បណ្តាញសង្គម

លោកលោកស្រី អ្នកនាងកញ្ញាដែលជាគ្រូបង្រៀនជាប់កិច្ចសន្យាចំណេះទូទៅនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ អាចបើកប្រាក់កម្រៃប្រចាំខែមេសា និង ឧសភា បានហើយ។

លោកលោកស្រី អ្នកនាងកញ្ញាដែលជាគ្រូបង្រៀនជាប់កិច្ចសន្យាចំណេះទូទៅនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ អាចបើកប្រាក់កម្រៃប្រចាំខែមេសា និង ឧសភា បានហើយ។

 


ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងនិងផ្តល់ឋានៈជូនអភិបាលរាជធានី-ខេត្ត៤រូប ជាទីប្រឹក្សារាជរដ្ឋាភិបាលមានឋានៈស្មើរដ្ឋមន្ត្រី

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងនិងផ្តល់ឋានៈជូនអភិបាលរាជធានី-ខេត្ត៤រូប ជាទីប្រឹក្សារាជរដ្ឋាភិបាលមានឋានៈស្មើរដ្ឋមន្ត្រី ដោយក្នុងនោះព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជាបានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជូនអភិបាលរាជធានី-ខេត្ត៤រូប ជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជាដែលមានឋានៈស្មើ រដ្ឋមន្ត្រីនោះរួមមាន៖

អាន​បន្ត៖ ព្រះមហាក្សត្រ...

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃមន្ទីរព័ត៍មានខេត្តត្បូងឃ្មុំសូមចូលរួមអបអរសាទរដល់ ឯកឧត្តម ឃឹម វុទ្ធី ដែលត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ តែងតាំងជា អគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាថ្មី ​

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃមន្ទីរព័ត៍មានខេត្តត្បូងឃ្មុំសូមចូលរួមអបអរសាទរដល់ ឯកឧត្តម ឃឹម វុទ្ធី ដែលត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ តែងតាំងជា អគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាថ្មី ។
ដោយនៅក្នុងព្រះរាជក្រឹត្យបានត្រាស់បង្គាប់៖ «មាត្រា១តែងតាំងមុខតំណែងឯកឧត្តម ឃឹម វុទ្ធី ជាអគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា»

 

អាន​បន្ត៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់...

សារជួនពររបស់លោកស​ ស៊ីណា និងភរិសារជួនពររបស់លោកស​ ស៊ីណា និងភរិយា ព្រមទាំងមន្រ្តីរាជការក្រោមឱវាទទាំងអស់ សូមចូលរួមអបអរសាទរចំពោះ ឯកឧត្តម លី ឡេង ក្នុងឱកាសឯកឧត្តមត្រូវបានសម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ទំនុកចិត្ត និងត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រ

សារជួនពរ របស់លោក ស ស៊ីណា និងភរិយា   ព្រមទាំងមន្រ្តីរាជការ ក្រោមឱវាទទាំងអស់       សូមចូលរួមអបអរសាទរ ចំពោះ     ឯកឧត្តម លី ឡេង ក្នុងឱកាសឯកឧត្តមត្រូវបានសម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ទំនុកចិត្ត និងត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំង ជាអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ សារជួនពររបស់លោកស​ ស៊ីណា និងភរិសារជួនពររបស់លោកស​ ស៊ីណា និងភរិយា...

ព័ត៌មាន ទឹកភ្លៀង , ទឹកទន្លេមេគង្គ និង សីតុណ្ណភាព រយៈពេល24ម៉ោង ថ្ងៃទី 06 ខែកក្កដា ឆ្នាំ២០១៧

ខេត្តត្បូងឃ្មុំ ៖ សូមគោរពរាយការណ៏ ជូនព័ត៌មាន ទឹកភ្លៀង , ទឹកទន្លេមេគង្គ និង សីតុណ្ណភាព ÷ 1-បរិមាណទឹកភ្លៀងរយៈពេល24ម៉ោង គិតពីម៉ោង7ព្រឹកថ្ងៃទី 05 ដល់ ម៉ោង7ព្រឹកថ្ងៃទី 06.កក្កដា .2017 ភ្លៀងបានធ្លាក់លើ គ្រប់ ក្រុង ស្រុក ពី 9 - 26 mm ។

អាន​បន្ត៖ ព័ត៌មាន ទឹកភ្លៀង , ទឹកទន្លេមេគង្គ និង សីតុណ្ណភាព រយៈពេល24ម៉ោង ថ្ងៃទី 06...

ក្រសួងធនធានទឹក បង្ហាញស្ថានភាពកំពស់ទឹកជំនន់ នៅតាមស្ថានីយជលសាស្ត្រទាំង៧ ប្រចាំថ្ងៃទី៣០ ខែមិថុនានេះ!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧នេះ បានចេញព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៧ រួមមានស្ថានីយ៖

១-ទន្លេមេគង្គ-ស្ទឹងត្រែង
២-ទន្លេមេគង្គ-ក្រចេះ
៣-ទន្លេមេគង្គ-កំពង់ចាម
៤-ទន្លេបាសាក់-ចតុមុខ
៥-ទន្លេមេគង្គ-អ្នកលឿង
៦-ទន្លេបាសាក់-កោះខែល
៧-ទន្លេសាប-ព្រែកក្តាម

សូមអានព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក ពីស្ថានភាពកំពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រ ដូចខាងក្រោម៖

 

 

អភិបាលខណ្ឌឫស្សីកែវ ជំរុញឲ្យអ្នកប្រកប អាជីវកម្មទេសចរណ៍ រួសរាន់ទៅដាក់ពាក្យសុំ អាជ្ញាបណ្ណទេសចរណ៍ថ្មី

ភ្នំពេញ៖ អភិបាលខណ្ឌឫស្សីកែវ បានអំពាវនាវឲ្យអ្នក ប្រកបអាជីវកម្ម ទេសចរណ៍ទាំងអស់ ស្ថិតនៅក្នុងខណ្ឌឫស្សីកែវ ត្រូវប្រញាប់រួសរាន់ ទៅដាក់ពាក្យស្នើសុំ អាជ្ញាបណ្ណទេសចរណ៍ថ្មី សម្រាប់ប្រកប អាជីវកម្មរបស់ខ្លួន នៅរដ្ឋបាលខណ្ឌឫស្សីកែវ រៀងរាល់ម៉ោងធ្វើការ ក្នុងអំឡុងពេល៣០ថ្ងៃ បន្ទាប់ពីទទួលបានសេចក្ដីជូនដំណឹងចុះថ្ងៃទី៣០មីនា២០១៧នេះ។

លោកជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានលើកឡើងក្នុងកិច្ចប្រជុំស្ដីពី ការប្រកបអាជីវកម្មទេសចរណ៍ ដែលពុំមានច្បាប់អនុញ្ញាត “គ្មានអាជ្ញាបណ្ណ” នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ នៅសាលាខណ្ឌឫស្សីកែវថា អាជីវកម្មទេសចរណ៍ទាំងនោះ មានសណ្ឋាគារ ផ្ទះសំណាក់ ផ្ទះមានបន្ទប់ជួលស្នាក់នៅ ភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់អាហារ-កាហ្វេ ហាងលក់សាច់អាំង ម៉ាស្សា-ស្បា ខារ៉ាអូខេ បៀរហ្គាឌិន រង្គសាល-ឌីស្កូតែក ស្នូកឃ័រ រថយន្ដដឹកទេសចរណ៍ ម៉ូតូឌុបទេសចរណ៍ ម៉ូតូជួលទេសចរណ៍ និងរ៉ឺម៉កម៉ូតូដឹកទេសចរណ៍ ជាដើម។

លោកអភិបាលខណ្ឌឬស្សីកែវបានបន្តថា តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខណ្ឌឫស្សីកែវ ប្រសិនក្នុងករណីអាជីវកម្មទេសចរណ៍ មិនអនុវត្តតាមសេចក្ដីជូនដំណឹងនេះ រដ្ឋបាលខណ្ឌឫស្សីកែវ ចាត់ទុកថាអាជីវកម្មរបស់លោក-លោកស្រី គឺកំពុងប្រកបអាជីវកម្មគ្មានអាជ្ញាបណ្ណទេសចរណ៍។

  យោងតាមមាត្រា៦៥ នៃច្បាប់ស្ដីពីទេសចរណ៍ ចែងថា បុគ្គលណាដែលប្រកបអាជីវកម្មទេសចរណ៍ ដោយគ្មានអាជ្ញាបណ្ណទេសចរណ៍ ត្រូវទទួលពិន័យអន្តរការណ៍ ជាទឹកប្រាក់ដែលអប្បបរមាស្មើនឹង ២,០០០,០០០រៀល និងអតិបរមាមិនលើសពី ២០,០០០,០០០។

រដ្ឋបាលខណ្ឌឫស្សីកែវ បានអំពាវដល់ម្ចាស់អាជីវកម្មទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តតាមសេចក្ដីជូនដំណឹងនេះ ដើម្បីជៀសវាងការផាកពិន័យ និងផ្អាកអាជីវកម្មរបស់ខ្លួន។

លោក-លោកស្រី អាចទំនាក់ទំនងទៅកាន់ លោក លឹម សាវឌី ប្រធានការិយាល័យទេសចរណ៍ខណ្ឌឫស្សីកែវ តាមរយៈទូរស័ព្ទលេខ ០៩៥ ៨១១ ៨៨៨ ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ៕ 


ដកស្រង់ពី៖ដើមអម្ពិល

ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ នឹងអញ្ជើញបើកសម្ពោធដាក់ឲ្យប្រើប្រាស់មជ្ឈមណ្ឌលហ្វឹកហ្វឺន អាកាសចរស៉ីវិល នៅថ្ងៃស្អែក

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ មជ្ឈមណ្ឌលហ្វឹកហ្វឺន អាកាសចរស៉ីវិល របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល ដែលជាជំនួយឥតសំណង របស់សាធារណរដ្ឋកូរ៉េ ដែលប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ស្អែកនេះ នាជិតចំណតរថយន្ត VIP ព្រលានយន្តហោះអន្តរជាតិភ្នំពេញ៕

អាន​បន្ត៖ ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់...

ឯកឧត្ដម ប្រាជ្ញ ចន្ទ ជូនពរ និងអបអរសាទរចំពោះ សម្ដេចវិបុលបញ្ញា សុខ អាន

លិខិតជូនពរ និងអបអរសាទរចំពោះ សម្ដេចវិបុលបញ្ញា សុខ អាន ពីឯកឧត្ដម ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ព្រមទាំងបុត្រ ព្រមទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ ឯកឧត្ដម ប្រាជ្ញ ចន្ទ ជូនពរ និងអបអរសាទរចំពោះ សម្ដេចវិបុលបញ្ញា សុខ អាន

ការ​យល់​ដឹង​ អំពី​ការ​បោះ​ឆ្នោត ​​​ជ្រើសរើស ​ក្រុមប្រឹក្សា​ឃុំ -សង្កាត់

 

ការយល់ដឹង អំពីការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ -សង្កាត់

ក្រសួងប្រៃសណីយ៍ និងក្រសួងសេដ្ឋកិច្ច ប្រកាសឲ្យប្រតិបត្តិករទូរគមនាគមន៍ ដែលមិនទាន់​ធ្វើស្វ័យ​ប្រកាស​បង់ចំណែក​នៃផលចំណូល​និង​ទូទាត់បំណុល ត្រូវរួសរាន់​ទៅធ្វើឲ្យ​បានមុន​ថ្ងៃ២៨ ខែ​កុម្ភៈ​

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដី ប្រកាសរួមមួយ ជំរុញឲ្យប្រតិបត្តិករ ទូរគមនាគមន៍ ដែលមិនទាន់ធ្វើ ស្វ័យប្រកាសបង់ចំណែកនៃផលចំណូល និងមិនទាន់ទូទាត់ បំណុលជូនក្រសួង ត្រូវរួសរាន់ធ្វើស្វ័យប្រកាស និងទូទាំងឲ្យបានមុនថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ជាកំហិត។

អាន​បន្ត៖ ក្រសួងប្រៃសណីយ៍ និងក្រសួងសេដ្ឋកិច្ច ប្រកាសឲ្យប្រតិបត្តិករទូរគមនាគមន៍...

គ.ជ.ប. ប្រកាសជាផ្លូវការអំពីបញ្ជីអ្នកបោះឆ្នោតថ្មី សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់៖ អ្នកមានសិទ្ធិបោះឆ្នោត មានចំនួន៧.៨៦៥,០៣៣នាក់

(ភ្នំពេញ)៖ ទីបំផុត ! គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសមួយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដោយបង្ហាញអំពីលទ្ធផលផ្លូវការ នៃបញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មី សម្រាប់ការបោះឆ្នោតឃុំសង្កាត់ នៅខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ។

អាន​បន្ត៖ គ.ជ.ប. ប្រកាសជាផ្លូវការអំពីបញ្ជីអ្នកបោះឆ្នោតថ្មី...

ក្រសួងធនធានទឹក៖ ថ្ងៃនេះ រាជធានី-ខេត្តចំនួន១៣ អាកាសធាតុអាចនឹងចុះត្រជាក់ចាប់ពី១៧-១៩អង្សាសេ

(ភ្នំពេញ)៖ ក្រសួង ធនធានទឹក និងឧតុនិយម បានចេញសេចក្តី ជូនដំណឹងមួយ ដោយបញ្ជាក់ ពីបញ្ហាអាកាសធាតុ នៅកម្ពុជាថា រាជធានី-ខេត្តចំនួន១៣។

អាន​បន្ត៖ ក្រសួងធនធានទឹក៖ ថ្ងៃនេះ រាជធានី-ខេត្តចំនួន១៣...

ក្រសួងធនធានទឹក៖ រាជធានី-ខេត្តចំនួន៧ អាចនឹងមានភ្លៀងកក់ខែ ចាប់ពីថ្ងៃ២-៤ ខែកុម្ភៈ ឆ្នាំ២០១៧

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីប្រកាស អំពីការព្យាករណ៍អាកាសធាតុ ប្រចាំសប្ដាហ៍ សម្រាប់ថ្ងៃទី០១-០៧ ខែកុម្ភៈ

អាន​បន្ត៖ ក្រសួងធនធានទឹក៖ រាជធានី-ខេត្តចំនួន៧ អាចនឹងមានភ្លៀងកក់ខែ ចាប់ពីថ្ងៃ២-៤...

ជំពូក​រង

  • ការផ្លាស់ប្តូរទីតាំងប្រកបអាជីវកម្មរបស់ក្រុមហ៊ុនត្រដែតអុិនវេសម៉ិនឯ.ក

    ក្រុមហ៊ុន ត្រដែត អុិនវេសម៉ិន ឯ.ក មានកិត្តិយសសូមជម្រាបជូនសាធារណៈជន អតិថិជន និបុគ្គលពាក់ព័ន្ធទាំងអស់មេត្តាជ្រាបថា៖ ក្រុមហ៊ុន ត្រដែត អុិនវេសម៉ិន ឯ.ក ទទួលបានជាអាជ្ញាបណ្ណដែលមានអត្តលេខ PT-22-0015 ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ ពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ។

    ដោយក្រុមហ៊ុនបានធ្វើការផ្លាស់ប្ដូរទីតាំងអាជីវកម្មរបស់ក្រុមហ៊ុនដូចខាងក្រោម៖

    - អាសយដ្ឋានចាស់ ៖  ផ្ទះលេខ៨៣ ផ្លូវលេខ១២៦ ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

    - អាសយដ្ឋានថ្មី      ៖  ភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម  ខេត្តកំពង់ចាម ។                 

    អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណៈជន អតិថិជន និងបុគ្គលដែលបានពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនយើងខ្ញុំមេត្តាជ្រាបជាព័ត៌មាន ។

    ក្នុងករណីមានបញ្ហាពាក់ព័ន្ធនឹងងក្រុមហ៊ុនយើងខ្ញុំ សូមសាធារណៈជនទាក់ទងមកកាន់ក្រុមហ៊ុន ត្រដែត អុិនវេសម៉ិន ឯ.ក តាមរយៈលេខទូរស័ព្ទលេខ ០៩៧ ៤៩៤៩ ៩០៤ ឬតាមអ៉ីម៉ែល អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។   ក្នុងរយៈពេល ០១ ខែ ដោយគិតចាប់ពីថ្ងៃចេញសេចក្ដីជូនដំណឹងនេះតទៅ ៕