(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនឹងមិនបិទខ្ទប់ប្រទេសសាជាថ្មីឡើយ បើទោះជាចំនួនករណីឆ្លង COVID-19 ប្រចាំថ្ងៃកំពុងស្ទុះងើបឡើងវិញ ដោយសារវីរុសបម្លែងថ្មី ដែលតា (Delta) ក៏ដោយ។
Read more: សហរដ្ឋអាមេរិកនឹងមិនបិទខ្ទប់់ប្រទេស (lockdown) សាជាថ្មីឡើយ...
(ហាណូយ)៖ ប្រជាជនវៀតណាមរាប់ពាន់នាក់ ក្នុងនោះភាគច្រើនជាពលករ បាននាំគ្នាសម្រុកចាកចេញពីក្រុងហូជីមិញ ហើយខ្លះទៀតមានផែនការចាកចេញ ពីទីក្រុងមួយនេះជាបន្តបន្ទាប់ ដោយសារតែជីវភាពរបស់ពួកគេដុនដាបជាខ្លាំង ដោយសារតែការឆ្លងរាតត្បាត COVID-19។
Read more: ប្រជាជនវៀតណាមសម្រុកចេញពី ទីក្រុងហូជីមិញជាបន្តបន្ទាប់...
(អឺរ៉ុប)៖ ការចេញផ្សាយព័ត៌មានលើកាសែត Financial Times ត្រូវបានដកស្រង់ នៅព្រឹកថ្ងៃចន្ទ ទី០២ ខែសីហា ឆ្នាំ២០២១នេះថា ក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិក Pfizer និង Moderna បានដំឡើងថ្លៃវ៉ាក់សាំងរបស់ពួកគេហើយ នៅក្នុងកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចែកចាយបន្ត នៅក្នុងសហភាពអឺរ៉ុប។
Read more: អឺរ៉ុបអះអាងថាក្រុមហ៊ុនអាមេរិក Moderna និង Pfizer បាន «ដំឡើងថ្លៃវ៉ាក់សាំង»...
ការរញ្ជួយដីដ៍ខ្លាំង និងរាក់ក្នុងកម្រិត ៨,២ រិកស្ទ័រ បានវាយប្រហារឧបទ្វីបAlaska កាលពីល្ងាចថ្ងៃពុធ ដែលបង្កឱ្យមានការព្រមានពីរលកយក្សស៊ូណាមិនៅរដ្ឋអាមេរិក និងបង្កើនការឃ្លាំមើលនៅទូទាំងប៉ាស៊ីហ្វិក។ មិនមានរបាយការណ៍ជាបន្ទាន់ អំពីការបាត់បង់ទ្រព្យសម្បត្តិ ឬអាយុជីវិតនោះទេ។
ប្រធានាធិបតី Emmanuel Macron បាននិយាយនៅចុងសប្តាហ៍នេះថា ការបដិសេធមិនទទួលការចាក់វ៉ាក់សាំង គឺស្មើនឹង “ភាពគ្មានទទួលខុសត្រូវ និងអត្ដទត្ថភាព” ។
Read more: បារាំង នឹងអនុវត្តន៍បណ្ឌសុខភាព នៅតាមហាងកាហ្វេ និងរថភ្លើង ចាប់ពីថ្ងៃទី ៩ ខែសីហាតទៅ
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា ពន្ធនាគារដ៍សំខាន់របស់ប្រទេសមីយ៉ាន់ម៉ា បានចាក់វ៉ាក់សាំង COVID-១៩ ដល់អ្នកទោសជាង ៦០០ នាក់ នៅថ្ងៃដំបូងនៃយន្តការចាក់វ៉ាក់សាំងអ្នកទោស ខណៈដែលអាជ្ញាធរយោធា តស៊ូគ្រប់គ្រងរលកនៃការឆ្លងនៅទូទាំងប្រទេស។
Read more: មីយ៉ាន់ម៉ា ចាក់វ៉ាក់សាំងអ្នកទោសរាប់រយនាក់ ចំពេលមានករណីឆ្លង COVID-19 កើនឡើង
ភ្នំភ្លើង Sinabung ប្រទេសឥណ្ឌូនេស៊ី បានផ្ទុះឡើងកាលពីថ្ងៃពុធ-ម្សិលមិញនេះ ដោយក្អែរផ្សែង និងផេះយ៉ាងច្រើនសន្ធោសន្ធៅទៅលើមេឃ។ ទីភ្នាក់ងារភូគព្ភសាស្ត្រក្នុងស្រុក បាននិយាយថា ការផ្ទុះនៃភ្នំភ្លើងនៅខេត្ត Sumatra ខាងជើងនេះ មានរយៈពេលប្រហែល ១២ នាទី។
ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានបញ្ជារដ្ឋាភិបាលរបស់លោក កាលថ្ងៃពុធ-ម្សិលមិញនេះ ឲ្យបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដល់អ្នកណា ដែលចង់ចាក់តែប៉ុណ្ណោះ ខណៈប្រទេសរបស់លោក ព្យាយាមការពារប្រជាជនពីវីរុសបម្លែងថ្មី ដែលងាយឆ្លងជាងមុន។
Read more: ហ្វីលីពីន នឹងចាក់វ៉ាក់សាំង COVID-19 ដល់អ្នកណា ដែលចង់តែប៉ុណ្ណោះ
សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ-ម្សិលមិញ បានដាក់ទណ្ឌកម្មទៅលើក្រុមប្រដាប់អាវុធស៊ីរីមួយដែលបានសម្លាប់អ្នកនយោបាយឃឺដម្នាក់ ចំពេលការលុកលុយឆ្នាំ ២០១៩ របស់ប្រទេសទួគីដោយប្តេជ្ញារក្សាការទទួលខុសត្រូវនៅក្នុងប្រទេស ដែលញាំញីដោយសង្គ្រាមមួយនេះ។
Read more: អាមេរិក ដាក់ទណ្ឌកម្មលើក្រុមប្រដាប់អាវុធស៊ីរី ជាមួយបណ្តាញប្រទេសទួគី
(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតើតេបានសម្រេចចិត្តស្ដារឡើងវិញទាំងស្រុងនូវកិច្ចព្រមព្រៀងទស្សនកិច្ចយោធា ឬ Visiting Forces Agreement (VFA) ជាមួយសហរដ្ឋអាមេរិកដែលនេះជាការបោះជំហានថ្មីមួយឆ្ពោះទៅរកការពង្រឹងទំនាក់ទំនងរវាងសម្ព័ន្ធមិត្តចាស់វស្សាទាំង២សារជាថ្មី។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១។
Read more: ប្រធានាធិបតីហ្វីលីពីន លោក ឌូតើតេ ដកការសម្រេចចិត្តលុបចោលកិច្ចព្រមព្រៀងយោធា...
(បាងកក)៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានថ្លែងពាក់ព័ន្ធស្ថានការណ៍ COVID-19 នៅក្នុងប្រទេសលោក ដោយអះអាងថា ប្រទេសដទៃៗទៀតលើពិភពលោក កំពុងប្រឈមការរាតត្បាតជំងឺនេះ អាក្រក់ជាងថៃទៅទៀត។
Read more: លោក ប្រាយុទ្ធ ចាន់អូចា ប្រាប់ប្រជាជនថា «កុំមើលតែស្ថានការណ៍កូវីដ១៩...
(រ៉ង់ហ្គូន)៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកំពុងស្វែងរកជំនួយពីសហគមន៍អន្តរជាតិ ដើម្បីយកមកដោះស្រាយវិបត្តិ COVID-19 ខណៈចំនួនអ្នកឆ្លង និងស្លាប់ដោយសារ ជំងឺដ៏កាចសាហាវមួយនេះកើនឡើងខ្ពស់គួរឱ្យព្រួយបារម្ភ។
Read more: មីយ៉ាន់ម៉ា ដង្ហោយសុំជំនួយពីសហគមន៍អន្តរជាតិ យកមកដោះស្រាយវិបត្តិកូវីដ-១៩
(ហាណូយ)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ឡយដ៍ អូស្ទីន (Lloyd Austin) នៅថ្ងៃព្រហស្បតិ៍នេះ កំពុងស្ថិតក្នុងប្រទេសវៀតណាម ដើម្បីស្វែងរកការលើកកម្ពស់ ចំណងទាក់ទងនៃវិស័យសន្តិសុខរវាងភាគីទាំងពីរ។
Read more: រដ្ឋមន្រ្តីការពារជាតិអាមេរិក ទៅដល់វៀតណាម ដើម្បីព្យាយាមលើកកម្ពស់ទំនាក់ទំនង
(បាកដាដ)៖ ឧទ្ធម្ភាគចក្រយោធាអ៉ីរ៉ាក់មួយគ្រឿង បានធ្លាក់ពេលកំពុងបំពេញប្រតិបត្តិការ នៅភាគខាងជើងប្រទេស នាថ្ងៃព្រហស្បតិ៍នេះ ដោយបានផ្តាច់ជីវិតមនុស្សទាំង៥នាក់ ដែលនៅលើនោះ។
Read more: ធ្លាក់ឧទ្ធម្ភាគចក្រយោធាស្លាប់មនុស្ស៥នាក់ នៅប្រទេសអ៉ីរ៉ាក់
(អាមេរិក)៖ រដ្ឋហាវ៉ៃរបស់សហរដ្ឋអាមេរិក ត្រូវស្ថិតក្រោមការឃ្លាំមើលការគំរាមកំហែងពីរលកស៊ូណាមិ ដែលទំនងជាអាចកើតឡើង បន្ទាប់ពីគ្រោះរញ្ជួយដីខ្លាំងមួយកម្រិត៨.២រ៉ិចទ័រ បានវាយប្រហារនៅក្បែរភាគខាងត្បូងរដ្ឋ Alaska។
Read more: គ្រោះរញ្ជួយដីកម្រិតធ្ងន់៨.២រ៉ិចទ័រ វាយប្រហារក្បែររដ្ឋ Alaska របស់អាមេរិក,...
(ព្យុងយ៉ាង)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានធ្វើអត្ថាធិប្បាយថ្មីៗស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 របស់ប្រទេសលោក ដោយលោកបានទទួលស្គាល់ពីការលំបាក នៃវិធានការបិទខ្ទប់យ៉ាងតឹងរឹង និងមានរយៈពេលយូររបស់កូរ៉េខាងជើង ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺរាតត្បាតដ៏កាចសាហាវនេះ។
Read more: លោក គីម ជុងអ៊ុន ប្រៀបប្រដូចទុក្ខលំបាកបង្កឡើងដោយវិបត្តិកូវីដ១៩ ទៅនឹងសម័យសង្រ្គាម
(ស៉ីដនី)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) បានថ្លែងថា ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 តែមួយមុខ នឹងមិនអាចបញ្ចប់វិធានការបិទខ្ទប់ នៅទីក្រុងស៊ីដនីបានទេ ខណៈប្រជាជននៅទីក្រុងមានប្រជាជនរស់នៅ ច្រើនជាងគេបំផុតរបស់ប្រទេសនេះ កំពុងប្រឈមនឹងការបន្តអនុវត្តវិធានការបិទខ្ទប់រយៈពេលមួយខែទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុស COVID-19 បម្លែងខ្លួនថ្មី Delta ដែលមានសមត្ថភាពចម្លងលឿនរហ័ស និងងាយបង្ករឱ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់ រហូតដល់បាត់បង់ជីវិត។
Read more: នាយករដ្ឋមន្ត្រីអូស្ត្រាលី៖ «ការចាក់វ៉ាក់សាំងតែមួយមុខ...
ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅខេត្ត Henan ភាគកណ្តាលនៃប្រទេសចិន បានកើនឡើងដល់ ៧១ នាក់ គិតត្រឹមថ្ងៃអង្គារ-ម្សិលមិញ ដោយស្ថានីយរថភ្លើងក្រោមដីមួយកន្លែង មានមនុស្ស ១៤ នាក់ បានស្លាប់ ត្រូវបានបិទខ្ទប់ ជាសញ្ញានៃការរិះគន់របស់សាធារណៈជន លើការគ្រប់គ្រងរបស់រដ្ឋាភិបាល ចំពោះគ្រោះមហន្តរាយនេះ។
Read more: ចំនួនអ្នកស្លាប់ដោយទឹកជំនន់ Henan កើនឡើងដល់ ៧១ នាក់ ខណៈ ប្រទេសចិន...
ហោចណាស់មានមនុស្ស ២ នាក់ បានស្លាប់និង ១៦ នាក់ បានរងរបួសកាលពីថ្ងៃអង្គារ បន្ទាប់ពីការផ្ទុះមួយនៅឯសួនគីមីមួយកន្លែង ក្នុងទីក្រុង Leverkusen ប្រទេសអាឡឺម៉ង់។
មន្ត្រីសន្តិសុខជាន់ខ្ពស់ម្នាក់របស់ប្រធានាធិបតី Jovenel Moise ដែលត្រូវបានគេសម្លាប់ ត្រូវបានចាប់ខ្លួនដោយប៉ូលីស ពីបទសង្ស័យពាក់ព័ន្ធនឹងផែនការធ្វើឃាត នេះបើតាមមេធាវីរបស់លោក បានប្រាប់រ៉យទ័រ កាលពីថ្ងៃអង្គារ- ម្សិលមិញ។
Read more: មន្ត្រីសន្តិសុខជាន់ខ្ពស់ហៃទីម្នាក់ ត្រូវបានប៉ូលីសចាប់ខ្លួន
អ្នកលើកផ្លាកទឹកក្នុងកម្មវិធីប្រដាល់ Kun Khmer All Star ដែលល្បីលើហ្វេសបុកម្សិលមិញនេះឈ្មោះ ហាង ជេជូ ជាអតីត Freshie Girl និងជាប្អូនបង្កើតស្រីពៅរបស់កីឡាករ សែន រ៉ាដេត សែន រ៉ាឌី។
Read more: អ្នកលើកផ្លាកទឹកល្បីលើហ្វេសបុកម្សិលមិញតាមពិតជាអតីត Freshie Girl