ពិធី​ប្រណាំង​រទេះសាឡីគោលឿន នឹងធ្វើឡើង​នៅខេត្តកំពង់ស្ពឺ ដើម្បីអបអរចូលឆ្នាំខ្មែរ!

ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ រដ្ឋបាលស្រុកសំរោងទង និងសមាគមរទេះសាឡីគោលឿនខេត្តកំពង់ស្ពឺ ប្រារព្ធពិធីប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៤ ធ្វើឡើងនៅថ្ងៃទី៧ ខែមេសា វេលាម៉ោង ៨ព្រឹក ស្ថិតក្នុងភូមិព្រៃរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង។

អាន​បន្ត៖ ពិធី​ប្រណាំង​រទេះសាឡីគោលឿន នឹងធ្វើឡើង​នៅខេត្តកំពង់ស្ពឺ ដើម្បីអបអរចូលឆ្នាំខ្មែរ!

ភោជនីយដ្ឋានផ្ទះបាយភូមិខ្មែរ បង្កើតឡើងដោយស្រ្តីខ្មែរ ដើម្បីចូលរួមលើកម្ពស់មុខម្ហូបខ្មែរ និងផ្សព្វផ្សាយម្ហូបខ្មែរនៅលើឆាកអន្តរជាតិ

(ភ្នំពេញ)៖ ភោជនីយដ្ឋាន ផ្ទះបាយភូមិខ្មែរ បានបើកសម្ពោធជាផ្លូវការហើយ ដើម្បីចូលចំណែកលើកកម្ពស់ម្ហូបខ្មែរ ជាពិសេសម្ហូបប្រចាំតំបន់នៅតាមបណ្តាខេត្តនីមួយៗ ដើម្បីបម្រើដល់ភ្ញៀវជាតិ និងអន្តរជាតិ។

អាន​បន្ត៖ ភោជនីយដ្ឋានផ្ទះបាយភូមិខ្មែរ បង្កើតឡើងដោយស្រ្តីខ្មែរ...

អភិបាលខេត្តកំពត លើកទឹកចិត្តដល់ស្ថាប័នរដ្ឋ និងវិស័យឯកជន រៀបចំតុបតែងលម្អទីតាំងរបស់ខ្លួន ដើម្បីត្រៀមទទួលទេសចរ ក្នុងឱកាសចូលឆ្នាំថ្មី

(កំពត)៖ លោកអភិបាលខេត្តកំពត ម៉ៅ ធនិន ក្នុងនាមរដ្ឋបាលខេត្ត បានធ្វើការលើកទឹកចិត្តដល់មន្ទីរ-អង្គភាព ព្រមទាំងវិស័យឯកជនជុំវិញខេត្ត ធ្វើយ៉ាងណារៀបចំអនាម័យបរិស្ថាន ពិសេសតុបតែងលម្អភ្លើងពណ៌ ដើម្បីត្រៀមទទួលភ្ញៀវទេសចរុំ នាឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរខាងមុខនេះ។

អាន​បន្ត៖ អភិបាលខេត្តកំពត លើកទឹកចិត្តដល់ស្ថាប័នរដ្ឋ និងវិស័យឯកជន...

អ្នកស្រុក​អង្គរ​បន្ត​បំពេញ​តួនាទី​ជា​អ្នកថែរក្សា​ ​និង​ការពារ​អង្គរ​

មកដល់សព្វថ្ងៃ អ្នកស្រុកអង្គរ នៅតែបំពេញតួនាទីជាអ្នកថែរក្សា និងការពារអង្គរ តាមរយៈការចូលរួមជួសជុលប្រាសាទបុរាណនានា និងបានក្លាយជាកម្មករជំនាញ តាមផ្នែកផ្សេងៗដូចជា ដាប់ឆ្លាក់ថ្ម រៀបផ្គុំថ្ម និងស្វែងរកថ្មជាដើម។

អាន​បន្ត៖ អ្នកស្រុក​អង្គរ​បន្ត​បំពេញ​តួនាទី​ជា​អ្នកថែរក្សា​ ​និង​ការពារ​អង្គរ​

ក្រសួង​បរិស្ថាន​ ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​រក្សា​អនាម័យ​ ​កាត់បន្ថយ​ការប្រើប្រាស់​ផ្លា​ស្ទិ​ក​ ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ក្រសួងបរិស្ថានបានអំពាវនាវដល់សាធារណជន ព្រះសង្ឃ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ កម្មករ កម្មការិនី ក្រុមហ៊ុន រោងចក្រ សហគ្រាស អង្គការក្រៅរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ ឱ្យបន្តសហការជាមួយក្រសួងបរិស្ថាន ដើម្បីការពារបរិស្ថាន ដោយកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។

អាន​បន្ត៖ ក្រសួង​បរិស្ថាន​ ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​រក្សា​អនាម័យ​...