រកាសតែងតាំង និងចូលកាន់ដំណែង ប្រធាន អនុប្រធាន និងមន្ត្រី មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្ដម ទ្រី មេង រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្រ្ដី ក្រសួងអភិវឌ្ឃន៍បទ និងមានការអញ្ជើញចូលរួមពី ឯកឧត្ដម អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្ត ព្រមទាំងមន្ត្រីរាជការ ជាច្រើនរូបទៀត ។

Read more: ពិធីប្រកាសតែងតាំង និងចូលកាន់តំណែង ប្រធាន អនុប្រធាន និងមន្ត្រី...

ប្រកាសតែងតាំង និងចូលកាន់មុខតំណែង ប្រធាន អនុប្រធាន និងមន្រ្តី សាខាពន្ធដារ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០១៤នេះ ក្នុងសាលប្រជុំធំ សាលាខេត្តត្បូងឃ្មុំ មានប្រារព្ធ ពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែង ប្រធាន អនុប្រធាន និងមន្រ្តី សាខាពន្ធដារ ខេត្តត្បូងឃ្មុំ។

Read more: ប្រកាសតែងតាំង និងចូលកាន់មុខតំណែង ប្រធាន អនុប្រធាន និងមន្រ្តី សាខាពន្ធដារ...

ប្រកាសបង្កើត និងដាក់ឲ្យដំណើរការ សាខាគយ និងរដ្ឋាករ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ក្នុងពិធីប្រកាសបង្កើត និងដាក់ឲ្យដំណើរការ សាខាគយ និង រដ្ឋាករ ខេត្តត្បូងឃ្មុំ លោក នូ ស៊ីថា ត្រូវបាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេចតែងតាំងជា ប្រធានស្តីទី នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤នេះ នៅសាលប្រជុំធំ សាលាខេត្តត្បូងឃ្មុំ ។

Read more: ប្រកាសបង្កើត និងដាក់ឲ្យដំណើរការ សាខាគយ និងរដ្ឋាករ ខេត្តត្បូងឃ្មុំ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេច ជា ស៊ីម ចុះត្រួតពិនិត្យព្យាបាល សុខភាព ប្រជាពលរដ្ឋ ឃុំបឹងជ្រោង ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេច អគ្គមហាធម្មពោធិសាល ជាសីុម ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តី ក្រសួងអភិវឌ្ឍជនបទ និងឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្ត បានចុះត្រួតពិនិត្យសុខភាព និងសួរសុខទុក្ខ ប្រជាពលរដ្ឋ ឃុំបឹងជ្រោង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី ២៩ ខែ មិថុនា ម្សិលមិញនេះ។

Read more: ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេច ជា ស៊ីម ចុះត្រួតពិនិត្យព្យាបាល សុខភាព...

ឯកឧត្តម ជា សុផារ៉ា និង ឯកឧត្តម ប្រាជ្ញ ចន្ទ អញ្ជើញចុះសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ឃុំមេមត់ និង ឃុំមេមង

ត្បូងឃ្មុំ៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៤ ម្សិលមិញនេះ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តី ក្រសួងអភិវឌ្ឍជនបទ បានអញ្ជើញចុះ សំណេះសំណាល ជាមួយបងប្អូន ប្រជាពលរដ្ឋ នៅឃុំមេមត់ និងឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

Read more: ឯកឧត្តម ជា សុផារ៉ា និង ឯកឧត្តម ប្រាជ្ញ ចន្ទ អញ្ជើញចុះសំណេះសំណាល...

ត្បូងឃ្មុំ៖ មីទ្ទីញរំលឹកខួប លើកទី៦៣ នៃការបង្កើត គណបក្សប្រជាជនកម្ពុជា (១៩៥១-២០១៤)

ត្បូងឃ្មុំ៖ នៅទីស្នាក់ការ គណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៤ បានប្រារព្ធមីទ្ទីញ រំលឹកខួបលើកទី៦៣ នៃការបង្កើត គណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១ ដល់ ២៨.០៦.២០១៤) ក្រោមអធិបតីភាព ឯកឧត្តម វង សូត រដ្ឋមន្រី្តក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងដោយមាន ការអញ្ជើញចូលរួម ពីតំណាង គណៈកម្មាធិការបក្ស នៃគណបក្សប្រជាជន គ្រប់លំដាប់ថ្នាក់ សមាជិក សមាជិកា គណៈបក្សប្រជាជនកម្ពុជា សរុបរួម ប្រមាណជាង ៥៦៣នាក់ ។

Read more: ត្បូងឃ្មុំ៖ មីទ្ទីញរំលឹកខួប លើកទី៦៣ នៃការបង្កើត គណបក្សប្រជាជនកម្ពុជា (១៩៥១-២០១៤)

ពិធីសំណេះសំណាល ជាមួយ និវត្ដជន អតីតយុទ្ធជន ជនក្រីក្រ និងពលករ វិលត្រឡប់ពីប្រទេសថៃ

ត្បូងឃ្មុំ៖ ប្រទេសជាតិ បានសុខសន្តិភាព បញ្ចប់ចម្បាំងផ្ទៃក្នុង ជាតិបានដោយជោគជ័យ ដោយសារនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ដែលបានដឹកនាំ ធ្វើអោយកងកំលាំង ប្រដាប់អាវុធ និងអតីតយុទ្ធជន គ្រប់ភាគីទាំងអស់ ធ្វើសមាហរណកម្ម ទៅក្នុង កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ កងរាជអាវុធហត្ថ និងជាអតីតយុទ្ធជនជាតិតែមួយ។

Read more: ពិធីសំណេះសំណាល ជាមួយ និវត្ដជន អតីតយុទ្ធជន ជនក្រីក្រ និងពលករ វិលត្រឡប់ពីប្រទេសថៃ

ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធ ទីលានបាល់ទាត់ថ្មី នៅស្រុកក្រូចឆ្មារ

ត្បូងឃ្មុំ៖ នៅព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៤ វេលាម៉ោង ៨ និង៣០នាទី នៅឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានប្រារព្ធ ពិធីកាត់ខ្សែបូសម្ពោធ ទីលានបាល់ទាត់ របស់ក្រុមយុវជនតេជោ ឃុំទ្រា ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អនុប្រធានក្រុមការងារ ថ្នាក់កណ្តាល ចុះជួយខេត្តត្បូងឃ្មុំ លោក ឡា ឡៃ តំណាង នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធ បាល់ទាត់ជាតិកម្ពុជា និងមន្ត្រីពាក់ព័ន្ធ ជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ រួមនឹងប្រជាពលរដ្ឋខែ្មរ ឥស្លាម ជាច្រើនរូបផងដែរ ។

Read more: ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធ ទីលានបាល់ទាត់ថ្មី...

សម្តេច ហេង សំរិន ឯកឧត្តម វង សូត និងសប្បុរសជន បន្ថែមបច្ច័យជាង ១ម៉ឺនដុល្លារ បង្ហើយការសាងសង់ វត្តឧត្តមសាមគ្គី

ត្បូងឃ្មុំ៖ ដើម្បីចូលរួមចំណែក អភិវឌ្ឍន៍ និងលើកកម្ពស់ មុខមាត់ខេត្តត្បូងឃ្មុំ ដែលទើបបង្កើតថ្មី ដោយកាត់ចេញពី ខេត្តកំពង់ចាមនោះ សម្តេច អគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភាជាតិ និង ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងក្រុមការងារ បានចុះស្ថាបនា និងសាងសង់នូវ ប្រព័ន្ធហេដ្ឋា រចនាសម្ព័ន្ធ ជាច្រើន បម្រើប្រយោជន៍ជូន ប្រជាពលរដ្ឋ ទាំងវីស័យអាណាចក្រ និង ពុទ្ធចក្រ។

Read more: សម្តេច ហេង សំរិន ឯកឧត្តម វង សូត និងសប្បុរសជន បន្ថែមបច្ច័យជាង ១ម៉ឺនដុល្លារ...

ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធី បញ្ចុះបឋមសិលា សាងសង់ អនុវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន លាជលើ ស្រុកមេមត់

ត្បូងឃ្មុំ៖ អនុវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន លាជលើ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវបានប្រារព្ធ ពិធីបញ្ចុះបឋមសិលា សាងសង់ហើយ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៍ខ្ពង់ខ្ពស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅរសៀលថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៤ និងមានការអញ្ជើញចូលរួម ពីសំណាក់ព្រះសង្ឃ អាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ជាច្រើននាក់ផងដែរ។

Read more: ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធី បញ្ចុះបឋមសិលា សាងសង់...

កិច្ចប្រជុំផ្សព្វផ្សាយ សារាចរណែនាំ ស្ដីពីការរៀបចំ សេចក្ដីព្រាងច្បាប់ហិរញ្ញវត្ថុ សម្រាប់ ការគ្រប់គ្រងថវិកា ឆ្នាំ២០១៥

ត្បូងឃ្មុំ៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នំា២០១៤ មានរៀបចំកិច្ចប្រជុំ ផ្សាព្វផ្សាយ ពីសារាចរណែនាំ សេចក្ដីព្រាងច្បាប់ហិរញ្ញវត្ថុ សម្រាប់គ្រប់គ្រងថវិកា ឆ្នំា២០១៥ នៅសាលាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុយ សុធាវី អភិបាលរងខេត្តត្បូងឃ្មុំ ។

Read more: កិច្ចប្រជុំផ្សព្វផ្សាយ សារាចរណែនាំ ស្ដីពីការរៀបចំ...