បណ្តាញសង្គម

សាខាកាំកុងត្រូល ខេត្តត្បូងឃ្មុំ បានសហការជាមួយ មន្ទីរពាណិជ្ជកម្ម ចុះធ្វើការអង្កេតជីកសិកម្ម ក្លែងបន្លំលាយកន្ទុយបារី ដែលលួចនាំចូលពីប្រទេសក្រៅ នៅតាមឃ្លាំង ដេប៉ូលក់ដុំ និងរាយមួយចំនួន

ត្បូងឃ្មុំ ៖ អគ្គនាយកដ្ឋានកម្ពុជា ត្រួតពិនិត្យទំនិញ នីហ័រណ-អាហ័រណ និងបង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល) សាខាកាំកុងត្រូល ប្រចាំខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៥ មន្ត្រីសាខាកាំកុងត្រូល ប្រចាំខេត្តត្បូងឃ្មុំ ដែលដឹកនាំដោយ លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូល និងបានសហការជាមួយ មន្ទីរពាណិជ្ជកម្ម បានចុះធ្វើការ អង្កេតជីកសិកម្ម ក្លែងបន្លំលាយ កន្ទុយបារី ដែលលួចនាំចូលពី ប្រទេសក្រៅ នៅតាមឃ្លាំង ដេប៉ូលក់ដុំ និងរាយមួយចំនួន ស្ថិតនៅក្នុង ក្រុងសួង និង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

លោក មាស មោរ៉ា បានបញ្ជាក់ថា ៖ គោលបំណងនៃការ ចុះត្រួតពិនិត្យនេះ ដោយផ្អែកទៅតាម ការណែនាំ ពីអគ្គនាយកដ្ឋាន កាំកុងត្រូល ដើម្បីចុះធ្វើការ ស្រាវជ្រាវរក ជីកសិកម្មក្លែងបន្លំ លាយកន្ទុយបារី និងសាកសួរព័ត៌មាន ពីម្ចាស់ឃ្លាំង និងដេប៉ូ ហើយធ្វើការ ត្រួតពិនិត្យដោយផ្ទាល់ នូវជីកសិកម្ម ដ៍ទៃទៀត ។

ជាលទ្ធផល តាមរយៈនៃការ ត្រួតពិនិត្យរបស់ មន្ត្រីកាំកុងត្រូល ពុំបានប្រទះឃើញ និងទទួលព័ត៌មាន អំពីជីកសិកម្ម ក្លែងបន្លំលាយ កន្ទុយបារីឡើយ គឺពិនិត្យឃើញតែ ជីគីមីដែលបកប្រែ ជាភាសាខ្មែរ លើសំបកបាវ មាន៖ ជីគីមី រូបសញ្ញាក្បាលក្របី រូបសញ្ញាក្បាលគោ រូបសញ្ញាផែនដី រូបសញ្ញាម្កុដ រូបសញ្ញាកូនស្ដេចនាគ ជីធម្មជាតិ EX-M និងជីធម្មជាតិ អង្គរ លើកលែងតែ ជីធម្មជាតិ Vidagro ដែមានបរិមាណ តិចតួច គ្មានការបកប្រែ ជាភាសាខ្មែរ ព្រមទាំងបាន ធ្វើកំណត់ហេតុដកហូត នូវគ្រាប់ពូជ ស្ពៃខៀវ ចំនួន៖ ៩០ កំប៉ុង ( ក្នុង១កំប៉ុង ស្មើនឹង ១០០ក្រាម ) សរុបចំនួន ៩០០០ ក្រាម ដែលហួសកាលបរិច្ឆេទ ប្រើប្រាស់ ។

មន្រ្តីសាខាកាំកុងត្រូល ក៍បានធ្វើការណែនាំ ដល់អាជីវករ អោយទិញចូល និងដាក់តាំងលក់ នូវជីកសិកម្ម និងសំ ភារៈកសិកម្ម ដ៍ទៃទៀត ដែលមានបកប្រែ ជាភាសាខ្មែរ នៅលើសំបក វេចខ្ចប់ និងធ្វើកិច្ចសន្យា ដល់អាជីវករ ខ្លះទៀត អោយបញ្ឃប់ ការទិញចូល និងដាក់តាំងលក់ នូវជីកសិកម្ម និងសំភារៈកសិកម្ម ដែលគ្មានការបកប្រែ ជាភាសាខ្មែរ និងគ្មានកាលបរច្ឆេទ ប្រើប្រាស់ នៅលើសំបកវេចខ្ចប់ ជាបន្តទៀត ៕