រ៉ង់ហ្គូន ៖ យ៉ាងហោចណាស់ មនុស្ស ២១នាក់ បានស្លាប់ និង ៤៧នាក់ទៀត កំពុងបាត់ខ្លួន បន្ទាប់ពីនាវា មួយគ្រឿង ដែលមានកន្លែង ជិះពីរជាន់ បានលិចនៅតាម ដងទន្លេនៃក្រុង ក្យកព្យូ ស្ថិតនៅរដ្ឋ រ៉ាឃីន នៃសហភាព មីយ៉ាន់ម៉ា តាំងពីយប់ ថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ ២០១៥ មកម្ល៉េះ ។
ទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ នៅថ្ងៃសៅរ៍នេះថា មនុស្សជិះនៅលើ ទូកទាំងអស់ មានជាង ២០០នាក់ ហើយក្នុងនោះ ១៦៧នាក់ ត្រូវបានសង្គ្រោះ ឲ្យរួចជីវិត ។ នាវាឈ្មោះ អ៊ុង ដាគុណ បានដឹកមនុស្ស ២១៤ ចេញពីក្រុង ក្យកព្យូ ទៅកាន់កំពង់ផែ ស៊ីតថ្វាយ នៃរដ្ឋរ៉ាឃីន ហើយក៏ជួបគ្រោះថ្នាក់ ពេលកំពុងធ្វើដំណើរ តែម្តង ។
ក្រុមសង្គ្រោះ នៅតែបន្ត ស្វែងរកមនុស្ស ដែលកំពុងបាត់ខ្លួន នៅឡើយ ដោយឡែក មូលហេតុចម្បង ដែលនាំឲ្យមាន គ្រោះថ្នាក់នេះ នៅមិនទាន់មាន ការបញ្ជាក់ទេ ៕
ដកស្រង់ពី ៖ ដើមអម្ពិល