Social Network

ហេតុអ្វី WHO ទើបតែប្រកាសចាត់ទុក COVID-19 ជា «ជំងឺរាតត្បាតសកល»?

(វ៉ាស៊ីនតោន)៖ នៅទីបំផុត អង្គការសុខាភាពពិភពលោក WHO បានប្រកាសចាត់ទុក COVID-19 ជា «ជំងឺរាតត្បាតសកល» ហើយ នៅថ្ងៃពុធសប្ដាហ៍នេះ ខណៈចំនួន នៅទូទាំងពិភពលោក បានកើនឡើងច្រើនជាង ១២០,០០០ករណី និងស្លាប់លើសពី ៤,៣០០នាក់។

Read more: ហេតុអ្វី WHO ទើបតែប្រកាសចាត់ទុក COVID-19 ជា «ជំងឺរាតត្បាតសកល»?

អឺរ៉ុប មានអ្នកឆ្លង COVID-19 ច្រើនជាង ២០,០០០ករណី, ស្លាប់៩៣០នាក់

 (អឺរ៉ុប)៖ មនុស្សច្រើនជាង ២០,០០០នាក់ (២២,៣០៧នាក់) បានឆ្លងជំងឺ COVID-19 នៅទូទាំងទ្វីបអឺរ៉ុប និង៩៣០នាក់ បានបាត់បង់ជីវិត។

Read more: អឺរ៉ុប មានអ្នកឆ្លង COVID-19 ច្រើនជាង ២០,០០០ករណី, ស្លាប់៩៣០នាក់

កូរ៉េខាងត្បូង៖ ចំនួនអ្នកឆ្លង COVID-19 កើនដល់៧,៨៦៩ករណី ក្នុងនោះអ្នកជំងឺ៦៦នាក់ស្លាប់

 (សេអ៊ូល)៖ អាជ្ញាធរសុខាភិបាល កូរ៉េខាងត្បូង កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ ក៏បានបញ្ជាក់ពីការរកឃើញ ករណីថ្មីៗនៃអ្នកឆ្លង COVID-19 ចំនួន ១១៤នាក់បន្ថែមទៀត ដែលនាំឲ្យចំនួនអ្នកឆ្លងសរុប នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ កើនដល់ ៧,៨៦៩ករណីហើយ ដោយក្នុងនោះចំនួនអ្នកស្លាប់ សរុបកើនដល់ ៦៦នាក់។

Read more: កូរ៉េខាងត្បូង៖ ចំនួនអ្នកឆ្លង COVID-19 កើនដល់៧,៨៦៩ករណី...

វៀតណាម៖ ចំនួនអ្នកឆ្លង COVID-19 កើនដល់ ៣៥នាក់ ក្រោយរកឃើញករណីឆ្លងថ្មី នាំចូលមកពីអឺរ៉ុប

 (ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃពុធនេះ បានប្រកាសថាចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេស បានកើនដល់៣៥នាក់ ហើយករណីឆ្លងថ្មី ភាគច្រើន ត្រូវបានរកឃើញនៅលើអ្នកដំណើរ ជិះនៅលើជើងហោះហើរមកពីចក្រភពអង់គ្លេស។

Read more: វៀតណាម៖ ចំនួនអ្នកឆ្លង COVID-19 កើនដល់ ៣៥នាក់ ក្រោយរកឃើញករណីឆ្លងថ្មី...

ថៃរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន៦នាក់ថែមទៀត ធ្វើឲ្យករណីសរុបកើនដល់៥៩នាក់ តែក្នុងនោះ៣៤នាក់ជាសះស្បើយ

(បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃពុធនេះ បានប្រកាសពីការរកឃើញ ករណីឆ្លងថ្មីនៃជំងឺ COVID-19 ៦នាក់ទៀត ដែលប្រការនេះ ធ្វើឲ្យតួលេខសរុបនៃអ្នកឆ្លង ទូទាំងប្រទេសកើនដល់៥៩នាក់។

Read more: ថៃរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន៦នាក់ថែមទៀត ធ្វើឲ្យករណីសរុបកើនដល់៥៩នាក់...

ចិន៖ ចំនួនអ្នកឆ្លង COVID-19 មានសរុប៨០,៧៧៨ករណី ក្នុងនោះ៦១,៤៧៥នាក់ជាសះស្បើយ និង៣,១៥៨នាក់ស្លាប់

 (ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិន នៅព្រឹកថ្ងៃពុធ ទី ១១ ខែមីនា ឆ្នាំ ២០២០ នេះ បានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃអង្គារម្សិលមិញ មានអ្នកជំងឺ COVID-19 ចំនួន ១,៥៧៨នាក់ ត្រូវបានគេអនុញ្ញាតឲ្យចាកចេញ ពីមន្ទីរពេទ្យ បន្ទាប់ពីពួកគេ បានជាសះស្បើយស្ថាពរឡើងវិញ។

Read more: ចិន៖ ចំនួនអ្នកឆ្លង COVID-19 មានសរុប៨០,៧៧៨ករណី ក្នុងនោះ៦១,៤៧៥នាក់ជាសះស្បើយ...

ក្រោយស្ងាត់មួយរយៈ ហ្វីលីពីនរកឃើញករណីឆ្លង COVID-19 ២បន្ថែមទៀត ធ្វើឲ្យករណីសរុបកើនដល់៥នាក់

(ម៉ានីល)៖ អាជ្ញាធរសុខាភិបាលហ្វីលីពីន បានរាយការណ៍ឲ្យដឹង នៅថ្ងៃសុក្រនេះថា ខ្លួនបានរកឃើញ អ្នកឆ្លងជំងឺ COVID-19 ចំនួន២នាក់បន្ថែមទៀត  ដែលប្រការនេះធ្វើអ្នកឆ្លងសរុប បានកើនឡើងដល់៥នាក់ហើយនៅទូទាំងប្រទេស។

Read more: ក្រោយស្ងាត់មួយរយៈ ហ្វីលីពីនរកឃើញករណីឆ្លង COVID-19 ២បន្ថែមទៀត...

ចិន៖ អ្នកឆ្លង COVID-19 កើនដល់៨០,៥៥២ករណី ក្នុងនោះស្លាប់៣,០៤២នាក់ និងជាសះស្បើយសរុប៥៣,៧២៦នាក់

(ប៉េកាំង)៖ របាយការណ៍ចុងក្រោយ របស់អាជ្ញាធរសុខាភិបាលចិន ស្តីអំពីតួលេខសរុបនៃអ្នកឆ្លង អ្នកស្លាប់ និងអ្នកជាសះស្បើយឡើងវិញ ពីជំងឺ COVID-19 នៅទូទាំងប្រទសចិន បានចេញមកហើយនាព្រឹកថ្ងៃសុក្រ ទី០៦ ខែមីនា ឆ្នាំ២០២០។

Read more: ចិន៖ អ្នកឆ្លង COVID-19 កើនដល់៨០,៥៥២ករណី ក្នុងនោះស្លាប់៣,០៤២នាក់...

អ៉ីរ៉ង់រកឃើញសមាជិកសភា២១រូបក្នុងចំណោម២៩០រូប មានផ្ទុកមេរោគ COVID-19, កិច្ចប្រជុំសភាទាំងអស់ត្រូវផ្អាក

(វ៉ាស៊ីនតោន)៖ សមាជិកសភាអ៉ីរ៉ង់ ២៣នាក់ ក្នុងចំណោមសមាជិកសភាសរុប ២៩០នាក់ ត្រូវបានគេធ្វើតេស្ដ រកឃើញថា បានឆ្លងមេរោគ COVID-19។ ទន្ទឹមគ្នា សភាក៏បានសម្រេចិត្តផ្អាក កិច្ចប្រជុំទាំងអស់ ដោយមិនកំណត់ពេលវេលា ហើយថែមទាំងស្នើឱ្យសមាជិកសភាទាំងអស់ លុបចោលជំនួបនានា នៅតាម ទីសាធារណៈផងដែរ។

Read more: អ៉ីរ៉ង់រកឃើញសមាជិកសភា២១រូបក្នុងចំណោម២៩០រូប មានផ្ទុកមេរោគ COVID-19,...

ប្រទេសអ៉ីតាលី៖ «មនុស្សស្លាប់ដោយសារ COVID-19 កើនដល់៥២នាក់ ក្នុងចំណោមអ្នកឆ្លងជាង២,០០០ករណី»

(រ៉ូម)៖ នៅប្រទេសអ៊ីតាលី ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 បានកើនដល់ ៥២នាក់ហើយ ខណៈចំនួនអ្នកឆ្លងសរុប ដែលបានបញ្ជាក់ នៅក្នុងប្រទេសអ៊ឺរ៉ុប ដែលកំពុងរងផលប៉ះពាល់ ដ៏អាក្រក់បំផុតមួយនេះ បានកើនលើសពី ២,០០០នាក់ហើយ។

Read more: ប្រទេសអ៉ីតាលី៖ «មនុស្សស្លាប់ដោយសារ COVID-19 កើនដល់៥២នាក់...

ភ្នំភ្លើង Merapi នៅឥណ្ឌូណេស៊ីផ្ទុះយ៉ាងកក្រើក និងជះកម្អែលផេះឡើងលើអាកាស ៦គីឡូម៉ែត្រ

  (ហ្សាការតា)៖ ភ្នំភ្លើងមើរ៉ាពី (Merapi) ដ៏ល្បីល្បាញរបស់ប្រទេសឥណ្ឌូណេស៊ី បានផ្ទុះឡើងយ៉ាងកក្រើក និងជះកម្អែលផេះកប់ផ្ទៃអាកាសក្នុងរយៈកម្ពស់ដល់ទៅ ០៦គីឡូម៉ែត្រឯណោះ ហើយផ្ទះសម្បែងប្រជាជនដែលរស់នៅជុំវិញនោះ ត្រូវបានផេះគ្របសង្កត់អស់ទៅហើយ។

Read more: ភ្នំភ្លើង Merapi នៅឥណ្ឌូណេស៊ីផ្ទុះយ៉ាងកក្រើក និងជះកម្អែលផេះឡើងលើអាកាស...

ឡាវពង្រឹងការទប់ស្កាត់ជំងឺ COVID-19 ខណៈខ្លួនមិនទាន់មានករណីឆ្លងឡើយ

 (វៀងច័ន្ទ)៖ អាជ្ញាធរសុខាភិបាលឡាវ ទើបតែបានណែនាំ ឲ្យស្ថាប័នរដ្ឋាភិបាល ពិចារណាលុបចោល ឬពន្យារពេលការធ្វើទស្សនកិច្ចការងារ របស់បុគ្គលិករដ្ឋ ទៅកាន់ប្រទេសទាំងឡាយ ដែលមានការបន្តកើនឡើង នៃករណីឆ្លងជំងឺ COVID-19។

Read more: ឡាវពង្រឹងការទប់ស្កាត់ជំងឺ COVID-19 ខណៈខ្លួនមិនទាន់មានករណីឆ្លងឡើយ

បញ្ជីករណីឆ្លងជំងឺ COVID-19 ជុំវិញពិភពលោក នៅខាងក្រៅប្រទេសចិន!

 (ពិភពលោក)៖ ចំនួនអ្នកស្លាប់ ជាសកលដោយសារជំងឺឆ្លង COVID-19 បានកើនឡើងជាង ៣,០០០នាក់ហើយ បើគិតត្រឹមថ្ងៃចន្ទនេះ បន្ទាប់ពីមានមនុស្ស ស្លាប់ បន្ថែមទៀតនៅប្រទេសចិន ដែលជាប្រភពនៃជំងឺនេះ។

Read more: បញ្ជីករណីឆ្លងជំងឺ COVID-19 ជុំវិញពិភពលោក នៅខាងក្រៅប្រទេសចិន!

ចំនួនអ្នកស្លាប់ដោយ COVID-19 នៅក្នុងប្រទេសកូរ៉េខាងត្បូង កើនដល់២៦នាក់

(សេអ៊ូល)៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងកូរ៉េខាងត្បូង KCDC បានឱ្យដឹងនៅថ្ងៃចន្ទនេះថា មនុស្ស៤នាក់ បន្ថែមទៀត បានបាត់បង់ជីវិត ដោយសារតែ ជំងឺ COVID-19 ដោយធ្វើឱ្យចំនួនអ្នកស្លាប់ នៅទូទាំងប្រទេសកើនដល់២៦នាក់។

Read more: ចំនួនអ្នកស្លាប់ដោយ COVID-19 នៅក្នុងប្រទេសកូរ៉េខាងត្បូង កើនដល់២៦នាក់

អូស្រ្តាលីប្រកាសពីការរកឃើញករណីឆ្លងតគ្នា ជាលើកដំបូងនៃជំងឺ COVID-19 នៅក្នុងប្រទេស

(ស៊ីដនី)៖ អាជ្ញាធរអូស្រ្តាលី បានប្រកាសឲ្យដឹងពីការរកឃើញ ករណីដំបូង នៃការឆ្លងជំងឺ COVID-19 ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ លើចំនួនពីរករណីដំបូង ដែលពួកគេរស់នៅក្នុងទីក្រុងស៊ីដនី ហើយនាពេលថ្មីៗនេះ មិនដែលបានធ្វើដំណើរ ទៅក្រៅប្រទេសឡើយ។

Read more: អូស្រ្តាលីប្រកាសពីការរកឃើញករណីឆ្លងតគ្នា ជាលើកដំបូងនៃជំងឺ COVID-19 នៅក្នុងប្រទេស

នូវែលសេឡង់រកឃើញមានករណីអ្នកឆ្លងជំងឺ COVID-19 ជាលើកដំបូង

 (វែលីងតោន)៖ នាថ្ងៃសុក្រនេះនូវែលសេឡង់ បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 មួយករណីដំបូង នៅក្នុងប្រទេសរបស់ខ្លួន។

Read more: នូវែលសេឡង់រកឃើញមានករណីអ្នកឆ្លងជំងឺ COVID-19 ជាលើកដំបូង

ក្រោយបញ្ជាឲ្យបិទសាលារៀនពីថ្នាក់បឋមដល់វិទ្យាល័យ ជប៉ុនណែនាំក្មេងៗស្នាក់នៅក្នុងផ្ទះ ដើម្បីទប់ស្កាត់ការឆ្លង COVID-19

(តូក្យូ)៖ រដ្ឋមន្រ្តីអប់រំជប៉ុនលោក កូអ៊ីជិ ហាគិយូដា (Koichi Hagiuda) នាថ្ងៃសុក្រនេះបានសេចក្តីប្រកាសមួយទៀត ដោយតម្រូវឲ្យសិស្សានុសិស្សទាំងអស់ ស្ថិតនៅក្នុងផ្ទះ និងកុំទៅសាលារៀន ដែលត្រូវបានបិទទ្វារ ជាដាច់ខាត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ COVID-19។

Read more: ក្រោយបញ្ជាឲ្យបិទសាលារៀនពីថ្នាក់បឋមដល់វិទ្យាល័យ...

អាជ្ញាធរហុងកុងរកឃើញមេរោគ COVID-19 នៅក្នុងខ្លួនសុនខមួយក្បាល

 (ហុងកុង)៖ អាជ្ញាធរសុខាភិបាលទីក្រុងហុងកុង បានឲ្យដឹងនៅថ្ងៃសុក្រនេះថា សត្វសុនខមួយក្បាល ដែលត្រូវបានគេយកមកធ្វើតេស្តនោះ ពិតជាមានផ្ទុកមេរោគ COVID-19 ប្រាកដមែន ប៉ុន្តែក្រុមជំនាញវេជ្ជសាស្ត្រ នៅមិនទាន់អាចបញ្ជាក់ ឲ្យច្បាស់លាស់ថា តើសត្វចិញ្ចឹមមួយក្បាលនេះ បានឆ្លងជំងឺពីមនុស្ស មែន ឬមួយក៏យ៉ាងណានោះឡើយ។

Read more: អាជ្ញាធរហុងកុងរកឃើញមេរោគ COVID-19 នៅក្នុងខ្លួនសុនខមួយក្បាល

អ៉ីរ៉ង់៖ ចំនួនអ្នកស្លាប់ដោយសារ COVID-19 កើនដល់២២នាក់ និងឆ្លងជាង១៤១នាក់

 (ឌូបៃ)៖ ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅក្នុងប្រទេសអ៉ីរ៉ង់ បានកើនដល់២២នាក់ហើយ និង១៤១នាក់ផ្សេងទៀតបានឆ្លង។

Read more: អ៉ីរ៉ង់៖ ចំនួនអ្នកស្លាប់ដោយសារ COVID-19 កើនដល់២២នាក់ និងឆ្លងជាង១៤១នាក់

ទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់រដ្ឋាភិបាលជប៉ុន ទទួលស្គាល់ថា វិធានការដោះស្រាយបញ្ហាឆ្លងរាលដាលនៃជំងឺ COVID-19 លើកប៉ាល់ Diamond Princess គឺមានចន្លោះប្រហោង

 (តូក្យូ)៖ ទីប្រឹក្សាជាន់ខ្ពស់ម្នាក់នៃរដ្ឋាភិបាល ជប៉ុនបានទទួលស្គាល់ថា វិធានការបង្ខាំងទុកមនុស្សរាប់ពាន់នាក់ លើកប៉ាល់ទេសចរណ៍ខ្នាតធំ Diamond Princess នៅទីក្រុង Yokohama នាពេលកន្លងទៅ ប្រហែលជាបានអនុញ្ញាត ឲ្យមានការឆ្លងរាលដាលជំងឺ COVID-19 កាន់តែខ្លាំង ក្នុងចំណោមអ្នកដំណើរ និងបុគ្គលិកលើកប៉ាល់នោះ។

Read more: ទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់រដ្ឋាភិបាលជប៉ុន ទទួលស្គាល់ថា...

ក្រោយអនុរដ្ឋមន្ត្រីសុខាភិបាលអ៉ីរ៉ង់ឆ្លង COVID-19 ប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា និងអាមេរិកចោទអ៉ីរ៉ង់ថា កំពុងបិទបាំងចំនួនពិតនៃអ្នកឆ្លង និងស្លាប់

(តេហេរ៉ង់)៖ ក្រោយអនុរដ្ឋមន្ត្រីសុខាភិបាលអ៉ីរ៉ង់ លោក អ៉ីរ៉ាច ហារីជី (Iraj Harirchi) ត្រូវបានគេធ្វើតេស្ដរកឃើញថា បានឆ្លងជំងឺ COVID-19 ក្រុមអ្នកជំនាញមួយចំនួននៅក្នុងតំបន់ រួមទាំងសហរដ្ឋអាមេរិក បានចោទប្រកាន់ទីក្រុងតេហេរ៉ង់ថា កំពុងបិទបាំងព័ត៌មានពីចំនួនឆ្លង និងអ្នកស្លាប់ពិតប្រាកដ។

Read more: ក្រោយអនុរដ្ឋមន្ត្រីសុខាភិបាលអ៉ីរ៉ង់ឆ្លង COVID-19 ប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា...