Social Network

ប្រទេសស៊ូដង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយក្រុមប្រឆាំង

រដ្ឋាភិបាលស៊ូដង់ កាលពីថ្ងៃអាទិត្យ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយ ជាមួយក្រុមប្រឆាំងពីរ មកពីភាគខាងជើងស៊ូដង់នេះបើយោងតាមក្រុមប្រឹក្សាព្រះមហាក្សត្រ នៅក្នុងសេចក្តីថ្លែងការណ៍មួយ។

Read more: ប្រទេសស៊ូដង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយក្រុមប្រឆាំង

ចិនចេញបញ្ជាឲ្យផ្អាកការទិញ-លក់សត្វព្រៃនៅទូទាំងប្រទេស ចំពោះមុខការរីករាលដាល នៃវីរុសផ្លូវដង្ហើមកូរ៉ូណា

 (ប៉េកាំង)៖ អាជ្ញាធរចិននៅថ្ងៃអាទិត្យនេះ បានចេញបញ្ជាឲ្យបញ្ឈប់ជាបន្ទាន់ នូវការធ្វើចរាចរណ៍ទិញ និងលក់សត្វព្រៃនៅទូទាំងផ្ទៃប្រទេស ដើម្បីទប់ទល់ចំពោះការរីករាលដាល នៃវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) ដែលសម្លាប់មនុស្ស ៥៦នាក់ និងជាង ២,០០០នាក់ទៀតឆ្លងទាំងនៅទឹកដីចិន និងទូទាំងពិភពលោក។

Read more: ចិនចេញបញ្ជាឲ្យផ្អាកការទិញ-លក់សត្វព្រៃនៅទូទាំងប្រទេស ចំពោះមុខការរីករាលដាល...

លោកនាយករដ្ឋមន្ត្រីចិន លី ខឺជាំង ធ្វើទស្សនកិច្ចនៅទីក្រុង Wuhan ដោយផ្ទាល់, មនុស្សស្លាប់កើនដល់៨១នាក់ និងឆ្លងជាង២,៧៤០នាក់ដោយសារវីរុសកូរ៉ូណា

 (អ៊ូហាន)៖ គិតត្រឹមរសៀលថ្ងៃចន្ទ សប្តាហ៍ថ្មីនេះ អ្នកជំងឺម្នាក់ទៀតហើយ បាត់បង់ជីវិត ដែលបានធ្វើឲ្យចំ នួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) ដែលមានប្រភពដើមពីទីក្រុងអ៊ូហាន (Wuhan) នៃខេត្តហ៊ូប៉ី (Hubei) ភាគកណ្តាលប្រទេសចិននោះ កើនដល់រហូតដល់ ៨១នាក់ និងជាង ២,៧៤០នាក់ទៀតឆ្លងនៅទូទាំងប្រទេសចិន ខណៈនាយករដ្ឋមន្ត្រីចិន លោក លី ខឺជាំង ទើបតែបានទៅបំពេញទស្សនកិច្ចដោយផ្ទាល់ នៅទីក្រុង Wuhan ដើម្បីត្រួតពិនិត្យស្ថានភាពជាក់់ស្តែង។

Read more: លោកនាយករដ្ឋមន្ត្រីចិន លី ខឺជាំង ធ្វើទស្សនកិច្ចនៅទីក្រុង Wuhan ដោយផ្ទាល់,...

សហរដ្ឋអាមេរិកប្រកាសថា អ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណាពីប្រទេសចិន កើនដល់៥នាក់ហើយ!

 (វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានប្រកាសឲ្យដឹងថា មនុស្សសរុប ០៥នាក់ហើយត្រូវបាន គេធ្វើតេស្តរកឃើញ មានផ្ទុកវីរុសផ្លូវដង្ហើមថ្មី Coronavirus (2019-nCoV) ហើយពួកគេទាំងនោះ សុទ្ធតែបានធ្លាប់បានធ្វើដំណើរ ទៅទីក្រុងវូហាន (Wuhan) ភាគកណ្តាលប្រទេសចិន ជាទីដែលវីរុសបានផ្ទុះឡើងដំបូង និងកំពុងរីករាលដាលយ៉ាងអាក្រក់។

Read more: សហរដ្ឋអាមេរិកប្រកាសថា អ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណាពីប្រទេសចិន...

ម៉ាឡេស៊ីបញ្ជូនសំរាម១៥០កុងតឺន័រ ទៅឲ្យប្រទេសចំនួន១៣វិញ និងបញ្ជាក់ជាថ្មីថា «ម៉ាឡេស៊ីមិនមែនជាកន្លែងចោលសំរាម»

  (ម៉ាឡេស៊ី) រដ្ឋាភិបាលម៉ាឡេស៊ីបានឱ្យដឹងថា ខ្លួនបានបញ្ជូនសំរាមផ្លាសិ្ទក ៤,១២០តោន ឬស្មើនឹង ១៥០កុងតឺន័រ ត្រឡប់ទៅកាន់បណ្ដាប្រទេសចំនួន ១៣វិញជាមួយនិងការបញ្ជាក់ជាថ្មីថា ម៉ាឡេស៊ីមិនមែនជាកន្លែងចាក់សំរាម របស់ពិភពលោកនោះទេ។

Read more: ម៉ាឡេស៊ីបញ្ជូនសំរាម១៥០កុងតឺន័រ ទៅឲ្យប្រទេសចំនួន១៣វិញ និងបញ្ជាក់ជាថ្មីថា...

មនុស្សរាប់សិបនាក់ បានស្លាប់ក្នុងរយៈពេល ២៤ ម៉ោងដោយសារការធ្វើសង្គ្រាម នៅតែបន្តនៅក្នុងប្រទេសអាហ្គានីស្ថាន

ប្រភពពីភាគីប្រយុទ្ធ បាននិយាយកាលពីថ្ងៃច័ន្ទថា ក្រុមឧទ្ទាមប្រដាប់អាវុធ និងកម្លាំងសន្តិសុខជាច្រើននាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសអាហ្គានីស្ថាន ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ខណៈដែលពួកសកម្មប្រយុទ្ធ និងពួកប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ កំពុងបន្តកើតមាននៅក្នុងប្រទេស ដែលញាំញីដោយសង្គ្រាមស៊ីវិលមួយនេះ។

Read more: មនុស្សរាប់សិបនាក់ បានស្លាប់ក្នុងរយៈពេល ២៤ ម៉ោងដោយសារការធ្វើសង្គ្រាម...

ប្រទេសចិន អះអាងពីចំនួន ២៩១ ករណីនៃជំងឺរលាកសួតនៅ Wuhan

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា ប្រទេសចិន បានអះអាងបញ្ជាក់ពីចំនួន ២៩១ ករណីនៃអ្នកជំងឺ ដែលបានឆ្លងជំងឺ coronavirus ប្រភេទថ្មី កាលពីថ្ងៃច័ន្ទ។

Read more: ប្រទេសចិន អះអាងពីចំនួន ២៩១ ករណីនៃជំងឺរលាកសួតនៅ Wuhan

សវនាការបត្យាប័នរបស់ប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន Huawei ចាប់ផ្តើមនៅក្នុងទីក្រុង Vancouver កាណាដា

សវនាការធ្វើបត្យាប័នប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន Huawei របស់ប្រទេសចិន គឺលោកស្រី Meng Wanzhou បានចាប់ផ្តើមនៅថ្ងៃច័ន្ទនេះ នៅឯតុលាការកំពូល អង់គ្លេសកូឡុំប៊ី។

Read more: សវនាការបត្យាប័នរបស់ប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន Huawei...

ចិនអះអាងថា មនុស្សស្លាប់កើនដល់៦នាក់ហើយ ដោយសារវីរុសផ្លូវដង្ហើមថ្មី ខណៈចំនួនអ្នកឆ្លងវិញកើនដល់២៩១នាក់!

(ប៉េកាំង)៖ អភិបាលក្រុងវូហាន (Wuhan) នៃប្រទេសចិននាថ្ងៃអង្គារនេះបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារ មេរោគខូរ៉ូណា (Coronavirus) ប្រភេទថ្មីបានកើនដល់ ០៦នាក់ហើយ រីឯចំនួនអ្នកឆ្លងវីរុសនេះ នៅក្នុងប្រទេសចិនទាំងមូលបានកើនដល់ ២៩១នាក់។

Read more: ចិនអះអាងថា មនុស្សស្លាប់កើនដល់៦នាក់ហើយ ដោយសារវីរុសផ្លូវដង្ហើមថ្មី...

ចិនអះអាងថា មនុស្សស្លាប់កើនដល់៦នាក់ហើយ ដោយសារវីរុសផ្លូវដង្ហើមថ្មី ខណៈចំនួនអ្នកឆ្លងវិញកើនដល់២៩១នាក់!

(ប៉េកាំង)៖ អភិបាលក្រុងវូហាន (Wuhan) នៃប្រទេសចិននាថ្ងៃអង្គារនេះបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារ មេរោគខូរ៉ូណា (Coronavirus) ប្រភេទថ្មីបានកើនដល់ ០៦នាក់ហើយ រីឯចំនួនអ្នកឆ្លងវីរុសនេះ នៅក្នុងប្រទេសចិនទាំងមូលបានកើនដល់ ២៩១នាក់។

Read more: ចិនអះអាងថា មនុស្សស្លាប់កើនដល់៦នាក់ហើយ ដោយសារវីរុសផ្លូវដង្ហើមថ្មី...

ប្រធានាធិបតីតៃវ៉ាន់សរសេរលិខិតថ្វាយសម្តេច Pope Francis រៀបរាប់អំពីការគំរាមកំហែងខ្លាំងឡើងៗដោយចិន(

តៃប៉ិ៖ ប្រធានាធិបតី កោះតៃវ៉ាន់លោកស្រី ត្សៃ អ៊ីងវិន (Tsai Ing-wen) ដែលទើបជាប់ឆ្នោត អាណត្តិទីពីរក្តៅៗនោះ  បានសរសេរលិខិតមួយ ថ្វាយសម្តេច ប៉ុប ហ្វ្រង់ស៊ីស (Pope Francis) ដោយក្នុងនោះលោកស្រី បានរៀបរាប់អំពីការគំរាមកំហែង  កាន់តែខ្លាំងឡើងៗ ពីសំណាក់ទីក្រុងប៉េកាំង មកលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្ យរបស់ដែនដីកោះ ដែលចិនចាត់ទុក ត្រឹមជាខេត្តមួយរបស់ខ្លួនមួយនេះ។

Read more: ប្រធានាធិបតីតៃវ៉ាន់សរសេរលិខិតថ្វាយសម្តេច Pope Francis...

បាក់ស្ពានថ្មើរជើងឆ្លងកាត់ទន្លេមួយនៅឥណ្ឌូណេស៊ី, មនុស្ស៧នាក់លង់ទឹកស្លាប់ និង៣នាក់បាត់ខ្លួន

 (ហ្សាការតា)៖ ស្ពានថ្មើរជើងមួយខ្សែ សម្រាប់ដើរឆ្លងកាត់ទន្លេ នៅឯកោះស៊ូម៉ាត្ រានៃប្រទេសឥណ្ឌូណេស៊ី  បានបាក់ដោយសារតែមានមនុស្សដើរច្រើនពេក ដែលហេតុការណ៍នោះ បានបណ្តាលឲ្យមនុស្សយ៉ាងតិច ០៧នាក់លង់ទឹកស្លាប់។

Read more: បាក់ស្ពានថ្មើរជើងឆ្លងកាត់ទន្លេមួយនៅឥណ្ឌូណេស៊ី, មនុស្ស៧នាក់លង់ទឹកស្លាប់...

កូរ៉េខាងត្បូងរកឃើញករណីដំបូងនៃអ្នកផ្ទុកវីរុសផ្លូវដង្ហើមថ្មី គឺអ្នកដំណើរជនជាតិចិនម្នាក់

(សេអ៊ូល)៖ នាថ្ងៃចន្ទនេះ អាជ្ញាធរប្រទេសកូរ៉េខាងត្បូង បានប្រកាសថា ករណីអ្នកផ្ទុកវីរុសផ្លូវដង្ហើម Coronavirus ថ្មី ដែលផ្ទុះឡើងនៅចិន  ត្រូវបានរកឃើញជាលើកដំបូង នៅប្រទេសពួកគេ គឺអ្នកដំណើរជនជាតិចិនម្នាក់ ដែលមកដល់កូរ៉េខាងត្បូង ត្រូវបានពិនិត្យ រកឃើញថាមាន ផ្ទុកវីរុសនេះ។

Read more: កូរ៉េខាងត្បូងរកឃើញករណីដំបូងនៃអ្នកផ្ទុកវីរុសផ្លូវដង្ហើមថ្មី...

អាជ្ញាធរហុងកុងចាប់ខ្លួនសកម្មជនល្បីឈ្មោះម្នាក់ ដែលជាអ្នករៀបចំបាតុកម្មបង្កឲ្យមានអំពើហិង្សា

 

(ហុងកុង)៖ សកម្មជនដ៏ល្បី និងជារៀបចំបាតុកម្មតវ៉ានៅក្នុងទីក្រុងហុងកុង លោក Ventus Lau ត្រូវបានប៉ូលិសចាប់ខ្លួន ក្រោយបាតុកម្មមួយដែល លោកជាអ្នករៀបចំឡើង នៅឯសង្កាត់ហិរញ្ញវត្ថុមួយកន្លែងក្នុងទីក្រុងហុងកុង កាលពីចុងសប្ដាហ៍កន្លងទៅនេះ បានប្រែក្លាយទៅជាអំពោះហិង្សា បង្ខំឱ្យប៉ូលិសប្រើប្រាស់ឧស្ម័ន បង្ហូរទឹកភ្នែកជាការឆ្លើយតប។

Read more: អាជ្ញាធរហុងកុងចាប់ខ្លួនសកម្មជនល្បីឈ្មោះម្នាក់...

មេទ័ពកំពូលអ៉ីរ៉ង់ថ្មីប្តេជ្ញាសងសឹកឲ្យលោក Soleimnai តាមបែប «កូនប្រុស» ដោយមិនលួចសម្លាប់គេតាមបែប «កំសាកញី» នោះឡើយ!

(តេហេរ៉ង់)៖ មេបញ្ជាការកងអង្គភាពពិសេស Quds Force ថ្មី របស់កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ លោក អ៊ីស្មែល កាអានី (Esmail Qaani) បាននិយាយថា សហរដ្ឋអាមេរិកបានសម្លាប់លោក Qassem Soleimani តាមបែប «មនុស្សកំសាកញី» ហើយសន្យាថា នឹងសងសឹកឱ្យវិញ្ញាណក្ខន្ធ អតីតមេបញ្ជាការកងអង្គភាពពិសេសមួយនេះ វិញតាមបែប «កូនប្រុស»។

Read more: មេទ័ពកំពូលអ៉ីរ៉ង់ថ្មីប្តេជ្ញាសងសឹកឲ្យលោក Soleimnai តាមបែប «កូនប្រុស»...

អ៉ីរ៉ង់ទទួលស្គាល់ថា យន្តហោះដឹកអ្នកដំណើររបស់អ៊ុយក្រែន ត្រូវមីស៊ីលចម្ងាយខ្លី២គ្រាប់នៃប្រព័ន្ធការពារដែនអាកាស TOR-M1 បាញ់ចំ

(តេហេរ៉ង់)៖ ស្ថានីយទូរទស្សន៍អ៉ីរ៉ង់ IRIB នាថ្ងៃអង្គារនេះ បានរាយការណ៍ថា យន្តហោះដឹកអ្នកដំណើរ របស់អ៊ុយក្រែន ដែលបានធ្លាក់នៅឯ ជាយនៃទីក្រុងតេហេរ៉ង់ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ ត្រូវបានមីស៊ីលរយៈចម្ងាយខ្លីចំ នួនពីរគ្រាប់ ដែលបាញ់ចេញពីប្រព័ន្ធការពារ  ដែនអាកាស TOR-M1 របស់យោធាអ៉ីរ៉ង់បុកចំ។

Read more: អ៉ីរ៉ង់ទទួលស្គាល់ថា យន្តហោះដឹកអ្នកដំណើររបស់អ៊ុយក្រែន...

ឥណ្ឌាបាញ់តេស្តមីស៊ីលផ្លោង ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ចេញពីក្រោមផ្ទៃទឹក

(ញូដេលី)៖ ប្រទេសឥណ្ឌា ទើបតែបានសាកល្បង មីស៊ីលផ្លោង K-4 របស់ខ្លួន ប្រភេទបាញ់ចេញពីនាវាមុជទឹក ហើយមានសមត្ថភាពបំពាក់ ក្បាលគ្រាប់នុយក្លេអ៊ែរ។

Read more: ឥណ្ឌាបាញ់តេស្តមីស៊ីលផ្លោង ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ចេញពីក្រោមផ្ទៃទឹក

ថៃរកឃើញអ្នកដំណើរទីពីរដែលមានផ្ទុកវីរុសរលាកផ្លូវដង្ហើមថ្មី មកពីប្រទេសចិន

(បាងកក)៖ នាថ្ងៃសុក្រនេះអាជ្ញាធរថៃ បានឲ្យដឹងថា ពួកគេបានរកឃើញអ្នកដំណើរ ជនជាតិចិនទី២ ដែលមានផ្ទុកមេរោគថ្មី នៃអម្បូរវីរុស Coronavirus ដែលបានបង្កការរីករាលដាល នៃជំងឺរលាកផ្លូវដង្ហើម នៅភាគកណ្តាលប្រទេសចិន។

Read more: ថៃរកឃើញអ្នកដំណើរទីពីរដែលមានផ្ទុកវីរុសរលាកផ្លូវដង្ហើមថ្មី មកពីប្រទេសចិន

អាមេរិកទើបបង្ហើបថា «ទាហាន១១នាក់រងរបួស» ក្នុងការវាយប្រហារដោយមីស៊ីលអ៉ីរ៉ង់ លើមូលដ្ឋានទ័ពអាមេរិកនៅអ៉ីរ៉ាក់!

(វ៉ាស៊ីនតោន)៖ យោធាអាមេរិកបានទើបតែបាន ចេញសេចក្តីថ្លែងការណ៍បញ្ជាក់ ក្នុងការវាយប្រហារដោយមីស៊ីល របស់អ៉ីរ៉ាក់ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ បានបង្កឲ្យកងទ័ពអាមេរិកចំនួន ១១នាក់រងរបួស ខណៈតាំងពីដើមរៀងមក ទាំងអាមេរិក និងអ៉ីរ៉់ាក់បានអះអាងថា គ្មានទាហាន ឬជនស៊ីវិលណាម្នាក់រងគ្រោះថ្នាក់នោះឡើយ។

Read more: អាមេរិកទើបបង្ហើបថា «ទាហាន១១នាក់រងរបួស» ក្នុងការវាយប្រហារដោយមីស៊ីលអ៉ីរ៉ង់...

លោក ពូទីន តែងតាំងលោក Mikhail Mishustin ជានាយករដ្ឋមន្ត្រីរុស្ស៊ីថ្មី ក្រោយការលាលែងរបស់លោក Medvedev

  (ម៉ូស្គូ)៖ នាយកសេវាពន្ ធនៃសហព័ន្ធររុស្ស៊ីលោក មីខេល មីសហាស្ទីន (Mikhail Mishustin) ត្រូវបានលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន តែងតាំងជានាយករដ្ឋមន្ត្រីរុស្ស៊ីថ្មី បន្ទាប់ពីការលាលែងពីតំណែង ដ៏ភ្ញាក់ផ្អើលរបស់លោក ឌីមីទ្រី ម៉េដវេដេវ (Dmitri Medvedev) កាលពីថ្ងៃពុធ។

Read more: លោក ពូទីន តែងតាំងលោក Mikhail Mishustin ជានាយករដ្ឋមន្ត្រីរុស្ស៊ីថ្មី...

យន្តហោះអូស្ត្រាលី ដែលមានគោលដៅទៅទីក្រុងស៊ីដនី ត្រូវចុះចតវិញជាបន្ទាន់ក្រោយការប្រកាសអាសន្ន

(អូស្ត្រាលី)៖ សមាជិកអាកាសយានិក នៃយន្តហោះដឹកអ្នកដំណើរមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍អូស្ត្រាលី កាន់តាស់ (Qantas) ត្រូវបានគេរាយការណ៍ថា បានធ្វើការប្រកាសអាសន្ន នៅពាក់កណ្ដាលអាកាស បន្ទាប់ពីយន្តហោះ ទើបហោះឡើងបានបន្តិច ចេញពីទីក្រុងភើត (Perth) ហើយបានបកក្បាល ត្រឡប់ក្រោយ ធ្វើការចុះចតជាបន្ទាន់ នៅឯអាកាសយានដ្ឋាន ដែលខ្លួនបានហោះចេញ។

Read more: យន្តហោះអូស្ត្រាលី ដែលមានគោលដៅទៅទីក្រុងស៊ីដនី...