អ្នកនាំពាក្យក្រសួងបរិស្ថាន៖ វត្តមានសត្វទោចថ្ពាល់លឿង នៅតំបន់ការពារធម្មជាតិកម្ពុជា ជាការទាក់ទាញទេសចរ និងបង្កើនចំណូលសហគមន៍មូលដ្ឋាន

(ភ្នំពេញ)៖ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ទោចថ្ពាល់លឿង ស្ថិតក្នុងប្រភេទមានដោយកម្រ ហើយត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (VU) ជាប្រភេទងាយរងគ្រោះនៅលើពិភពលោក និងត្រូវបានចាត់ថ្នាក់ក្នុងឧបសម្ព័នទី១ នៃអនុសញ្ញា CITES។ អ្នកនាំពាក្យបានឱ្យដឹងថា ទោចថ្ពាល់លឿង ជាទូទៅត្រូវបានគេប្រទេះឃើញនៅព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោង។វាមានវត្តមានតែនៅភាគខាងកើតទន្លេមេគង្គ និងប៉ែកឦសាន្តប្រទេស នៅក្នុងភូមិសាស្រ្ត ខេត្តស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី នៃប្រទេសកម្ពុជា។ តាមការសិក្សាស្រាវជ្រាវកន្លងមក ទោចថ្ពាល់លឿងមានរស់នៅតែក្នុងប្រទេសកម្ពុជា វៀតណាម និងឡាវ ប៉ុណ្ណោះនៅលើសកលលោក។

Read more: អ្នកនាំពាក្យក្រសួងបរិស្ថាន៖ វត្តមានសត្វទោចថ្ពាល់លឿង...

ផ្លូវជាតិលេខ១០ នឹងក្លាយជាដង្ហើមទេសចរណ៍ និងសេដ្ឋកិច្ចមួយទៀតរបស់ខេត្តពោធិ៍សាត់ បាត់ដំបង និងកោះកុង ពេលសាងសង់រួចរាល់

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអះអាងថា ផ្លូវជាតិលេខ១០ ដែលបច្ចុប្បន្នកំពុងសម្រេចការសាងសង់សម្រេចវឌ្ឍនភាពសាងសង់ប្រមាណ ៨៩,៥៦% មិនត្រឹមតែនាំមកនូវការដឹកជញ្ជូនទំនិញកសិកម្ម និងទំនិញគ្រប់ប្រភេទភ្ជាប់ពីខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ទៅកាន់ខេត្តកោះកុង ដែលមានកំពុងផែទឹកសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្លូវដែលបម្រើទៅដល់ផ្នែកទេសចរណ៍ ដោយសារនៅតាមបណ្ដោយនៃផ្លូវនេះ ពោរពេញទៅដោយធម្មជាតិតំបន់ព្រៃភ្នំជ្រោះជ្រលងដងអូរដ៏ស្រស់បំព្រង។

Read more: ផ្លូវជាតិលេខ១០ នឹងក្លាយជាដង្ហើមទេសចរណ៍ និងសេដ្ឋកិច្ចមួយទៀតរបស់ខេត្តពោធិ៍សាត់...

«ឆ្នេរតេជោសន្តិភាពកែប» នឹងមានផ្លូវជិះកង់ ផ្លូវថ្មើជើង សួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធកម្រិតខ្ពស់

«ឆ្នេរតេជោសន្តិភាពកែប»ត្រូវបានដាក់ឱ្យអនុវត្តបន្តក្នុងការអភិវឌ្ឍទៅជារមណីយដ្ឋានឆ្នេរខ្សាច់សាធារណៈកម្រិតខ្ពស់សម្រាប់ប្រជាពលរដ្ឋ និងទេសចរ។ សេចក្តីសម្រេចរបស់លោក សាយ សំអាល់ ប្រធាគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) បានបញ្ជាក់ថា គម្រោងអភិវឌ្ឍ«ឆ្នេរតេជោសន្តិភាពកែប»នេះ មានបណ្តោយប្រវែង ២ ៧០០ម៉ែត្រ ចាប់ពីផ្សារក្ដាមទៅដល់ព្រៃកោងកាង ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។

Read more: «ឆ្នេរតេជោសន្តិភាពកែប» នឹងមានផ្លូវជិះកង់ ផ្លូវថ្មើជើង សួនច្បារ...

ធនាគារជាតិនៃកម្ពុជា​សម្ពោធដាក់ឲ្យដំណើរការបឋម នូវកម្មវិធីទូទាត់បាគងទេសចរ «Bakong Tourist App» ដើម្បីជំរុញឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ

(សៀមរាប)៖ ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ បានដាក់សម្ពោធឲ្យដំណើរការបឋម នូវកម្មវិធីទូទាត់បាគងទេសចរ «Bakong Tourist App» ដើម្បីលើកកម្ពស់សេវាទូទាត់ឱ្យកាន់តែប្រសើរ រួមចំណែកគាំទ្រវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការជួយសម្រួល ដល់ការទូទាត់ជាឌីជីថលលើថ្លៃទំនិញ និងសេវារបស់ភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញមកកម្សាន្តនៅប្រទេសកម្ពុជា។

Read more: ធនាគារជាតិនៃកម្ពុជា​សម្ពោធដាក់ឲ្យដំណើរការបឋម នូវកម្មវិធីទូទាត់បាគងទេសចរ...

អ្នកជំនាញអាជ្ញាធរជាតិអប្សរា កំពុងរៀបចំជួសជុលរចនាសម្ពន្ធប្រព័ន្ធចង្អូរបង្ហូរទឹក ចម្លាក់ក្បាលមករ

ប្រព័ន្ធបង្ហូរទឹកបុរាណ ដែលមានចម្លាក់រូបក្បាលមករ នៅទំនប់(ទឹកមុជ)ដែលជាទំនប់ទឹកបុរាណ ស្ថិតនៅជ្រុងនិរតីចម្ងាយប្រមាណ៣គីឡូម៉ែត្រពីប្រាសាទបេងមាលា ក្នុងភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប កំពុងរងការខូចខាតយ៉ាងខ្លាំង។

Read more: អ្នកជំនាញអាជ្ញាធរជាតិអប្សរា...