Social Network

ទីក្រុងបាសេឡូណា​ បាន​រៀបចំ​បង្កើត​មន្ទីរពេទ្យ​នៅតាម​ទីវាល អំឡុង​ការផ្ទុះ​ឡើង​នៃ​វីរុស​កូវីដ-១៩

  (បរទេស)៖ អាជ្ញាធរអេស្បាញ បានចាប់ផ្តើមបង្កើតមន្ទីរពេទ្យ នៅតាមទីវាលរចំនួន ៤ ទីតាំងដំបូង នៅឯទីក្រុងបាសេឡូណា កាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅនេះ ដើម្បីកាត់បន្ថយសម្ពាធ នៃការកើនឡើងចំនួន អ្នកជម្ងឺ ដែលចាំបាច់ ត្រូវការសម្រាកមន្ទីរពេទ្ យក្នុងមន្ទីរពេទ្យ នាជុំវិញករណីលេចឡើង ជាបន្តបន្ទាប់ នូវវីរុសជម្ងឺឆ្លង ប្រភេទនេះនៅក្នុងប្រទេស។

Read more: ទីក្រុងបាសេឡូណា​ បាន​រៀបចំ​បង្កើត​មន្ទីរពេទ្យ​នៅតាម​ទីវាល...

ឡាវប្រកាសបិទច្រកទ្វារអន្តរជាតិទាំងអស់សម្រាប់អ្នកដំណើរ ដោយសារការរីករាលដាលនៃជំងឺ COVID-19

(វៀងច័ន្ទ)៖ រដ្ឋាភិបាលឡាវ កាលពីថ្ងៃអាទិត្យម្សិលមិញ បានប្រកាសថា ច្រកទ្វារអន្តរជាតិទាំងអស់ នឹងត្រូវបិទ មិនឲ្យអ្នកដំណើរចេញចូល ជាបណ្តោះអាសន្នសិន លើកលែងតែទំនិញប៉ុណ្ណោះ។

Read more: ឡាវប្រកាសបិទច្រកទ្វារអន្តរជាតិទាំងអស់សម្រាប់អ្នកដំណើរ...

នាយករដ្ឋមន្ត្រីឥណ្ឌា សូមការអភ័យទោសពីប្រជាជន ចំពោះ«វិធានការបិទប្រទេស» ខណៈអ្នកឆ្លង COVID-19 កើនជិតដល់ ១,០០០នាក់

(ញូដេលី)៖ នាយករដ្ឋមន្ត្រី លោក ណារិនដ្រា ម៉ូឌី (Narendra Modi) បានសូមការភ័យទោស ពីប្រជាជនឥណ្ឌា ចំពោះវិធានការ បិទប្រទេសទាំងមូល ២១ថ្ងៃ នៃរដ្ឋាភិបាល របស់លោក ដែលបង្កការខឹងសម្បារ និងរិះគន់យ៉ាងខ្លាំង ស្របពេលវិធានការនេះ រងការចោទប្រកាន់ថាធ្វើឡើង ដោយគ្មានផែនការរៀបចំ ទុកជាមុនគ្រប់គ្រាន់់ មុននឹងធ្វើ ការសម្រេចចិត្ត។

Read more: នាយករដ្ឋមន្ត្រីឥណ្ឌា សូមការអភ័យទោសពីប្រជាជន ចំពោះ«វិធានការបិទប្រទេស»...

នាយករដ្ឋមន្ត្រីឥណ្ឌា សូមការអភ័យទោសពីប្រជាជន ចំពោះ«វិធានការបិទប្រទេស» ខណៈអ្នកឆ្លង COVID-19 កើនជិតដល់ ១,០០០នាក់

(ញូដេលី)៖ នាយករដ្ឋមន្ត្រី លោក ណារិនដ្រា ម៉ូឌី (Narendra Modi) បានសូមការភ័យទោស ពីប្រជាជនឥណ្ឌា ចំពោះវិធានការ បិទប្រទេសទាំងមូល ២១ថ្ងៃ នៃរដ្ឋាភិបាល របស់លោក ដែលបង្កការខឹងសម្បារ និងរិះគន់យ៉ាងខ្លាំង ស្របពេលវិធានការនេះ រងការចោទប្រកាន់ថាធ្វើឡើង ដោយគ្មានផែនការរៀបចំ ទុកជាមុនគ្រប់គ្រាន់់ មុននឹងធ្វើ ការសម្រេចចិត្ត។

Read more: នាយករដ្ឋមន្ត្រីឥណ្ឌា សូមការអភ័យទោសពីប្រជាជន ចំពោះ«វិធានការបិទប្រទេស»...

លោក ស៊ី ជិនពីង ប្រាប់លោក ដូណាល់ ត្រាំ៖ ចិន និងសហរដ្ឋអាមេរិក គួរតែ «រួមដៃគ្នា» កម្ចាត់ COVID-19

 (ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បាននិយាយថា ចិន និងសហរដ្ឋអាមេរិក គួរតែ «រួមដៃគ្នា» ដើម្បីប្រយុទ្ធជាមួយ COVID-19 ដែលកំពុងរាតត្បាត និងសម្លាប់ជីវិត មនុស្សរាប់ម៉ឺននាក់ នៅជុំវិញពិភពលោក។

Read more: លោក ស៊ី ជិនពីង ប្រាប់លោក ដូណាល់ ត្រាំ៖ ចិន និងសហរដ្ឋអាមេរិក គួរតែ «រួមដៃគ្នា»...

ព្រះមហាក្សត្រម៉ាឡេស៊ី និងអគ្គមហេសី ត្រូវគង់នៅដាច់ដោយឡែក ដើម្បីពិនិត្យព្រះរាជសុខភាព ក្រោយមន្ត្រីវាំង៧រូបឆ្លង COVID-19

 (គួឡាឡាំពួ)៖ ព្រះមហាក្សត្រម៉ាឡេស៊ីព្រះចៅ ស៊ុលតង់ អាប់ឌុលឡាហ៍ អាហ៍ម៉េដ ហ្សាហ៍ (Sultan Abdullah Sultan Ahmad Shah) និងអគ្គមហេសីរបស់ទ្រង់ បានសម្រេចព្រះទ័យគង់នៅដាច់ដោយឡែកពីគេឯង ដើម្បីតាមដានព្រះរាជសុខភាព បន្ទាប់ពីមន្ត្រីព្រះបរមរាជវាំងចំនួន ០៧រូប ត្រូវបានធ្វើតេស្តរកឃើញលទ្ធផល «វិជ្ជមាន» ចំពោះវីរុសកូរ៉ូណាថ្មី (COVID-19)។

Read more: ព្រះមហាក្សត្រម៉ាឡេស៊ី និងអគ្គមហេសី ត្រូវគង់នៅដាច់ដោយឡែក...

ម៉ាឡេស៊ីរកឃើញអ្នកឆ្លង COVID-19 ថ្មីៗដល់ទៅ២៣៥នាក់ទៀត, ចំនួនសរុបពេលនេះគឺ២,០៣១ករណី

 (គូឡាឡាំពួរ)៖ ចំនួននៃករណីឆ្លង COVID-19 នៅទូទាំងប្រទេសម៉ាឡេស៊ី បានកើនឡើងដល់ ២,០៣១ករណីហើយ បន្ទាប់ពីអ្នកឆ្លងថ្មីៗ ២៣៥នាក់ទៀតត្រូវបានរាយការណ៍ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០ នេះតែម្តង។

Read more: ម៉ាឡេស៊ីរកឃើញអ្នកឆ្លង COVID-19 ថ្មីៗដល់ទៅ២៣៥នាក់ទៀត, ចំនួនសរុបពេលនេះគឺ២,០៣១ករណី

ផ្ទុះករណីឆ្លង COVID-19 លើកប៉ាល់ធំមួយទៀតហើយ ស្ថិតនៅដែនដីភាគខាងលិចអូស្ត្រាលី!

 (ស៊ីដនី)៖ អ្នកដំណើរសរុប ០៧នាក់ នៅលើនាវាទេសចរណ៍ខ្នាតធំមួយគ្រឿង ឈ្មោះ អាថានៀគ្រូស (Artania) ដែលកំពុងសំចតនៅក្បែរឆ្នេរសមុទ្រ នៃដែនដីភាគខាងលិចប្រទេសអូស្ត្រាលី ត្រូវបានក្រុមជំនាញធ្វើតេស្ត និងរកឃើញមានផ្ទុកវីរុសកូរ៉ូណាថ្មី (COVID-19)។

Read more: ផ្ទុះករណីឆ្លង COVID-19 លើកប៉ាល់ធំមួយទៀតហើយ ស្ថិតនៅដែនដីភាគខាងលិចអូស្ត្រាលី!

លោកយាយ អាយុ៩៦ឆ្នាំ ក្លាយជាអ្នកជំងឺ COVID-19 វ័យចំណាស់ជាងគេបំផុត ក្នុងប្រទេសកូរ៉េខាងត្បូង ដែលជាសះស្បើយទាំងស្រុង

 (សេអ៊ូល)៖ លោកយាយអាយុ៩៦ឆ្នាំម្នាក់ បានក្លាយជាអ្នកជំងឺ COVID-19 មានវ័យចំណាស់ជាងគេបំផុត ដែលត្រូវបានក្រុមគ្រូពេទ្ យព្យាបាលឱ្យជាសះស្បើយ ទាំងស្រុង នៅក្នុងប្រទេសកូរ៉េខាងត្បូង។

Read more: លោកយាយ អាយុ៩៦ឆ្នាំ ក្លាយជាអ្នកជំងឺ COVID-19 វ័យចំណាស់ជាងគេបំផុត...

COVID-19 នៅកូរ៉េខាងត្បូង៖ អ្នកឆ្លងថ្មីមាន១០៤នាក់, សរុប៩,២៤១ករណី ក្នុងនោះ១៣១នាក់បាត់បង់ជីវិត

 (សេអ៊ូល)៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងរបស់កូរ៉េខាងត្បូង ដែលហៅកាត់ថា KCDC បានរាយការណ៍ឲ្យដឹងថា កូរ៉េខាងត្បូង បានកត់ត្រាករណីអ្នកឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន១០៤ករណីបន្ថែមទៀត នៅថ្ងៃព្រហស្បតិ៍នេះ។

Read more: COVID-19 នៅកូរ៉េខាងត្បូង៖ អ្នកឆ្លងថ្មីមាន១០៤នាក់, សរុប៩,២៤១ករណី...

COVID-19 នៅចិន៖ «ការឆ្លងក្នុងប្រទេសពុំត្រូវបានរកឃើញ២ថ្ងៃជាប់គ្នា ប៉ុន្តែករណីនាំចូលពីក្រៅវិញមាន៦៧ កាលពីថ្ងៃពុធម្សិលមិញ»

 (ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិន នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០ បានរាយការណ៍ឲ្យដឹងថា មិនមានករណីឆ្លងថ្មី នៃជំងឺ COVID-19 ទេ សម្រាប់ថ្ងៃពុធម្សិលមិញនេះ នៅទូទាំងប្រទេសចិន ខណៈ៦៧ករណីផ្សេងទៀត ដែលបានរកឃើញកាលពីម្សិលមិញនេះដែរ គឺសុទ្ធតែជាករណី នាំចូលពីក្រៅប្រទេសទាំងអស់។

Read more: COVID-19 នៅចិន៖ «ការឆ្លងក្នុងប្រទេសពុំត្រូវបានរកឃើញ២ថ្ងៃជាប់គ្នា...

មូលហេតុមួយចំនួនដែលអាល្លឺម៉ង់មានអត្រាអ្នកស្លាប់ទាប តែស្ថិតក្នុងចំណោមប្រទេសមានអ្នកឆ្លង COVID-19 រាប់សិបម៉ឺននាក់

 (ប៊ែរឡាំង)៖ បច្ចុប្បន្នចំពោះមុខការរាតត្បាតនៃ COVID-19 ជុំវិញពិភពលោក មានការកត់សម្គាល់ឃើញថា អាល្លឺម៉ង់ ដែលស្ថិតក្នុងចំណោម ប្រទេស ដែលមានករណីឆ្លងរាប់សិបម៉ឺននោះ បែរជាមានចំនួនអ្នកជំងឺដែលស្លាប់ទាបជាងគេឆ្ងាយទៅវិញ ធៀបនឹងចិន អ៉ីតាលី អេស៉្បាញ បារាំង និងអ៉ីរ៉ង់ ដែលសុទ្ធតែមានអ្នកស្លាប់ចាប់ពី១,០០០នាក់ឡើងទៅ។

Read more: មូលហេតុមួយចំនួនដែលអាល្លឺម៉ង់មានអត្រាអ្នកស្លាប់ទាប...

COVID-19: សហរដ្ឋអាមេរិក លុបចោលទណ្ឌកម្មលើក្រុមហ៊ុនផលិតស្រោមដៃពេទ្យ របស់ម៉ាឡេស៊ី ប្រឈមមុខនឹងការខ្វះខាត

(គួឡាឡាំពួរ)៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានសម្រេចលុបចោលបំរាម លើក្រុមហ៊ុនផលិតស្រោមដៃពេទ្យ របស់ប្រទេសម៉ាឡេស៊ី ដែលខ្លួនធ្លាប់បានចោទប្រកាន់ ពីបទប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ ខណៈតម្រូវការបរិក្ខាពេទ្យផ្នែកការពារខ្លួន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 នៅក្នុងប្រទេសមហាអំណាចមួយនេះ កើនឡើងយ៉ាងគំហុក។

Read more: COVID-19: សហរដ្ឋអាមេរិក លុបចោលទណ្ឌកម្មលើក្រុមហ៊ុនផលិតស្រោមដៃពេទ្យ...

ទ្វីបអឺរ៉ុបគ្មានសញ្ញាធូរស្រាល! ករណីឆ្លង COVID-19 សរុបកើនលើស ២០០,០០០នាក់ ឬស្មើពាក់កណ្តាលនៃករណីឆ្លងសរុបលើភពផែនដី

 (អឺរ៉ុប)៖ ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងទ្វីបអឺរ៉ុប នៅតែបន្តកើនឡើងខ្លាំង ខណៈតួលេខអ្នកឆ្លងសរុប បានកើនលើស ២០០,០០០ករណីហើយ គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ ដោយក្នុងនោះចំនួនមនុស្សស្លាប់ ក៏មានលើស ១៧,០០០នាក់ផងដែរ។

Read more: ទ្វីបអឺរ៉ុបគ្មានសញ្ញាធូរស្រាល! ករណីឆ្លង COVID-19 សរុបកើនលើស ២០០,០០០នាក់...

លោក ប្រាយុទ្ធ ចាន់អូចា នឹងដាក់ប្រទេសថៃក្នុងគ្រាមានអាសន្ន១ខែ បន្ទាប់ពីអ្នកឆ្លង COVID-19 កើនលើស៨០០នាក់ និងស្លាប់៤នាក់

 (បាងកក)៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា នាថ្ងៃអង្គារនេះ បានប្រកាសថា ប្រទេសថៃនឹងត្រូវដាក់ ក្នុងគ្រាមានគ្រោះអាសន្ន សម្រាប់រយៈពេល១ខែ ដើម្បីទប់ស្កាត់ COVID-19 បន្ទាប់ពីមានការឆ្លងដល់មនុស្ សច្រើនជាង៨០០នាក់ និងបណ្តាលឲ្យ៤នាក់ស្លាប់។

Read more: លោក ប្រាយុទ្ធ ចាន់អូចា នឹងដាក់ប្រទេសថៃក្នុងគ្រាមានអាសន្ន១ខែ បន្ទាប់ពីអ្នកឆ្លង...

ទីបំផុត ប្រទេសអាស៊ានទាំងអស់សុទ្ធតែមានករណីឆ្លង COVID-19, បន្ទាប់ពីឡាវក្លាយជាសមាជិកចុងក្រោយគេ ដែលបានរកឃើញករណីដំបូងក្នុងប្រទេសខ្លួន

 (វៀងច័ន្ទ)៖ ក្រសួងសុខាភិបាលឡាវ នាថ្ងៃអង្គារនេះ បានប្រកាសពីការរកឃើញ០២ករណីដំបូង នៃអ្នកឆ្លង COVID-19 បន្ទាប់ពីប៉ុន្មានខែមក ហើយចាប់តាំងពីជំងឺនេះបានផ្ទុះឡើង គឺឡាវមិនទាន់មានអ្នកឆ្លងទាល់តែសោះ។

Read more: ទីបំផុត ប្រទេសអាស៊ានទាំងអស់សុទ្ធតែមានករណីឆ្លង COVID-19,...

ចិន ប្រកាសជួយប្រទេសចំនួន ៨២ នៅទូទាំងពិភពលោក ដើម្បីកម្ចាត់ COVID-19

(ប៉េកាំង)៖ ក្រសួងការបរទេសចិន បានប្រកាសថារដ្ឋាភិបាល ទីក្រុងប៉េកាំង នឹងផ្ដល់ជំនួយដល់ប្រទេស ចំនួន៨២ ព្រមទាំងអង្គការសុខភាពពិភពលោក (WHO) និងសហភាពអាហ្រ្វិក ដើម្បីប្រយុទ្ធប្រឆាំងនឹង COVID-19។

Read more: ចិន ប្រកាសជួយប្រទេសចំនួន ៨២ នៅទូទាំងពិភពលោក ដើម្បីកម្ចាត់ COVID-19

ថៃ៖ ប៉ូលិសជាតិ ១៦នាក់ ឆ្លង COVID-19 និង២២០នាក់ ត្រូវដាក់ឱ្យ «នៅដាច់ដោយឡែកពីគេ»

 (បាងកក)៖ ប៉ូលិសជាតិថៃ១៦នាក់ ត្រូវគេធ្វើតេស្ដរកឃើញផ្ទុក COVID-19 និង២២០នាក់ផ្សេងទៀត ត្រូវបានដាក់ឱ្យនៅដាច់ ដោយឡែកពីគេ រយៈពេល១៤ថ្ងៃ ដើម្បី បង្ការ និងទប់ស្កាត់ការឆ្លងជំងឺមួយនេះ។

Read more: ថៃ៖ ប៉ូលិសជាតិ ១៦នាក់ ឆ្លង COVID-19 និង២២០នាក់ ត្រូវដាក់ឱ្យ «នៅដាច់ដោយឡែកពីគេ»

លោក ស៊ី ជិនពីង ប្រាប់លោក ពូទីន៖ ចិនត្រៀមខ្លួនជាស្រេច ដើម្បីជួយពិភពលោក កម្ចាត់ COVID-19

 (ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បាននិយាយថា ប្រទេសរបស់លោក បានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយ បណ្ដាប្រទេសទាំងអស់នៅលើ ពិភពលោក ក្នុងការបង្កើនយុទ្ធនាការ ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19។ នេះបើតាមការដកស្រង់ផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០។

Read more: លោក ស៊ី ជិនពីង ប្រាប់លោក ពូទីន៖ ចិនត្រៀមខ្លួនជាស្រេច ដើម្បីជួយពិភពលោក កម្ចាត់...

កូរ៉េខាងត្បូងនឹងធ្វើតេស្តរក COVID-19 លើអ្នកដំណើរទាំងអស់ដែលមកពីទ្វីបអឺរ៉ុប

 (សេអ៊ូល)៖ ក្រសួងសុខាភិបាល កូរ៉េខាងត្បូងនាថ្ងៃសុក្រនេះ បានប្រកាសថា ប្រទេសកូរ៉េខាងត្បូង នឹងធ្វើតេស្តពិនិត្យរកមើល  COVID-19 លើមនុស្សគ្រប់រូប ដែលធ្វើដំណើរមកពីទ្វីបអឺរ៉ុប។

Read more: កូរ៉េខាងត្បូងនឹងធ្វើតេស្តរក COVID-19 លើអ្នកដំណើរទាំងអស់ដែលមកពីទ្វីបអឺរ៉ុប

ម៉ាឡេស៊ី នឹងពង្រាយកម្លាំងយោធា ជួយពង្រឹងវិធានការរឹតត្បិតការធ្វើដំណើរ ដើម្បីទប់ស្កាត់ការរីករាលដាល COVID-19

(គួរឡាឡាំពួរ)៖ រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី លោក អ៉ីស្មាអែល ស៊ុបរី យ៉ាក់កូប (Ismail Sabri Yaakob) បានឱ្យដឹងថា ម៉ាឡេស៉ីនឹងដាក់ពង្រាយ កងកម្លាំងយោធា ចាប់ពីថ្ងៃអាទិត្យ សប្តាហ៍នេះតទៅ ដើម្បីជួយដល់កម្លាំងប៉ូលិស ក្នុងការអនុវត្តវិធានការ ទប់ស្កាត់ការរីករាលដាល នៃជំងឺ COVID-19 ខណៈសន្ទុះនៃការឆ្លងក្នុងប្រទេស អាស៊ីអាគ្នេយ៍មួយនេះ ចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

Read more: ម៉ាឡេស៊ី នឹងពង្រាយកម្លាំងយោធា ជួយពង្រឹងវិធានការរឹតត្បិតការធ្វើដំណើរ...