មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង ប្រារព្ធពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១២

(ស្ទឹងត្រែង)៖ មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ បានប្រារព្ធពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១២ ក្រោមប្រធានបទ «ទីក្រុងស្អាត ដើម្បីទេសចរណ៍ឆ្នាំ២០២៤» ក្រោមអធិបតីលោក ញ៉ែម សារី អភិបាលរងខេត្តស្ទឹងត្រែង និងមានការចូលរួមពីលោក សាយ កុសល អភិបាលក្រុងស្ទឹងត្រែង លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ កងកម្លាំងទាំង៣ប្រភេទ មន្ទីរអង្គភាពពាក់ពន្ធជុំវិញខេត្ត យុវជន សសយក ខេត្ត យុវជនកាកបាទក្រហមខេត្ត និងសិស្សានុសិស្សជាច្រើនរូបផងដែរ។

Read more: មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង ប្រារព្ធពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១២

​កម្មករ​ជំនាញ​ ​សប្បាយចិត្ត​ដែល​បាន​ចូលរួម​ជួសជុល​ប្រាសាទ​ភ្នំ​បាខែង

កម្មករជំនាញជួសជុលប្រាសាទជាច្រើនរូប ដែលអាជ្ញាធរជាតិអប្សរាផ្តល់ឱ្យទៅចូលរួមជួសជុលប្រាសាទភ្នំបាខែង ក្រោមកិច្ចសហការជាមួយអង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund) បានបង្ហាញការសប្បាយចិត្តនៅក្នុងកន្លែងការងារថ្មី។

Read more: ​កម្មករ​ជំនាញ​ ​សប្បាយចិត្ត​ដែល​បាន​ចូលរួម​ជួសជុល​ប្រាសាទ​ភ្នំ​បាខែង

ស្ថានភាព​សន្តិសុខ​ល្អ​ប្រសើរ​បាន​ក្លាយ​ជា​ភាព​អស្ចារ្យ​សម្រាប់​ខេត្ត​ព្រះ​សី​ហ​នុ

ពលរដ្ឋមួយចំនួននៅខេត្តព្រះសីហនុបានលើកឡើងថា ស្ថានភាពសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈនៅខេត្តព្រះសីហនុមានភាពល្អប្រសើរ ហើយវាបានក្លាយជាភាពដ៏រីករាយក្នុងចំណោមប្រជាជននៅទីនោះដែលលែងមានការបារម្ភពីសុវត្ថិភាពដូចពីកាលមុន។

Read more: ស្ថានភាព​សន្តិសុខ​ល្អ​ប្រសើរ​បាន​ក្លាយ​ជា​ភាព​អស្ចារ្យ​សម្រាប់​ខេត្ត​ព្រះ​សី​ហ​ន...

ប្រាសាទភ្នំក្រោម ជម្រើស​ទស្សនា​ទិដ្ឋភាព​ថ្ងៃ​រះ និង​ថ្ងៃ​រៀប​លិច យ៉ាង​ល្អ​ប្រសើរ

ខេត្តសៀមរាប ៖ ប្រាសាទភ្នំក្រោម ជាកន្លែងដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិ និយមទៅទស្សនាជាហូរហែ ដោយសារតែនៅទីនោះមានចម្ងាយមិនឆ្ងាយប៉ុន្មានពីក្រុងសៀមរាប ពោលគឺប្រហែល១២គីឡូម៉ែត្រតែប៉ុណ្ណោះ ស្ថិតក្នុងសង្កាត់ចុងឃ្នៀស ជាប់ផ្ទៃបឹងទន្លេសាប។ លោក រ៉ា ឌី អនុប្រធានភ្នាក់ងារទេសចរណ៍ប្រចាំការនៅប្រាសាទភ្នំក្រោម បានប្រាប់ឱ្យដឹងថា «នៅលើកំពូលភ្នំក្រោម មានប្រាសាទបុរាណមួយ ដែលស្ថាបនាឡើងនៅចុងសតវត្សទី៩ និងដើមសតវត្សទី១០។

Read more: ប្រាសាទភ្នំក្រោម ជម្រើស​ទស្សនា​ទិដ្ឋភាព​ថ្ងៃ​រះ និង​ថ្ងៃ​រៀប​លិច យ៉ាង​ល្អ​ប្រសើរ