បណ្តាញសង្គម

​បើ​ក​ស​វនា​កា​រ​​ កាត់​​ទោ​ស​​ថៅ​កែ​​​​ក្រុ​ម​ហ៊ុន​ ហៃ​លី​​ត្រេ​ន​ឌីង​ ​​និ​​ងជន​​ជាតិ​ចិ​ន​​ ​ពី​​ប​ទ​​​ជួញ​​ដូរ​​​​​​គ្រឿង​​​​ញៀ​ន

ភ្នំពេញៈ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ លោក លី លិបម៉េង នៅថ្ងៃទី៩ ខែមិថុនា នេះ បានបើកសវនាការ កាត់ទោសថៅកែក្រុមហ៊ុន ហៃ លី ត្រេនឌីង និងបក្ខពួកជនជាតិចិន ពីបទជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន។

ជនជាប់ចោទឈ្មោះ ហៃ លី ភេទប្រុស អាយុ ៥៧ឆ្នាំ មុខរបរ ថៅកែក្រុមហ៊ុន ហៃ លី ត្រេនឌីង និង ឈ្មោះ លីន តុងហ័រ ហៅ តុង ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ជនជាតិចិន។ ទាំងពីរនាក់នេះ ត្រូវបានលោក ចែ សុន តំណាងអយ្យការចោទ ប្រកាន់ពីបទ ជួញដូរដោយ ខុសច្បាប់ នូវសារធាតុញៀន ចំនួន ៩៨,៨១ក្រាម ប្រព្រឹត្តនៅ ម្តុំផ្សាររាត្រី កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦ បទល្មើស ដែលមានចែង ឱ្យផ្តន្ទាទោស តាមមាត្រា៤០ នៃច្បាប់ស្តីពី ការត្រួតពិនិត្យ គ្រឿងញៀន។ នៅក្នុងសវនាការ ជនជាប់ចោទ ទាំង២នាក់ បានបដិសេធថា ពួកគេមិនបានប្រព្រឹត្ត ដូចការ ចោទប្រកាន់ របស់តំណាងអយ្យការ នោះទេ ដោយស្នើឲ្យ តុលាការរក យុត្តិធម៌។

ទោះបីយ៉ាងណា ក្រោយការសួរ ដេញដោល តុលាការសម្រេច លើកពេល បន្តសវនាការ ទៅថ្ងៃទី១ ខែកក្កដា ខាងមុខនេះវិញ ដើម្បីសាកសួរ សាក្សីមួយចំនួន បន្ថែមទៀត៕

ដកស្រង់ពី៖ ដើមអម្ពិល