Social Network

ចិនរកឃើញបុគ្គលិកអាកាសយានដ្ឋានទីក្រុង Nanjing ឆ្លងជំងឺកូវីដ-១៩ កើនដល់១៧នាក់, ជើងហោះហើរជាច្រើនត្រូវផ្អាក

 (ណាជីង)៖ គិតត្រឹមរសៀលថ្ងៃពុធនេះ បុគ្គលិកអាកាសយានដ្ឋាននៅក្នុងទីក្រុង ណានជីង (Nanjing) ខេត្តជាំងស៊ូ (Jiangsu) ប្រទេសចិនចំនួន ១៧នាក់ហើយដែលបានធ្វើតេស្ត «វិជ្ជមាន» ចំពោះជំងឺ COVID-19 ដែលបណ្តាលឱ្យមានការលុបចោល និងពន្យារពេលជើងហោះហើរដ៏ច្រើន។

Read more: ចិនរកឃើញបុគ្គលិកអាកាសយានដ្ឋានទីក្រុង Nanjing ឆ្លងជំងឺកូវីដ-១៩ កើនដល់១៧នាក់,...

សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ទើបបញ្ជូនសារច្បាស់លាស់មួយ ទៅកាន់កូរ៉េខាងជើង

 (តូក្យូ)៖ សហរដ្ឋអាមេរិក ប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង ទើបតែបានបង្ហាញកិច្ចសម្របសម្រួលរួមគ្នាមួយ ទៅលើគោលនយោបាយចំពោះប្រទេសកូរ៉េខាងជើង ដែលជាការច្រានចោលផងដែរ ចំពោះព័ត៌មានមិនពិតមួយចំនួន អំពីបញ្ហាលើផ្នែកទំនាក់ទំនង រវាងប្រទេសសម្ព័ន្ធធំៗទាំងពីរ របស់អាមេរិកប្រចាំទ្វីបអាស៊ីនេះ។

នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១។ ការលើកឡើងខាងលើនេះ ត្រូវបានធ្វើឡើងដោយអនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី វិនឌី ហ្សឺមែន (Wendy Sherman) ដែលទើបបញ្ចប់កិច្ចប្រជុំត្រីភាគី ជាមួយសមភាគីជប៉ុន និងកូរ៉េខាងត្បូង។

លោកស្រី Wendy Sherman បានគូសបញ្ជាក់យ៉ាងដូច្នេះថា «កិច្ចសម្របសម្រួលយ៉ាងជិតស្និទ្ធនេះ ជាការបញ្ជូនសារយ៉ាងច្បាស់លាស់មួយ ទៅកាន់កូរ៉េខាងជើងថា ពួកយើងកំពុងប្រកៀកស្មាគ្នា ដើម្បីអនុវត្តគោលនយោបាយនេះ...»។

គួរបញ្ជាក់ថា ភាគីទាំងបីខាងលើនេះ បានបង្ហាញការប្តេជ្ញាបន្តធ្វើការងាររួមគ្នា ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរនៅកូរ៉េខាងជើង បើទោះបីជាភាពមិនច្បាស់លាស់កំពុងបន្ត ជាពិសេសគឺគោលនយោបាយរបស់ទីក្រុងព្យុងយ៉ាង ដែលគ្រប់គ្នាពិបាកព្យាករណ៍ទុកមុនក្តី។

កិច្ចប្រជុំត្រីភាគីនេះ ក៏ជាការលុបបំបាត់ផងដែរ ចំពោះពាក្យចចាមអារ៉ាម ពាក់ព័ន្ធនឹងបញ្ហានៃទំនាក់ទំនងរវាងជប៉ុន និងកូរ៉េខាងត្បូង ក្រោយពីលោកប្រធានាធិបតី មូន ចេអ៊ីន បានសម្រេចចិត្តមិនទៅចូលរួម ក្នុងពិធីបើកការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ នៅថ្ងៃសុក្រសប្តាហ៍នេះ ក្រោមហេតុផលមួយចំនួន៕

ដកស្រង់ពី៖ Fresh News

ទីក្រុងតូក្យូ ចាប់ផ្តើមការប្រកួត ចំពេលមានការភ័យខ្លាច COVID-19

 ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ ដែលត្រូវបានពន្យារពេលដោយជំង៊ឹរាតត្បាតនោះ បានចាប់ផ្តើមនៅថ្ងៃពុធនេះ ដោយអ្នកលេងបាល់បោះនារីជប៉ុន Yukiko Ueno ចាប់ផ្តើមការប្រកួតប្រជែង នៅក្នុងអ្វីដែលប្រធានអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ត្រូវការជា “ការអបអរនៃសេចក្តីសង្ឃឹម” ។

Read more: ទីក្រុងតូក្យូ ចាប់ផ្តើមការប្រកួត ចំពេលមានការភ័យខ្លាច COVID-19

២ ភាគ ៣ នៃចំនួនប្រជាជនឥណ្ឌា មានអង្គបដិប្រាណ COVID-19

យោងតាមទិន្នន័យ ពីការស្ទាបស្ទង់មួយ លើមនុស្ស 29,000 ពាសពេញប្រទេស ដែលធ្វើឡើងកាលពីខែមិថុនា និងកក្កដា និងបានចេញផ្សាយកាលពីថ្ងៃអង្គារ-ម្សិលមិញ បានឱ្យដឹងថា ប្រជាជនឥណ្ឌាចំនួន ២ ភាគ ៣ មានអង្គបដិប្រាណប្រឆាំងនឹងវីរុសកូរ៉ូណា។

Read more: ២ ភាគ ៣ នៃចំនួនប្រជាជនឥណ្ឌា មានអង្គបដិប្រាណ COVID-19

កងទ័ពចិន ព្រមានទំនប់ ដែលរងគ្រោះដោយព្យុះ អាចនឹងដួលរលំ

 កងទ័ពចិន បានព្រមានថា ទំនប់វារីអគ្គិសនីមួយនៅកណ្តាលប្រទេស "អាចនឹងដួលរលំនៅពេលណាក៏បាន" បន្ទាប់ពីត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ក្នុងព្យុះភ្លៀង ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២ នាក់ និងបាននាំតំបន់នេះ ទៅជាតំបន់ជាប់គាំង។

Read more: កងទ័ពចិន ព្រមានទំនប់ ដែលរងគ្រោះដោយព្យុះ អាចនឹងដួលរលំ

រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល និងប្រធានាធិបតីប៉ាឡេស្ទីន ពិភាក្សាពី “ការកសាងទំនុកចិត្ត”

រដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ីស្រាអែលលោក Benny Gantz បាននិយាយថា លោកបាននិយាយជាមួយប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas តាមទូរសព្ទកាលពីថ្ងៃចន្ទ ហើយអ្នកទាំងពីរ បានព្រមព្រៀងគ្នាថា ចាំបាច់ត្រូវបង្កើតជំហានកសាងជំនឿទុកចិត្តគ្នា។

Read more: រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល និងប្រធានាធិបតីប៉ាឡេស្ទីន ពិភាក្សាពី...

លោក Moon របស់កូរ៉េខាងត្បូង ទម្លាក់ផែនការទៅទស្សនាប្រទេសជប៉ុន ចំពេលមានភាពច្របូកច្របល់ជុំវិញសំដីដៀមដាមផ្លូវភេទ

 ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានអោយដឹងកាលពីថ្ងៃច័ន្ទថា ប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in នឹងមិនធ្វើទស្សនកិច្ចនៅទីក្រុងតូក្យូសម្រាប់ព្រឹត្តិការណ៍អូឡាំពិក ដែលនឹងមកដល់នោះទេ ដោយលុបចោលផែនការ ដែលនឹងអាចជាកិច្ចប្រជុំកំពូលលើកដំបូងរបស់លោកជាមួយនាយករដ្ឋមន្រ្តី Yoshihide Suga ។

Read more: លោក Moon របស់កូរ៉េខាងត្បូង ទម្លាក់ផែនការទៅទស្សនាប្រទេសជប៉ុន...

រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក គ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសសិង្ហបុរី វៀតណាម និងហ្វីលីពីន

 រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសសឹង្ហបូរី វៀតណាម និងហ្វីលីពីន ចាប់ពីចុងសប្តាហ៍នេះទៅ នេះបើតាមលេខាសារពត៌មានប្រចាំមន្ទីរប៉ង់តាហ្គោន លោក John Kirby បានប្រកាសកាលពីថ្ងៃចន្ទ ក្នុងដំណើរទស្សនកិច្ចលើកដំបូងទៅកាន់អាស៊ីអាគ្នេយ៍ ដោយសមាជិកជាន់ខ្ពស់នៃរដ្ឋបាលលោក Biden គ្រោងនឹងចាកចេញនៅថ្ងៃសុក្រ លោក Austin នឹងឈប់នៅ Alaska មុនពេលធ្វើដំណើរទៅកាន់តំបន់។

Read more: រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក...

ក្រុមអ្នកតវ៉ា បានវាយប្រហារស្ថានីយទូរទស្សន៍ប្រទេស Cyprus លើវិធានការណ៍ និងវ៉ាក់សាំង COVID-19

 ក្រុមអ្នកតវ៉ាប្រឆាំងនឹងវិធានការការពារវីរុស និងវ៉ាក់សាំងកូរ៉ូណា បានវាយប្រហារស្ថានីយ៍ទូរទស្សន៍ មួយកន្លែង និងបានដុតរថយន្តជាច្រើនគ្រឿង នៅខាងក្រៅអាគារក្នុងរដ្ឋធានី Nicosia នៃប្រទេស Cypriot កាលពីល្ងាចថ្ងៃអាទិត្យ ។

Read more: ក្រុមអ្នកតវ៉ា បានវាយប្រហារស្ថានីយទូរទស្សន៍ប្រទេស Cyprus លើវិធានការណ៍...

បំណាក់ដី និងរលំជញ្ជាំងក្នុងរដូវភ្លៀងមូសុង នៅទីក្រុង Mumbai

យ៉ាងហោចណាស់មានមនុស្សចំនួន ២៣ នាក់ បានស្លាប់ បន្ទាប់ពីផ្ទះជាច្រើន ត្រូវបានកំទេច ដោយរលំជញ្ជាំងបាក់សង្កត់ និងការបាក់ដី ដែលបង្កឡើងដោយភ្លៀងមូសុងខ្លាំង នៅក្នុងរដ្ឋធានីហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌា Mumbai កាលពីថ្ងៃអាទិត្យ។

Read more: បំណាក់ដី និងរលំជញ្ជាំងក្នុងរដូវភ្លៀងមូសុង នៅទីក្រុង Mumbai

ភ្លើងឆេះព្រៃធំៗនៅអាមេរិក កើនឡើងដែលបង្ខំឱ្យមានការជម្លៀសថ្មី

ជាមួយនឹងអាកាសធាតុក្តៅ និងស្ងួត ដែលគ្របដណ្តប់លើតំបន់ភាគខាងលិចសហរដ្ឋអាមេរិកនិងកាណាដា កាលពីថ្ងៃអាទិត្យ អគ្គិភ័យ Bootleg ដ៏ធំសម្បើមនៅរដ្ឋ Oregon បានកើនឡើងជាថ្មី ហើយអាជ្ញាធរ បានបញ្ជាឲ្យមានការជម្លៀសចេញថ្មី។

Read more: ភ្លើងឆេះព្រៃធំៗនៅអាមេរិក កើនឡើងដែលបង្ខំឱ្យមានការជម្លៀសថ្មី

ម៉ាឡេស៉ីសម្រេចអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនចិន Sinopharm

(គូឡាឡាំពួ)៖ ក្រសួងសុខាភិបាលនៃប្រទេសម៉ាឡេស៉ី នៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ខ្លួនបានផ្តល់ការអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិន Sinopharm។

Read more: ម៉ាឡេស៉ីសម្រេចអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនចិន Sinopharm

Biden ព្រមានក្រុមហ៊ុនអាមេរិកអំពីការធ្វើជំនួញនៅហុងកុង

 រដ្ឋបាលលោក Biden ត្រូវបានគេរំពឹងថា នឹងចេញសេចក្តីព្រមានមួយដល់ក្រុមហ៊ុនអាមេរិកនានា អំពីហានិភ័យនៃការធ្វើជំនួញនៅហុងកុង នៅពេលដែលប្រទេសចិន បន្តរារាំងសេរីភាពនយោបាយ និងសេដ្ឋកិច្ចនៅក្នុងទឹកដីនេះ។

Read more: Biden ព្រមានក្រុមហ៊ុនអាមេរិកអំពីការធ្វើជំនួញនៅហុងកុង

ព្យុះ កំពុងវាយលុកអឺរ៉ុប

 ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅអឺរ៉ុបខាងលិច បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥៩ នាក់នៅប្រទេសអាល្លឺម៉ង់ និង ៩ នាក់ នៅប៊ែលហ្សិក ហើយមនុស្សជាច្រើនទៀត កំពុងបាត់ខ្លួន នៅពេលទឹកកំពុងកើនឡើង បណ្តាលឱ្យផ្ទះជាច្រើនត្រូវដួលរលំកាលពីថ្ងៃព្រហស្បតិ៍ នៅប្រទេសអាឡឺម៉ង់ ដែលកំពុងជួបប្រទះគ្រោះមហន្តរាយអាកាសធាតុដ៏អាក្រក់បំផុតមួយចាប់តាំងពីសង្គ្រាមលោកលើកទី ២ អ្នកស្រុកអស់សង្ឃឹម បានស្វែងរកជម្រកនៅលើដំបូលផ្ទះរបស់ពួកគេ នៅពេលដែលឧទ្ធម្ភាគចក្ រជួយសង្គ្រោះមកដល់។

Read more: ព្យុះ កំពុងវាយលុកអឺរ៉ុប

ប្រទេសម៉ាឡេស៊ី បញ្ឈប់ការប្រើប្រាស់វ៉ាក់សាំង COVID-19 Sinovac បន្ទាប់ពីការផ្គត់ផ្គង់ ត្រូវបានបញ្ចប់

 ក្រសួងសុខាភិបាលប្រទេសម៉ាឡេស៊ី កាលពីថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា ប្រទេសខ្លួន នឹងបញ្ឈប់ការចាក់វ៉ាក់សាំង COVID-១៩ ស៊ីណូវ៉ាក់ ដែលផលិតដោយប្រទេសចិន នៅពេលដែលការផ្គត់ផ្គង់របស់វា បានចប់ ព្រោះខ្លួន មានចំនួនវ៉ាក់សាំងផ្សេងទៀត សម្រាប់កម្មវិធីចាក់វ៉ាក់សាំង គ្រប់គ្រាន់ហើយ។

Read more: ប្រទេសម៉ាឡេស៊ី បញ្ឈប់ការប្រើប្រាស់វ៉ាក់សាំង COVID-19 Sinovac...

ហ្វីលីពីនប្រកាសរកឃើញ ការឆ្លងកូវីដ១៩ បម្លែងថ្មី Delta នៅក្នុងសហគមន៍ ជាលើកដំបូង

  (ម៉ានីល)៖ ក្រសួងសុខាភិបាលហ្វីលីពីន នៅថ្ងៃសុក្រនេះបានរាយការណ៍ពី ការរកឃើញករណីឆ្លងក្នុងសហគមន៍នៃវីរុស COVID-19 បម្លែងខ្លួនថ្មី Delta (វីរុសបម្លែងខ្លួនថ្មីមានប្រភពមកពីប្រទេសឥណ្ឌា) ជាលើកដំបូងបង្អស់ នៅក្នុងប្រទេសរបស់ខ្លួន ខណៈមនុស្សម្នាក់ទៀត បានស្លាប់ដោយសារជំងឺនេះ។

Read more: ហ្វីលីពីនប្រកាសរកឃើញ ការឆ្លងកូវីដ១៩ បម្លែងថ្មី Delta នៅក្នុងសហគមន៍ ជាលើកដំបូង

អូស្រ្ដាលី បិទខ្ទប់ទីក្រុង Melbourne ជាលើកទី៥ ប្រឈមមុខនឹងវីរុសកូវីដ-១៩ បម្លែងថ្មី Delta

  (មែលប៊ន)៖ អាជ្ញាធររដ្ឋវិចតូរៀ (Victoria) នៃប្រទេសអូស្រ្តាលីបានប្រកាសនៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១នេះថា ទីក្រុងមែលប៊ន (Melbourne) និងតំបន់ជុំវិញនោះនឹងវិលត្រលប់ទៅរកការបិទខ្ទប់វិញជាលើកទី៥ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុស COVID-19 បម្លែងខ្លួនថ្មី Delta (វីរុសបម្លែងខ្លួនថ្មីមានប្រភពដើមមកពីប្រទេសឥណ្ឌា) ដែលកំពុងឆ្លងកាន់តែខ្លាំងឡើងនៅក្នុងប្រទេស។

Read more: អូស្រ្ដាលី បិទខ្ទប់ទីក្រុង Melbourne ជាលើកទី៥ ប្រឈមមុខនឹងវីរុសកូវីដ-១៩...

ការព្រួយបារម្ភ មានការកើនឡើងនៅតាមតំបន់នានារបស់ឥណ្ឌូនេស៊ីខណះវីរុសបម្លែង Delta បានញ៉ាំញីកោះ Java

  យោងតាមរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអោយដឹងថា ការព្រួយបារម្ភ កំពុងកើនឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី ជុំវិញសមត្ថភាពនៃតំបន់របស់ខ្លួន ក្នុងការទប់ទល់នឹងករណីឆ្លងវីរុសបម្លែងថ្មីនេះ ខណះវីរុសនេះ មានកម្រិតឆ្លងខ្ពស់ និងរាលដាលយ៉ាងឆាប់រហ័សពាសពេញប្រទេសប្រជុំកោះធំបំផុតរបស់ពិភពលោកមួយនេះ។

Read more: ការព្រួយបារម្ភ មានការកើនឡើងនៅតាមតំបន់នានារបស់ឥណ្ឌូនេស៊ីខណះវីរុសបម្លែង Delta...

និយតករសហភាពអឺរ៉ុប ថ្លឹងថ្លែងល្បាយវ៉ាក់សាំង COVID-19 ជាដូសបង្កើនការការពារ

និយតករឪសថអឺរ៉ុប កាលពីថ្ងៃពុធ បានបដិសេធមិនផ្តល់អនុសាសន៍ណាមួយ ស្តីពីការលាយបញ្ចូលគ្ នានូវកាលវិភាគនៃវ៉ាក់សាំង COVID-19 ជាមួយដូសពីក្រុមហ៊ុនផលិតផ្សេងៗគ្នា ដោយ និយាយថា វាលឿនពេកក្នុងការបញ្ជាក់ថាតើ ចាំបាច់ត្រូវចាក់វ៉ាក់សាំងបន្ថែមនៅពេលណា។

Read more: និយតករសហភាពអឺរ៉ុប ថ្លឹងថ្លែងល្បាយវ៉ាក់សាំង COVID-19 ជាដូសបង្កើនការការពារ

មីយ៉ាន់ម៉ា ត្រូវការអុកស៊ីសែនជាចាំបាច់ នៅពេលរលក COVID-19 ថ្មីៗ វាយប្រហារ

 ប្រជាជននៅទូទាំងទីក្រុងធំបំផុតរបស់មីយ៉ាន់ម៉ា កំពុងតែបំពាននឹងបម្រាមគោចរយោធា ក្នុងការស្វែងរកអុកស៊ីសែន ដើម្បីឱ្យមនុស្សជាទីស្រលាញ់របស់ពួកគេ ដកដង្ហើមបាន នៅពេលរលកឆ្លងវីរុសថ្មី បានផ្ទុះឡើងលើប្រទេស ដែលហែកហួរដោយរដ្ឋប្រហារ។

Read more: មីយ៉ាន់ម៉ា ត្រូវការអុកស៊ីសែនជាចាំបាច់ នៅពេលរលក COVID-19 ថ្មីៗ វាយប្រហារ

ចិននឹងចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ជូន «ក្មេងវ័យជំទង់» ដោយប្រើប្រាស់វ៉ាក់សាំង Sinovac និង Sinopharm ចាប់ពីខែកក្កដានេះតទៅ

  (ប៉េកាំង)៖ តំបន់មួយចំនួននៅក្នុងប្រទេសចិន នឹងចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការ COVID-19 ជូនដល់ក្រុមក្មេងវ័យជំទង់ ចាប់ពីអំលុងខែកក្កដានេះតទៅតែម្តង បន្ទាប់ពីការចាក់ដល់មនុស្សវ័យ ១៨ឆ្នាំឡើងទៅ សម្រេចបានរហូតដល់ទៅជាង ១.៤ពាន់លានដូស។

Read more: ចិននឹងចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ជូន «ក្មេងវ័យជំទង់» ដោយប្រើប្រាស់វ៉ាក់សាំង...