បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធ អតីតអភិបាល ខេត្តព្រះសីហនុ

ព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមដំណើរដោយ មន្រ្តីជាន់ខ្ពស់ ជាច្រើននាក់ផ្សេងទៀត នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៤នេះ បានអញ្ជើញដល់ គេហដ្ឋានសព លោក ជុំ ហ៊ល អតីតអភិបាលខេត្ត ព្រះសីហនុ ក្នុងសម័យរដ្ឋកម្ពុជា នាទសវត្សរ៍ ឆ្នាំ៨០-៩០ ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដើម្បីចូលរួម គោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខ ជាមួយក្រុម គ្រួសារសព។

លោក ជុំ ហ៊ល បានទទួលមរណភាព កាលពីវេលាម៉ោង ៤ និង៤០នាទី ព្រឹកថ្ងៃអាទិត្យ ទី៥ ខែតុលា ក្នុងវ័យ៨៤ឆ្នាំ ដោយរោគាពាធ។ លោក ជុំ ហ៊ល បានបន្សល់នូវស្នាដៃជាច្រើន សម្រាប់ប្រជាពលរដ្ឋ ក្នុងខេត្តព្រះសីហនុ ហើយរូបលោក ក៏ទទួលបាន ការគោរពស្រឡាញ់ ពីប្រជាពលរដ្ឋ ខ្លាំងណាស់ផងដែរ៕

ដកស្រង់ពី៖ ដើមអម្ពិល