Social Network

មីយ៉ាន់ម៉ាដោះលែងមនុស្សជាង៦០០នាក់ ដែលត្រូវបានចាប់ខ្លួន កំឡុងបាតុកម្មប្រឆាំងយោធា

(រ៉ង់ហ្គូន)៖ នាថ្ងៃពុធនេះមីយ៉ាន់ម៉ា បានដោះលែងមនុស្សជាង៦០០នាក់ពីមន្ទីរឃុំឃាំង បន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួន កំឡុងការធ្វើសកម្មភាពប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងរដ្ឋប្រហារយោធា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃពុធ ទី២៤ ខែមីនា ឆ្នាំ២០២១។

Read more: មីយ៉ាន់ម៉ាដោះលែងមនុស្សជាង៦០០នាក់ ដែលត្រូវបានចាប់ខ្លួន កំឡុងបាតុកម្មប្រឆាំងយោធា

មេទ័ពអាមេរិកព្រមានថា ចិននឹងមានសមត្ថភាព «វាយយកកោះតៃវ៉ាន់» លឿនជាងការរំពឹងទុក

 (វ៉ាស៊ីនតោន)៖ លោកឧត្តមនាវីឯក ចន អាឃ្វីលីណូ (John Aquilino) ដែលត្រូវបានលោកប្រធានាធិបតី ចូ បៃដិន តែងតាំងជាមេបញ្ជាការ នៃទីបញ្ជាការយោធាអាមេរិក ប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកបាននិយាយថា ចិននឹងមានសមត្ថភាពវាយយកកោះតៃវ៉ាន់ ក្នុងពេលអនាគតដ៏ខ្លីមុខ លឿនជាងការរំពឹងទុក និងការព្យាករនានាពេលបច្ចុប្បន្ន។

Read more: មេទ័ពអាមេរិកព្រមានថា ចិននឹងមានសមត្ថភាព «វាយយកកោះតៃវ៉ាន់» លឿនជាងការរំពឹងទុក

មនុស្ស៥នាក់ទំនងជាស្លាប់, រាប់ម៉ឺននាក់ជម្លៀសខ្លួនពីអគិ្គភ័យឆេះជំរំរ៉ូហ៊ីងយ៉ា ក្នុងប្រទេសបង់ក្លាដែស ​​​​(Video inside)

(បង់ក្លាដែស)៖ មនុស្សយ៉ាងហោច៥នាក់ទំនងជាបានបាត់បង់ជីវិត ហើយជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ាជាង២ម៉ឺននាក់ទៀតបានជម្លៀសខ្លួនទៅរកកន្លែង មានសុវត្ថិភាព បន្ទាប់ពីអគ្គិភ័យដ៏សម្បើមមួយបានឆាបឆេះជំរំស្នាក់នៅរបស់ពួកគេ នៅឯភាគអាគ្នេយ៍នៃប្រទេសបង់ក្លាដែស។

Read more: មនុស្ស៥នាក់ទំនងជាស្លាប់, រាប់ម៉ឺននាក់ជម្លៀសខ្លួនពីអគិ្គភ័យឆេះជំរំរ៉ូហ៊ីងយ៉ា...

មន្ត្រីប៉ូលិសអាមេរិកម្នាក់ ដែលបានស្លាប់ក្នុងការបាញ់ប្រហារនៅខូឡូរ៉ាដូ មានកូនចំនួន៧នាក់ និងធ្លាប់ព្យាយាមរកការងារថ្មី

 (ខូឡូរ៉ាដូ)៖ មន្ត្រីប៉ូលិសអាមេរិកម្នាក់ដែលបានស្លាប់ នៅក្នុងករណីបាញ់ប្រហារយ៉ាងកម្រោល នៅឯផ្សារទំនើបមួយកន្លែង ក្នុងរដ្ឋខូឡូរ៉ាដូ (Colorado) ត្រូវបានគេដឹងថា លោកមានកូនៗរហូតដល់ទៅ ០៧នាក់ឯណោះ ហើយក្រុមគ្រួសាររបស់លោក ក៏បានអះអាងទៀតថា មន្ត្រីប៉ូលិសរូបនេះធ្លាប់ព្យាយាមស្វែងរកការងារថ្មី ដើម្បីការពារក្រុមគ្រួសាររបស់លោកផងដែរ។

Read more: មន្ត្រីប៉ូលិសអាមេរិកម្នាក់ ដែលបានស្លាប់ក្នុងការបាញ់ប្រហារនៅខូឡូរ៉ាដូ...

លោក វ្ល៉ាឌីមៀ ពូទីន នឹងទទួលការចាក់វ៉ាក់សាំង នៅថ្ងៃអង្គារនេះ និងច្រានចោលពាក្យរិះគន់ ចំពោះវ៉ាក់សាំង Sputnik V ​​​​(Video inside)

(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានច្រានចោលការរិះគន់ ពីសំណាក់ប្រទេសមួយចំនួនទៅវ៉ាក់សាំង Sputnik V ហើយលោកផ្ទាល់ កំពុងត្រៀមខ្លួនទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 មួយនេះ នៅក្នុងសប្តាហ៍នេះតែម្តង។

Read more: លោក វ្ល៉ាឌីមៀ ពូទីន នឹងទទួលការចាក់វ៉ាក់សាំង នៅថ្ងៃអង្គារនេះ...

សហរដ្ឋអាមេរិក៖ មនុស្ស ៤.៥៧ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៦៣៦នាក់ស្លាប់ នៅក្នុងរយៈពេល១ថ្ងៃ ​​​​(Video inside)

(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៤៥,៧៤៨នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៦៣៦នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

Read more: សហរដ្ឋអាមេរិក៖ មនុស្ស ៤.៥៧ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៦៣៦នាក់ស្លាប់...

ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៉ីន និងភរិយា ទទួលការចាក់វ៉ាក់សាំង AstraZeneca ​​​​(Video inside)

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៉ីន បានទទួលការចាក់វ៉ាក់សាំង AstraZeneca ដើម្បីបង្ការជំងឺ COVID-19 សម្រាប់ដូសដំបូងរបស់លោករួចរាល់ហើយ នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែមីនា ឆ្នាំ២០២១នេះ នៅចំពោះមុខការត្រៀមចេញ ទៅបំពេញទស្សនកិច្ចនៅក្រៅប្រទេស។

Read more: ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៉ីន និងភរិយា ទទួលការចាក់វ៉ាក់សាំង...

WHO ជំរុញឲ្យក្រុមហ៊ុនផ្សេងទៀតធ្វើដូច AstraZeneca ដោយផ្តល់អាជ្ញាប័ណ្ណ លើបច្ចេកទេសផលិតវ៉ាក់សាំង ដល់ក្រុមហ៊ុនដទៃផលិតបន្ត

 (ហ្សឺណែវ)៖ ប្រមុខអង្គការសុខភាពពិភពលោក នៅថ្ងៃចន្ទសប្តាហ៍នេះ បានលើកឡើងថា ក្រុមហ៊ុនអភិវឌ្ឍវ៉ាក់សាំង COVID-19 ដទៃទៀត គួរតែយកលំនាំតាមក្រុមហ៊ុនអង់គ្លេស AstraZeneca នោះគឺការផ្តល់អាជ្ញាប័ណ្ណផ្នែកបច្ចេកទេស ឲ្យក្រុមហ៊ុនផ្សេងទៀតផលិតបន្ត នៅតាមតំបន់ខុសៗគ្នាជុំវិញពិភពលោក។

Read more: WHO ជំរុញឲ្យក្រុមហ៊ុនផ្សេងទៀតធ្វើដូច AstraZeneca ដោយផ្តល់អាជ្ញាប័ណ្ណ...

ថៃប្រកាសរកឃើញករណីឆ្លងថ្មីៗនៃកូវីដ-១៩ ចំនួន៤០១នាក់ និងអ្នកជំងឺម្នាក់ទៀតស្លាប់

 (បាងកក)៖ នៅថ្ងៃអង្គារនេះ អាជ្ញាធរថៃបានប្រកាសពីការរកឃើញ ករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន៤០១នាក់ ដែលអត្រាដ៏ខ្ពស់ខ្លាំងមួយ ធៀបនឹងមួយរយៈចុងក្រោយនេះ ហើយក៏មានអ្នកជំងឺម្នាក់ទៀតបាត់បង់ជីវិតផងដែរ។

Read more: ថៃប្រកាសរកឃើញករណីឆ្លងថ្មីៗនៃកូវីដ-១៩ ចំនួន៤០១នាក់ និងអ្នកជំងឺម្នាក់ទៀតស្លាប់

ហេតុការណ៍បំផ្ទុះគ្រាប់បែកឆ្នៃ នៅភាគខាងត្បូងប្រទេសចិន បណ្តាលឲ្យស្លាប់មនុស្ស៤នាក់

(ប៉េកាំង)៖ អាជ្ញាធរចិននៅថ្ងៃអង្គារនេះ បានរាយការណ៍ឱ្យដឹងថា មនុស្ស០៤នាក់បានស្លាប់ ខណៈបុរសម្នាក់បានបំផ្ទុះគ្រាប់បែកច្នៃ នៅការិយាល័យរដ្ឋបាលមួយកន្លែង ដែលស្ថិតក្នុងភូមិតូចមួយ នៅភាគខាងត្បូងប្រទេសចិន។

Read more: ហេតុការណ៍បំផ្ទុះគ្រាប់បែកឆ្នៃ នៅភាគខាងត្បូងប្រទេសចិន បណ្តាលឲ្យស្លាប់មនុស្ស៤នាក់

អ្នកគាំទ្រជនជាតិជប៉ុននឹង «អបអរសាទរឲ្យគ្រប់អត្តពលិកទាំងអស់» នៅឯព្រឹត្តិការណ៍ Tokyo Games

 (តូក្យូ)៖ អ្នកគាំទ្រជនជាតិជប៉ុននឹងធ្វើការ «ស្រែកអបអរសាទរឲ្យក្រុមអត្តពលិកទាំងអស់» នៅឯព្រឹត្តិការណ៍កីឡាចម្រុះ Tokyo Olympics នេះបើយោងតាមគណៈកម្មការចេញសេចក្តីប្រកាសនៅថ្ងៃចន្ទ ទី២២ ខែមីនា បន្ទាប់ពីសម្រេចមិនឲ្យមានអ្នកទស្សនាក្រៅប្រទេស ចូលរួម ដោយសារបារម្ភពីការរីករាលដាលនៃជំងឺ COVID-19។

Read more: អ្នកគាំទ្រជនជាតិជប៉ុននឹង «អបអរសាទរឲ្យគ្រប់អត្តពលិកទាំងអស់» នៅឯព្រឹត្តិការណ៍...

ស្ថានភាពគ្រោះទឹកជំនន់ដ៏អាក្រក់ នៅភាគខាងកើតអូស្រ្តាលី មិនទាន់មានសញ្ញាអន់ថយនៅឡើយទេ

 (ស៉ីដនី)៖ អាជ្ញាធរអូស្រ្តាលី នៅថ្ងៃអង្គារនេះ បានព្រមានថា គ្រោះទឹកជំនន់ដ៏អាក្រក់នៅឆ្នេរភាគខាងកើតប្រទេសអូស្រ្តាលី «នៅបន្តវាយប្រហារមិនទាន់ចប់នៅឡើយទេ» ខណៈប្រជាជនរាប់ពាន់នាក់បន្ថែមទៀត ត្រូវបានគេជូនដំណឹងអំពីការជម្លៀសចេញ ហើយប្រជាជនរាប់រយនាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះពីគ្រោះទឹកជំនន់ដែលកំពុងតែកើនឡើងនេះ ដោយក្រុមអ្នកស្ម័គ្រចិត្តរាប់ពាន់នាក់។

Read more: ស្ថានភាពគ្រោះទឹកជំនន់ដ៏អាក្រក់ នៅភាគខាងកើតអូស្រ្តាលី...

ស្ថានការណ៍នៅមីយ៉ាន់ម៉ា៖ «បាតុកម្មនឹងបន្តនៅថ្ងៃចន្ទនេះ, ការបង្ក្រាបកាលពីថ្ងៃអាទិត្យ បានសម្លាប់បាតុករពីរនាក់» ​​​​(Video inside)

(ណៃពិដោ)៖ ក្រុមសកម្មជននៅមីយ៉ាន់ម៉ា កំពុងបន្តរៀបចំធ្វើសកម្មភាពតវ៉ា របស់ពួកគេនៅថ្ងៃចន្ទនេះ បើទោះបីជាបាតុករមួយចំនួនទៀត ទើបតែបានបាត់បង់ជីវិត កាលពីចុងសប្តាហ៍កន្លងទៅនេះក្តី។

Read more: ស្ថានការណ៍នៅមីយ៉ាន់ម៉ា៖ «បាតុកម្មនឹងបន្តនៅថ្ងៃចន្ទនេះ,...

អឺរ៉ុបជឿជាក់ថានឹងសម្រេចបានការបង្កើត «ប្រព័ន្ធភាពស៊ាំជាសហគមន៍» ប្រឆាំងនឹងកូវីដ-១៩ នៅខែកក្កដាខាងមុខ

  (ប៉ារីស)៖ មន្រ្តីនៃគណៈកម្មការសហភាពអឺរ៉ុបបានបង្ហាញក្តីជឿជាក់ថា អឺរ៉ុបអាចនឹងសម្រេចបានការបង្កើត «ប្រព័ន្ធភាពស៊ាំជាសហគមន៍ ឬហៅថា Herd immunity» ទប់ទល់នឹងជំងឺ COVID-19 នៅត្រឹមខែកក្កដាខាងមុខ បើទោះបីជាដំណើរការនៃយុទ្ធនាការចាក់វ៉ាក់សាំងនៅតំបន់នេះ ហាក់មានភាពរដាក់រដុបក៏ដោយ។

Read more: អឺរ៉ុបជឿជាក់ថានឹងសម្រេចបានការបង្កើត «ប្រព័ន្ធភាពស៊ាំជាសហគមន៍»...

អូស្ត្រាលី ជម្លៀសមនុស្សរាប់ពាន់នាក់ ពីទឹកជំនន់អាក្រក់បំផុត

អាជ្ញាធរអូស្ត្រាលី គ្រោងនឹងជម្លៀសប្រជាជនរាប់ពាន់នាក់បន្ថែមទៀត នៅថ្ងៃច័ន្ទនេះ ពីតំបន់រងផលប៉ះពាល់ដោយទឹកជំនន់នៅភាគខាងលិចទីក្រុង Sydney ដែលត្រូវបានកំណត់ថា ជាទឹកជំនន់ដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេល ៦០ ឆ្នាំមកនេះ ជាមួយនឹងភ្លៀងធ្លាក់ មិនដាច់មួយថ្ងៃនេះទៀត តាមការរំពឹងទុក។

Read more: អូស្ត្រាលី ជម្លៀសមនុស្សរាប់ពាន់នាក់ ពីទឹកជំនន់អាក្រក់បំផុត

លទ្ធផលធ្វើតេស្តនៅអាមេរិក៖ «វ៉ាក់សាំង AstraZeneca មានប្រសិទ្ធភាព ៧៩% ប្រឆាំងនឹងកូវីដ-១៩, ១០០% ទប់ស្កាត់ការធ្លាក់ខ្លួនឈឺធ្ងន់ និងគ្មានហានិភ័យដល់សុខភាព»

 (អាមេរិក)៖ លទ្ធផលនៃការធ្វើតេស្តទ្រង់ទ្រាយធំមួយ នៅក្នុងសហរដ្ឋអាមេរិកបានបង្ហាញថា វ៉ាក់សាំងប្រឆាំង COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនអង់គ្លេស AstraZeneca និងសាកលវិទ្យាល័យ Oxford មានប្រសិទ្ធភាព «៧៩ភាគរយ» ក្នុងការការពារប្រឆាំងនឹងជំងឺ COVID-19 និង ១០០ភាគរយ ក្នុងការទប់ស្កាត់មិនឲ្យអ្នកជំងឺ ឈានដល់ការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ឬត្រូវទទួលការព្យាបាលនៅមន្ទីរពេទ្យ។

Read more: លទ្ធផលធ្វើតេស្តនៅអាមេរិក៖ «វ៉ាក់សាំង AstraZeneca មានប្រសិទ្ធភាព ៧៩%...

បាតុករថៃរាប់សិបនាក់ បានរងរបួសបន្ទាប់ពីការប្រមូលផ្តុំគ្នានៅក្បែរព្រះបរមរាជវាំង

មជ្ឈមណ្ឌលវេជ្ជសាស្ត្របន្ទាន់ថៃ បានឲ្យដឹងកាលពីថ្ងៃអាទិត្យម្សិលមិញនេះថាជនស៊ីវិល និងប៉ូលីសជាង ៣០ នាក់ បានរងរបួសនៅក្នុងការតវ៉ានៅរាជធានីបាងកក បន្ទាប់ពីប៉ូលីស បានប្រើឧស្ម័នចេញទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រ ដើម្បីបំបែកការប្រមូលផ្តុំគ្នានៅយប់មុន។

Read more: បាតុករថៃរាប់សិបនាក់ បានរងរបួសបន្ទាប់ពីការប្រមូលផ្តុំគ្នានៅក្បែរព្រះបរមរាជវាំង

ថៃប្រកាសរកឃើញករណីឆ្លងថ្មីៗនៃកូវីដ-១៩ ចំនួន៧៣នាក់ ហើយអ្នកជំងឺម្នាក់ទៀតស្លាប់

  (បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃចន្ទនេះបានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៧៣នាក់បន្ថែមទៀត ខណៈអ្នកជំងឺម្នាក់ទៀតបានស្លាប់។

Read more: ថៃប្រកាសរកឃើញករណីឆ្លងថ្មីៗនៃកូវីដ-១៩ ចំនួន៧៣នាក់ ហើយអ្នកជំងឺម្នាក់ទៀតស្លាប់

បុរសកូរ៉េខាងជើង បានធ្វើបត្យាប័នពីប្រទេសម៉ាឡេស៊ី ទៅសហរដ្ឋអាមេរិក

ពលរដ្ឋកូរ៉េខាងជើងម្នាក់ ត្រូវបាននាំខ្លួនទៅកាន់មន្ទីរឃុំឃាំងអាមេរិក កាលពីថ្ងៃសៅរ៍ បន្ទាប់ពីត្រូវបានធ្វើបត្យាប័នពីប្រទេសម៉ាឡេស៊ី ដើម្បីប្រឈមនឹងការចោទប្រកាន់ពីបទលាងលុយកខ្វក់ ធ្វើឱ្យលោក ក្លាយជាជនជាតិកូរ៉េខាងជើងដំបូង ដែលត្រូវបានបញ្ជូនទៅសហរដ្ឋអាមេរិក ដើម្បីប្រឈមមុខនឹងការកាត់ក្តី។

Read more: បុរសកូរ៉េខាងជើង បានធ្វើបត្យាប័នពីប្រទេសម៉ាឡេស៊ី ទៅសហរដ្ឋអាមេរិក

ចក្រភពអង់គ្លេសកំពុងត្រៀម ពង្រីកឥទ្ធិពលឡើងវិញនៅលើពិភពលោក តាមរយៈការធ្វើទំនើបកម្មយោធា

 (ឡុងដ៍)៖ ចក្រភពអង់គ្លេសនៅថ្ងៃចន្ទសប្ដាហ៍នេះ គ្រោងនឹងបញ្ចេញពីផែនការជាច្រើន ពាក់ព័ន្ធនឹងការធ្វើទំនើបកម្មវិស័យយោធារបស់ខ្លួន ជាមួយការសន្យាថា នឹងពង្រឹងសមត្ថភាពការពារផលប្រយោជន៍ នៃចក្រភពអង់គ្លេសលើគ្រប់វិស័យ និងនៅជុំវិញពិភពលោក។

Read more: ចក្រភពអង់គ្លេសកំពុងត្រៀម ពង្រីកឥទ្ធិពលឡើងវិញនៅលើពិភពលោក...

កូរ៉េខាងជើងផ្តាច់ចំណងការទូតជាមួយម៉ាឡេស៉ី ដោយសារការធ្វើបត្យាប័នជនជាតិខ្លួន ទៅកាន់អាមេរិក

 (សេអ៊ូល)៖ ប្រទេសកូរ៉េខាងជើង នៅថ្ងៃសុក្រនេះ បានផ្តាច់ចំណងការទូតជាមួយប្រទេសម៉ាឡេស៊ី ដែលវាជាការកាត់ផ្តាច់ភ្លាមៗនូវទំនាក់ទំនងមួយ ដែលធ្លាប់តែជិតស្និទ្ធនឹងគ្នា ប៉ុន្តែបានជួបភាពរង្គោះរង្គើ បន្ទាប់ពីករណីឃាតកម្មដ៏គួរឱ្យតក់ស្លុតលើបងប្អូនប្រុសម្តាយទីទៃរបស់ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jong Un) នៅឯអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួ (Kuala Lumpur) កាលពីបួនឆ្នាំមុន។

Read more: កូរ៉េខាងជើងផ្តាច់ចំណងការទូតជាមួយម៉ាឡេស៉ី ដោយសារការធ្វើបត្យាប័នជនជាតិខ្លួន...