ត្បូងឃ្មុំ៖ ប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិ ស្រែ ស្ពៃ ភូមិទំនាប ភូមិលេខ០១ និងភូមិសុក្រំ ស្ថិតនៅក្នុងឃុំ គងជ័យ ស្រុក អូរាំងឪ ខេត្ត ត្បូងឃ្មុំ បានអញ្ជើញទៅពិនិត្យឈ្មោះ ក្នុងបញ្ជីដីធ្លី ជាសាធារណៈ នៅក្នុង វត្តសុវណ្ណបុតារាម ស្រែស្ពៃ នាព្រឹក ថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៤ បន្ទាប់ពី ក្រុមការងារ បានធ្វើការ វាស់វែង នីង ប្រមូលទិន្នន័យ អស់មួយរយៈពេលកន្លងមក។
លោក យិន គឹមលី ប្រធានគ្រប់គ្រង ការងារតំបន់ វីនិច្ឆ័យបាន គូសបញ្ជាក់ថា នៅថ្ងៃនេះក្រុមការងារ បានធ្វើការបិទផ្សាយ ជាសាធារណៈ នូវបញ្ជីឈ្មោះ ប្រជាពលរដ្ឋ ដែលជាម្ចាស់ក្បាល ដីចំនួន០៤ភូមិ ក្នុងឃុំ គងជ័យ ស្រុក អូរាំងឪ ខេត្តត្បូងឃ្មុំដែមានក្បាលដី សរុបចំនួន ២៩៣០ក្បាលដី គឺភូមិ លេខ០១ មានចំនួន ៤៤០ក្បាលដី និងមិនបានផ្ដល់ពត៌មាន ចំនួន១៥ក្បាលដី ភូមិស្រែស្ពៃ មានចំនួន១២២៥ក្បាលដី ដីមិនបាន ផ្ដល់ពត៌មាន ចំនួន១៦ក្បាលដី ភូមិសុក្រំជ្រុំ៧៧១ក្បាលដី ដីមិនបាន ផ្ដល់ពត៌មាន ចំនួន១៦ ក្បាលដី និងភូមិទំនាបមានចំនួន៤៩៥ក្បាលដី និងដីមិនបានផ្ដល់ពត៌មាន ចំនួន១០ក្បាលដីផងដែរ។
ឯកឧត្ដម លី ឡេង អភិបារងខេត្តត្បូងឃ្មុំ បានរំលឹក ដល់ប្រជាពលរដ្ឋ ទាំងអស់ដែលជាម្ចាស់ ក្បាលដី ត្រូវតែអញ្ជើញ មកពិនិត្យឈ្មោះ ដោយផ្ទាល់ខ្លួន ទាំងប្ដីប្រពន្ធឬ នៅលីវដើម្បី ពិនិត្យឈ្មោះ ក្នុងបញ្ជីដែលបិទផ្សាយនៅទីនេះ ក្នុងនោះត្រូវ មើលពីកំហុសឆ្គង នៃការសរសេរឈ្មុោះខុស ប្រភេទទ្រព្យ ទំហំក្បាលដី និងទីតាំងក្បាល ដីក្នុងប្លង់សុរិយោដី ដែលបានបិទផ្សាយនៅទីនេះ។
ការពិនិត្យឈ្មោះ ក្នុងបញ្ជីនេះគឺមិនដូចការ ពិនិត្យឈ្មោះបញ្ជីផ្សេងៗ ទៀតទេ បើខុសគឺខុសមួយជីវិត។ដូច្នេះសូមម្ចាស់ក្បាលដី ទាំងអស់ត្រូវតែ អញ្ចើញមកដោយផ្ទាល់ និងមិនអនុញ្ញាតិ ឲ្យអ្នកដទៃមកមើល ជំនូសឡើយ និងត្រូវយកឯកសារផ្ជាប់មកជា មួយផង ដើម្បីផ្ទៀងផ្ទាត់ ឈ្មោះក្នុងបញ្ជី និងធ្វើការកែតម្រូវ ដែលមានរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី១៨ខែកក្កដា រហូតដល់ថ្ងៃ ទី១៦ ខែ សីហា ឆ្នាំ ២០១៤ ហើយនៅទីនេះក៏មាន មន្រ្តីប្រចាំការសម្រាប់ បងប្អូនទំនាក់ទំនងផងដែរ។
ឯកឧត្ដម បានបន្តទៀតថា ក្រោយពីបាន ត្រួតពិនិត្យរយៈពេល ៣០ថ្ងៃឃើងថា មានភាពប្រកក្រតី ហើយ ឯកសារនេះ នឹងត្រូវបាន ធ្វើការចុះបញ្ជីតាម លំដាប់លំដោយ រួចចេញវិញ្ញាបនបត្រ សំគាល់ម្ចាស់ អចលនវត្ថុប័ណកម្មសិទ្ធ និង ប្រគល់ជូនម្ចាស់ដីដែលបាន បំពេញលក្ខ័ណ្ឌគ្រប់គ្រាន់ តាមលក្ខណៈច្បាប់ ៕