Social Network

ប្រធានាធិបតីឥណ្ឌូណេស៊ីចង់ឲ្យ SpaceX សង់មូលដ្ឋានបាញ់គ្រាប់រ៉ុក្កែត នៅក្នុងខេត្តមួយរបស់ខ្លួន

 (ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ (Joko Widodo) បានប្រកាសផ្តល់ឲ្យមហាសេដ្ឋីអាមេរិកលោក អេឡុន ម៉ាសក៍ (Elon Musk) ធ្វើការពិចារណាក្នុងការកសាង ទីតាំងបាញ់បង្ហោះគ្រាប់រ៉ុក្កែតរបស់ SpaceX នៅក្នុងទឹកដីប្រទេសធំជាងគេ ប្រចាំតំបន់អាស៊ានមួយនេះ។

Read more: ប្រធានាធិបតីឥណ្ឌូណេស៊ីចង់ឲ្យ SpaceX សង់មូលដ្ឋានបាញ់គ្រាប់រ៉ុក្កែត...

ហ្វីលីពីន បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ១,០៨៥នាក់ ក្នុងមួយថ្ងៃ, អ្នកឆ្លងសរុបកើនជិតដល់ ៤៥ម៉ឺននាក់

 (ម៉ានីល)៖ ក្រសួងសុខាភិបាលហ្វីលីពីន នៅថ្ងៃអាទិត្យ ទី១៣ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ១,០៨៥នាក់ ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ ធ្វើឱ្យអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ៤៤៩,៤០០នាក់។

Read more: ហ្វីលីពីន បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ១,០៨៥នាក់ ក្នុងមួយថ្ងៃ,...

អាមេនី និងអាហ្សែរបៃហ្សង់ ចោទគ្នាទៅវិញទៅមកជាថ្មី រឿងបំពានកិច្ចព្រមព្រៀងសន្តិភាព (Video inside)

(បាគូ)៖ អាមេនី និងអាហ្សែរបៃហ្សង់ បានចោទប្រកាន់គ្នាទៅវិញទៅមកសាជាថ្មី ថាបានរំលោភបំពានកិច្ចព្រមព្រៀងសន្តិភាព ដែលបានបិទបញ្ចប់ការវាយប្រយុទ្ធគ្នា យ៉ាងបង្ហូរឈាម ជាង៦សប្ដាហ៍ នៅក្នុងតំបន់ជម្លោះ Nagorno-Karabakh។

Read more: អាមេនី និងអាហ្សែរបៃហ្សង់ ចោទគ្នាទៅវិញទៅមកជាថ្មី...

កូរ៉េខាងត្បូង រកឃើញអ្នកឆ្លងកូវីដ-១៩ ១,០៣០នាក់ ក្នុងមួយថ្ងៃ ខណៈអាជ្ញាធររឹតបន្តឹងវិធានការគម្លាតសុវត្ថិភាព

  (សេអ៊ូល)៖ កូរ៉េខាងត្បូងបានរាយការណ៍ នៅព្រឹកថ្ងៃអាទិត្យ ទី១៣ ខែធ្នូ ឆ្នាំ២០២០នេះថា អ្នកឆ្លងជំងឺ COVID-19 សរុប ១,០៣០នាក់ទៀត ត្រូវបានរកឃើញ នៅក្នុងរយៈពេលពេញមួយថ្ងៃសៅរ៍ម្សិលមិញនេះ ខណៈប្រទេសអាស៊ីខាងកើតមួយនេះកំពុងរឹតបន្តឹងវិធានការគម្លាតសុវត្ថិភាព ប្រឈមមុខនឹងរលកទី៣ នៃជំងឺ ដ៏កាចសាហាវនេះ។

Read more: កូរ៉េខាងត្បូង រកឃើញអ្នកឆ្លងកូវីដ-១៩ ១,០៣០នាក់ ក្នុងមួយថ្ងៃ...

អ្នកជំងឺកូវីដ-១៩ជាង ២,៣០៩នាក់ទៀតស្លាប់ នៅសហរដ្ឋអាមេរិក និងជាង២២ម៉ឺននាក់ឆ្លង ក្នុងពេលតែ១ថ្ងៃប៉ុណ្ណោះ!

 (វ៉ាស៊ីនតោន)៖ ករណីឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 ទូទាំងសហរដ្ឋអាមេរិក នៅតែបន្តស្ថិតិក្នុងកម្រិតអាក្រក់បំផុតដដែល ដោយក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ២២០,២៩៨នាក់ទៀតបានឆ្លងជំងឺដ៏កាចសាហាវនេះ ខណៈអ្នកជំងឺរហូតដល់ ២,៣០៩នាក់ទៀតឯណោះបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា។

Read more: អ្នកជំងឺកូវីដ-១៩ជាង ២,៣០៩នាក់ទៀតស្លាប់ នៅសហរដ្ឋអាមេរិក និងជាង២២ម៉ឺននាក់ឆ្លង...

បាតុករគាំទ្រលោក ដូណាល់ ត្រាំ ធ្វើបាតុកម្មតវ៉ាជាថ្មី, មុនអង្គបោះឆ្នោត រើសប្រធានាធិបតីអាមេរិក ជាផ្លូវការ

(វ៉ាស៊ីនតោន)៖ ក្រុមអភិរក្សនិយមគាំទ្រលោកប្រធានាធិបតី ដូណាល់ ត្រំា ដែលចោទប្រកាន់ថាប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន បានលួចបន្លំសន្លឹកឆ្នោត នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី០៣ ខែវិច្ឆិកាកន្លងទៅ បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ាជាថ្មី នៅទូទាំងប្រទេសកាលពីថ្ងៃសៅរ៍ម្សិលមិញ (ម៉ោងនៅវ៉ាស៊ីនតោន) ដោយព្រមានថានឹងប្រែក្លាយបាតុកម្មនេះទៅជាអំពើហិង្សា។

Read more: បាតុករគាំទ្រលោក ដូណាល់ ត្រាំ ធ្វើបាតុកម្មតវ៉ាជាថ្មី, មុនអង្គបោះឆ្នោត...

ប្រមុខ UN ប្រាប់ឱ្យមេដឹកនាំពិភពលោក ប្រកាស «ភាពអាសន្នអាកាសធាតុ»

 (ឡុងដ៍)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានជំរុញឱ្យមេដឹកនាំពិភពលោកទាំងអស់ ប្រកាស «ភាពអាសន្នអាកាសធាតុ» ដើម្បី ចូលរួមចំណែកកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ទៅក្នុងបរិយាកាស។

Read more: ប្រមុខ UN ប្រាប់ឱ្យមេដឹកនាំពិភពលោក ប្រកាស «ភាពអាសន្នអាកាសធាតុ»

រំភើបខ្លាំង! វីដេអូចម្រៀងថ្មីរបស់ Taylor Swift មានបញ្ចូលទិដ្ឋភាពប្រាសាទខ្មែរ

 Taylor Swift បានបង្កនូវភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រតាមរយៈការបញ្ចេញអាល់ប៊ុមចម្រៀងថ្មីទី៩ ក្រោយពីបញ្ចេញអាល់ប៊ុមចម្រៀងទី៨ បានរយៈពេលប្រហែលជាង៤ខែប៉ុណ្ណោះ។អាល់ប៊ុមចម្រៀងថ្មីមានឈ្មោះថា "evermore” ដែលក្នុងនោះមានបទចម្រៀងសរុបចំនួន ១៥បទ។

Read more: រំភើបខ្លាំង! វីដេអូចម្រៀងថ្មីរបស់ Taylor Swift មានបញ្ចូលទិដ្ឋភាពប្រាសាទខ្មែរ

សហរដ្ឋអាមេរិករកឃើញអ្នកឆ្លងកូវីដ-១៩ ជាង២០ម៉ឺននាក់ និងស្លាប់ជិត៣,០០០នាក់ទៀត ក្នុងពេលតែ១ថ្ងៃប៉ុណ្ណោះ! (Video inside)

(វ៉ាស៊ីនតោន)៖ ករណីឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 ទូទាំងសហរដ្ឋអាមេរិក នៅតែបន្តស្ថិតក្នុងកម្រិតអាក្រក់បំផុត ដោយក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ២១៧,៧៧៩នាក់ទៀតបានឆ្លងជំងឺដ៏កាចសាហាវនេះ ខណៈអ្នកជំងឺរហូតដល់ ២,៩៧៤នាក់ទៀតឯណោះបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា។

Read more: សហរដ្ឋអាមេរិករកឃើញអ្នកឆ្លងកូវីដ-១៩ ជាង២០ម៉ឺននាក់ និងស្លាប់ជិត៣,០០០នាក់ទៀត...

ឥណ្ឌា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ៣៤,៦៦៦នាក់, ស្លាប់ ៤៨៧នាក់ ក្នុងពេលមួយថ្ងៃ (Video inside)

(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌា  បានប្រកាសពីការរកឃើញ COVID-19 ៣៤,៦៦៦ករណីថ្មី និងអ្នកស្លាប់ ៤៨៧នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។

Read more: ឥណ្ឌា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ៣៤,៦៦៦នាក់, ស្លាប់ ៤៨៧នាក់ ក្នុងពេលមួយថ្ងៃ...

កូរ៉េខាងត្បូងនឹងដាក់ពង្រាយកងទ័ពនៅសេអ៊ូល ដើម្បីជួយទប់ស្កាត់ករណីឆ្លងកូវីដ-១៩ ដែលកំពុងកើនឡើង (Video inside)

(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងនឹងដាក់ពង្រាយកងកម្លាំងយោធា នៅក្នុងរដ្ឋធានីសេអ៊ូល ដើម្បីជួយបុគ្គលិកសុខាភិបាលជួរមុខ ក្នុងការដោះស្រាយការកើនឡើងករណីឆ្លង COVID-19 ខណៈប្រទេសអាស៊ីបូព៌ាមួយនេះ ទើបតែបានរាយការណ៍ករណីឆ្លងថ្មីៗចំនួន ៦៨៩នាក់បន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេស កើនឡើងដល់ ៤០,៧៨៦ករណី។

Read more: កូរ៉េខាងត្បូងនឹងដាក់ពង្រាយកងទ័ពនៅសេអ៊ូល ដើម្បីជួយទប់ស្កាត់ករណីឆ្លងកូវីដ-១៩...

ប្រមុខ UN ព្រមានពី «វ៉ាក់សាំងជាតិនិយម», អំពាវនាវរកជំនួយសម្រាប់តំបន់អាហ្វ្រិក (Video inside)

(ញូយ៉ក)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានពីហានិភ័យ នៃវ៉ាក់សាំងជាតិនិយម ហើយអំពាវនាវរកជំនួយហិរញ្ញវត្ថុ ដើម្បី ធានាឱ្យបាននូវការចាក់វ៉ាក់សាំង ជូនប្រជាជនក្នុងតំបន់អាហ្វ្រិក។

Read more: ប្រមុខ UN ព្រមានពី «វ៉ាក់សាំងជាតិនិយម», អំពាវនាវរកជំនួយសម្រាប់តំបន់អាហ្វ្រិក...

លោក Elon Musk៖ «រដ្ឋាភិបាលអាមេរិកមិនគួរធ្វើខ្លួនជារនាំង ចំពោះក្រុមហ៊ុននានា ក្នុងការបង្កើនភាពច្នៃប្រឌិតឡើយ» (Video inside)

(អាមេរិក)៖ មហាសេដ្ឋីអាមេរិកលោក អេឡុន ម៉ាសក៍ (Elon Musk) បាននិយាយថា លោកមិនអាចក្លាយជាសហគ្រិនដ៏ជោគជ័យបានឡើយ ប្រសិនបើលោកមិនបានធ្វើអន្តោប្រវេសន៍ ពីប្រទេសអាហ្រ្វិកខាងត្បូង មកកាន់សហរដ្ឋអាមេរិកកាលពីឆ្នាំ១៩៩២។

Read more: លោក Elon Musk៖ «រដ្ឋាភិបាលអាមេរិកមិនគួរធ្វើខ្លួនជារនាំង ចំពោះក្រុមហ៊ុននានា...

កូរ៉េខាងត្បូងត្រៀមឃ្លាំងដ៏ត្រជាក់បំផុតមួយ ដើម្បីស្តុកវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer-BioNTech (Video inside)

(សេអ៊ូល)៖ កូរ៉េខាងត្បូងកំពុងរៀបចំឃ្លាំងក្លាសេដ៏ធំមួយ មានសីតុណ្ហភាពត្រជាក់បំផុតរបស់ក្រុមហ៊ុន ខូរៀនស៊ូពើហ្វ្រីស (Korea Superfreeze) ដើម្បីស្ដុកទុកវ៉ាក់សាំង COVID-19 ដែលបញ្ជាទិញពីក្រុមហ៊ុន Pfizer និង BioNTech មុនគេ។

Read more: កូរ៉េខាងត្បូងត្រៀមឃ្លាំងដ៏ត្រជាក់បំផុតមួយ ដើម្បីស្តុកវ៉ាក់សាំងកូវីដ-១៩...

រដ្ឋអាជ្ញាធរនៃតុលាការ ICC សម្រេចបិទការស៊ើបអង្កេត លើបទឧក្រិដ្ឋកម្មសង្គ្រាមនៅអ៉ីរ៉ាក់ ដែលត្រូវបានចោទលើទាហានអង់គ្លេស (Video inside)

(ឡាអេ)៖ រដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានប្រកាសនៅថ្ងៃពុធសប្ដាហ៍នេះថា ខ្លួនបានបិទការស៊ើបអង្កេតបឋមមួយ លើបទឧក្រិដ្ឋកម្មសង្គ្រាម ដែលត្រូវបានចោទប្រកាន់ថា ប្រព្រឹត្តដោយទាហានអង់គ្លេស អំឡុងសង្គ្រាមដឹកនាំដោយសហរដ្ឋអាមេរិក ផ្ទុះឡើងនៅក្នុងប្រទេសអ៊ីរ៉ាក់។

Read more: រដ្ឋអាជ្ញាធរនៃតុលាការ ICC សម្រេចបិទការស៊ើបអង្កេត...

Facebook ត្រូវបានតុលាការអាមេរិក បង្ខំឱ្យលក់ Instagram និង WhatsApp

 (អាមេរិក)៖ ក្រុមហ៊ុនយក្សអាមេរិក Facebook Inc ត្រូវបាន គណៈកម្មការពាណិជ្ជកម្មសហព័ន្ធសហរដ្ឋអាមេរិក និងតុលាការ ស្ទើ តែគ្រប់រដ្ឋទាំងអស់នៅអាមេរិក បង្ខំឱ្យលក់ ទ្រព្យសកម្ម របស់បណ្ដាញសង្គម Instagram និងកម្មវិធី WhatsApp។

Read more: Facebook ត្រូវបានតុលាការអាមេរិក បង្ខំឱ្យលក់ Instagram និង WhatsApp

អភិបាលរដ្ឋ Pennsylvania របស់អាមេរិក «ឆ្លងជំងឺកូវីដ-១៩» និងណែនាំឲ្យគ្រប់គ្នាពាក់ម៉ាស ពេលចេញក្រៅផ្ទះ (Video inside)

(វ៉ាស៊ីនតោន)៖ អភិបាលរដ្ឋភែនស៊ីលវេនៀ (Pennsylvania) នៃសហរដ្ឋអាមេរិក លោក ថម វូហ្វ (Tom Wolf) បានប្រកាសឲ្យដឹងថា លោកបានធ្វើតេស្ត «វិជ្ជមាន» ចំពោះជំងឺ COVID-19។

Read more: អភិបាលរដ្ឋ Pennsylvania របស់អាមេរិក «ឆ្លងជំងឺកូវីដ-១៩»...

រាជទាយាទអារ៉ាប៊ីសាអូឌីត ស្នើឲ្យតុលាការសហព័ន្ធអាមេរិក ច្រានចោលពាក្យបណ្តឹងមួយ ដែលចោទទ្រង់ថាបានជួលក្រុមឃាតក ឲ្យតាមសម្លាប់អតីតមន្ត្រីចារកម្មម្នាក់

(វ៉ាស៊ីនតោន)៖ ព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត មហាំម៉ាត់ ប៊ីន សាល់ម៉ាន បានស្នើសុំឱ្យតុលាការសហព័ន្ធអាមេរិក ច្រានចោលពាក្យបណ្ដឹងដែលចោទប្រកាន់ទ្រង់ថា បានបញ្ជូនក្រុមឃាតកឲ្យតាមសម្លាប់ អតីតមន្ត្រីចារកម្មអារ៉ាប៊ីសាអូឌីតម្នាក់ឈ្មោះ សាអាប់ អាល់ហ្សាប្រ៊ី (Saad Aljabri)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០។

Read more: រាជទាយាទអារ៉ាប៊ីសាអូឌីត ស្នើឲ្យតុលាការសហព័ន្ធអាមេរិក ច្រានចោលពាក្យបណ្តឹងមួយ...

ជប៉ុនបញ្ជាទិញវ៉ាក់សាំងកូវីដ-១៩ «២៩០លានដូស» និងត្រៀមទូរទឹកកករាប់ម៉ឺនគ្រឿង ដើម្បីរក្សាទុកទៅតាមប្រភេទវ៉ាក់សាំង

(តូក្យូ)៖ ក្រសួងសុខាភិបាលជប៉ុន នៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា រដ្ឋាភិបាលទីក្រុងតូក្យូ នឹងទិញទូទឹកកក ១០,៥០០គ្រឿង ដើម្បីស្ដុកទុកវ៉ាក់សាំង COVID-19 ខណៈកំពុងត្រៀមចាក់វ៉ាក់សាំង ជូនប្រជាជនរបស់ខ្លួនទៅតាមគម្រោង។

Read more: ជប៉ុនបញ្ជាទិញវ៉ាក់សាំងកូវីដ-១៩ «២៩០លានដូស» និងត្រៀមទូរទឹកកករាប់ម៉ឺនគ្រឿង...

វ៉ាក់សាំងកូវីដ-១៩ដែលពិភពលោក ផ្តល់ក្តីសង្ឃឹមខ្ពស់ជាងគេគឺ AstraZeneca ត្រូវការពេលធ្វើតេស្តបន្ថែមទៀត ព្រោះតែលទ្ធផលស្រពិចស្រពិល (Video inside)

(ឡុងដ៍)៖ ទិន្នន័យចុះផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ The Lancet នៅថ្ងៃអង្គារសប្តាហ៍នេះបានបង្ហាញថា វ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនអង់គ្លេស AstraZeneca និងសាកលវិទ្យាល័យ Oxford ត្រូវបន្តធ្វើតេស្តបន្ថែមទៀត ដើម្បីបញ្ជាក់ថា តើវ៉ាក់សាំងនេះអាចមានប្រសិទ្ធភាពដល់ ៩០ភាគរយដែរ ឬក៏យ៉ាងណា។ នេះបើតាមការដកស្រង់ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី០៩ ខែធ្នូ ឆ្នាំ២០២០។

Read more: វ៉ាក់សាំងកូវីដ-១៩ដែលពិភពលោក ផ្តល់ក្តីសង្ឃឹមខ្ពស់ជាងគេគឺ AstraZeneca...

FDA ទទួលស្គាល់ទិន្នន័យប្រសិទ្ធភាពវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer, ការអនុញ្ញាតមានសង្ឃឹមកាន់តែខ្ពស់ (Video inside)

(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Pfizer នៅថ្ងៃអង្គារសប្ដាហ៍នេះ កាន់តែខិតជិតទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំង COVID-19ហើយ បន្ទាប់ទីភ្នាក់ងារ ចំណីអាហារ និងឱសថអាមេរិក (FDA) បានទទួលស្គាល់ទិន្នន័យប្រសិទ្ធភាព និងសុវត្ថិភាពនៃវ៉ាក់សាំងផលិតដោយក្រុមហ៊ុនឱសថអាមេរិកមួយនេះ។

Read more: FDA ទទួលស្គាល់ទិន្នន័យប្រសិទ្ធភាពវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer,...