Social Network

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយ ២នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា មិនមានរកឃើញអ្នកឆ្លងកូវីដ១៩នោះទេ ខណៈជាអ្នកជាសះស្បើយ ២នាក់។

Read more: TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ...

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប ចេញសេចក្ដីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងករណីបុគ្គលិកសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ប្រើប្រាស់ហិង្សាលើក្មេង ដែលលក់សត្វអណ្ដើក

(សៀមរាប)៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងករណីបុគ្គលិកសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ប្រើប្រាស់ហិង្សាលើក្មេង ដែលលក់សត្វអណ្ដើក នៅក្នុងបរិវេណ កសិន្ទុប្រាសាទអង្គរវត្ត កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅចំណុចស្ពានបណ្តែតទឹក មុខប្រាសាទអង្គរវត្ត។

Read more: អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប ចេញសេចក្ដីប្រកាសព័ត៌មាន...

ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី១៥-២០ ខែមករា ខេត្តជាប់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាន មានអាកាសធាតុចុះត្រជាក់ នៅពេលព្រឹក សូមថែរក្សាសុខភាព !

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាស នៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។ ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនបន្តបង្កើនឥទ្ធិពលគ្របដណ្តប់មកលើភាគឦសាននិងភាគខាងកើតកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីខ្សោយទៅមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤៖

១-តំបន់វាលទំនាប៖

* សីតុណ្ហភាពអប្បបរមាពី២១-២៣°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី។

២-តំបន់ខ្ពង់រាប៖

* សីតុណ្ហភាពអប្បបរមាពី១៦-២២°C សីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៤-៦ម៉ែត្រ/វិនាទី

* ខេត្តមណ្ឌលគិរី រតនគិរី និងខេត្តព្រះវិហារ ធាតុអាកាសត្រជាក់នៅពេលព្រឹក ជាមួយនឹងសីតុណ្ហភាពអប្បបរមាពី១៦-១៨°C។

៣-តំបន់មាត់សមុទ្រ ៖

* សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី

* រលកសមុទ្រមានកម្ពស់ពី០,៥០-១,២៥ម៉ែត្រ។

ជាពិសេសប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សូមប្រុងប្រយ័ត្នថែរក្សាសុខភាព ចំពោះធាតុអាកាសត្រជាក់ ដោយស្លៀកសម្លៀកបំពាក់ឱ្យបានគត់មត់ ដើម្បីបង្ការពីជំងឺដង្កាត់នានា ដែលអាចកើតមានឡើងជាយថាហេតុ៕

ដកស្រង់ពី៖Fresh New

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជូនដំណឹងពីការបន្តលើកលែងពន្ធ ការអនុគ្រោះពន្ធបន្ថែម ការពន្យារ និងការព្យួរការអនុវត្តពន្ធសម្រាប់វិស័យអចលនទ្រព្

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីការបន្តលើកលែងពន្ធ ការអនុគ្រោះពន្ធបន្ថែម ការពន្យារ និងការព្យួរការអនុវត្តពន្ធសម្រាប់វិស័យអចលនទ្រព្យ។

Read more: ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជូនដំណឹងពីការបន្តលើកលែងពន្ធ...

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៤នាក់ ខណៈអ្នកជាសះស្បើយ ៦នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៤នាក់ ខណៈជាអ្នកជាសះស្បើយ ៦នាក់។

Read more: TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៤នាក់...

ក្រសួងមហាផ្ទៃ រកឃើញសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន មិនបានបំពេញកាតព្វកិច្ចត្រឹមត្រូវតាមច្បាប់ និងជូនដំណឹងឲ្យបំពេញកាតព្វកិច្ចជាធរមាន

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានរកឃើញថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន មិនបានបំពេញកាតព្វកិច្ចត្រឹមត្រូវតាមច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនោះឡើយ ខណៈរាជរដ្ឋាភិបាលកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវការលើកស្ទូយសិទ្ធិសេរីភាព ក្នុងការបង្កើត និងការធ្វើសកម្មភាពរបស់សមាគម និងអង្គមិនមែនរដ្ឋាភិបាល។

Read more: ក្រសួងមហាផ្ទៃ រកឃើញសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន...

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ពីស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។

Read more: ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែមករា...

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ ជូនដំណឹងពីលទ្ធផលប្រឡងអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សានៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ

(ភ្នំពេញ)៖ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹងអំពីលទ្ធផលប្រឡងអាហារូបករណ៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សានៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ(AUPP) ថ្នាក់បរិញ្ញាបត្រ ជំនាញបច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ ដូចមានភា្ជប់បញ្ជីរាយនាមបេក្ខជនប្រឡងជាប់ស្ថាពរ និងបម្រុង។

Read more: គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ...

BREAKING: អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ បញ្ហាតម្លៃសេវាការប្រើប្រាស់ផ្លូវចូល-ចេញ អាកាសយានដា្ឋនអន្តរជាតិសៀមរាបអង្គរ និងតម្លៃចំណតយានយន្ត ដែលជាកង្វល់របស់ប្រជាពលរដ្ឋ ត្រូវបានដោះស្រាយចប់ (Video inside)

(ភ្នំពេញ)៖ ក្រុមហ៊ុនវិនិយោគអាកាសយានដា្ឋនអន្តរជាតិសៀមរាប-អង្គរ បានសម្រេចមិនគិតកម្រៃថ្លៃចត សម្រាប់រថយន្តធុនតូចមិនលើស៧កៅអី ក្រោមរយៈពេល ១៥នាទី និងរយៈពេល៣០នាទី សម្រាប់ប្រភេទរថយន្តផ្សេងៗទៀត និងយល់ព្រមបញ្ចុះតម្លៃបន្ថែម សម្រាប់យាន្តយន្តគ្រប់ប្រភេទ ដែលចូល-ចេញអាកាសយានដា្ឋនអន្តរជាតិសៀមរាប-អង្គរ។

Read more: BREAKING: អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ បញ្ហាតម្លៃសេវាការប្រើប្រាស់ផ្លូវចូល-ចេញ...

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយ ៥នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា មិនមានរកឃើញអ្នកឆ្លងកូវីដ១៩នោះទេ ខណៈជាអ្នកជាសះស្បើយ ៥នាក់។

Read more: TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ...

ក្រសួងរ៉ែ និងថាមពល ចេញសេចក្តីប្រកាសព័ត៌មាន អំពីយុទ្ធនាការបង្ក្រាបអាជីវកម្មរ៉ែមាស អនាធិបតេយ្យ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ

(ភ្នំពេញ)៖ ក្រសួងរ៉ែ និងថាមពល បានចេញសេចក្តីប្រកាសព័ត៌មាន អំពីយុទ្ធនាការបង្ក្រាបអាជីវកម្មរ៉ែមាសអនាធិបតេយ្យ ស្ថិតនៅភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

Read more: ក្រសួងរ៉ែ និងថាមពល ចេញសេចក្តីប្រកាសព័ត៌មាន...

EDC ជូនដំណឹងពីការរអាក់រអួលចរន្ត តាមតំបន់មួយចំនួន ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៤ ខែមករា ដើម្បីរុះរើគន្លង ខ្សែបណ្តាញ ផ្លាស់ប្តូរ តម្លើងបរិក្ខារ ងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) សេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។

Read more: EDC ជូនដំណឹងពីការរអាក់រអួលចរន្ត តាមតំបន់មួយចំនួន ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៤...

ក្រសួងអធិការកិច្ច ចេញប្រកាសព័ត៌មានស្តីពីករណីវិវាទស្ថានីយបូមទឹក និងប្រឡាយព្រះគន្លង និងព្រះស្ដែងខេត្តកំពង់ធំ

(ភ្នំពេញ)៖ ក្រសួងអធិការកិច្ច កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ បានចេញប្រកាសព័ត៌មានស្តីពីការដោះស្រាយវិវាទស្ថានីយបូមទឹក និងប្រឡាយព្រះគន្លង និងព្រះស្ដែងនៅខេត្តកំពង់ធំ។

Read more: ក្រសួងអធិការកិច្ច ចេញប្រកាសព័ត៌មានស្តីពីករណីវិវាទស្ថានីយបូមទឹក...

ស្ថានទូតបារាំងប្រចាំកម្ពុជា នឹងរៀបចំសន្និសីទសារព័ត៌មាន ពីដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត

(ភ្នំពេញ)៖ នៅម៉ោង១០ព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ ស្ថានទូតបារាំងប្រចាំកម្ពុជា នឹងរៀបចំសន្និសីទសារព័ត៌មានមួយ ស្តីពីដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ស្ថានទូត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

Read more: ស្ថានទូតបារាំងប្រចាំកម្ពុជា នឹងរៀបចំសន្និសីទសារព័ត៌មាន...

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៥នាក់ ខណៈអ្នកជាសះស្បើយ ១នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៥នាក់ ខណៈជាអ្នកជាសះស្បើយ ១នាក់។

Read more: TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៥នាក់...

ក្រសួងសុខាភិបាល ចេញប្រកាសព័ត៌មានអំពីផលប៉ះពាល់សុខភាព ដោយសារគ្រឿងស្រវឹង

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីផលប៉ះពាល់សុខភាពដោយសារការប្រើប្រាស់គ្រឿងស្រវឹង ព្រោះជាតិអាល់កុលក្នុងផលិតផលគ្រឿងស្រវឹងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ភ្លាមៗ និងរយៈពេលយូរ ក្នុងនោះអាចកើតឬឆ្លងជំងឺច្រើនជាង១០មុខ។

Read more: ក្រសួងសុខាភិបាល ចេញប្រកាសព័ត៌មានអំពីផលប៉ះពាល់សុខភាព ដោយសារគ្រឿងស្រវឹង

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ពីស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។

Read more: ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១០ ខែមករា...

ក្រសួងពាណិជ្ជកម្មថៃ នឹងរៀបចំពិព័រណ៍ «គ្រឿងអលង្ការ និងត្បូងពេជ្រមានតម្លៃ ឆ្នាំ២០២៤ លើកទី៦៩» នៅទីក្រុងបាងកក, អ្នកចង់ចូលរួមសូមទាក់ទងស្ថានទូតថៃប្រចាំកម្ពុជា

(ភ្នំពេញ)៖ ការិយាល័យកិច្ចការពាណិជ្ជកម្ម ប្រចាំស្ថានទូតនៃព្រះរាជាណាចក្រថៃ នៅរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ឱ្យដឹងថា អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មថៃ នឹងរៀបចំពិព័រណ៍ «គ្រឿងអលង្ការ និងត្បូងពេជ្រមានតម្លៃ ឆ្នាំ២០២៤ លើកទី ៦៩» (The 69th Bangkok Gems & Jewelry Fair 2024) ចាប់ពីថ្ងៃទី២១ - ២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលពិព័រណ៍ Queen Sirikit នាទីក្រុងបាងកក ប្រទេសថៃ។នៅក្នុងពិព័រណ៍នេះនឹងមានការដាក់ បង្ហាញទំនិញគ្រឿងអលង្ការ ត្បូងពេជ្រមានតម្លៃ និងឧបករណ៍សម្ភារៈសំរាប់ផលិតគ្រឿងអលង្ការជាច្រើន ប្រភេទដែលផលិតនៅប្រទេសថៃ និងនៅបរទេស។

Read more: ក្រសួងពាណិជ្ជកម្មថៃ នឹងរៀបចំពិព័រណ៍ «គ្រឿងអលង្ការ និងត្បូងពេជ្រមានតម្លៃ...

រដ្ឋបាលរាជធានីភ្នំពេញ នឹងផាកពិន័យចំពោះការទុកដាក់សំរាមមិនបានត្រឹមត្រូវ តាមការណែនាំ

(ភ្នំពេញ)៖ ក្រោយចេញសេចក្ដីណែនាំពីការគ្រប់គ្រងសំរាម សំណង់រឹង នៅរាជធានីភ្នំពេញ អំពីការញែក ការវេចខ្ចប់ ទុកដាក់ និងការបញ្ចេញសំរាមសំណល់រឹង ហើយហាក់មិនមានប្រសិទ្ធភាពនោះ, រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងបន្ថែមអំពីការផាកពិន័យចំពោះការទុកដាក់សំរាម មិនបានត្រឹមត្រូវតាមការណែនាំ។

Read more: រដ្ឋបាលរាជធានីភ្នំពេញ នឹងផាកពិន័យចំពោះការទុកដាក់សំរាមមិនបានត្រឹមត្រូវ...

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយក៏២នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា មិនមានរកឃើញអ្នកឆ្លងកូវីដ១៩នោះទេ ខណៈជាអ្នកជាសះស្បើយ ២នាក់។

Read more: TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ...