ក្រសួងទេសចរណ៍ ព្យាករថាអ្នកទេសចរប្រមាណ ១លាននាក់ នឹងមកចូលរួមបុណ្យទន្លេនៅខេត្តសៀមរាប ខណៈអាជ្ញាធរខេត្តកំពុងមមាញឹករៀបចំកម្មវិធីកម្សាន្តតាមបណ្ដោយស្ទឹងសៀមរាប ជាព្រឹត្តិការណ៍ដ៏ថ្មីស្រឡាងរបស់ខេត្តសៀមរាប។
Read more: បុណ្យទន្លេនៅខេត្តសៀមរាប ព្យាករថានឹងមានអ្នកទេសចរចូលរួមប្រមាណ ១លាននាក់
យោងតាមគ្រឹះស្ថានអង្គរបានអោយដឹងថា តំបន់អង្គទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ២៣៥.៨៥០ នាក់ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៤ កើនឡើង៥០ ភាគរយពី ១៥៦.៩៥១ នាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានរៀបចំដាក់ស្លាកសញ្ញាមួយចំនួន ដើម្បីប្រាប់ពីទីតាំងខ្លះៗ ដល់ភ្ញៀវទេសចរ ឱ្យមានការប្រុងប្រយ័ត្នមុននិងដើរឆ្លងកាត់ នៅតាមទិសដៅវង់ទស្សនា ប្រាសាទបាយ័ន។
Read more: អាជ្ញាធរជាតិអប្សរា រៀបចំដាក់ស្លាកសញ្ញាបង្ហាញទីតាំងនៅប្រាសាទបាយ័ន
អង្គការអភិរក្សអន្តរជាតិកម្ពុជា សហការជាមួយមន្ទីរបរិស្ថានខេត្តកំពង់ធំ បានជួយសង្គ្រោះកូនសត្វស្វាព្រាមមួយក្បាល អាយុ២ខែ ដែលត្រូវបានចាប់ចេញពីព្រៃ ដើម្បីរក្សាទុកជាសត្វចិញ្ចឹមក្នុងផ្ទះ ដោយជោគជ័យ ។
Read more: អង្គការអភិរក្សអន្តរជាតិកម្ពុជាបានជួយសង្គ្រោះស្វាព្រាម...
ព្រះរាជាណាចក្រកម្ពុជា ទទួលបានការផ្ញើសារអបអរទូទាំងវិស័យទេសចរណ៍ និងធ្វើដំណើរ ដោយកម្ពុជាទទួលបានពានរង្វាន់ទេសចរណ៍ពិភពលោក (World Travel Awards)ជាគោលដៅវប្បធម៌ឈានមុខគេនៅអាស៊ី សម្រាប់ឆ្នាំ២០២៣ នៅដើមសប្តាហ៍នេះ។ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានសរសេរលើបណ្តាញតេឡេក្រាមរបស់លោកកាលពីថ្ងៃពុធ ដោយបានអបអរសាទរចំពោះកិត្តិយសនេះ និងបានកត់សម្គាល់ថាសមិទ្ធផលនេះ បញ្ជាក់ថាប្រទេសកម្ពុជាជា «គោលដៅដែលត្រូវតែមកទស្សនា សម្រាប់អ្នកចូលចិត្តវប្បធម៌ទាំងអស់»។
Read more: កម្ពុជាទទួលបានជោគជ័យផ្នែកវប្បធម៌ជាមួយនឹងកិត្តិយសជាសាកល