ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអង្គរអ៊ែរ ជ្រើសរើសក្រុមហ៊ុន Aeroprime ជាភ្នាក់ងារតំណាងលក់សេវាកម្មដឹកជញ្ជូនទូទៅ

ក្រុមហ៊ុន Aeroprime Group ដែលមានមូលដ្ឋាននៅប្រទេសឥណ្ឌា ត្រូវបានជ្រើសរើសជាភ្នាក់ងារលក់ និងសេវាកម្មដឹកទំនិញទូទៅផ្តាច់មុខ (GSSA) សម្រាប់ក្រុមហ៊ុនកម្ពុជាអង្គរអ៊ែរ (Cambodia Angkor) Air។

Read more: ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអង្គរអ៊ែរ ជ្រើសរើសក្រុមហ៊ុន Aeroprime...

រដ្ឋមន្ត្រីទេសចរណ៍ ចុះសំណេះសំណាលជាមួយ សហគមន៍អេកូទេសចរណ៍បឹងឈូកបន្ទាយស្រី ខេត្តសៀមរាប

(សៀមរាប)៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ បានជួបសំណេះសំណាល និងសាកសួរសុខទុក្ខប្រជាជនសហគមន៍អេកូទេសចរណ៍បឹងឈូកបន្ទាយស្រីប្រមាណ១០០រូប ស្ថិតក្នុងភូមិបន្ទាយស្រី ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤។

Read more: រដ្ឋមន្ត្រីទេសចរណ៍ ចុះសំណេះសំណាលជាមួយ សហគមន៍អេកូទេសចរណ៍បឹងឈូកបន្ទាយស្រី...

អ្នកជំនាញអាជ្ញាធរជាតិអប្សរា ជួសជុលខឿនជណ្ដើរ និងបង្កាន់ដៃនាគនៅជាន់ផ្ទាល់ដីរបស់ប្រាសាទអង្គរវត្

ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលខឿនជណ្ដើរ និងបង្កាន់ដៃនាគជាន់ផ្ទាល់ដី ផ្នែកខាងលិចនៃជណ្តើរខាងត្បូងរបស់ប្រាសាទអង្គរវត្ត ឱ្យមានភាពរឹងមាំ និងសោភ័ណភាពឡើងវិញ។

Read more: អ្នកជំនាញអាជ្ញាធរជាតិអប្សរា ជួសជុលខឿនជណ្ដើរ...

ក្រុមការងារទឹកកំពុងជួសជុលពង្រឹងកែលម្អសំណង់ទា្វរទឹកសំខាន់ៗក្នុងតំបន់អង្គរ

ស្របពេលដែលរដូវវស្សាចូលមកដល់ ក្រុមការងារគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា ក៏កំពុងមមាញឹកណាស់ដែរ ពិសេសគឺការជួសជុលកែលម្អ និងត្រួតពិនិត្យទ្វារទឹកសំខាន់ៗ ដើម្បីធានាថា អាចដំណើរការបានល្អពេលមានទឹកច្រើន។

Read more: ក្រុមការងារទឹកកំពុងជួសជុលពង្រឹងកែលម្អសំណង់ទា្វរទឹកសំខាន់ៗក្នុងតំបន់អង្គរ

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិភាក្សាអំពីកញ្ចប់ថវិការបស់ក្រុមប្រឹក្សាភិបាលទេសចរណ៍

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានពិភាក្សាអំពីទិដ្ឋភាពថវិការបស់ក្រុមប្រឹក្សាទេសចរណ៍កាលពីថ្ងៃចន្ទ។ លោក សេង ម៉េងហុង រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំពិភាក្សាលើកញ្ចប់ថវិកាសម្រាប់ដំណើរការរបស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។

Read more: ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ...