Social Network

ឥណ្ឌាប្រកាសរកឃើញករណីឆ្លងថ្មីៗនៃកូវីដ-១៩ រហូតដល់ជិត៤ម៉ឺននាក់ ក្នុងពេលតែមួយថ្ងៃ

 (ញូដេលី)៖ នៅថ្ងៃសុក្រនេះ អាជ្ញាធរឥណ្ឌាបានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 រហូតដល់ទៅចំនួនជិត ០៤ម៉ឺននាក់ឯណោះ ក្នុងរយៈពេលត្រឹមមួយថ្ងៃ។

Read more: ឥណ្ឌាប្រកាសរកឃើញករណីឆ្លងថ្មីៗនៃកូវីដ-១៩ រហូតដល់ជិត៤ម៉ឺននាក់ ក្នុងពេលតែមួយថ្ងៃ

ប្រធានាធិបតីឥណ្ឌូណេស៊ីអំពាវនាវឲ្យអាស៊ាន បើកកិច្ចប្រជុំកម្រិតខ្ពស់ ស្តីពីវិបត្តិនៅមីយ៉ាន់ម៉ា

 (ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ ( Joko Widodo) នៅថ្ងៃសុក្រនេះបានធ្វើការអំពាវនាវ ឲ្យបញ្ឈប់ការប្រើប្រាស់អំពើហិង្សា និងស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

Read more: ប្រធានាធិបតីឥណ្ឌូណេស៊ីអំពាវនាវឲ្យអាស៊ាន បើកកិច្ចប្រជុំកម្រិតខ្ពស់...

ទីបំផុតហ្វីលីពីនអនុម័តឲ្យប្រើវ៉ាក់សាំងរុស្ស៊ី Sputnik V ចំពោះមុខករណីឆ្លងកូវីដ-១៩ កើនឡើងយ៉ាងគំហុក ​​​​(Video inside)

(ម៉ានីល)៖ រដ្ឋបាលចំណីអាហារ និងឱសថ (FDA) នៃប្រទេសហ្វីលីពីន នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១នេះ បានអនុម័តហើយលើវ៉ាក់សាំង COVID-19 Sputnik V របស់រុស្ស៊ីសម្រាប់ការប្រើប្រាស់បន្ទាន់ ខណៈប្រទេសអាស៊ានមួយនេះកំពុងតស៊ូប្រយុទ្ធ នឹងការកើនឡើងជាថ្មីនូវករណីឆ្លង COVID-19។

Read more: ទីបំផុតហ្វីលីពីនអនុម័តឲ្យប្រើវ៉ាក់សាំងរុស្ស៊ី Sputnik V...

បារាំង៖ «គ្មានហេតុផលអ្វីដែលយើងត្រូវបដិសេធ ចំពោះវ៉ាក់សាំង AstraZeneca នោះឡើយ»

  (ប៉ារីស)៖ អ្នកនាំពាក្យរដ្ឋាភិបាលបារាំងលោក កាលព្រីយែល អាតាល់ ( Gabriel Attal) បានថ្លែងថា គ្មានអ្វីហេតុផលណាមួយដែលប្រទេសនេះ ត្រូវធ្វើការបដិសេធចំពោះវ៉ាក់សាំង AstraZeneca របស់អង់គ្លេសនោះឡើយ។

Read more: បារាំង៖ «គ្មានហេតុផលអ្វីដែលយើងត្រូវបដិសេធ ចំពោះវ៉ាក់សាំង AstraZeneca នោះឡើយ»

ច្បាប់អាជ្ញាសឹក ត្រូវបានដាក់នៅក្នុងទីក្រុងចំនួន៦ នៃរដ្ឋធានី Yangon ក្នុងប្រទេសមីយ៉ាន់ម៉ា

អ្នកស្រុកមួយចំនួន ដែលរស់នៅក្នុងក្រុង Hlaingthaya កំពុងចាកចេញពីផ្ទះរបស់ខ្លួនកាលពីថ្ងៃអង្គារ ដើម្បីត្រឡប់ទៅស្រុកកំណើតវិញ ឬទៅកន្លែងដែលមានសុវត្ថិភាពជាងមុន បន្ទាប់ពីភាពចលាចល បានកើតឡើង ហើយច្បាប់អាជ្ញាសឹកត្រូវបានដាក់នៅក្នុងក្រុងកាលពីពេលថ្មីៗនេះ។

Read more: ច្បាប់អាជ្ញាសឹក ត្រូវបានដាក់នៅក្នុងទីក្រុងចំនួន៦ នៃរដ្ឋធានី Yangon...

វ៉ាក់សាំងការពារ COVID-19 ដែលផលិតនៅក្នុងប្រទេសវៀតណាម នឹងអាចប្រើបាននៅត្រីមាសទី ៤

ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងកាលពីថ្ងៃពុធថា វ៉ាក់សាំងការពារ COVID-19 ដែលផលិតនៅក្នុងប្រទេស ជាដំបូងបង្អស់ ដែលមានឈ្មោះថា Nanocovax ត្រូវបានគេរំពឹងថា នឹងអាចប្រើបាននៅត្រីមាសទី ៤ នៃឆ្នាំនេះ ហើយនឹងត្រូវបានប្រើប្រាស់ក្នុងឆ្នាំ ២០២២ ។

Read more: វ៉ាក់សាំងការពារ COVID-19 ដែលផលិតនៅក្នុងប្រទេសវៀតណាម នឹងអាចប្រើបាននៅត្រីមាសទី ៤

រដ្ឋាភិបាលថ្មីលីប៊ី ចូលកាន់តំណែងជាផ្លូវការ

រដ្ឋាភិបាលគណបក្សឯកភាពជាតិលីប៊ី ដែលទើបត្រូវបានជ្រើសរើសកាលពីថ្ងៃអង្គារនោះបានចូលកាន់តំណែងជាផ្លូវការ បន្តពីរដ្ឋាភិបាលគណបក្សសម្ព័ន្ធជាតិ ដែលគាំទ្រដោយអង្គការសហប្រជាជាតិហើយ។

Read more: រដ្ឋាភិបាលថ្មីលីប៊ី ចូលកាន់តំណែងជាផ្លូវការ

រុស្ស៊ី, អ៉ីរ៉ង់ថ្កោលទោសផែនការបង្កើនក្បាលគ្រាប់នុយក្លេអ៊ែររបស់អង់គ្លេស

(តេហេរ៉ង់)៖ អ៉ីរ៉ង់ និងរុស្ស៊ី នៅថ្ងៃពុធសប្ដាហ៍នេះបានថ្កោលទោសយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់ចក្រភពអង់គ្លេស ក្នុងការបង្កើនអាវុធនុយក្លេអ៊ែរ ដោយទីក្រុង តេហេរ៉ង់ចាត់ទុកថាជា «ទង្វើពុតត្បត់» រីឯទីក្រុងម៉ូស្គូព្រមានថាវានឹងគំរាមកំហែងដល់សិ្ថរភាពអន្តរជាតិ។

Read more: រុស្ស៊ី, អ៉ីរ៉ង់ថ្កោលទោសផែនការបង្កើនក្បាលគ្រាប់នុយក្លេអ៊ែររបស់អង់គ្លេស

ថៃមានអ្នកជំងឺកូវីដ-១៩ ម្នាក់ទៀតស្លាប់ និងរកឃើញអ្នកឆ្លងថ្មីៗ ៩២នាក់

 (បាងកក)៖ អាជ្ញាធរថៃនៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន៩២ករណី ហើយក៏មានអ្នកជំងឺម្នាក់ទៀត ទើបតែបានបាត់បង់ជីវិតផងដែរ។

Read more: ថៃមានអ្នកជំងឺកូវីដ-១៩ ម្នាក់ទៀតស្លាប់ និងរកឃើញអ្នកឆ្លងថ្មីៗ ៩២នាក់

សហរដ្ឋអាមេរិក៖ មនុស្ស ៦.២៧ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១,២៨៨នាក់ស្លាប់ នៅក្នុងពេលតែ១ថ្ងៃ ​​​​(Video inside)

(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៦២,៧៩៤នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,២៨៨នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

Read more: សហរដ្ឋអាមេរិក៖ មនុស្ស ៦.២៧ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១,២៨៨នាក់ស្លាប់...

អាមេរិកកំពុងស៊ើបអង្កេតលើករណីរថយន្ត Tesla បើកប៉ះទង្គិចរថយន្តប៉ូលិស ខណៈប្រើប្រាស់មុខងារ «បើកបរដោយស្វ័យប្រវត្តិ»

 (ប៉េកាំង)៖ ទីភ្នាក់ងារសុវត្ថិភាពរថយន្តរបស់សហរដ្ឋអាមេរិក បានប្រកាសឲ្យដឹងថា ខ្លួននឹងបញ្ជូនក្រុមការងារទៅសិក្សា និងស៊ើបអង្កេតទៅលើករណីរថយន្តរបស់ក្រុមហ៊ុន Tesla បានបើកទៅបុកទង្គិចជាមួយរថយន្តប៉ូលិស ដោយប្រើប្រាស់មុខងារ Autopilot (បើកបរដោយស្វ័យប្រវត្តិ)។

Read more: អាមេរិកកំពុងស៊ើបអង្កេតលើករណីរថយន្ត Tesla បើកប៉ះទង្គិចរថយន្តប៉ូលិស...

កូរ៉េខាងជើងនឹងបន្តបដិសេធ សំណើសុំចរចាពីសហរដ្ឋអាមេរិក ​​​​(Video inside)

(សេអ៊ូល)៖ កូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសថា នឹងមិនអើពើឡើយចំពោះការសំណើ សុំចរចាគ្នាឡើងវិញពីសហរដ្ឋអាមេរិក រហូតទាល់តែទីក្រុងវ៉ាស៊ីនតោន លុបចោលគោលនយោបាយអរិយភាពរបស់ខ្លួន ចំពោះទីក្រុងព្យុងយ៉ាងជាមុនសិន។

Read more: កូរ៉េខាងជើងនឹងបន្តបដិសេធ សំណើសុំចរចាពីសហរដ្ឋអាមេរិក ​​​​(Video inside)

ឥណ្ឌាចាក់វ៉ាក់សាំងជូនប្រជាជនបាន «៣៦លានដូស» និងគ្មានការព្រួយបារម្ភ ចំពោះវ៉ាក់សាំង AstraZeneca ដែលខ្លួនកំពុងប្រើនោះឡើយ ​​​​(Video inside)

(ញូដេលី)៖ គិតត្រឹមថ្ងៃពុធសប្ដាហ៍នេះ ប្រទេសឥណ្ឌាបានអះអាងថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ខ្លួន នឹងបន្តទៅមុខទៀតជាមួយ «ភាពម៉ត់ចត់បំផុត» បើទោះបីជាមានការព្រួយបារម្ភខ្លះ នៅខាងប៉ែកអ៊ឺរ៉ុបអំពីបញ្ហាសុវត្ថិភាព នៃវ៉ាក់សាំងដែលអភិវឌ្ឍឡើងដោយ ក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca ដែលឥណ្ឌាជាអ្នកទទួលសិទ្ធិផលិតក៏ដោយ។

Read more: ឥណ្ឌាចាក់វ៉ាក់សាំងជូនប្រជាជនបាន «៣៦លានដូស» និងគ្មានការព្រួយបារម្ភ...

ក្រុមព្រះសង្ឃនៅមីយ៉ាន់ម៉ាអំពាវនាវឲ្យយោធា បញ្ឈប់ការបង្រ្កាបយ៉ាងអាក្រក់លើក្រុមបាតុករ

  (ណៃពិដោ)៖ ក្រុមព្រះសង្ឃដ៏មានឥទ្ធិពលបំផុតនៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវគេរាយការណ៍ថា បានទទូចអំពាវនាវឲ្យយោធាមីយ៉ាន់ម៉ា បញ្ឈប់ជាបន្ទាន់នូវការប្រើអំពើហិង្សាយ៉ាងអាក្រក់ប្រឆាំងនឹងក្រុមបាតុករ។

Read more: ក្រុមព្រះសង្ឃនៅមីយ៉ាន់ម៉ាអំពាវនាវឲ្យយោធា...

ប្រទេសជាច្រើនរិះគន់សភាពការណ៍សិទ្ធិមនុស្ស របស់សហរដ្ឋអាមេរិក នៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ

 (ញូយ៉ក)៖ ថ្ងៃទី១៧ ខែមីនា កិច្ចប្រជុំលើកទី ៤៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានពិនិត្យពិភាក្សាអំពីលទ្ធផលនៃការដែលសហរដ្ឋអាមេរិក បានចូលរួមការពិនិត្យពិភាក្សាលើបញ្ហាសិទ្ធិមនុស្ស នៃប្រទេសផ្សេងទៀត។

Read more: ប្រទេសជាច្រើនរិះគន់សភាពការណ៍សិទ្ធិមនុស្ស របស់សហរដ្ឋអាមេរិក...

ហ្វីលីពីនសម្រេចហាមជនបរទេស ចូលទឹកដីខ្លួនជាបណ្តោះអាសន្ន ចំពោះមុខការហក់ឡើងខ្លាំងនៃករណីឆ្លងកូវីដ-១៩

 (ម៉ានីល)៖ ដោយសារការលោតឡើងខ្លាំងនៃអត្រាករណីឆ្លង COVID-19 ប្រទេសហ្វីលីពីនបានសម្រេចថា នឹងហាមមិនឲ្យជនបរទេសចូលទឹកដីខ្លួនជាបណ្តោះអាសន្ន ហើយក៏នឹងដាក់កំហិតលើចំនួនជនជាតិហ្វីលីពីនផ្ទាល់ ដែលត្រូវចូលមកកាន់ប្រទេសអាស៊ានមួយនេះផងដែរ។

Read more: ហ្វីលីពីនសម្រេចហាមជនបរទេស ចូលទឹកដីខ្លួនជាបណ្តោះអាសន្ន...

វៀតណាមជឿជាក់ថានឹងសម្រេចបាន វ៉ាក់សាំងកូវីដ-១៩ ដែលខ្លួនអភិវឌ្ឍផ្ទាល់ដៃ នៅត្រីមាសទី៤ឆ្នាំនេះ

 (ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃពុធនេះ បានប្រកាសឲ្យដឹងថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ដំបូងបង្អស់របស់ប្រទេសវៀតណាមផ្ទាល់ ដែលមានឈ្មោះថា Nanocovax ត្រូវបានគេរំពឹងថា នឹងអាចសម្រេចបានជាស្ថាពរនៅត្រីមាសទី៤ នៃឆ្នាំ២០២១ នេះហើយ ព្រមទាំងនឹងដាក់ចេញឲ្យប្រើប្រាស់នៅឆ្នាំ២០២២ ខាងមុខ។

Read more: វៀតណាមជឿជាក់ថានឹងសម្រេចបាន វ៉ាក់សាំងកូវីដ-១៩ ដែលខ្លួនអភិវឌ្ឍផ្ទាល់ដៃ...

អ៉ីរ៉ង់ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដោយប្រើម៉ាស៊ីនដ៏ទំនើប នៅឯរោងចក្រក្រោមដី

  (វីយ្យែន)៖ អ៉ីរ៉ង់បានចាប់ផ្ដើមចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម នៅឯរោងចក្រនុយក្លេអ៊ែរក្រោមដី Natanz ដោយប្រើប្រាស់ម៉ាស៊ីនដ៏ទំនើបទី២ IR-4 ដែលនេះគឺជាទង្វើបំពាន លើកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយប្រទេសមហាអំណាច។

Read more: អ៉ីរ៉ង់ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដោយប្រើម៉ាស៊ីនដ៏ទំនើប នៅឯរោងចក្រក្រោមដី

ទីបំផុតនាយករដ្ឋមន្ត្រីជប៉ុន ទទួលការចាក់វ៉ាក់សាំងដូសដំបូង មុនលោកត្រូវទៅធ្វើទស្សនកិច្ច នៅសហរដ្ឋអាមេរិក

 (តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Yoshihide Suga) នៅថ្ងៃអង្គារនេះបានទទួលការវ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសដំបូង ដែលវាជាវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech រួចរាល់ហើយ។

Read more: ទីបំផុតនាយករដ្ឋមន្ត្រីជប៉ុន ទទួលការចាក់វ៉ាក់សាំងដូសដំបូង...

ប្រទេសថៃប្រកាសអំពីការ «កាត់បន្ថយពេលវេលាធ្វើចត្តាឡីស័ក» ដើម្បីជំរុញវិស័យទេសចរណ៍ និងសេដ្ឋកិច្ចឡើងវិញ ​​​​(Video inside)

(បាងកក)៖ ក្រសួងទេសចរណ៍ និងកីឡារបស់ប្រទេសថៃ បានប្រកាសពីការបន្ធូរបន្ថយលើវិធានការធ្វើចត្តាឡីស័ក ដែលត្រូវបានគេហៅឈ្មោះថា ការធ្វើចត្តាឡីស័កតាមតំបន់ (Area Quarantine)។

Read more: ប្រទេសថៃប្រកាសអំពីការ «កាត់បន្ថយពេលវេលាធ្វើចត្តាឡីស័ក»...

ក្រុមហ៊ុន Alibaba ត្រូវបានរដ្ឋាភិបាលចិន ស្នើសុំកាត់បន្ថយការវិនិយោគ លើប្រព័ន្ធផ្សព្វផ្សាយ

 (ចិន)៖ ក្រុមហ៊ុន Alibaba ត្រូវបានរដ្ឋាភិបាលចិនស្នើឱ្យកាត់បន្ថយការវិនិយោគ ឬចាយប្រាក់ក្នុងការទិញយក ឬបង្កើតនូវក្រុមហ៊ុនដែល ជាប្រព័ន្ធផ្សព្វផ្សាយ ប៉ុន្តែមិនបានបញ្ជាក់អំពីមូលហេតុឡើយ។

Read more: ក្រុមហ៊ុន Alibaba ត្រូវបានរដ្ឋាភិបាលចិន ស្នើសុំកាត់បន្ថយការវិនិយោគ...