Social Network

អគ្គនាយកដ្ឋានពន្ធដារ សេចក្តីជូនដំណឹងស្តីពីការកម្រិតអត្រាការប្រាក់សម្រាប់ប្រាក់កម្ចីប្រចាំឆ្នាំ២០២៣

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានសេចក្តីជូនដំណឹងស្តីពីការ កម្រិតអត្រាការប្រាក់សម្រាប់ប្រាក់កម្ចីប្រចាំឆ្នាំ២០២៣ ដោយផ្អែកលើការគណនាមធ្យមភាព នៃមធ្យមភាគអត្រាការប្រាក់ឱ្យខ្ចីប្រចាំឆ្នាំរបស់ធនាគារពាណិជ្ជធំៗក្នុងស្រុកចំនួន១២ គឺអត្រា ៩.៦៦%ក្នុងមួយឆ្នាំចំពោះប្រាក់រៀល និង៨.៧៥%ក្នុងមួយឆ្នាំ ចំពោះប្រាក់ដុល្លារអាមេរិក។

Read more: អគ្គនាយកដ្ឋានពន្ធដារ...

សាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មានស្តីពីការផ្តន្ទាទោសជនជាប់ចោទពាក់ព័ន្ធនឹងករណីគ្រឿងញៀនទម្ងន់ជិត ៣គីឡូក្រាម ចំនួន២នាក់ ដាក់ពន្ធនាគារមួយជីវិត

(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការផ្តន្ទាទោសជនជាប់ចោទពាក់ព័ន្ធនឹងករណីគ្រឿងញៀនទម្ងន់ជិត៣គីឡូក្រាម ចំនួន២នាក់ ដាក់ពន្ធនាគារអស់មួយជីវិត។ នេះបើតាមសេចក្តីប្រកាស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

Read more: សាលាដំបូងរាជធានីភ្នំពេញ...

រដ្ឋបាលខេត្តកំពង់ចាម បំភ្លឺករណីការបង្ហោះព័ត៌មានតាមបណ្តាញសង្គម ពាក់ព័ន្ធនឹងសេចក្ដីណែនាំ ស្តីពីការគ្រប់គ្រងវិនិយោគអាជីវកម្ម ភាស៉ីសត្តឃាតដ្ឋាន និងអាជីវករពិឃាតសត្វ ទូទាំងខេត្ត

(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មាន បំភ្លឺករណីការបង្ហោះព័ត៌មានតាមបណ្តាញសង្គមពាក់ព័ន្ធនឹងសេចក្ដីណែនាំ លេខ០០១/២៤ ស.ណ.ន របស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពីការគ្រប់គ្រងវិនិយោគអាជីវកម្ម ភាស៉ីសត្តឃាតដ្ឋាន និងអាជីវករពិឃាតសត្វ ទូទាំងខេត្ត។

Read more: រដ្ឋបាលខេត្តកំពង់ចាម បំភ្លឺករណីការបង្ហោះព័ត៌មានតាមបណ្តាញសង្គម...

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស នៅកម្ពុជា សម្រាប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។

Read more: ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៣០ ខែមករា...

ក្រុមអ្នកនាំពាក្យខុទ្ទកាល័យនាយករដ្ឋមន្ដ្រី ចេញប្រកាសព័ត៌មាន បង្ហាញលទ្ធផលជំនួបរវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត និងនាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ ក្រុមអ្នកនាំពាក្យខុទ្ទកាល័យសម្ដេចធិបតី ហ៊ុន ម៉ាណែត បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ បង្ហាញអំពីលទ្ធផលនៃជំនួបរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាមួយលោកស្រី ម៉ារីយ៉ាម សឺរមែន នាយិកាគ្រប់គ្រង នៃធនាគារពិភពលោកប្រចាំកម្ពុជា មីយ៉ាន់ម៉ា និងឡាវ។

Read more: ក្រុមអ្នកនាំពាក្យខុទ្ទកាល័យនាយករដ្ឋមន្ដ្រី ចេញប្រកាសព័ត៌មាន...

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយ ក៏គ្មានដែរ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា មិនមានរកឃើញអ្នកឆ្លងកូវីដ១៩នោះទេ ខណៈជាអ្នកជាសះស្បើយ ក៏គ្មានដែរ។

Read more: TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ...

រដ្ឋបាលខេត្ដត្បូងឃ្មុំ ជូនដំណឹងពីការទប់ស្កាត់ និងការឈូសឆាយទន្ទ្រាន យកដីព្រៃលិចទឹក នៅក្នុងភូមិសាស្ដ្រស្រុកក្រូចឆ្មារ

(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្ដត្បូងឃ្មុំ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការទប់ស្កាត់ និងការឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹក នៅក្នុងភូមិសាស្ដ្រស្រុកក្រូចឆ្មារ នៃខេត្ដត្បូងឃ្មុំ។

Read more: រដ្ឋបាលខេត្ដត្បូងឃ្មុំ ជូនដំណឹងពីការទប់ស្កាត់ និងការឈូសឆាយទន្ទ្រាន...

ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជំងឺផ្តាសាយបក្សីលើបុរសអាយុ៦៩ឆ្នាំ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជំងឺផ្តាសាយបក្សីលើបុរសអាយុ៦៩ឆ្នាំ នេះបើយោងតាមសេចក្តីប្រកាសចេញនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។

Read more: ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន...

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។ ក្រសួងបញ្ជាក់ថា ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន មានឥទ្ធិពលខ្សោយមកលើកម្ពុជា រួមជាមួយនឹងខ្យល់មូសុងឦសានបក់ខ្សោយ។

Read more: ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៩ ខែមករា...

គ.ជ.ប ប្រកាសជ្រើសរើសសមាសភាពគណៈកម្មការការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតចំនួន១៩៨រូប ជាមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជូនដំណឹងពីការជ្រើសរើសសមាសភាពគណៈកម្មការការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត (គ.ក.ប/គ.ក.រ) ចំនួន ១៩៨រូប ជាមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ដើម្បីបម្រើការងារនៅតាម គ.ក.ប/គ.ក.រ នៃរាជធានី ខេត្ត របស់ភូមិភាគនីមួយៗ ទូទាំងប្រទេស សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

Read more: គ.ជ.ប ប្រកាសជ្រើសរើសសមាសភាពគណៈកម្មការការិយាល័យបោះឆ្នោត...

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១នាក់ ខណៈអ្នកជាសះស្បើយ ៤នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ១នាក់ ខណៈជាអ្នកជាសះស្បើយ ៤នាក់។

Read more: TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១នាក់...

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ពីស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤។

Read more: ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៥ ខែមករា...

EDC ជូនដំណឹងពីការរអាក់រអួលចរន្ត តាមតំបន់មួយចំនួនចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៨ ខែមករា ដើម្បីរុះរើគន្លង ខ្សែបណ្តាញ ផ្លាស់ប្តូរ តម្លើងបរិក្ខារ ងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) សេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តី ជូនដំណឹងលម្អិតខាងក្រោម។

Read more: EDC ជូនដំណឹងពីការរអាក់រអួលចរន្ត តាមតំបន់មួយចំនួនចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៨...

ក្រសួងសុខាភិបាល ប្រាប់ឱ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នក្នុងការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺគ្រុនឈាម ដែលពុំទាន់បានការទទួលស្គាល់ ពីអង្គការសុខភាពពិភពលោក

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មានថ្មីមួយ ដោយប្រកាសឱ្យបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន ក្នុងការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺគ្រុនឈាម ដែលពុំទាន់បានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក។

Read more: ក្រសួងសុខាភិបាល ប្រាប់ឱ្យប្រជាពលរដ្ឋ...

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៦នាក់ ខណៈអ្នកជាសះស្បើយ ៣នាក់ (Vidoe inside)

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៦នាក់ ខណៈជាអ្នកជាសះស្បើយ ៣នាក់។

Read more: TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៦នាក់...

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចេញសេចក្តីសម្រេចតែងតាំង លោក ឡេង សុទ្ធា ជាទីប្រឹក្សា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីសម្រេចតែងតាំង លោក ឡេង សុទ្ធា ជាទីប្រឹក្សារបស់សម្តេចតេជោ ហ៊ុន សែន។

Read more: សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចេញសេចក្តីសម្រេចតែងតាំង លោក...

គណបក្សប្រជាជនកម្ពុជា ប្រកាសលទ្ធផលនៃកិច្ចប្រជុំពិភាក្សារវាង សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក ឌីមីទ្រី មេដវេឌេវ ប្រធានគណបក្សរុស្សីរួបរួម (URP) អំពីកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ

(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មានអំពីលទ្ធផល៖ កិច្ចប្រជុំពិភាក្សារវាង សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក ឌីមីទ្រី មេដវេឌេវ ប្រធានគណបក្សរុស្សីរួបរួម (URP) អំពីកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ និងបញ្ហាដែលជាក្តីកង្វល់រួម ក្នុងន័យពង្រឹងទស្សនទានរួមក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងពិភពលោក។

Read more: គណបក្សប្រជាជនកម្ពុជា ប្រកាសលទ្ធផលនៃកិច្ចប្រជុំពិភាក្សារវាង សម្តេចតេជោ ហ៊ុន...

ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីជំងឺអុតស្វាករណីទី៤

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីជំងឺអុតស្វាករណីទី៤។

Read more: ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីជំងឺអុតស្វាករណីទី៤

ក្រសួងយុត្តិធម៌ បង្ហាញលេខទូរស័ព្ទ 099 444 181 សម្រាប់ពលរដ្ឋដាក់ពាក្យបណ្ដឹងដើម្បីពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ

(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ បានបង្ហាញនូវលេខទូរស័ព្ទ សម្រាប់ប្រជាពលរដ្ឋដែលមានបំណងចង់ដាក់ពាក្យបណ្ដឹង ក្នុងក្របខ័ណ្ឌយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដែលមានលេខ 099 444 181 ឬអាចទាក់ទងក្រុមការងារទទួលពាក្យបណ្ដឹងតាមរយៈតេឡេក្រាម។

Read more: ក្រសួងយុត្តិធម៌ បង្ហាញលេខទូរស័ព្ទ 099 444 181...

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១នាក់ ខណៈអ្នកជាសះស្បើយគ្មាន (Video inside)

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ១នាក់ ខណៈជាអ្នកជាសះស្បើយ គ្មាន។

Read more: TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១នាក់...

មន្រ្តីនគរបាល៤នាក់ នៅគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ

(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសបណ្ដេញមន្ត្រីនគរបាលចំនួន៤រូប នៅគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាសង្គម ចេញពីក្របខ័ណ្ឌក្រសួងមហាផ្ទៃ។

Read more: មន្រ្តីនគរបាល៤នាក់ នៅគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ...