Social Network

ព្យុះត្រូពិក Henri បោកបក់ភាគឦសានសហរដ្ឋអាមេរិក, ប្រជាជនរាប់សែននាក់ គ្មានអគ្គិសនីប្រើប្រាស់ និងជើងហោះហើររាប់ពាន់ត្រូវលុបចោល

 (ញូយ៉ក)៖ ព្យុះត្រូពិក ហិនរី (Henri) បានបោកបក់ទៅលើកោះ រ៉ូដ (Rhode Island) ក្បែរទីក្រុង វែស្ទើលី (Westerly) នៃសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ នៅក្នុងល្បឿនខ្យល់ ៦០គីឡូម៉ែត្រក្នុងមួយម៉ោង។

Read more: ព្យុះត្រូពិក Henri បោកបក់ភាគឦសានសហរដ្ឋអាមេរិក, ប្រជាជនរាប់សែននាក់...

កូរ៉េខាងជើងកំពុងអភិវឌ្ឍ ឧបករណ៍ធ្វើតេស្តរកកូវីដ-១៩ ដោយដៃខ្លួនឯង ខណៈប្រទេសនេះនៅតែគ្មានករណីឆ្លងសូម្បីតែម្នាក់

(សេអ៊ូល)៖ កូរ៉េខាងជើងបាន និងកំពុងអភិវឌ្ឍឧបករណ៍ធ្វើតេស្ដស្ដង់ដារ ឬ PCR ដោយខ្លួនឯង ដើម្បីដឹកនាំការធ្វើតេស្ដរក COVID-19 បើទោះជាមកទល់នឹងពេលនេះ មិនទាន់មានករណីឆ្លងសូម្បីតែមួយករណី ត្រូវបានរាយការណ៍ក្នុងប្រទេសនេះក៏ដោយ។

Read more: កូរ៉េខាងជើងកំពុងអភិវឌ្ឍ ឧបករណ៍ធ្វើតេស្តរកកូវីដ-១៩ ដោយដៃខ្លួនឯង...

UN ទើបជម្លៀសបុគ្គលិករាប់រយនាក់ទៀត ចេញពីប្រទេសអាហ្វហ្គានីស្ថាន

  (យូអិន)៖ អង្គការសហប្រជាជាតិ (UN) ដែលមានទីស្នាក់ការកណ្តាលនៅបុរីញូយ៉ក បានប្រកាសពីការជម្លៀសបុគ្គិលកបន្ថែមទៀតចំនួន ១២០នាក់ ចេញពីទីក្រុងកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាន ទៅកាន់ទីក្រុង អាល់ម៉ាទី (Almaty) នៃប្រទេសកាហ្សាក់ស្ថាន ដែលជាផ្នែកមួយនៃគម្រោងផ្លាស់ប្តូរទីតាំងឈរជើង ក្រោយបុគ្គលិក ១០០នាក់ ត្រូវបានជម្លៀសក្នុងជំហ៊ានដំបូងកាលពីថ្ងៃពុធសប្តាហ៍មុន។

Read more: UN ទើបជម្លៀសបុគ្គលិករាប់រយនាក់ទៀត ចេញពីប្រទេសអាហ្វហ្គានីស្ថាន

អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២១២លាន ៥៨ម៉ឺននាក់ ស្លាប់ជាង ៤លាន ៤៤ម៉ឺននាក់ និងជាសះស្បើយជាង ១៩០លាន ១៩ម៉ឺននាក់!

 (បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២១២, ៥៨៣,៦៤៤នាក់ហើយ។

Read more: អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២១២លាន ៥៨ម៉ឺននាក់ ស្លាប់ជាង ៤លាន ៤៤ម៉ឺននាក់...

ចិន​ប្រុស​ស្រី​ជាង​៧០​នាក់​ចង់ទៅ​ស្រុក​វិញ តែ​ទៅ​មិន​​រួច លើកគ្នា​មក​​ស្ថានទូត

រាជធានីភ្នំពេញ ៖ ជនជាតិចិនប្រុសស្រីចំនួន៧៥នាក់ បាននាំគ្នាមកឈរកាន់បដា និងមានកាន់ទង់ជាតិរបស់ប្រទេសចិននៅក្នុងដៃគ្រវី ដោយខ្លះមកពីក្រុងព្រះសីហនុ ខ្លះនៅភ្នំពេញ និងមួយចំនួនទៀតមកពីតាមបណ្តាខេត្តផ្សេងៗគ្នាទៀតនោះ បានលើកគ្នាមកកាន់ស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជា

Read more: ចិន​ប្រុស​ស្រី​ជាង​៧០​នាក់​ចង់ទៅ​ស្រុក​វិញ តែ​ទៅ​មិន​​រួច លើកគ្នា​មក​​ស្ថានទូត

អាមេរិក និងចិននឹងមិនអាចបង្កសង្គ្រាម ជាមួយគ្នាឡើយនៅថ្ងៃមុខ, នេះបើតាមសម្តីមេបញ្ជាការយោធាអាមេរិក ចូលនិវត្តន៍មួយរូប

 (វ៉ាស៉ីនតោន)៖ លោក ឆាល គ្រូឡាក (Charles Krulak) ដែលជាមេបញ្ជាការយោធាផ្កាយ ៤ ចូលនិវត្តន៍ម្នាក់ នៃកងម៉ារីនអាមេរិក បានលើកឡើងថា សង្រ្គាមមិនមែនជាលទ្ធផលពុំអាចចៀសផុត នៅថ្ងៃអនាគតនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសចិននោះឡើយ។

Read more: អាមេរិក និងចិននឹងមិនអាចបង្កសង្គ្រាម ជាមួយគ្នាឡើយនៅថ្ងៃមុខ,...

នូវែលសេឡង់កាន់តែព្រួយបារម្ភ ខណៈអត្រាអ្នកចាក់វ៉ាក់សាំងមានកម្រិតទាប ចំពេលផ្ទុះមេរោគបំប្លែងខ្លួន Delta

(វ៉ាលីងតោន)៖ នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសនូវែលសេឡង់បានប្រកាសរកឃើញ ករណីឆ្លងវីរុស COVID-19 បំប្លែងខ្លួន Delta ចំនួន ១៤ករណីបន្ថែមទៀត ដែលនាំឲ្យចំនួនសរុបកើនឡើងដល់ ២១ករណីហើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១។

Read more: នូវែលសេឡង់កាន់តែព្រួយបារម្ភ ខណៈអត្រាអ្នកចាក់វ៉ាក់សាំងមានកម្រិតទាប...

អង្គការសុខភាពពិភពលោក និយាយថា មិនចាំបាច់ត្រូវការវ៉ាក់សាំង COVID-19 ដូសជម្រុញទេឥឡូវនេះ

 អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃពុធថា ទិន្នន័យបច្ចុប្បន្ន មិនបានបង្ហាញថា វ៉ាក់សាំងការពារកូវីដ -១៩ ដូសជម្រុញ គឺត្រូវការជាចាំបាច់ឡើយ ដោយបន្ថែមថា មនុស្ស ដែលងាយរងគ្រោះបំផុតនៅទូទាំងពិភពលោក គួរតែត្រូវបានចាក់វ៉ាក់សាំងឱ្យបានពេញលេញ មុនពេលប្រទេស ដែលមានប្រាក់ចំណូលខ្ពស់ ដាក់ពង្រាយនូវវ៉ាក់សាំងជម្រុញ។

Read more: អង្គការសុខភាពពិភពលោក និយាយថា មិនចាំបាច់ត្រូវការវ៉ាក់សាំង COVID-19...

ហ្ស៊កដានី និងទួគី អនុម័តកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

 រដ្ឋមន្ត្រីការបរទេសហ្ស៊កដានីលោក Ayman Safadi បាននិយាយកាលពីថ្ងៃអង្គារថា ហ្សកដានីនិងទួគី បានយល់ព្រមលើកិច្ចព្រមព្រៀងមួយ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។

Read more: ហ្ស៊កដានី និងទួគី អនុម័តកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

មនុស្ស ៣ នាក់ស្លាប់ ខណៈការតវ៉ានៅអាហ្វហ្គានីស្ថានសាកល្បងការសន្យារបស់តាលីបង់អំពីការគ្រប់គ្រងដោយសន្តិភាព

 មនុស្សយ៉ាងតិច ៣ នាក់ ត្រូវបានសម្លាប់នៅក្នុងការតវ៉ាប្រឆាំងតាលីបង់នៅទីក្រុង Jalalabad ប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃពុធ ខណៈក្រុមជ្រុលនិយមនេះ បានផ្លាស់ប្តូរទៅរកការបង្រួបបង្រួមអំណាច ហើយបណ្តាប្រទេសលោកខាងលិច បានបង្កើនការជម្លៀសចេញពីអាកាសយានដ្ឋានកាប៊ុល ដែលមានភាពច្របូកច្របល់។

Read more: មនុស្ស ៣ នាក់ស្លាប់...

ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ជាង ២០,០០០នាក់ទៀត និងអ្នកជំងឺ ២៣៩នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ (Video inside)

(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃអង្គារ ទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ចំនួន ២០,១២៨ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

Read more: ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ជាង ២០,០០០នាក់ទៀត និងអ្នកជំងឺ ២៣៩នាក់ស្លាប់...

រដ្ឋធានីកាប៊ុលត្រលប់រកភាពប្រក្រតី ក្រោយក្រុមតាលីបង់ប្រកាស លើកលែងទោសដល់គ្រប់គ្នា និងជំរុញឲ្យប្រជាជនចូលធ្វើការ និងរស់នៅដូចធម្មតា

 (កាប៊ុល)៖ ភាពប្រក្រតីត្រូវបានគេមើលឃើញថា បានកើតមានឡើងនៅរដ្ឋធានីកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថានវិញហើយ បន្ទាប់ពីក្រុមតាលីបង់នៅថ្ងៃអង្គារ ទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសលើកលែងទោសជាទូទៅ ដល់មន្ត្រីរដ្ឋាភិបាលមុនទាំងអស់ និងជំរុញឲ្យពួកគេចូលធ្វើការងារដូចធម្មតាវិញ ហើយចាប់ផ្តើមជីវិតរស់នៅដូចធម្មតា។

Read more: រដ្ឋធានីកាប៊ុលត្រលប់រកភាពប្រក្រតី ក្រោយក្រុមតាលីបង់ប្រកាស...

នូវែលសេឡង់សម្រេចអនុវត្តវិធានការបិទខ្ទប់ នៅទូទាំងប្រទេស ក្រោយរកឃើញករណីឆ្លងកូវីដ១៩ ត្រឹម១ករណី

(វែលីងតោន)៖ នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី ចាស៉ីនដា អាដឺន (Jacinda Ardern) នៅថ្ងៃអង្គារនេះ បានប្រកាសអនុវត្តវិធានការបិទខ្ទប់ (lockdown) នៅទូទាំងប្រទេសតែម្តង បន្ទាប់ពីករណីឆ្លង COVID-19 ចំនួន១ករណីថ្មី ទើបតែត្រូវបានរកឃើញនៅទីក្រុងអ៊ុកលែន (Auckland) ដែលជាទីក្រុងមានមនុស្សរស់នៅច្រើនបំផុត របស់នូវែលសេឡង់។

Read more: នូវែលសេឡង់សម្រេចអនុវត្តវិធានការបិទខ្ទប់ នៅទូទាំងប្រទេស...

លោក បៃដិន ប្រកាសត្រៀមថវិកា៥០០លានដុល្លារ សម្រាប់ជួយដល់ជនភៀសខ្លួន មកពីអាហ្វហ្គានីស្ថាន (Video inside)

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ សេតវិមានបានចេញសេចក្តីថ្លែងការណ៍ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសម្រេចត្រៀមថវិកាចំនួន ៥០០លានដុល្លារ សម្រាប់ជួយដល់ជនភៀសខ្លួនទាំងឡាយ ដែលរត់គេចពីប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីក្រុមតាលីបង់ បានឡើងគ្រប់គ្រង 

នេះបើតាមការចេញផ្សាយដោយ បណ្តាញព័ត៌មាន ANI នៅថ្ងៃអង្គារ ទី១៧ ខែសីហា ឆ្នាំ២០២១។ លោកប្រធានាធិបតីអាមេរិក បាននិយាយថា វាគឺជារឿងសំខាន់ចំពោះផលប្រយោជន៍ជាតិ ក្នុងការរៀបចំថវិកា៥០០លានដុល្លារ ទុកសម្រាប់គោលដៅដោះស្រាយបញ្ហាលំហូរជនភៀសខ្លួន ដែលបណ្តាលមកពីស្ថានការណ៍បច្ចុប្បន្ន នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

លោក បៃដិន ក៏បានបញ្ជាក់ដែរថា យោធាអាមេរិកដែលកំពុងស្ថិតនៅទីក្រុងកាប៊ុល មានបេសកកម្មចម្បងតែមួយគត់ គឺជួយមន្រ្តីទូតនិងពលរដ្ឋអាមេរិក ព្រមទាំងសម្ពន្ធមិត្ត ចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន ឲ្យបានឆាប់បំផុតនិងដោយសុវត្ថិភាព។

គួរបញ្ជាក់ថា ក្រុមតាលីបង់ បានចូលគ្រប់គ្រងរដ្ឋធានីកាប៊ុលរបស់អាហ្វហ្គានីស្ថាន កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន បន្ទាប់ពីដណ្តើមកាន់កាប់បាន ទីក្រុងសំខាន់ៗដទៃទៀត នៅទូទាំងប្រទេស ក្នុងល្បឿនយ៉ាងលឿន។

ការត្រឡប់ឡើងកាន់អំណាចជាថ្មី របស់ក្រុមតាលីបង់ បានបង្កឲ្យមានភាពវឹកវរនៅទីក្រុងកាប៊ុល ជាពិសេសនៅឯព្រលានយន្តហោះ ជាទីដែលពលរដ្ឋអាហ្វហ្គានីស្ថានយ៉ាងប្រសាច បានចោមរោមផ្លូវរត់របស់យន្តហោះ និងព្យាយាមឡើងតោងយន្តហោះថែមទៀត ដើម្បីចាកចេញពីប្រទេស ហើយក៏មានមនុស្សមួយចំនួនបាត់បង់ជីវិតផងដែរ៕

ដកស្រង់ពី៖ Fresh News

 

មេដឹកនាំនយោបាយម៉ាឡេស៊ី នឹងជួបជាមួយព្រះមហាក្សត្រ ដើម្បីកំណត់អត្តសញ្ញាណនាយករដ្ឋមន្ត្រីថ្មី

 មេដឹកនាំគណបក្សនយោបាយម៉ាឡេស៊ី ត្រូវបានកោះហៅឱ្យចូលជួបជាមួយព្រះមហាក្សត្រ នៅថ្ងៃអង្គារទី ១៧ ខែសីហានេះ ខណៈដែលដំណើរការកំណត់អត្តសញ្ញាណនាយករដ្ឋមន្រ្តីថ្មីកំពុងដំណើរការ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី Muhyiddin Yassin ចុះចេញពីតំណែង។

Read more: មេដឹកនាំនយោបាយម៉ាឡេស៊ី នឹងជួបជាមួយព្រះមហាក្សត្រ...

ចិន ធ្វើសមយុទ្ធឈ្លានពានក្បែរកោះតៃវ៉ាន់ បន្ទាប់ពីមានការបង្កហេតុ

 ប្រទេសចិន បានធ្វើសមយុទ្ធឈ្លានពាន នៅក្បែរកោះតៃវ៉ាន់នៅថ្ងៃអង្គារទី ១៧ ខែសីហានេះ ដោយមាននាវាចម្បាំង និងយន្តហោះប្រយុទ្ធ ធ្វើសមយុទ្ធនៅភាគនិរតី និងភាគអាគ្នេយ៍នៃកោះក្នុងអ្វីដែលកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ និយាយថា ជាការឆ្លើយតបទៅនឹងការជ្រៀតជ្រែកពីខាងក្រៅ និងការបង្កហេតុ។

Read more: ចិន ធ្វើសមយុទ្ធឈ្លានពានក្បែរកោះតៃវ៉ាន់ បន្ទាប់ពីមានការបង្កហេតុ

ក្រុមតាលីបង់ កាន់កាប់អាហ្វហ្គានីស្ថាន មានការភ័យស្លន់ស្លោនៅទីក្រុង់កាប៊ុល

 ក្រុមយុទ្ធជនតាលីបង់ ដែលមានជ័យជំនះ បានដើរល្បាតនៅទីក្រុងកាប៊ុល កាលពីថ្ងៃច័ន្ទ បន្ទាប់ពីការបញ្ចប់សង្គ្រាមរយៈពេល ២០ ឆ្នាំរបស់អាហ្វហ្កានីស្ថានយ៉ាងឆាប់រហ័ស ខណៈមនុស្សរាប់ពាន់នាក់ បានប្រមូលផ្តុំព្រលានយន្តហោះទីក្រុងនេះ ដើម្បីព្យាយាមរត់គេចពីការគ្រប់គ្រងរឹងរូសរបស់ក្រុមនេះ។

Read more: ក្រុមតាលីបង់ កាន់កាប់អាហ្វហ្គានីស្ថាន មានការភ័យស្លន់ស្លោនៅទីក្រុង់កាប៊ុល

ប៉ូលីសថៃ បាញ់គ្រាប់កាំភ្លើងកៅស៊ូ និងឧស្ម័នបង្ហូរទឹកភ្នែកដាក់បាតុកម្មនៅទីក្រុងបាងកក

 ប៉ូលីសបង្រ្កាបកុបកម្មប្រទេសថៃ បានបាញ់កាណុងទឹក គ្រាប់កាំភ្លើងកៅស៊ូ និងឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមបាតុករនៅទីក្រុងបាងកក កាលពីថ្ងៃអង្គារ-ម្សិលមិញ ខណៈមនុស្សរាប់រយនាក់ បានប្រមូលផ្តុំគ្នា ដើម្បីកំណែទម្រង់ប្រជាធិបតេយ្យ និងប្រឆាំងនឹងការដោះស្រាយរបស់រដ្ឋា-ភិបាលចំពោះការរីករាលដាលនៃជំងឺកូវីដ ១៩ ។

Read more: ប៉ូលីសថៃ បាញ់គ្រាប់កាំភ្លើងកៅស៊ូ...

New Zealand កំណត់ប្រទេសឥណ្ឌូនេស៊ី និងប្រទេសហ្វីជី ជាប្រទេសដែលមានហានិភ័យខ្ពស់ដោយសារកូវីដ ១៩

 ប្រទេស New Zealand នៅថ្ងៃពុធទី ១១ ខែសីហានេះ បានកំណត់ប្រទេសឥណ្ឌូនេស៊ី និងប្រទេសហ្វីជី ថា ជាប្រទេសដែលមានហានិភ័យខ្ពស់ ដោយសារការកើនឡើងនៃករណីឆ្លងជំងឺកូវីដ ១៩ និងបានដាក់កំហិតលើការធ្វើដំណើរពីបណ្តាប្រទេសទាំងពីរនេះ។

Read more: New Zealand កំណត់ប្រទេសឥណ្ឌូនេស៊ី និងប្រទេសហ្វីជី...

អាមេរិកផ្តល់ជំនួយ ៥០ លានដុល្លារដល់មីយ៉ាន់ម៉ាខណៈវិបត្តិមនុស្សធម៌កាន់តែអាក្រក់ទៅ ៗ

 សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួន បានផ្តល់ជំនួយជាង ៥០ លានដុល្លារដល់មីយ៉ាន់ម៉ា នៅពេលដែលការឆ្លងជំងឺកូវីដ ១៩ បានធ្វើឱ្យវិបត្តិមនុស្សធម៌កាន់តែអាក្រក់ឡើងនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ដែលកំពុងធ្លាក់ចុះមួយនេះ បន្ទាប់ពីមេទ័ពយោធា បានផ្តួលរំលំរដ្ឋាភិបាល ដែលជាប់ឆ្នោតដោយប្រជាធិបតេយ្យកាលពីដើមឆ្នាំនេះ។

Read more: អាមេរិកផ្តល់ជំនួយ ៥០ លានដុល្លារដល់មីយ៉ាន់ម៉ាខណៈវិបត្តិមនុស្សធម៌កាន់តែអាក្រក់ទៅ ៗ

អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២០៤លាន ៧៨ម៉ឺននាក់ ស្លាប់ជាង ៤លាន ៣២ម៉ឺននាក់ និងជាសះស្បើយជាង ១៨៣លាន ៩១ម៉ឺននាក់!

 (បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២០៤, ៧៨៩,៣២៣នាក់ហើយ។

Read more: អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២០៤លាន ៧៨ម៉ឺននាក់ ស្លាប់ជាង ៤លាន ៣២ម៉ឺននាក់...