Social Network

អ្នកជំនាញកំពូលជំងឺឆ្លងអាមេរិក ច្រានចោលការអះអាងរបស់លោក ត្រាំ ជុំវិញការបំប៉ោងតួលេខអ្នកស្លាប់ដោយសារកូវីដ-១៩

 (វ៉ាស៊ីនតោន)៖ មន្ត្រីសុខាភិបាលអាមេរិកកំពូល ០២រូប កាលពីថ្ងៃអាទិត្យ បានច្រានចោលការអះអាងរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ជុំវិញទិន្នន័យនៃចំនួនករណីឆ្លង និងស្លាប់ច្រើនហួសហេតុដោយសារជំងឺ COVID-19 នៅសហរដ្ឋអាមេរិក ហើយអ្នកទាំងពីរក៏បានបង្ហាញពីសុទិដ្ឋិនិយមថា ល្បឿននៃការចាក់វ៉ាក់សាំងកំពុងកើនឡើងវិញហើយ។

Read more: អ្នកជំនាញកំពូលជំងឺឆ្លងអាមេរិក ច្រានចោលការអះអាងរបស់លោក ត្រាំ...

សហរដ្ឋអាមេរិកបញ្ចេញ «ផែនការយុទ្ធសាស្ត្រថ្នាក់ជាតិ» ដើម្បីការពារភពផែនដី និងភពនានា ពីការបំពុលរបស់បេសកកម្មអវកាស

(បរទេស)៖ សម្រាប់ការបើកទំព័រឆ្នាំ២០២១ សេតវិមានអាមេរិកបានបញ្ចេញ ផែនការយុទ្ធសាស្រ្តថ្នាក់ជាតិ ស្តីពីការការពារភពនានា ដោយកំណត់នូវការវាយតម្លៃថ្មីៗ ដើម្បីទប់ស្កាត់ការបំពុលភពដទៃ និងការបំពុលភពផែនដីយើងផ្ទាល់។

Read more: សហរដ្ឋអាមេរិកបញ្ចេញ «ផែនការយុទ្ធសាស្ត្រថ្នាក់ជាតិ» ដើម្បីការពារភពផែនដី...

ថៃប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ រហូតដល់ ៧៤៥នាក់ថ្មីទៀត និងអ្នកជំងឺម្នាក់ស្លាប់!

 (បាងកក)៖ នៅថ្ងៃចន្ទដើមសប្តាហ៍ថ្មីនេះ ប្រទេសថៃបានរាយការណ៍ពីការរកឃើញ ករណីឆ្លងថ្មីៗនៃជំងឺ COVID-19 រហូតដល់ទៅ ៧៤៥ករណីថែមទៀត រួមជាមួយករណីស្លាប់ថ្មីម្នាក់ផងដែរ។

Read more: ថៃប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ រហូតដល់ ៧៤៥នាក់ថ្មីទៀត និងអ្នកជំងឺម្នាក់ស្លាប់!

ចិនប្រកាសផ្តល់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជនខ្លួនទាំងអស់ «ដោយមិនគិតថ្លៃ»

 (ប៉េកាំង)៖ ប្រទេសចិនដែលគ្រប់គ្នាស្គាល់ថា ជាប្រទេសមានចំនួនប្រជាជន ច្រើនជាងគេបំផុតនៅលើពិភពលោកនេះ (១,៤៣៩លាននាក់) បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២១ នេះថា ខ្លួននឹងផ្តល់វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) ជូនដល់ប្រជាជនទាំងអស់តែម្តង ដោយមិនគិតថ្លៃនោះឡើយ។

Read more: ចិនប្រកាសផ្តល់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជនខ្លួនទាំងអស់ «ដោយមិនគិតថ្លៃ»

ចិនធ្វើបច្ចុប្បន្នភាព និងវិសោធនកម្មច្បាប់ ស្តីពីវិស័យការពារជាតិ ចំពោះមុខភាពតានតឹង ជាមួយសហរដ្ឋអាមេរិក

(ប៉េកាំង)៖ ចិនបានធ្វើបច្ចុប្បន្នភាព ក៏ដូចជាធ្វើវិសោធនកម្មច្បាប់ ស្ដីពីវិស័យការពារជាតិ ដើម្បីកំណត់ឱ្យបានច្បាស់ពីធម្មជាតិ នៃការការពារខ្លួន និងតួនាទីរបស់ កងទ័ពរំដោះប្រជាជនចិន (PLA) នៅក្នុងករណីមានវិបត្តិណាមួយកើតឡើង ខណៈខ្លួនកំពុងមានទំនាក់ទំនង ដ៏តានតឹងជាមួយសហរដ្ឋអាមេរិក។

Read more: ចិនធ្វើបច្ចុប្បន្នភាព និងវិសោធនកម្មច្បាប់ ស្តីពីវិស័យការពារជាតិ...

ប្រទេសថៃរកឃើញអ្នកឆ្លងកូវីដ-១៩ ជិត ២០០នាក់ថ្មីទៀត ក្នុងនោះភាគច្រើនជា ករណីឆ្លងក្នុងសហគមន៍! ​​​​(Video inside)

(បាងកក)៖ ក្រុមការងារគ្រប់គ្រងស្ថានការណ៍ COVID-19 នៅក្នុងប្រទេសថៃបានអះអាងថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ អ្នកឆ្លងជំងឺ COVID-19 សរុប ១៩៤នាក់ទៀតត្រូវបានរកឃើញ ក្នុងនោះភាគច្រើនបំផុត គឺជាករណីឆ្លងក្នុងសហគមន៍។

Read more: ប្រទេសថៃរកឃើញអ្នកឆ្លងកូវីដ-១៩ ជិត ២០០នាក់ថ្មីទៀត ក្នុងនោះភាគច្រើនជា...

ចិនចេញមុខប្រឆាំងភ្លាមៗ ចំពោះការចល័តនាវាចម្បាំងអាមេរិក ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់! ​​​​(Video inside)

(ប៉េកាំង)៖ ទីក្រុងប៉េកាំងបានប្រកាសចេញ នូវជំហរប្រឆាំងភ្លាមៗ ចំពោះការចល័តនាវាចម្បាំងអាមេរិកពីរគ្រឿង ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ (Taiwan Strait) នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២០ នេះតែម្តង។

Read more: ចិនចេញមុខប្រឆាំងភ្លាមៗ ចំពោះការចល័តនាវាចម្បាំងអាមេរិក...

ប៉ាគីស្ថានសម្រេចចិត្តទិញវ៉ាក់សាំង ពីក្រុមហ៊ុនចិន Sinopharm ចំនួន១.២លានដូស

 (អ៉ីស្លាម៉ាបាដ)៖ ប្រទេសប៉ាគីស្ថាននៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសឲ្យដឹងថា ខ្លួននឹងបញ្ជាទិញវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថចិន ស៊ីណូផាម (Sinopharm) ចំនួន ១.២លានដូស។

Read more: ប៉ាគីស្ថានសម្រេចចិត្តទិញវ៉ាក់សាំង ពីក្រុមហ៊ុនចិន Sinopharm ចំនួន១.២លានដូស

ការសិក្សាថ្មីមួយ រកឃើញថា «វ៉ាក់សាំងជាតិនិយម» នឹងអូសបន្លាយការឆ្លងរាតត្បាតកូវីដ-១៩

 (ញូយ៉ក់)៖ ការសិក្សាថ្មីមួយ បានបង្ហាញថាការទទួលវ៉ាក់សាំងផ្តាច់មុខដោយក្រុមប្រទេសអ្នកមាន ដែលត្រូវបានគេហៅថាជា «វ៉ាក់សាំងជាតិនិយម» ទំនងជានឹងអូសបន្លាយ ជំងឺរាតត្បាតសកល COVID-19 ដែលអាចបង្កការខូចខាតដល់សេដ្ឋកិច្ច និងសង្គមកាន់តែធ្ងន់ធ្ងរជាងនេះ។

Read more: ការសិក្សាថ្មីមួយ រកឃើញថា «វ៉ាក់សាំងជាតិនិយម»...

ឥណ្ឌារកឃើញវីរុសកូវីដ-១៩ទម្រង់ថ្មី លើអ្នកដំណើរ៦នាក់ដែលមកពីចក្រភពអង់គ្លេស

 (ញូដេលី)៖ ប្រទេសឥណ្ឌានៅថ្ងៃអង្គារនេះ បានរកឃើញវីរុសកូរ៉ូណា (COVID-19) ទម្រង់ថ្មី នៅលើមនុស្ស៦នាក់ ដែលទើបវិលត្រឡប់មកពីចក្រភពអង់គ្លេស ក្នុងអំឡុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

Read more: ឥណ្ឌារកឃើញវីរុសកូវីដ-១៩ទម្រង់ថ្មី លើអ្នកដំណើរ៦នាក់ដែលមកពីចក្រភពអង់គ្លេស

ថៃ រកឃើញអ្នកឆ្លងកូវីដ-១៩ ១៥៥នាក់បន្ថែមទៀត, ឆ្លងសរុបកើនដល់ ៦,៤៤០នាក់

 (បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ១៥៥នាក់បន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ៦,៤៤០នាក់។

Read more: ថៃ រកឃើញអ្នកឆ្លងកូវីដ-១៩ ១៥៥នាក់បន្ថែមទៀត, ឆ្លងសរុបកើនដល់ ៦,៤៤០នាក់

សហភាពអឺរ៉ុប គាំទ្រកតិកាសញ្ញាវិនិយោគជាមួយចិន ខណៈសហរដ្ឋអាមេរិកបង្ហាញក្ដីកង្វល់ ​​​​(Video inside

(ព្រុចស៊ែល)៖ បណ្ដារដ្ឋជាសមាជិក នៃសហភាពអឺរ៉ុប បានសម្តែងការគាំទ្រផ្នែកនយោបាយ ចំពោះកតិកាសញ្ញាវិនិយោគរវាងទីក្រុងព្រុចស៊ែល និងទីក្រុងប៉េកាំង កាលពីថ្ងៃចន្ទសប្តាហ៍នេះ ដោយបានជួយត្រួសត្រាយផ្លូវ សម្រាប់កិច្ចព្រមព្រៀងជាមួយប្លុកសេដ្ឋកិច្ចដ៏ធំបំផុតរបស់ពិភពលោកមួយនេះ។

Read more: សហភាពអឺរ៉ុប គាំទ្រកតិកាសញ្ញាវិនិយោគជាមួយចិន ខណៈសហរដ្ឋអាមេរិកបង្ហាញក្ដីកង្វល់...

វេណេស៊ុយអេឡាបន្ទោសសហរដ្ឋអាមេរិក ដែលធ្វើឲ្យខ្លួនមិនអាចបង់លុយ «១៨លានដុល្លារ» ចូលរួមកម្មវិធីអភិវឌ្ឍវ៉ាក់សាំងរបស់ WHO ​​​​(Video inside)

(ការ៉ាកាស់)៖ រដ្ឋមន្ត្រីសុខាភិបាលវេណេស៊ុយអេឡា លោក ខាឡីស អាល់វ៉ារ៉ាដូ (Carlos Alvarado) បាននិយាយថា ទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក បានរារាំងមិនឱ្យប្រទេសរបស់លោក ទិញវ៉ាក់សាំង COVID-19 ពីកម្មវិធីអភិវឌ្ឍវ៉ាក់សាំងកូវ៉ាក់ (COVAX) ដែលដឹកនាំដោយ អង្គការសុខភាពពិភពលោក (WHO)។

Read more: វេណេស៊ុយអេឡាបន្ទោសសហរដ្ឋអាមេរិក ដែលធ្វើឲ្យខ្លួនមិនអាចបង់លុយ «១៨លានដុល្លារ»...

លីបង់៖ មេដឹកនាំហេសប៊ូលឡា ចោទអ៉ីស្រាអែល និងអារ៉ាប៊ីសាអូឌីត ថាជាអ្នកញុះញង់ឱ្យសហរដ្ឋអាមេរិក សម្លាប់លោក Soleimani

  (លីបង់)៖ មេដឹកនាំចលនានយោបាយហេសប៊ូលឡា (Hezbollah) ក្នុងប្រទេសលីបង់ លោក ហាសាន់ ណាស្រល់ឡោះ (Hassan Nasrallah) បាននិយាយថា ការធ្វើឃាត មេទ័ពកំពូលអ៉ីរ៉ង់ លោក កសឹម សូឡៃម៉ានី (Qasem Soleimani) មិនមែនជាទង្វើឧក្រិដ្ឋ ដែលប្រព្រឹត្តឡើងដោយសហរដ្ឋអាមេរិកតែម្នាក់ឯងនោះទេ តែវាមានការញុះញង់ អុជអាលពីប្រទេសមួយចំនួនតូច។

Read more: លីបង់៖ មេដឹកនាំហេសប៊ូលឡា ចោទអ៉ីស្រាអែល និងអារ៉ាប៊ីសាអូឌីត...

ការដឹកជញ្ជូនវ៉ាក់សាំងចិន Sinovac ទៅតួកគីជួបភាពយឺតយ៉ាវ ព្រោះតែការរកឃើញ ករណីឆ្លងកូវីដ-១៩នៅប៉េកាំង

 (អង់ការ៉ា)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលតួកគីលោក ហ្វាហ៍រ៉េតទីន ខូកា (Fahrettin Koca) បានប្រកាសនៅថ្ងៃអាទិត្យ (ពេលវេលានៅអង់ការ៉ា) ថា ការដឹកជញ្ជូនវ៉ាក់សាំង COVID-19 ដំបូងពីក្រុមហ៊ុនចិន Sinovac ត្រូវបានពន្យារពេល ១-២ ថ្ងៃ ដោយសារករណីឆ្លងជំងឺ COVID-19 មួយចំនួនត្រូវបានរាយការណ៍ នៅទីក្រុងប៉េកាំង របស់ប្រទេសចិន។

Read more: ការដឹកជញ្ជូនវ៉ាក់សាំងចិន Sinovac ទៅតួកគីជួបភាពយឺតយ៉ាវ ព្រោះតែការរកឃើញ...

កូរ៉េខាងត្បូងរកឃើញវីរុសកូវីដ-១៩ទម្រង់ថ្មី ដែលមានប្រភពដើមមកពីចក្រភពអង់គ្លេស

 (សេអ៊ូល)៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះបានរាយការណ៍ឲ្យដឹងថា ខ្លួនបានរកឃើញករណីឆ្លងដំបូងនៃវីរុស COVID-19 ទម្រង់ថ្មី ដែលមានប្រភពចេញពីចក្រភពអង់គ្លេស។

Read more: កូរ៉េខាងត្បូងរកឃើញវីរុសកូវីដ-១៩ទម្រង់ថ្មី ដែលមានប្រភពដើមមកពីចក្រភពអង់គ្លេស

ថៃប្រកាសរកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន១៤៤នាក់ទៀត, រដ្ឋមន្ត្រីសុខាភិបាលថៃ ធ្វើចត្តាឡីស័ក១៤ថ្ងៃ ក្រោយជួបអភិបាលខេត្តសាមុតសាខន ដែលបានឆ្លងជំងឺកូវីដ-១៩!

  (បាងកក)៖ រដ្ឋាភិបាលថៃនៅថ្ងៃចន្ទនេះ បានប្រកាសពីការរកឃើញករណីឆ្លង COVID-19 ចំនួន ១៤៤ករណីថែមទៀត ធ្វើឲ្យចំនួនករណីឆ្លងសរុបនៃជំងឺ COVID-19 នៅក្នុងប្រទេសអាស៊ានមួយនេះ បន្តកើនដល់ ៦,២៨៥ករណី។

Read more: ថៃប្រកាសរកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន១៤៤នាក់ទៀត, រដ្ឋមន្ត្រីសុខាភិបាលថៃ...

តួកគីប្រកាសថា វ៉ាក់សាំងកូវីដ-១៩របស់ចិនមានប្រសិទ្ធភាព «៩១.២៥%» ក្នុងការធ្វើតេស្តចុងក្រោយ! (Video inside)

(អង់ការ៉ា)៖ ប្រទេសតួកគីដែលបានចូលរួមធ្វើតេស្ត លើប្រសិទ្ធភាពវ៉ាក់សាំងប្រឆាំង COVID-19 ផលិតដោយក្រុមហ៊ុនចិន Sinovac Biotech បានបញ្ចេញលទ្ធផលចុងក្រោយរបស់ខ្លួនហើយ ដោយក្នុងនោះប្រសិទ្ធភាពនៃវ៉ាក់សាំងនេះ ត្រូវបានបង្ហាញរហូតដល់ទៅ ៩១.២៥%ឯណោះ។

Read more: តួកគីប្រកាសថា វ៉ាក់សាំងកូវីដ-១៩របស់ចិនមានប្រសិទ្ធភាព «៩១.២៥%»...

អាល្លឺម៉ង់រកឃើញលើកដំបូងនូវករណីកូវីដ-១៩ទម្រង់ថ្មី ដែលលេចឡើងក្នុងចក្រភពអង់គ្លេស

 (ហ្វ្រេងហ្វឺត)៖ រដ្ឋបេដិន-វើតធែមបឺហ្គ (Baden-Wuerttemberg) នៃប្រទេសអាល្លឺម៉ង់ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានរាយការណ៍ថា វីរុសកូរ៉ូណា (COVID-19) ទម្រង់ថ្មី ដែលកំពុងឆ្លងរាលដាលយ៉ាងឆាប់រហ័សនៅចក្រភពអង់គ្លេស ត្រូវបានគេរកឃើញជាលើកដំបូងនៅអាល្លឺម៉ង់។

Read more: អាល្លឺម៉ង់រកឃើញលើកដំបូងនូវករណីកូវីដ-១៩ទម្រង់ថ្មី ដែលលេចឡើងក្នុងចក្រភពអង់គ្លេស

ឥណ្ឌូណេស៊ីសម្រេចបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិតរាប់ម៉ឺននាក់ នៅក្នុងថ្ងៃបុណ្យណូអែល

  (ហ្សាការតា)៖ ក្រសួងច្បាប់ និងសិទ្ធិមនុស្សឥណ្ឌូណេស៊ី នៅថ្ងៃសុក្រនេះបានរាយការណ៍ឲ្យដឹងថា អ្នកទោសកាន់សាសនាគ្រិស្តសរុប ១១,៦៦៩នាក់នៅក្នុងប្រទេសឥណ្ឌូណេស៊ី បានទទួលការបន្ធូរបន្ថយ និងលើកលែងទោសជាពិសេសសម្រាប់ថ្ងៃបុណ្យណូអែល ក្នុងនោះក៏រួមមានអ្នកទោស ១៩៥នាក់ត្រូវបានដោះលែងផងដែរ។

Read more: ឥណ្ឌូណេស៊ីសម្រេចបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិតរាប់ម៉ឺននាក់...

ទីបំផុតអង់គ្លេសមើលឃើញពន្លឺឡើងវិញ ក្រោយសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដ៏ធំបំផុតជាមួយសហភាពអឺរ៉ុប (Video inside)

(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) បានសាទរចំពោះអ្វីដែលលោកចាត់ទុកថា ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតជាមួយសហភាពអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយលោកបានបន្ថែមទៀតថា ចក្រភពអង់គ្លេសបានយកមកវិញនូវច្បាប់ព្រំដែន និងសិទ្ធិនេសាទនៅក្នុងដែនទឹករបស់ខ្លួន។

Read more: ទីបំផុតអង់គ្លេសមើលឃើញពន្លឺឡើងវិញ ក្រោយសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្ម...