តំបន់​អង្គរ ត្រូវ​បាន​ទទួលស្គាល​ថា «​ជា​តំបន់​បេតិកភណ្ឌ​មានជីវិត​»

អ្នកជំនាញខាងអភិរក្សប្រាសាទបុរាណកម្ពុជា បានអះអាងថា តំបន់រមណីយដ្ឋានអង្គរ គឺជាបេតិកភណ្ឌពិភពលោក ដែលផ្ទៃក្រឡាធំជាងគេ និងមានប្រជាជនរស់នៅច្រើនជាងគេ និងបានប្រសិទ្ធនាមថា ជាតំបន់បេតិកភណ្ឌមានជីវិត ព្រោះមានការរស់នៅប្រជាពលរដ្ឋ និងបានថែរក្សាជំនឿ ប្រពៃណី ទំនៀមទំលាប់របស់ពួកគេជាមួយនឹងប្រាសាទ ។

Read more: តំបន់​អង្គរ ត្រូវ​បាន​ទទួលស្គាល​ថា «​ជា​តំបន់​បេតិកភណ្ឌ​មានជីវិត​»

សេវាដឹកភ្ញៀវទេសចរតាមកាណូត ពីខេត្តបាត់ដំបង-សៀមរាប បើកដំណើរការឡើងវិញ

សេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរតាមកាណូត ពីខេត្តបាត់ដំបងទៅសៀមរាប ត្រូវបានដំណើរការឡើងវិញ ចាប់ពីថ្ងៃទី១ ខែសីហានេះតទៅ ក្រោយអាក់ខានមួយរយៈ ដោយសារកម្រិតទឹកបឹងទន្លេសាបទាប។ នេះបើតាមលោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង នៅថ្ងៃទី៣១ ខែកក្កដា។

Read more: សេវាដឹកភ្ញៀវទេសចរតាមកាណូត ពីខេត្តបាត់ដំបង-សៀមរាប បើកដំណើរការឡើងវិញ

ខេត្តព្រះសីហនុ ទទួលបានទេសចរជិត៣លាននាក់ ក្នុងឆមាសទី១

ភ្នំពេញ៖ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤ ខេត្តព្រះសីហនុ ទទួលបាន ភ្ញៀវទេសចរទៅកម្សាន្ត ចំនួន២,៨លាននាក់ ក្នុងនោះទេសចរជាតិ មាន ២,៦លាននាក់ និងទេសចរបរទេសជាង២០ម៉ឺននាក់។ នេះបើតាមការចេញផ្សាយ របស់រដ្ឋបាលខេត្តព្រះសីហនុ។

Read more: ខេត្តព្រះសីហនុ ទទួលបានទេសចរជិត៣លាននាក់ ក្នុងឆមាសទី១

អាជ្ញាធរជាតិអប្សរា ជួសជុលប្រាង្គបណ្តាល័យសង់ពីឥដ្ឋនៅជ្រុងឦសានប្រាសាទភ្នំក្រោម

អាជ្ញាធរជាតិអប្សរា កំពុងជួសជុលប្រាង្គបណ្ណាល័យសង់ពីឥដ្ឋនៅជ្រុងឦសានរបស់ប្រាសាទភ្នំក្រោមដើម្បីទប់ស្កាត់ការខូចខាត និងពង្រឹងភាពរឹងមាំឱ្យគង់វង្សយូរអង្វែងបន្តទៀត។

Read more: អាជ្ញាធរជាតិអប្សរា ជួសជុលប្រាង្គបណ្តាល័យសង់ពីឥដ្ឋនៅជ្រុងឦសានប្រាសាទភ្នំក្រោម

ជាតិក្រៅពីប្រាសាទ តើខេត្តសៀមរាបមានរតនសម្បត្តិអ្វីខ្លះ ដើម្បីទាក់ទាញទេសចរ?

សៀមរាប៖ «ក្រៅពីប្រាសាទ តើខេត្តសៀមរាបមានរតនសម្បត្តិអ្វីខ្លះ ដើម្បីទាក់ទាញទេសចរ?» ជាអ្វីដែល នឹងត្រូវយកមកជជែក ក្នងកម្មវធី «រតនសម្បត្តិនៃខេត្តសៀមរាប»។ ជាកម្មវិធីថ្មីមួយលើទឹកដឹអង្គរ នឹងបង្ហាញពីសម្បត្តិទេសចរណ៍វប្បធម៌ ធម្មជាតិ ម្ហូបអាហារ ប្រពៃណី ពីទឹកដីអង្គរ ទៅកាន់សាធារណជន តាមរយៈវាគ្មិនជំនាញលើជំនាញទីទៃពីគ្នា។ កម្មវិធីនេះ នឹងចាប់ផ្ដើមឡើងចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។

Read more: ជាតិក្រៅពីប្រាសាទ តើខេត្តសៀមរាបមានរតនសម្បត្តិអ្វីខ្លះ ដើម្បីទាក់ទាញទេសចរ?