ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​បាន​កោតសរសើរ​កម្ពុជា​ថា ​ជា​ប្រទេស​ដ៏​ស្រស់​ស្អាត​បំផុត​

អ្នកនិពន្ធល្បីមួយរូប គឺ លោក Sean Thomas បានដាក់ឈ្មោះប្រទេសកម្ពុជាថាជា “ប្រទេសដ៏ស្រស់ស្អាតបំផុតក្នុងពិភពលោក” នៅក្នុងទស្សនាវដ្តីដ៏ល្បីល្បាញឈ្មោះ The Spectator។ ដំណឹងដ៏គួរអោយអស្ចារ្យនេះបានបង្កើនភាពល្បីល្បាញនៃវិស័យទេសចរណ៍ និងធ្វើដំណើររបស់ព្រះរាជាណាចក្រកម្ពុជា។

Read more: ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​បាន​កោតសរសើរ​កម្ពុជា​ថា...

មិនមែននៅស្រុកគេ! កោះសង្សារ ដែលបរទេសចាត់ទុកថា កោះម៉ាឌីវស្រុកខ្មែរ ខែនេះ អាចមើលប្លង់តុងថែមទៀត

កោះសង្សារ រមណីយដ្ឋានខ្មែរដ៏ល្អឯកដែលត្រូវបានជនបរទេសធ្លាប់ទៅកំសាន្តកំណត់ឈ្មោះឱ្យថាជាកោះម៉ាល់ឌីវស្រុកខ្មែរ មិនត្រឹមតែមានឆ្នេរខ្សាច់សក្បោះ និងជាប់ជាកោះស្អាតបំផុតមួយនៅអាស៊ីអាគ្នេយ៍ តាមការវាយតម្លៃដោយ travelandeisureasia នោះទេ កោះសង្សារក៏អាចមើលប្លង់តុងនៅពេលយប់បានយ៉ាងត្រជាក់ភ្នែកថែមទៀតផង។

Read more: មិនមែននៅស្រុកគេ! កោះសង្សារ ដែលបរទេសចាត់ទុកថា កោះម៉ាឌីវស្រុកខ្មែរ ខែនេះ...

មកដល់ទៀតហើយ ព្រឹត្តិការណ៍ដ៏អស្ចារ្យនៅអង្គរវត្តក្នុងខែមីនានេះ

ពេលវេលាដែលអ្នកទេសចរទាំងអស់តែងតែទន្ទឹងរង់ចាំ បានមកដល់ទៀតហើយ នោះគឺព្រះអាទិត្យនឹងរះឡើងចំកំពូលប្រាសាទកណ្ដាលនៃអង្គរវត្ត ឬសមរាត្រី ដែលនឹងកើតឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ។

Read more: មកដល់ទៀតហើយ ព្រឹត្តិការណ៍ដ៏អស្ចារ្យនៅអង្គរវត្តក្នុងខែមីនានេះ

សាលាគេផ្សេង​ធ្វើសង្ក្រាន្ត! ចុះ​សាលាមធ្យមវិចិត្រ​សិល្បៈ រៀបចំ​កម្មវិធីអ្វីដែរ ដើម្បីអបអរចូលឆ្នាំខ្មែរខាងមុខនេះ?

សាលាមធ្យមវិចិត្រសិល្បៈ នឹងរៀបចំកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅថ្ងៃទី ០១-០២ ខែមេសា ឆ្នាំ២០២៤ ក្នុងគោលបំណងដើម្បីបង្កើនការផ្សព្វផ្សាយ និងការយល់ដឹងពីសិល្បៈវប្បធម៌ជូនសាធារណជនទូទៅក៏ដូចជាដើម្បីបង្ហាញអំពីការបង្ហាត់បង្រៀនរបស់លោកគ្រូ/អ្នកគ្រូ និងការហាត់រៀនរបស់សិស្សានុសិស្ស។

Read more: សាលាគេផ្សេង​ធ្វើសង្ក្រាន្ត! ចុះ​សាលាមធ្យមវិចិត្រ​សិល្បៈ រៀបចំ​កម្មវិធីអ្វីដែរ...