បណ្តាញសង្គម

ក្នុងអំឡុងពេលចូលឆ្នាំចិន អគ្គីភ័យ ឆក់យកអាយុជីវិតមនុស្ស អស់៤០នាក់

ប៉េកាំង៖ ទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយ កាលពីរាត្រីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥ ថា ក្នុងអំឡុង ពេលពិធីចូលឆ្នាំ ប្រពៃណីចិន គិតមកដល់ត្រឹមថ្ងៃអង្គារនេះ ចំនួនអ្នកស្លាប់សរុប ដោយសារអគ្គីភ័យ មានចំនួន៤០នាក់ នៅក្នុងប្រទេសចិន ។

ក្រសួងសុវត្ថិភាព សាធារណៈចិន បានប្រកាសឲ្យដឹង កាលពីថ្ងៃអង្គារថា សរុបអ្នកស្លាប់ នៅក្នុងគ្រោះថ្នាក់ អគ្គីភ័យ ក្នុងអំឡុងពេល ចូលឆ្នាំ ប្រពៃណីចិន មានចំនួន៤០នាក់ ។ ក្រសួងបាន បញ្ជាក់ថា ចាប់ពីថ្ងៃពុធ សប្តាហ៍មុន មកដល់ត្រឹម ថ្ងៃអង្គារនេះ មានករណីអគ្គីភ័យ កើតឡើង ចំនួន១៥,៧៤២ ករណីនៅ ទូទាំងប្រទេស ក្នុងនោះស្លាប់មនុស្ស អស់ចំនួន៤០នាក់ ។

មន្ត្រីមួយរូប ដែលសុំមិនបញ្ចេញអត្តសញ្ញាណ មកពីនាយកដ្ឋាន អគ្គីភ័យ ចំណុះឲ្យ ក្រសួងខាងលើ បាននិយាយថា ប៉ូលិសនៅទូទាំង ប្រទេសត្រូវបាន ពង្រឹងការត្រួតពិនិត្យ ទៅលើហានិភ័យ នៃអគ្គីភ័យនានា នៅក្នុងផ្សារទំនើបៗ ទីតាំងនៃការ តាំងនៅ របស់សាសនា មួយចំនួន តាមបណ្តាភោជនីយដ្ឋាននានា និង តំបន់ដែលអាច ប្រឈមនឹងការកើតឡើង នូវគ្រោះអគ្គីភ័យ ។

ក្រសួង ដដែលនេះ បានឲ្យដឹងថា មានទីតាំង ប្រមាណជាង ១៩៧ពាន់កន្លែង ដែលត្រូវបាន ត្រួតពិនិត្យទៅលើ ករណីអគ្គីភ័យ និង២០៩ពាន់ កន្លែងទៀត នៅគៀនកោះ នោះហើយ ជួបគ្រោះថ្នាក់ ដោយសារអគ្គីភ័យ ក៏ត្រូវបាន រកឃើញដែរ ។ ក្រសួងបាន បន្ថែមថា គិតចាប់ពី ថ្ងៃឈប់សម្រាក ចាប់ពីថ្ងៃពុធ សប្តាហ៍មុន គេឃើញអ្នកជួយ ពន្លត់អគ្គីភ័យ បានជួយ សង្រ្គោះ ពលរដ្ឋបាន ជាង២ពាន់នាក់ និងបានជម្លៀសអ្នក ដែលតំបន់ គ្រោះអគ្គីភ័យ បានចំនួន១៤ ពាន់នាក់ផងដែរ ៕

ដកស្រង់ពីៈ ដើមអំពិល